Wednesday 6 May 2020

អ្នក​វិភាគ​មើល​ឃើញ​ថា​​ជំនួប​រវាង​លោក​ កឹម សុខា​ និង​​លោក​ ហ៊ុន សែន​ ជា​សញ្ញាណ​វិជ្ជមាន​សម្រាប់​នយោបាយ​នៅ​កម្ពុជា


Khmer Circle: Love in the time of coronavirus? We believe kissing and making up is always a good thing, but not without the masks!!


^^^


ដោយ ហេង រស្មី
2020-05-06

ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Chantha Muth




អ្នក​វិភាគ​សង្គម​មើល​ឃើញ​ថា ជំនួប​រវាង​លោក កឹម សុខា និង លោក ហ៊ុន សែន នៅ​ក្នុង​ពិធី​បុណ្យ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន គឺ​ជា​សញ្ញាណ​វិជ្ជមាន​មួយ​អាច​ឈាន​ដល់​របត់​នយោបាយ​មួយ​ថ្មី​នៅ​កម្ពុជា។ មន្ត្រី​រដ្ឋាភិបាល​បាន​សាទរ​នៅ​ជំនួប​ដ៏​កម្រ​នេះ។

អ្នក​វិភាគ​នយោបាយ​នៅ​កម្ពុជា​ចាត់​ទុក​ថា​ នេះ​ជា​ទម្លាប់​ប្រពៃណី​មួយ​ដ៏​ល្អ​ដែល​អ្នក​នយោបាយ​មិន​បាន​គុំកួន​គ្នា​ហើយ​បាន​និយាយ​រក​គ្នា​នៅ​ពេល​ដែល​មាន​សមាជិក​ក្រុម​គ្រួសារ​ថ្នាក់​ដឹក​នាំ​ណា​ម្នាក់​ទទួល​មរណភាព។

ការ​លើក​ឡើង​របស់​អ្នក​វិភាគ​នេះ​បាន​កើត​ឡើង​ក្រោយ​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ក្ដីក្ដាំ​នៅ​ក្នុង​តុលាការ គឺ​លោក កឹម សុខា​ បាន​ដឹក​នាំ​សមាជិក​គណបក្ស​របស់​ខ្លួន​មួយ​ចំនួន​យក​កម្រង​ផ្កា​ទៅ​ចូល​រួម​ពិធីបុណ្យ​សព​ម្ដាយ​ក្មេក​លោក​ ហ៊ុន សែន​។ ចំណែក​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅ​ប្រទេស​លោក សម រង្ស៊ី ក៏​បាន​សរសេរ​លិខិត​ចូល​រួម​មរណ​ទុក្ខ​នេះ​ដែរ។

ទូរទស្សន៍​ដែល​ស្និទ្ធ​នឹង​របប​ក្រុង​ភ្នំពេញ​បាន​ផ្សាយ​រូប​ភាព​ជំនួប​ដាច់​ដោយ​ឡែក​មួយ​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា នៅ​ក្នុង​ពិធី​បុណ្យ​សព​នោះ​។ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ណា​មួយ​ថា​ភាគី​ទាំង​ពីរ​បាន​ជជែក​គ្នា​ពី​អ្វី​នោះ​ទេ។​

អ្នក​ឃ្លាំ​មើល​សង្គម​យល់​ថា​ បើ​ទោះ​បី​ជា​ខ្លឹមសារ​នៃ​ជំនួប​នេះ​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ជា​សាធារណៈ​ក៏​ដោយ ក៏​លោក​យល់​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​រវាង​គណបក្ស​គូរ​ជម្លោះ​ទាំង​ពីរ​ដែល​អង្គុយ​បែរ​ខ្នង​ដាក់​គ្នា​ជា​យូរ​មក​ហើយៗ អាច​ងាក​មក​និយាយ​រក​គ្នា​ឡើង​វិញ។

