Wednesday 6 May 2020
អ្នកវិភាគមើលឃើញថាជំនួបរវាងលោក កឹម សុខា និងលោក ហ៊ុន សែន ជាសញ្ញាណវិជ្ជមានសម្រាប់នយោបាយនៅកម្ពុជា
Khmer Circle: Love in the time of coronavirus? We believe kissing and making up is always a good thing, but not without the masks!!
^^^
ដោយ ហេង រស្មី
2020-05-06
ជំនួបរវាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពម្ដាយក្មេកលោក ហ៊ុន សែន នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក Chantha Muth
អ្នកវិភាគសង្គមមើលឃើញថា ជំនួបរវាងលោក កឹម សុខា និង លោក ហ៊ុន សែន នៅក្នុងពិធីបុណ្យសពម្ដាយក្មេកលោក ហ៊ុន សែន គឺជាសញ្ញាណវិជ្ជមានមួយអាចឈានដល់របត់នយោបាយមួយថ្មីនៅកម្ពុជា។ មន្ត្រីរដ្ឋាភិបាលបានសាទរនៅជំនួបដ៏កម្រនេះ។
អ្នកវិភាគនយោបាយនៅកម្ពុជាចាត់ទុកថា នេះជាទម្លាប់ប្រពៃណីមួយដ៏ល្អដែលអ្នកនយោបាយមិនបានគុំកួនគ្នាហើយបាននិយាយរកគ្នានៅពេលដែលមានសមាជិកក្រុមគ្រួសារថ្នាក់ដឹកនាំណាម្នាក់ទទួលមរណភាព។
ការលើកឡើងរបស់អ្នកវិភាគនេះបានកើតឡើងក្រោយពីប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ក្ដីក្ដាំនៅក្នុងតុលាការ គឺលោក កឹម សុខា បានដឹកនាំសមាជិកគណបក្សរបស់ខ្លួនមួយចំនួនយកកម្រងផ្កាទៅចូលរួមពិធីបុណ្យសពម្ដាយក្មេកលោក ហ៊ុន សែន។ ចំណែកប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសលោក សម រង្ស៊ី ក៏បានសរសេរលិខិតចូលរួមមរណទុក្ខនេះដែរ។
ទូរទស្សន៍ដែលស្និទ្ធនឹងរបបក្រុងភ្នំពេញបានផ្សាយរូបភាពជំនួបដាច់ដោយឡែកមួយរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា នៅក្នុងពិធីបុណ្យសពនោះ។ប៉ុន្តែមិនទាន់មានការបញ្ជាក់ណាមួយថាភាគីទាំងពីរបានជជែកគ្នាពីអ្វីនោះទេ។
អ្នកឃ្លាំមើលសង្គមយល់ថា បើទោះបីជាខ្លឹមសារនៃជំនួបនេះមិនបានទម្លាយឲ្យដឹងជាសាធារណៈក៏ដោយ ក៏លោកយល់ថា នេះជាសញ្ញាវិជ្ជមានរវាងគណបក្សគូរជម្លោះទាំងពីរដែលអង្គុយបែរខ្នងដាក់គ្នាជាយូរមកហើយៗ អាចងាកមកនិយាយរកគ្នាឡើងវិញ។
អ្នកវិភាគនយោបាយនិងសង្គម បណ្ទិត មាស នី បញ្ជាក់ថា ជំនួបនេះបញ្ជាក់ថា អ្នកនយោបាយខ្មែរមានភាពចាស់ទុំ មិនមែនឈ្លោះគ្នាក្នុងរឿងនយោបាយហើយមកគុំកួនគ្នាដល់ក្រុមគ្រួសារទៀតនោះទេ គឺអ្នកនយោបាយគួរតែអនុគ្រោះអោយគ្នាទៅវិញទៅមក។ លោកថា ការចូលរួមរំលែកទុក្ខនេះ គឺជាកាយវិការប្រពៃណីមួយ បង្ហាញថា ខ្មែរនៅតែគោរព និងស្រឡាញ់យោគយល់គ្នា៖ «អ្វីដែលកើតឡើងនៅក្នុងថ្ងៃនេះមិនមែនមានតែខ្ញុំទេដែលសប្បាយចិត្តដែលឃើញមេដឹកនាំខ្មែរចេះអង្គុយជិតគ្នានិយាយគ្នាបានខ្ញុំក៏បានឃើញសារអបអរសាទរច្រើនទៀតដែរពីព្រោះពលរដ្ឋខ្មែរដែលបានមើលក្នុងហ្វេសប៊ុក។ នេះវាជាសារមួយ ដែលពលរដ្ឋខ្មែរចង់បានហើយផ្ញើទៅឲ្យមេដឹកនាំថា ពលរដ្ឋខ្មែរគ្រប់រូបមិនចង់ឃើញមេដឹកនាំឈ្លោះគ្នាស៊ីសាច់ហុតឈាមគ្នាមិនចេះចប់ដូចសព្វថ្ងៃបាទ»។
