Khmer Circle:
At the heart of nepotism is social patronage and although
this has been entrenched in Cambodian social relations, the present regime is
not only failing to address the issue through anti-nepotism law, it in fact
reinforces nepotism [just as it does corruption] for its own self-preservation purposes.
In recent Cambodian history and politics, "Prince
Father" Sihanouk was the archetypical God-father of social patronage and
so, it's fitting that this regime having been baptised by him as the successor
to his "Popular Socialist Community" party does everything in its
power to conserve and enhance the good old tradition!
^^^
ដោយ ខែ សុណង
2020-04-26
rfa
ស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន (អង្គុយមុខ)។
រូបហ្វេសប៊ុកស្នងការខេត្តកោះកុង
មន្ត្រីនគរបាលមួយចំនួនសំដែងការមិនពេញចិត្ត នឹងស្នងការនគរបាលខេត្តកោះកុង ដែលរងការចោទប្រកាន់ថា បានប្រមូលប្រពន្ធកូន និងសាច់ញាតិ ឱ្យកាន់តួនាទីធំៗ ស្ថិតក្រោមបង្គាប់របស់លោក។ សង្គមស៊ីវិល ជំរុញឱ្យស្ថាប័នថ្នាក់ជាតិ ស្រាវជ្រាវករណីនេះ ព្រោះការបង្កើតបក្ខពួក ឬគ្រួសារនិយមនៅក្នុងស្ថាប័នរដ្ឋ អាចធ្វើឱ្យមានទំនាស់ផលប្រយោជន៍ ហើយនាំឱ្យមានការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ។
មន្ត្រីមួយរូបដែលសុំលាក់អត្តសញ្ញាណ បានសរសេរលិខិតមួយច្បាប់ផ្ញើមកអាស៊ីសេរី ដោយទម្លាយរឿងស្នងការនគរបាល ខេត្តកោះកុង លោក សំឃិត វៀន បានបង្កើតគ្រួសារនិយមនៅក្នុង ស្នងការដ្ឋាននគរបាលខេត្តកោះកុង ក្រោមការគ្រប់គ្រងរបស់លោករយៈពេលជិត ១៥ឆ្នាំ មកនេះ។
មន្ត្រីរូបនោះបានរៀបរាប់នៅក្នុងលិខិតនោះថា ករណីទី១ គឺលោកស្នងការ សំឃិត វៀន តែងតាំងប្រពន្ធរបស់ខ្លួនឈ្មោះ ពេជ្រ ស្រីពី ឱ្យកាន់តួនាទីជាស្នងការរងទទួលផែនប្រយុទ្ធប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន។ ប្រភពដដែលឱ្យដឹងទៀតថា ក្រោយពេលដំឡើងដំណែងឱ្យប្រពន្ធហើយ លោក សំឃិត វៀន បានទាញយកការងារពីផ្នែកជំនាញផ្សេងៗ ឱ្យស្នងការរងដែលជាប្រពន្ធវ័យក្មេងរបស់ខ្លួន ជាអ្នកគ្រប់គ្រង និងឃ្លាំមើល។ ម្យ៉ាងវិញទៀត នៅពេលខាងមុខ លោកស្នងការរូបនេះ ក៏នឹងរៀបចំឱ្យប្រពន្ធឡើងធ្វើជាស្នងការស្ដីទីក្នុងពេលលោកមិននៅធ្វើការផងដែរ។