អ្នក​វិភាគ​នយោបាយ​និង​សង្គម បណ្ទិត មាស នី​ បញ្ជាក់​ថា ជំនួប​នេះ​បញ្ជាក់​ថា អ្នក​នយោបាយ​ខ្មែរ​មាន​ភាព​ចាស់​ទុំ ​មិន​មែន​ឈ្លោះ​គ្នា​ក្នុង​រឿង​នយោបាយ​ហើយ​មក​គុំកួន​គ្នា​ដល់​ក្រុម​គ្រួសារ​ទៀត​នោះ​ទេ ​គឺ​អ្នកនយោបាយ​គួរតែ​អនុគ្រោះ​អោយ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​ថា ការ​ចូល​រួម​រំលែក​ទុក្ខ​នេះ គឺ​ជា​កាយ​វិការ​ប្រពៃណី​មួយ​ បង្ហាញ​ថា ខ្មែរ​នៅ​តែ​គោរព និង​ស្រឡាញ់​យោគយល់​គ្នា៖ «អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ថ្ងៃនេះ​មិន​មែន​មាន​តែ​ខ្ញុំ​ទេ​ដែល​សប្បាយ​ចិត្ត​ដែល​ឃើញ​មេដឹកនាំ​ខ្មែរ​ចេះ​អង្គុយ​ជិត​គ្នា​និយាយ​គ្នា​បាន​ខ្ញុំ​ក៏​បាន​ឃើញ​សារ​អបអរ​សាទរ​ច្រើន​ទៀត​ដែរ​ពី​ព្រោះ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​មើល​ក្នុង​ហ្វេសប៊ុក។ នេះ​វា​ជា​សារ​មួយ ដែល​ពលរដ្ឋ​ខ្មែរ​ចង់បាន​ហើយ​ផ្ញើ​ទៅ​ឲ្យ​មេ​ដឹក​នាំ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​មិន​ចង់​ឃើញ​មេ​ដឹក​នាំ​ឈ្លោះ​គ្នា​ស៊ីសាច់​ហុត​ឈាម​គ្នា​មិន​ចេះ​ចប់​ដូច​សព្វថ្ងៃ​បាទ»។

ប្រធាន​ស្ដីទី​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ពី​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​ក៏​បាន​សរសេរ​លិខិត​ចូល​រួម​មរណៈ​ទុក្ខ​លោក​ស្រី ប៊ុន ស៊ាងលី ម្ដាយ​ក្មេក​លោក​ហ៊ុន សែន​ផង​ដែរ។

ចំណែក​លោក​ សម រង្សី​ក្នុង​លិខិត​ចុះ​ពី​ថ្ងៃ​ទី៤ ឧសភា បញ្ជាក់​ថា ទោះ​ជា​គោល​ជំហរ​នយោបាយ​របស់​យើង​ម្នាក់ៗ​ខុស​ពី​គ្នា​យ៉ាង​ណា​ក៏​ដោយ តែ​ទុក្ខ​សោក​បណ្ដាល​មកពី​មរណភាព​មនុស្ស​ដែល​ជា​ទី​ស្រឡាញ់​អាច​កើត​មាន​ដូច​គ្នា​គ្រប់​ពេល​វេលា។

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ប្រាប់​អាស៊ី​សេរី​ថា កាលៈទេសៈ​ពិសេស​នេះ​យើង​ត្រូវ​សំដែង​ការ​គួរសម​មនោសញ្ចេតនា​គោរព​គ្នា​ទៅ​វិញ​ទៅ​មក៖ «នេះ​ជា​កាលៈទេសៈ​ពិសេស​មិន​មែន​ជា​រឿង​នយោបាយ​ទេ​ ជា​ការ​ចូល​រួម​មរណទុក្ខ​ជា​ការ​គួរ​សម​ជា​មនុស្សធម៌ ជា​សុជីវធម៌។ ខ្ញុំ​អត់​មាន​ស្អី​ជំទាស់​ទេ​ តាក់​ទង​គោល​ជំហរ​នយោបាយ​ទេ​ បើ​ជំហរ​នយោបាយ​ចាំ​សួរ​សាមី​ខ្លួន​ទៅ»។

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​លោក ផៃ ស៊ីផាន បញ្ជាក់​ថា ជា​វប្បធម៌​ដ៏​ល្អ​របស់​ខ្មែរ​នៅ​ពេល​មាន​សមាជិក​គ្រួសារ​ណា​ម្នាក់​មាន​ទុក្ខ​គឺ​តែងតែ​ចូល​រួម​រំលែក​ទុក្ខ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ តែ​សម្រាប់​ករណី​លោក​ សម រង្ស៊ី និង​លោក កឹម សុខា​ គឺ​ជា​ករណី​ដាច់​ដោយ​ឡែក​របស់​តុលាការ៖ «ជា​សញ្ញា​មួយ​ល្អ​វិជ្ជមាន​ប៉ុន្តែ​ពិបាក​នឹង​ការ​បូក​ ដក​ សង​ជាមួយ​នឹង​សមត្ថកិច្ច​តុលាការ»។

អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​ហ្វាំងឡង់​វិញ មើល​ឃើញ​ថា​មិន​មាន​ការ​ប្រែប្រួល​អ្វី​ធំដុំ​ពី​ជំនួប​បែប​នេះ​ទេ​ដោយ​សារ​តែ​លោក​ហ៊ុន សែន​មិន​ហ៊ាន​បន្ធូរ​សេរីភាព​នយោបាយ​ដល់​លោក កឹម សុខា និង​លោក សម រង្ស៊ី រហូត​ធ្វើ​អោយ​ខូច​ខាត​ដល់​ផែន​ការ​បន្ត​អំណាច​របស់​គាត់​នោះ​ទេ៖ «​បើ​លោក កឹម សុខា ហ៊ាន​លេង​ល្បែង​របស់​លោក ហ៊ុន សែន ខ្ញុំ​គិត​ថា​គាត់​ប្រកាស​ឈប់​ធ្វើ​នយោបាយ​ទៅ​ល្អ​ជា​ជាង ពីព្រោះ​ការ​លេង​ល្បែង​របស់​លោក ហ៊ុន សែន កេរ្តិ៍​ឈ្មោះ​របស់​លោក​ក៏​ចប់​ស្មារតី​ប្រជាធិបតេយ្យ​ជាតិ​ក៏​យ៉ាប់។ តាម​ពិត​ទៅ​ជំនួប​នេះ​លោក កឹម សុខា ទំនង​ជា​បង្រៀន​លោក​ហ៊ុន សែន​អំពី​របៀប​ធ្វើ​ជា​មនុស្ស​ចិត្ត​ធម៌​ ការ​ចេះ​អត់ អោន​​នឹង​ចេះ​អនុគ្រោះ»។

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង​មិន​ដែល​ចុះ​សម្រុង​នយោបាយ​ជាមួយ​គ្នា​នោះ​ទេ​ប៉ុន្តែ​ក្រោយ​ពី​លោក ហ៊ុន នាង ឪពុក​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​ក្នុង​ជន្មាយុ ៩០ឆ្នាំ​កាលពី​ថ្ងៃ​ទី១២ ខែកក្កដា ឆ្នាំ២០១៣​ បាន​បើក​ផ្លូវ​អោយ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី អាច​វិល​ត្រឡប់​ចូល​មក​កាន់​មាតុ​ប្រទេស​វិញ ដើម្បី​ចូល​រួម​បោះ​ឆ្នោត។

លោក សម រង្ស៊ី បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​បារាំង​ម្ដង​ទៀត នៅ​ខែសីហា ឆ្នាំ២០១៥ ក្រោយ​ពី​មាន​បណ្ដឹង​តាម​ចាប់​ខ្លួន​លោក​ពី​តុលាការ​ក្រុង​ភ្នំពេញ​ចោទ​ប្រកាន់​ពី​បទ​ញុះញង់ និង​ក្លែងបន្លំ​ឯកសារ​បង្ក​ចលាចល​សង្គម។ ចំណែក​លោក កឹម សុខា កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​និង​ជាប់​ក្ដីក្ដាំ​ក្នុង​តុលាការ​នៅ​ឡើយ​ក្រោយ​អាជ្ញាធរ​ចាប់​ខ្លួន​លោក នៅ​ដើម​ខែ​កញ្ញា ឆ្នាំ២០១៧ ចោទ​ប្រកាន់​ពី​បទ​សន្ទិដ្ឋភាព ឬ​ត្រូវរ៉ូវ​គ្នា​ជាមួយ​បរទេស​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

លោកស្រី ប៊ុន ស៊ាងលី ម្ដាយ​ក្មេក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​មរណភាព​ដោយ​សារ​ជរាពាធ​​​ ក្នុង​អាយុ ៩៦ឆ្នាំ កាល​ពី​ថ្ងៃ​ទី៤ ខែឧសភា​​ ហើយ​សព​របស់​លោក​ស្រី​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​គេហដ្ឋាន​លោក​ហ៊ុន សែន​ នៅ​វិមាន​ឯករាជ្យ៕

ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក Chantha Muth
ជំនួប​រវាង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​សព​ម្ដាយ​ក្មេក​លោក ហ៊ុន សែន នៅ​ល្ងាច​ថ្ងៃ​ទី៥ ខែ​មេសា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក Chantha Muth

2 comments:

Anonymous said...

The thing about Hun Sen is, he would go soft when he is in trouble of some sort. This usually makes his enemies happy. But once things are stabilized for him, he will attack them in every corners. Right now, he's in deep trouble due to the CONVID-19. No money flowing in from China and millions of people will be or have already gone out of work. That's why supreme leader Hun Dog Sen is playing nice.

Anonymous said...

Presently it is hard for Ah Norouk Hun Sen to open his stinky mouth to beg for money from China, which has its own enormous problems.

The lack of revenues has prompted Ah Khmer traitor Hun Sen to deploy erratic measure to get some monies, such as draconian traffic law. Such measure will infuriate Khmer people and harm Ah Prett Hun Sen's grip to hold on to power.

Hun Sen has underestimated the impact of no EBA and its domino effects.

We will wait and see how this crazy dog Hun Sen fall apart.

By the way, Kem Min Sok Kha should know who the hell is Hun Sen. Softening his position to win over you, Hun Sen will do. Losing is not in Hun Sen's dictionary.

Look at the picture: Hun Sen looks like a tiger who is playing soft trying to eat the deer Kem Sokha. Or Hun Sen is AChar Kleng Klay trying to rip Kem Sokha off.