ប្រធានស្ដីទីគណបក្សប្រឆាំងលោក សម រង្ស៊ី ពីទីក្រុងប៉ារីសប្រទេសបារាំងក៏បានសរសេរលិខិតចូលរួមមរណៈទុក្ខលោកស្រី ប៊ុន ស៊ាងលី ម្ដាយក្មេកលោកហ៊ុន សែនផងដែរ។
ចំណែកលោក សម រង្សីក្នុងលិខិតចុះពីថ្ងៃទី៤ ឧសភា បញ្ជាក់ថា ទោះជាគោលជំហរនយោបាយរបស់យើងម្នាក់ៗខុសពីគ្នាយ៉ាងណាក៏ដោយ តែទុក្ខសោកបណ្ដាលមកពីមរណភាពមនុស្សដែលជាទីស្រឡាញ់អាចកើតមានដូចគ្នាគ្រប់ពេលវេលា។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ប្រាប់អាស៊ីសេរីថា កាលៈទេសៈពិសេសនេះយើងត្រូវសំដែងការគួរសមមនោសញ្ចេតនាគោរពគ្នាទៅវិញទៅមក៖ «នេះជាកាលៈទេសៈពិសេសមិនមែនជារឿងនយោបាយទេ ជាការចូលរួមមរណទុក្ខជាការគួរសមជាមនុស្សធម៌ ជាសុជីវធម៌។ ខ្ញុំអត់មានស្អីជំទាស់ទេ តាក់ទងគោលជំហរនយោបាយទេ បើជំហរនយោបាយចាំសួរសាមីខ្លួនទៅ»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បញ្ជាក់ថា ជាវប្បធម៌ដ៏ល្អរបស់ខ្មែរនៅពេលមានសមាជិកគ្រួសារណាម្នាក់មានទុក្ខគឺតែងតែចូលរួមរំលែកទុក្ខឲ្យគ្នាទៅវិញទៅមក។ តែសម្រាប់ករណីលោក សម រង្ស៊ី និងលោក កឹម សុខា គឺជាករណីដាច់ដោយឡែករបស់តុលាការ៖ «ជាសញ្ញាមួយល្អវិជ្ជមានប៉ុន្តែពិបាកនឹងការបូក ដក សងជាមួយនឹងសមត្ថកិច្ចតុលាការ»។
អ្នកវិភាគនយោបាយលោក គឹម សុខ ដែលកំពុងរស់នៅក្នុងប្រទេសហ្វាំងឡង់វិញ មើលឃើញថាមិនមានការប្រែប្រួលអ្វីធំដុំពីជំនួបបែបនេះទេដោយសារតែលោកហ៊ុន សែនមិនហ៊ានបន្ធូរសេរីភាពនយោបាយដល់លោក កឹម សុខា និងលោក សម រង្ស៊ី រហូតធ្វើអោយខូចខាតដល់ផែនការបន្តអំណាចរបស់គាត់នោះទេ៖ «បើលោក កឹម សុខា ហ៊ានលេងល្បែងរបស់លោក ហ៊ុន សែន ខ្ញុំគិតថាគាត់ប្រកាសឈប់ធ្វើនយោបាយទៅល្អជាជាង ពីព្រោះការលេងល្បែងរបស់លោក ហ៊ុន សែន កេរ្តិ៍ឈ្មោះរបស់លោកក៏ចប់ស្មារតីប្រជាធិបតេយ្យជាតិក៏យ៉ាប់។ តាមពិតទៅជំនួបនេះលោក កឹម សុខា ទំនងជាបង្រៀនលោកហ៊ុន សែនអំពីរបៀបធ្វើជាមនុស្សចិត្តធម៌ ការចេះអត់ អោននឹងចេះអនុគ្រោះ»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំងមិនដែលចុះសម្រុងនយោបាយជាមួយគ្នានោះទេប៉ុន្តែក្រោយពីលោក ហ៊ុន នាង ឪពុកលោក ហ៊ុន សែន បានទទួលមរណភាពក្នុងជន្មាយុ ៩០ឆ្នាំកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ បានបើកផ្លូវអោយមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី អាចវិលត្រឡប់ចូលមកកាន់មាតុប្រទេសវិញ ដើម្បីចូលរួមបោះឆ្នោត។
