Khmer Circle: "ស៊ុយអែត"?
We assume this refers to Kuwait and not Sweden?
Is this a case of old habit dies hard or blindly following antiquated
conventions?! Most Cambodians who speak another language [other than their
native Khmer] nowadays speak in English and, this is to be expected given the
globalisation of or preference for the language as a means of transnational communication
and dialogue. Even in France most school children speak a modicum of English.
We said 'even' because the French are extremely concerned and guarded about the
spread of Anglo-Saxon cultural influence in general and possibly resent their
national language being eclipsed by English on the world stage and in
diplomacy.
There is nothing wrong with being familiar with a number of foreign
languages or acknowledging France's colonial heritage or legacy but it might
not be in Cambodia's best interest for her educated people to be this stubborn
or reluctant to change...
We doubt this issue would be found in neighbouring Thailand [granted,
Thailand had never been colonised by any European power] and Vietnam - to
mention just two countries whose elite have always been several steps ahead of
their Cambodian counterparts in terms of adapting their countries to change,
especially, on geopolitical front and diplomacy.
🔺🔺🔺
ដោយ ខែ សុណង
2020-05-19
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ជួបជាមួយឯកអគ្គរាជទូតស៊ុយអែត លោក ប៊ីចន ហែគម៉ាឃ (Björn Häggmark) ពិភាក្សាអំពីដំណើរការប្រជាធិបតេយ្យ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុកលោក កឹម សុខា
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជួបពិភាក្សាជាមួយឯកអគ្គរាជទូតស៊ុយអ៊ែត ប្រចាំកម្ពុជា អំពីដំណើរការប្រជាធិបតេយ្យនៅកម្ពុជា និងបញ្ហាសំខាន់ៗ មួយចំនួនទៀត។ អ្នកតាមដានបញ្ហានយោបាយនៅកម្ពុជាយល់ថា កាយវិការរបស់តំណាងទូតដែលបណ្ដាក់គ្នាចូលជួប មេបក្សប្រឆាំងជាបន្តបន្ទាប់នេះ គឺមានបំណងជំរុញ និងគាំទ្រឲ្យបក្សប្រឆាំង និងបក្សកាន់អំណាច ជួបចរចាគ្នាដោះស្រាយវិបត្តិនយោបាយដែលកំពុងជាប់គាំង។
មេបក្សប្រឆាំងលោក កឹម សុខា សរសេរសារបង្ហោះនៅលើទំព័រហ្វេសប៊ុកយ៉ាងខ្លីថា ក្នុងជំនួបជា មួយឯកអគ្គរាជទូតស៊ុយអែត លោក ប៊ីចន ហែគម៉ាឃ (Björn Häggmark) នៅថ្ងៃទី១៩ ខែឧសភា ក្រៅពីការសួរសុខទុក្ខ គឺមានការផ្លាស់ប្ដូរទស្សនៈគ្នា និងស្វែងយល់អំពីដំណើរការប្រជាធិបតេយ្យ វិស័យសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ លោកបន្ថែមថា ភាគីទាំងពីរ ក៏បានផ្ដោះប្ដូរយោបល់គ្នាយ៉ាងច្រើន ពាក់ព័ន្ធនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរក្នុងពេលបច្ចុប្បន្ន និងទៅអនាគតផងដែរ។
មេបក្សប្រឆាំងរូបនេះឲ្យដឹងដែរថា ក្នុងសប្តាហ៍នេះ លោកក៏នឹងទទួលជួបឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូតនៃប្រទេសកាន់លទ្ធិប្រជាធិបតេយ្យសំខាន់ៗ មួយចំនួនទៀត ដែលមកពីទ្វីបផ្សេងៗ ដូចជា ទ្វីបអាស៊ី អ៊ឺរ៉ុប និងអាមេរិក។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ការដែលតំណាងទូតនានា បណ្តាក់គ្នាចូលជួបលោក កឹម សុខា ដល់ផ្ទះរបស់លោកជាបន្តបន្ទាប់នេះ ក្រោយមានជំនួបរវាង លោក កឹម សុខា និងលោក ហ៊ុន សែន កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ គឺបង្ហាញថា តំណាងប្រទេសទាំងនោះ កំពុងតែព្យាយាមសម្របសម្រួលឲ្យភាគីទាំងពីរ បន្តជួបគ្នាទៀតនៅពេល ដ៏ខ្លីខាងមុខ ដើម្បីដោះស្រាយវិបត្តិនយោបាយ៖ «»
ចំណែកអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា ជំនួបរវាងមេបក្សប្រឆាំង ជាមួយបណ្តាតំណាងទូតបរទេសនោះ គឺជារឿងធម្មតា គ្មានឥទ្ធិពលអ្វីដើម្បីដាក់សម្ពាធឲ្យគណបក្សកាន់អំណាចជួបចចារជាជាមួយគណបក្សប្រឆាំង ជាបន្តទៀតនោះទេ៖ «»
ក៏ប៉ុន្តែ លោក រ៉ុង ឈុន អះអាងថា ជំនួបរបស់លោក កឹម សុខា ជាមួយបណ្តាតំណាងប្រទេសប្រជាធិបតេយ្យធំៗទាំងនោះ គឺមិនមែនជារឿងសាមញ្ញដូចការលើកឡើងរបស់អ្នកនាំពាក្យបក្ស កាន់អំណាចនោះឡើយ៖ «»
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរូបនេះ លើកឡើងថា ប្រសិនបើគណបក្ស កាន់អំណាចនៅតែរក្សាជំហររឹងទទឹងមិនព្រមវិលចូលតុចរចារទៀត គឺសហគមន៍អន្តរជាតិ នឹងបន្ត ដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើកម្ពុជា ដូចជាការដកហូតប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម EBA របស់សហភាពអឺរ៉ុប និងប្រព័ន្ធ GSP របស់សហរដ្ឋអាមេរិក។ លើសពីនេះទៀត កាលពីពេលថ្មីៗនេះ សហភាពអឺរ៉ុប ក៏បានដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ទៀតផង។ លោក រ៉ុង ឈុន យល់ថា ទណ្ឌកម្មទាំងអស់នេះ នឹងធ្វើឲ្យកម្ពុជាទទួលរងវិបត្តិសេដ្ឋកិច្ច និងបញ្ហាសង្គមធ្ងន់ធ្ងរ ខណៈកម្ពុជាកំពុងរងគ្រោះដោយសារជំងឺកូវីដ-១៩ ស្រាប់ផងនោះ។
កាលពីសប្តាហ៍មុននេះ លោក កឹម សុខា បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតបរទេសចំនួន៤ រួមមានអាល្លឺម៉ង់ បារាំង សហភាពអឺរ៉ុប និងអូស្ត្រាលី៕
2 comments:
The CNRP must stay united.
1st step: Khmer people must make a nationwide peaceful demonstration demanding
the Khmer traitor Hun Sen to reinstate the CNRP.
2nd step: The CNRP will participate in the general election.
3rd step: After winning the election and if Hun Sen refuses to relinquish
his power, Khmer people must make again a nationwide peaceful
demonstration demanding Hun Sen to abide by the electoral rule and
transfer his power to the winner.
You forgot step 1.5 After the peaceful demonstration got ignored, nothing will happen. So we must demonstrate again with violence from Hun Sen. We block road, make noise, cause disruption or else nothing will happen.
You are s stupid to think Hun Sen will agree to reinstate CNRP without a lot of violence.
Post a Comment