Thursday 21 May 2020

លោក ហ៊ុន សែន បន្ត​អំពាវនាវ​ឱ្យ​ពលរដ្ឋ​រក្សា​សន្តិភាព ក្នុង​ពេល​លោក​ប្រឹង​កម្ចាត់​គណបក្ស​ប្រឆាំង



Khmer Circle:


Many would have trouble believing if told that the Buddha once in his life-time preached treachery, national treason, plunder and commercialised destruction of the natural wealth and the environment and, above all, lies and callous violence as the right Noble Path for humanity. Yet, this is exactly what this man - in his country's name - is preaching and practising in reverse – in deeds!

Every year, on January 7th, the Khmer people are reminded of the salvific role and sacrifice made by Vietnam to ‘liberate’ them from the brutal and murderous Pol Pot regime of which he himself along with several key KR figures now propping his regime had also been an instrumental supporting cast.

This 'noble sacrifice' made by Vietnam for the sake of 'fraternal friendship' and ‘solidarity’ is carved in concrete and displayed in public squares and principalities in almost every town and city all over the country in memorial monuments, bearing images of the saviours [Vietnamese soldiers] and the saved [Khmer women and child]. That many Cambodian lives had been 'saved' in this historical intervention by the Vietnamese cannot be denied but it is as well to bear in mind that saving Khmer woman and child was - and is – an incidental outcome of the event as such and far from being the saviours' prime motivation and intention.

What these memorials fail to display are the less than noble realities behind these images: the woman represents the land and riches of the whole country who is subject to constant acts of rape and exploitation while the child represents the regime itself – i.e. CPP-Hun Sen - that the Vietnamese have carefully nurtured and turned against its mother as they continue to rape and subjugate her in this way.

The moral character - or lack of it - of this child alone betrays the actual schemes and intentions that underpin this odious "fraternal friendship" expected to last for a thousand years?


🔺🔺🔺
ដោយ ខែ សុណង
2020-05-20
rfa
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទិដ្ឋភាព​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ២០១៧។ (ខាង​ស្ដាំ​ក្រោម) នគរបាល​យក​ដីកា​តុលាការ​ទៅ​បិទ​ទីស្នាក់ការ​នេះ នៅ​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២០។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ទិដ្ឋភាព​ទីស្នាក់ការ​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឆ្នាំ២០១៧។ (ខាង​ស្ដាំ​ក្រោម) នគរបាល​យក​ដីកា​តុលាការ​ទៅ​បិទ​ទីស្នាក់ការ​នេះ នៅ​ថ្ងៃ​ទី១២ ខែសីហា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​សកម្មជន CNRP




មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី២០ ឧសភា​នេះ ប្រកាស​ឱ្យ​​ពលរដ្ឋ​បន្ត​ថែរក្សា​សន្តិភាព ដើម្បី​ការ​អភិវឌ្ឍ​ជាតិ​ទៅ​ថ្ងៃមុខ ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា របប​បច្ចុប្បន្ន​កំពុង​ដឹក​នាំ​ប្រទេស​តាម​របៀបពួក​ខ្មែរ​ក្រហម​​ ដោយ​​បំបិទ​សិទ្ធិ​ពលរដ្ឋ​ស្ទើរ​គ្រប់​យ៉ាង។

លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា ដើម្បី​កុំ​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​វិល​ត្រឡប់​មក​វិញ​បាន ពលរដ្ឋ​គ្រប់រូប​ត្រូវ​ចូល​រួម​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស ពីព្រោះ​លោក​ថា សន្តិភាព​នេះ​បាន​ផ្ដល់​ឱកាស​គ្រប់​យ៉ាង​ក្នុង​ការ​កសាង​សង្គម​គ្រួសារ សហគមន៍ និង​ប្រទេស​ជាតិ​ ឱ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​ទៀត។

លោក​រំឭក​ថា ពលរដ្ឋ​កម្ពុជា​បាន​ឆ្លង​កាត់​សោកនាដកម្ម​ដ៏​ជូរចត់​ជិត៣ ទសវត្សរ៍ ក្នុង​ភ្នក់​ភ្លើង​សង្គ្រាម ការ​កាប់​សម្លាប់ ការ​បំផ្លិច​បំផ្លាញ ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ និង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ដូច​សត្វធាតុ​ ជាដើម។ លោក​បន្ថែម​ថា ពលរដ្ឋ​ខ្មែរ​ត្រូវ​ស្លាប់​ដោយ​គ្មាន​ថ្នាំ​សង្កូវ​ព្យាបាល គ្មាន​អាហារ​បរិភោគ​គ្រប់គ្រាន់ គ្មាន​សិទ្ធិ សេរីភាព គ្មាន​លទ្ធិ​ប្រជាធិបតេយ្យ ហើយ​សូម្បី​តែ​សិទ្ធិរស់​រាន​មាន​ជីវិត​ពី​កំណើត ក៏​គ្មាន​ដែរ។

