Thursday 7 May 2020

អ្នកឃ្លាំមើល​ថា គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ​ដោយសារ​ពលរដ្ឋ​ខ្លាច​ការ​ផាក​ពិន័យ​លែង​សូវ​ហ៊ាន​ធ្វើដំណើរ


Khmer Circle:


This must be another Vietcong logic at work: no traffic congestion without traffic?! Well, there's no logging because ordinary Cambodians are being prevented from entering the logging areas of the forest and, of course, no real land encroachments in the East because practically only the invaders are allowed there... no unemployment because no one has ‘declared’ him/herself unemployed; begging is non-existent either because the street beggars have been rounded up and detained somewhere on municipal pleasure...

^^^

ដោយ សេក បណ្ឌិត
2020-05-07

ប៉ូលិស​សម្រួល​ចរាចរណ៍​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​៧ កញ្ញា ឆ្នាំ​២០១៣។
ប៉ូលិស​សម្រួល​ចរាចរណ៍​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​៧ កញ្ញា ឆ្នាំ​២០១៣។
RFA




របាយការណ៍​នគរបាល​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​ថយ​ចុះ​ខ្លាំង​នៅ​រយៈពេល​មួយ​សប្ដាហ៍​ដំបូង​នៃ​ការ​រឹត​បន្តឹង​ការអនុវត្ត​ផាក​ពិន័យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ប៉ុន្តែ​អ្នកឃ្លាំមើល​សង្គម និង​ពលរដ្ឋ​អះអាង​ថា​ការ​ថយ​ចុះ​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ ដោយសារតែ​ពួកគេ​មិន​ហ៊ាន​ធ្វើដំណើរ​ចេញ​ក្រៅ ព្រោះ​ខ្លាច​ត្រូវ​ប៉ូលិស​ផាក​ពិន័យ​ប្រាក់។

ពលរដ្ឋ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ លោក ផុន គុយឈៀង សង្កេត​ឃើញ​ថា បើ​ទោះ​ពលរដ្ឋ​លែង​សូវ​ខ្លាច​ជំងឺ​កូវីដ-១៩ (Covid-19) ខ្លាំង​ដូច​មុន តែ​ពលរដ្ឋ​នៅ​បន្ត​ស្នាក់នៅ​ក្នុង​ផ្ទះ​ដដែល និង​មិនសូវ​ធ្វើដំណើរ​ទេ ដោយសារ​ខ្លាច​ការ​ផាក​ពិន័យ​ចរាចរណ៍​ធ្ងន់ធ្ងរ៖ «ដោយសារ​បញ្ហា​ចរាចរណ៍​រឹត​បន្តឹង​ខ្លាំង​ពេក​ទៅ​ជួនកាល​អ្នកខ្លះ គាត់​មាន​ម៉ូតូ គាត់​អត់​ចេញទៅ គាត់​ខ្លាច​ប៉ូលិស​ចរាចរណ៍​ផាក​អ៊ីចឹង​ណា​បង ហើយ​ចរាចរណ៍​សព្វថ្ងៃ វា​រាង​ធូរស្បើយ​បន្តិច​ណា​បង ព្រោះថា​អត់​ហ៊ាន​ជិះ​ម៉ូតូ ដោយសារ​ជិះ​ទៅ​ខ្លាច​ប៉ូលិស​ផាក​អ៊ីចឹង​ណា​បង​។ ផ្លូវ​ក៏​អត់​សូវ​ស្ទះ​ដែរ​។ ឡាន​ក៏ គេ​បន្ថយ​ខ្លះ​ដែរ ព្រោះ​ឡាន​ខ្លះ អត់​មាន​ពន្ធ​ទៅ ឡាន​ខ្លះ​អត់​ទាន់​ធ្វើ​ផ្លាក​លេខ»។



របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ហាញ​ថា រយៈពេល ៦​ថ្ងៃ​ដំបូង​នៃ​ការ​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ផាក​ពិន័យ​ច្បាប់​ចរាចរណ៍​ថ្មី គឺ​ថយ​ចុះ​គ្រោះថ្នាក់​ជាង​មុន បើ​ធៀប​នឹង​ពេលមុន​គឺជា​មធ្យម​ស្លាប់​៥​នាក់​ក្នុង​មួយថ្ងៃ​។ ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី៦ ឧសភា គ្រោះថ្នាក់​កើតឡើង​សរុប ៣៦​លើក ស្លាប់​មនុស្ស​១៩​នាក់ និង​របួស​៥០​នាក់។ចំណែក​យានយន្ត​ដែល​រង​ការ​ផាក​ពិន័យ​រយៈពេល ៦​ថ្ងៃ មាន​ជាង ១​ម៉ឺន​(១២.៧៣២)​គ្រឿង​។ ក្នុង​នោះ​ម៉ូតូ ជិត​មួយ​ម៉ឺន​(៩ ៩១៥) គ្រឿង ឯ​រថយន្ត​ជាង​ពីរ​ពាន់​(២ ៨១៧)​គ្រឿង។ យ៉ាងណា ប៉ូលិស​មិន​បាន​បង្ហាញ​របាយការណ៍​តួលេខ​ទឹកប្រាក់ ដែល​បាន​មក​ពី​ការ​រឹត​បន្តឹង​ការ​ផាក​ពិន័យ​រយៈពេល ៦​ថ្ងៃ​ដំបូង នេះ​ទេ។អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ទទួល​បន្ទុក​សណ្ដាប់ធ្នាប់ និង​ចរាចរណ៍ លោក ហ៊ឹម យ៉ាន និង​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន បានទេ នៅ​ថ្ងៃទី​០៧ ឧសភា ដោយ​សារ​មន្ត្រី​ទាំងពីរ​មិន​ទទួល​ទូរស័ព្ទ។