លោក សម រង្ស៊ី បានភៀសខ្លួនទៅប្រទេសបារាំងម្ដងទៀត នៅខែសីហា ឆ្នាំ២០១៥ ក្រោយពីមានបណ្ដឹងតាមចាប់ខ្លួនលោកពីតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់ និងក្លែងបន្លំឯកសារបង្កចលាចលសង្គម។ ចំណែកលោក កឹម សុខា កំពុងស្ថិតក្រោមការឃុំខ្លួននិងជាប់ក្ដីក្ដាំក្នុងតុលាការនៅឡើយក្រោយអាជ្ញាធរចាប់ខ្លួនលោក នៅដើមខែកញ្ញា ឆ្នាំ២០១៧ ចោទប្រកាន់ពីបទសន្ទិដ្ឋភាព ឬត្រូវរ៉ូវគ្នាជាមួយបរទេសប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល។
លោកស្រី ប៊ុន ស៊ាងលី ម្ដាយក្មេកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលមរណភាពដោយសារជរាពាធ ក្នុងអាយុ ៩៦ឆ្នាំ កាលពីថ្ងៃទី៤ ខែឧសភា ហើយសពរបស់លោកស្រីបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានលោកហ៊ុន សែន នៅវិមានឯករាជ្យ៕
ជំនួបរវាងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីគោរពវិញ្ញាណក្ខន្ធសពម្ដាយក្មេកលោក ហ៊ុន សែន នៅល្ងាចថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុក Chantha Muth
Subscribe to:
Post Comments (Atom)
2 comments:
The thing about Hun Sen is, he would go soft when he is in trouble of some sort. This usually makes his enemies happy. But once things are stabilized for him, he will attack them in every corners. Right now, he's in deep trouble due to the CONVID-19. No money flowing in from China and millions of people will be or have already gone out of work. That's why supreme leader Hun Dog Sen is playing nice.
Presently it is hard for Ah Norouk Hun Sen to open his stinky mouth to beg for money from China, which has its own enormous problems.
The lack of revenues has prompted Ah Khmer traitor Hun Sen to deploy erratic measure to get some monies, such as draconian traffic law. Such measure will infuriate Khmer people and harm Ah Prett Hun Sen's grip to hold on to power.
Hun Sen has underestimated the impact of no EBA and its domino effects.
We will wait and see how this crazy dog Hun Sen fall apart.
By the way, Kem Min Sok Kha should know who the hell is Hun Sen. Softening his position to win over you, Hun Sen will do. Losing is not in Hun Sen's dictionary.
Look at the picture: Hun Sen looks like a tiger who is playing soft trying to eat the deer Kem Sokha. Or Hun Sen is AChar Kleng Klay trying to rip Kem Sokha off.
Post a Comment