មន្ត្រីសុំលាក់អត្តសញ្ញាណដដែលឱ្យដឹងទៀតថា ករណីទី២ ស្នងការខេត្តកោះកុងរូបនេះ បានតែងតែងកូនប្រុសបង្កើតរបស់ខ្លួនឈ្មោះ ច័ន្ទ រ៉ាវីយ៉ា ឱ្យឡើងជាប្រធានការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្តកោះកុង។ ការតែងតាំងនេះធ្វើឱ្យកូនប្រុសរបស់លោករូបនេះក្លាយជាមន្ត្រីវ័យក្មេងជាងគេបំផុតក្នុង ចំណោមប្រធានការិយាល័យជំនាញផ្សេងៗក្នុងខេត្តនេះ។ ចំណែកកូនស្រីបង្កើតពីរនាក់ទៀតរបស់លោក សំឃិត វៀន ដែលមានក្របខ័ណ្ឌជាមន្ត្រីនគរបាលក្នុងខេត្តកោះកុងដែរនោះ ក៏កំពុងត្រៀមរង់ចាំយកដំណែង ខ្លឹមៗក្រោមការរៀបចំ របស់ឪពុកនៅក្នុងពេលដ៏ខ្លីខាងមុខទៀតដែរ។
មន្ត្រីដដែលអះអាងទៀតថា ករណីទី៣ លោក សំឃិត វៀន មានប្អូនថ្លៃឈ្មោះ ពេជ្រ បញ្ញា ធ្វើជានាយ រងការិយាល័យអន្តោប្រវេសន៍ខេត្តកោះកុង និងប្អូនថ្លៃម្នាក់ទៀតឈ្មោះ ពេជ្រ ស៊ីប៉ូ ធ្វើជាអធិការរងនគរបាលស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង។
ប្រភពដដែលបញ្ជាក់ថា នៅមានក្មួយៗ និងសែស្រឡាយជាច្រើនទៀតរបស់លោក សំឃិត វៀន និង អ្នកស្រី ពេជ្រ ស្រីពី ដែលមិនអាចរាប់ឈ្មោះអស់ កំពុងកាន់តំណែងគ្រាក់ៗនៅក្នុងជួរមន្ត្រីនគរបាលខេត្តកោះកុង។ មន្ត្រីលាក់អត្តសញ្ញាណរូបនេះ ចោទសួរថា តើអ្វីដែលកើតឡើងនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុងនេះ គឺជាកំណែទម្រង់ស៊ីជម្រៅរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបំរើសេវាសាធារណៈ ឬយ៉ាងណា? ហើយតើមន្ត្រីផ្សេងៗ ទៀត ដែលមិនមែនជាប្រពន្ធកូននិងមិនមែនជាបងប្អូនសាច់ញាតិរបស់ស្នងការរូបនេះ អាចមានឱកាសទទួលដំណែងក្នុងស្នងការដ្ឋាននេះដែរឬទេ?
មន្ត្រីនគរបាលក្នុងខេត្តកោះកុងមួយចំនួនទៀតដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេង ក៏បានបង្ហើបប្រាប់អាស៊ីសេរីដែរថា ប្រពន្ធកូន និងសាច់ញាតិរបស់ លោក សំឃិត វៀន នេះ មិនបាន ឡើងដំណែង និងតួនាទីដោយសារសមត្ថភាព និងបទពិសោធន៍នោះទេ។ ពួកគេឱ្យដឹងថា អ្នកស្រី ពេជ្រ ស្រីពី គឺ ជាប្រពន្ធទី២របស់លោក សំឃិត វៀន ហើយកាលពីមិនទាន់រៀបការ គឺអ្នកស្រីជាគ្រូបង្រៀននៅសាលាបឋមសិក្សា។ ក្រុមនគរបាលដដែលឱ្យដឹងទៀតថា ក្រោយរៀបការរួចភ្លាម លោកស្នងការ សំឃិត វៀន បានបញ្ចូលឈ្មោះភរិយាវ័យក្មេងរបស់ខ្លួនក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា កាលពី ៦ទៅ ៧ឆ្នាំមុន។ បន្ទាប់មកអ្នកស្រី ពេជ្រ ស្រីពី ត្រូវបានដំឡើងឋានន្តរសក្ដិ និងតួនាទីមុខងារជាបន្តបន្ទាប់ដ៏គួរឱ្យភ្ញាក់ផ្អើល ដូចជាប្រធានការិយាល័យកិច្ចការប៉ុស្តិ៍ រដ្ឋបាលខេត្តកោះកុង និងចុងក្រោយនេះឡើងជាស្នងការរងបន្ទាប់ពីប្ដី។មន្ត្រីនគរបាលខ្លះ បង្ហាញការបាក់ទឹកចិត្ត និងស្នើសុំឱ្យអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ចាត់វិធានការចំពោះបញ្ហាគ្រួសារនិយមនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុងនេះ ឡើងវិញ ពីព្រោះនគរបាលមួយចំនួន ខិតខំបំពេញការងាររហូតដល់ជាង ១០ឆ្នាំ និងខ្លះជិតដល់អាយុចូលនិវត្តន៍ទៅហើយ ក៏មិនទាន់ទទួលបានឋានន្តរសក្ដិ និងតួនាទីឱ្យស័ក្ដិសមនោះដែរ។
ទាក់ទងនឹងករណីចោទប្រកាន់នេះ ស្នងការនគរបាលខេត្តកោះកុង លោក សំឃិត វៀន ទទួលស្គាល់ថា លោកពិតជាមានប្រពន្ធកូន និងសាច់ញាតិមួយចំនួន ធ្វើការនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកោះកុងមែន។ ប៉ុន្តែ លោកអះអាងថា នេះមិនមែនជាការបង្កើតគ្រួសារនិយមក្នុងស្ថាប័ននគរបាលជាតិនោះទេ ព្រោះលោកថា គ្មានច្បាប់ចែងហាមឃាត់រឿងនេះឡើយ។ «»
លោក សំឃិត វៀន ឆ្លើយតបតាមទូរស័ព្ទបន្ថែមថា ការទទួលបានឋានន្តរសក្ដិ និងតួនាទីមុខងាររបស់ប្រពន្ធកូន និងសាច់ញាតិរបស់លោក គឺសុទ្ធតែត្រូវបានជ្រើសរើសនិងតែងតាំងតាមលក្ខន្តិកៈ និងគោលការណ៍ក្រសួងមហាផ្ទៃ។ «»
នៅពេលអាស៊ីសេរី សួរថា តើប្រពន្ធកូននិងសាច់ញាតិរបស់លោកម្នាក់ៗ បានចូលក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជាតាំងពីពេលណា និងមានបទពិសោធន៍អ្វីខ្លះ ទើបថ្នាក់លើផ្ដល់សេចក្ដីទុក ចិត្ត តែងតាំងតួនាទីសំខាន់ៗជាបន្តបន្ទាប់បែបនេះ? ស្នងការនគរបាលខេត្តកោះកុងរូបនេះ សុំមិនឆ្លើយតប ឬមិនបង្ហាញភស្តុតាងទេ ដោយអះអាងថា ជារឿងសំងាត់របស់នគរបាលជាតិ។ ទោះជាយ៉ាងណា លោក អះអាងថា ការតែងតាំងនោះដោយសារប្រពន្ធកូនរបស់លោកមានសមត្ថភាពធ្វើការ។ «»
អាស៊ីសេរី បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយរឿងនេះពីអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន ជាច្រើនលើក តែទូរស័ព្ទចូល គ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ថ្លែងថា ករណីមានក្រុមគ្រួសារ និងសាច់ញាតិ ធ្វើការក្នុងស្ថាប័នតែមួយហើយទទួលបានដំណែងធំៗនេះ គឺមិនអាចវាយ តម្លៃថា ជាការបង្កើតគ្រួសារនិយមនោះទេ ព្រោះលោកថា ជូនកាលពួកគេ មានស្នាដៃសមនឹងទទួលបានដំណែងទាំងនោះ។ «»
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា បញ្ហាបក្ខពួកនិយម និងគ្រួសារនិយមនៅក្នុងស្ថាប័នរដ្ឋនេះ កំពុងកើតមានពេញទំហឹងនៅក្នុងសង្គមខ្មែរដោយសារតែគ្មានច្បាប់ណាចែងមិនឱ្យយកសែលោហិតចូលធ្វើការ និងដោយសារតែពួកគេមើលគំរូគ្នាទៅវិញទៅមក។ លោក ជំរុញឱ្យស្ថាប័នថ្នាក់ជាតិ ស៊ើបអង្កេតចំពោះការទទួលបានតួនាទីរបស់មន្ត្រីនគរបាលដែលមានសែស្រឡាយទាំងនោះ និងបកស្រាយឱ្យបានច្បាស់លាស់។ «»
អង្គការសង្គមស៊ីវិល សង្កេតឃើញថា ការតែងតាំងតែបក្សពួក និងក្រុមគ្រួសារសាច់ញាតិរបស់ខ្លួនក្នុងស្ថាប័នរដ្ឋនេះ ក៏បានទាញទម្លាក់ប្រជាប្រិយភាពគណបក្សកាន់អំណាចដែរ៕
1 comment:
Cambodia's law is also known as " Chbab Kdor Ah Hun Sen". It is natural that this law is rude to Khmer people, but nice to Hun Sen's masters Yuon and Chen.
Post a Comment