ប៉ុន្តែ លោក ឆាយ គឹមខឿន បាន​ប្រាប់​ប្រព័ន្ធ​ឃោសនា​ស្និទ្ធ​នឹង​រដ្ឋាភិបាល ថា ការអនុវត្ត​អនុក្រឹត្យ​ផាក​ពិន័យ​ថ្មី​បាន​ដំណើរការ​ទៅ​យ៉ាង​ល្អ​ប្រសើរ និង​មានការ​ចូលរួម​ពី​ពលរដ្ឋ​។ លោក​អះអាង​ថា ការ​បង្ខំ​ផាក​ពិន័យ​តាមច្បាប់​ថ្មី គឺ​ដើម្បី​ចាប់​បង្ខំ​ឱ្យ​ពលរដ្ឋ​រាងចាល ងាក​មក​គោរព​ច្បាប់​ចរាចរណ៍។

ប៉ុន្តែ​នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​លោក គង់ រតនៈ សង្កេត​ឃើញ​ថា ពលរដ្ឋ​ពិតជា​ញញើត​ចំពោះ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ​នេះ​មែន​។ លោក យល់ថា​ការ​ផាក​ពិន័យ​ពិតជា​ជះឥទ្ធិពល​ដល់​ពលរដ្ឋ ខ្លាច​ក្នុង​ការ​ធ្វើដំណើរ បង្ខំ​អនុវត្ត​ច្បាប់​ជាង​មុន និង​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍។

ថ្វីត្បិតតែ​សង្គម​ស៊ីវិល​ស្វាគមន៍​ចំពោះ​របាយការណ៍​ថយ​ចុះ នៃ​គ្រោះថ្នាក់​ចរាចរណ៍ តែ លោក គង់ រតនៈ​រក្សា​ជំហរ​មិន​គាំទ្រ​ការ​ផាក​ពិន័យ​ធ្ងន់ធ្ងរ នៅ​ក្នុង​កាលៈទេសៈ​នេះ​ទេ។ លោក​ថា ការ​ផាក​ពិន័យ​មិន​ធ្ងន់ធ្ងរ​ខ្លាំង​ពេក​ក៏​មាន​ប្រសិទ្ធភាព​ចំពោះ​ការកាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដែរ ឱ្យ​តែ​ការអនុវត្ត​នោះ​ធ្វើ​កុំ​ឱ្យ​អាក់ខាន អនុវត្ត​ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​ស្មើភាព​គ្នា ជាដើម​។ លោក​ថា ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​មាន​ប្រសិទ្ធភាព​ក៏​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ដែរ៖ «អ៊ីចឹង យើង​ឃើញ​ថា ដោយសារ​ឥទ្ធិពល​នៃ​ការ​រឹត​បន្តឹង​ច្បាប់ ធ្វើ​ឱ្យ​ឥរិយាបថ​គាត់​(​ពលរដ្ឋ​) បាន​ប្រែប្រួល​។ ក៏ប៉ុន្តែ​យើង​ចង់​រក្សា​ឥរិយាបថ​ល្អ​ហ្នឹង ហើយ​យើង​ចង់​ឱ្យ​គាត់​មាន​អារម្មណ៍ល្អ​។ សម្រាប់​ខ្ញុំ គួរតែ​គិតពិចារណា អំពី​ពេលវេលា ហើយ​និង​ការចូលរួម​ស្ដាប់​នូវ​យោបល់​ការ​ខ្វាយខ្វល់​របស់​ពួកគាត់​ខ្លះ ហើយ​រួប​បញ្ចូល​គ្នា​ទៅ វា​រឹត​តែ​ប្រសើរ​ជាង​ហ្នឹង​ទៀត»។

មក​ដល់ពេល​នេះ​មនុស្ស​យ៉ាងតិច ៣​នាក់​ហើយ ដែល​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន ពី​បទ​បង្ហោះ​ព័ត៌មាន​មិន​ពិត និង​ប្រមាថ​នគរបាល។ តែ​យ៉ាងណា​នគរបាល​បាន​ដោះលែង​ពួកគេ​វិញ បន្ទាប់​ពី​បង្គាប់​ឱ្យ​ធ្វើ​វីដេអូ សុំទោស​ជា​សាធារណៈ​។ ប៉ូលិស​ព្រមាន​ថា ក្នុង​ករណី​មិន​រាងចាល​ទេ​នឹង​បញ្ជូន​ទៅ​តុលាការ៕

No comments: