Saturday, 18 April 2020
សមាជិកសភាអាមេរិកថា មុខរបួសសោកនាដកម្មរបស់ពលរដ្ឋខ្មែរពីអំពើប្រល័យពូជសាសន៍ នៅតែជ្រៅ ក្រោយរយៈពេល ៤៥ឆ្នាំ
ដោយ អាស៊ីសេរី
2020-04-17
rfa
លោក អាលែន ឡូវែនថល (Alan Lowenthal) តំណាងរាស្ត្រអាមេរិក នៃគណបក្សប្រជាធិបតេយ្យពីរដ្ឋការលីហ្វ័រញ៉ា (California)។
រូប៖ ហ្វេសប៊ុករបស់លោក
សមាជិកសភាអាមេរិក លោក អាលែន ឡូវែនថល (Alan Lowenthal) ថ្លែងក្នុងខួបលើកទី៤៥ នៃអំពើប្រល័យពូជសាសន៍នៅកម្ពុជាថា វាជាភារកិច្ច និងជាកាតព្វកិច្ចរបស់យើង មិនមែនតែពលរដ្ឋកម្ពុជាទេ គឺពលរដ្ឋលើលោកទាំងមូល ដែលមិនត្រូវបំភ្លេចឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនេះទេ ហើយត្រូវធានាថា យើងនឹងមិនត្រូវឱ្យអំពើនេះកើតឡើងជាថ្មីទេ ទោះនៅកន្លែងណាក៏ដោយ។ លោក អាលែន ឡូវែនថល ថ្លែងក្នុងសេចក្ដីថ្លែងការណ៍របស់លោក ចេញនៅថ្ងៃទី១៧ មេសាថា មុខរបួសនៃសោកនាដកម្មរបស់ពលរដ្ឋខ្មែរ នៅតែជ្រៅនៅឡើយ បើទោះជាមានរយៈពេល ៤៥ឆ្នាំហើយក៏ដោយ។
លោកបន្តថា ជារៀងរាល់ឆ្នាំ ឱ្យតែមកដល់ថ្ងៃនេះ យើងតែងតែប្ដេជ្ញាចិត្តរបស់យើងថា យើងមិនត្រូវបំភ្លេចអំពើប្រល័យពូជសាសន៍នៅកម្ពុជាឡើយ ហើយយើងក៏ឧទ្ទិសដល់ខ្លួនឯងថា ត្រូវតែធានាឱ្យមានលទ្ធិប្រជាធិបតេយ្យពេញលេញ ដោយមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ កើតមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងពិតប្រាកដ ក្នុងពេលដ៏ខ្លីខាងមុខនេះ៕
Subscribe to:
Post Comments (Atom)
1 comment:
Cambodia is presently controlled by a former Khmer Rouge named Ah devil Hun Sen.
This monster Hun Sen has envisioned an impending social unrest that will emerge when the massive unemployment stemmed from the cut of EBA and GSP takes effects - 1 to 2 years from now.
The dissolution of the CNRP has helped Hun Sen to keep his power in a short term. But in the long term, Hun Sen will face Khmer people who were filled with indignation from such unconstitutional dissolution.
For this reason, Hun Sen has seized the CPVID 19 opportunity to create an emergency law to curb the imminent social unrest.
But is this world, everything has limit. Khmer people's patience might have been running out. Hun Sen might have a similar fate like Gadhafi.
Only time will tell...
Post a Comment