លោក ហ៊ុន សែន លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ទិវា​ជាតិ​នៃ​ការ​ចងចាំ ២០ ឧសភា ដែល​រដ្ឋាភិបាល​របស់​លោក​បាន​កំណត់​យក​ជា​ថ្ងៃ​បុណ្យ​ជាតិ​ផ្លូវ​ការ​កាល​ពី​ឆ្នាំ២០១៨ ដើម្បី​រំឭក​ដល់​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ និង​អំពើ​ឧក្រិដ្ឋ​ដែល​កើត​មាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ពី​ថ្ងៃ​ទី១៧ មេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី០៦ មករា ឆ្នាំ១៩៧៩។ ជា​រៀង​រាល់​ឆ្នាំ ទិវា​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​សារមន្ទីរ​ប្រល័យ​ពូជសាសន៍ និង​ទីតាំង​ឧក្រិដ្ឋ​កម្ម​មួយ​ចំនួន​ ប៉ុន្តែ​ឆ្នាំនេះ ការ​រៀប​ចំ​ពិធី​ទាំងនេះ​ត្រូវ​បាន​ផ្អាក ​ដោយសារ​តែ​វិបត្តិ​​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក ម៉ន ផល្លា លើក​ឡើង​ថា លោក ហ៊ុន សែន បាន​ដឹង​ច្បាស់​ពី​ឧក្រិដ្ឋកម្ម​របស់​ពួក​ខ្មែរ​ក្រហម ក៏​ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ​លោក​ក៏​កំពុង​ដឹកនាំ​ប្រទេស​តាម​របៀប​ផ្ដាច់​ការ​ដូច​ពួក​ខ្មែរ​ក្រហម​ដែរ។ លោក​​ថា នាយក​រដ្ឋ​មន្ត្រី​ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រូប​នេះ បាន​បំបិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ស្ទើរ​គ្រប់​យ៉ាង និង​​បំភិត​បំភ័យ​ពលរដ្ឋ ដើម្បី​តែ​រក្សា​អំណាច​របស់​ខ្លួន៖ «របប​បច្ចុប្បន្ន​ហ្នឹង​ គឺ​គ្រាន់​តែ​ផ្លាស់​ប្តូរ​រូបភាព​នៃ​របៀប​គ្រប់​គ្រង​តែ​បន្តិច​ទេ តាម​ពិត​មាន​សណ្ឋាន​ប្រហាក់​ប្រហែល​​គ្នា​ទាក់ទង​នឹង​ការ​បំបិទ​សិទ្ធិ​របស់​ប្រជា​​ពលរដ្ឋ ​មិន​ឱ្យ​ធ្វើអ្វី​ដែល​ស្រប​ទៅតាម​រដ្ឋ​ធម្មនុញ្ញ»។

របប​ក្រុង​ភ្នំពេញ​បាន​បើក​យុទ្ធនាការ​កម្ចាត់​សំឡេង​ប្រឆាំង និង​សំឡេង​ឯករាជ្យ​ តាំង​ពី​ឆ្នាំ២០១៧ រហូត​មក។ របប​នេះ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​អ្នក​គាំទ្រ​ជិត​ពាក់​កណ្ដាល​ប្រទេស បិទ​ស្ថាប័ន​ព័ត៌មាន​ឯករាជ្យ ធ្វើ​ច្បាប់​កម្រិត​សេរីភាព​របស់​អង្គការ-សមាគម និង​សហជីព ព្រម​ទាំង​ប្រើ​តុលាការ​ដើម្បី​ចាត់​ការ​អ្នក​​ហ៊ាន​រិះគន់​ ជាដើម។ អ្នក​សង្កេតការណ៍​វាយ​តម្លៃ​ថា វិធានការ​ទាំង​នេះ​បាន​បំផ្លាញ​ទំនុក​ចិត្ត​របស់​ពលរដ្ឋ​លើ​ក្រុម​អ្នក​កាន់​អំណាច​ និង​កំពុង​ធ្វើ​ឱ្យ​ប្រជាជាតិ​ខ្មែរ​បែក​បាក់​គ្នា។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់​ឡូត ទទួល​ស្គាល់​ថា មាន​​សន្តិភាព ទើប​មាន​​ការ​អភិវឌ្ឍ ប៉ុន្តែ​កម្ពុជា​​ត្រូវ​តែ​អនុវត្ត​តាម​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ជា​ចម្បង ស្រប​ទៅតាម​រដ្ឋ​ធម្មនុញ្ញ​។ លោក​សង្កេត​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ប្រើ​ប្រាស់​ពាក្យ​សន្តិភាព​ហួស​ព្រំដែន និង​ជា​លេស ដើម្បី​កម្ចាត់​គណបក្ស​ប្រឆាំង និង​សំឡេង​ឯករាជ្យ​ទៅ​វិញ​ទេ៖ «ពាក្យ​សន្តិភាព​នេះ មួយ​ផ្នែក​ត្រូវ​បាន​អ្នក​នយោបាយ​ប្រើ​ដើម្បី​ជា​ការ​រួប​រួម ប៉ុន្តែ​មួយ​​ផ្នែក​ប្រើ​ដើម្បី​ជា​លេស​ក្នុង​ការ​កម្ចាត់​ដៃ​គូ​នយោបាយ​របស់​ខ្លួន ក៏​ដូច​ជា​រឹតត្បិត​សិទ្ធិ​សេរីភាព​ទៅដល់​​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន»។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ស្រប​គ្នា​ថា មេដឹកនាំ​នយោបាយ​ខ្មែរ​គួរ​តែ​ផ្ដល់​តម្លៃ​ខ្ពស់​បំផុត​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ព្រោះ​ជា​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម​ស៊ីវិល​ ដែល​បើក​ផ្លូវ​ឱ្យ​កម្ពុជា​បោះជំហាន​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ ជាពិសេស​គឺ​រដ្ឋាភិបាល​ត្រូវ​អនុវត្ត​ខ្លឹម​សារ​នៃ​កិច្ច​ព្រមព្រៀង​នេះ​ឱ្យ​បាន​ពេញលេញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

2 comments:

Anonymous said...

This Khmer traitor Hun Sen has vowed to stay in power until the Vietnamization of Cambodia.
Ah Roleuy Hun Sen will go to hell when Khmer people's patience run out.
Hopefully soon, highly likely next year.

Anonymous said...

Ah Kong Hean Hun Sen is afraid of his original master Yuon only.