Sunday 31 May 2020
ស្ត្រី២នាក់ដែលបង្ខំឱ្យកុមារដើរសុំទានរាល់ថ្ងៃត្រូវបានបញ្ជូនទៅតុលាការ
ដោយ ម៉ៅ សុធានី
2020-05-30
ក្មេងទាំងនេះកំពុងតែសុំទាននៅចំណុចប្រសព្វផ្លូវម៉ៅសេទុង និងផ្លូវមុនីរ៉េត (ស្តុបផ្សារដើមគ) នៅថ្ងៃទី៣ មីនា ឆ្នាំ២០១៥។
Photo: RFA
សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនស្ត្រី២នាក់ ឈ្មោះ ជា ធឿន អាយុ ៥៨ឆ្នាំ និងនួន ទូច អាយុ២៨ឆ្នាំ ទៅសវនាការ ពីបទជួញដូរមនុស្ស ដោយបង្ខំឱ្យកុមារ ៦នាក់ ដើរសុំទានជាច្រើនខែ នៅផ្សារឈូកមាស ក្នុងសង្កាត់សែនសុខ។
ប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោក កែវ ធា ត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ដកស្រង់សម្ដី កាលពីថ្ងៃទី២៩ ខែឧសភាថា ជនរងគ្រោះទាំង៦នាក់នោះ គឺមានស្រី៣នាក់ និងប្រុស ៣ ក្នុងនោះ២នាក់ មានអាយុក្រោម៥ឆ្នាំ។ លោកថា ក្នុងចំណោមកុមាររងគ្រោះទាំងនោះ គឺម្នាក់ជាចៅបង្កើត របស់ជនសង្ស័យឈ្មោះ ជា ធឿន និងម្នាក់ទៀត គឺជាកូនបង្កើតរបស់ នួន ទូច ហើយក្មេងដទៃទៀត គឺជាកូនចៅរបស់ក្រុមគ្រួសារផ្សេងទៀត។
លោក កែវ ធា ឱ្យដឹងផងដែរថា ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែឧសភា ជនសង្ស័យទាំងពីរបានសារភាពថា នៅពេលព្រឹកព្រលឹម ពួកគេបានឱ្យរ៉ឺម៉កកង់បី តុកៗ ដឹកក្មេងៗទាំងនោះ យកទៅដាក់នៅផ្សារឈូកមាស ឱ្យដើរសុំទាន រហូតដល់ម៉ោង ៦ល្ងាច។ លោកបន្តថា ក្មេងម្នាក់ៗ សុំទានបានយ៉ាងតិច ពី ២ម៉ឺន ទៅ៣ម៉ឺនរៀល ក្នុងមួយថ្ងៃៗ ហើយប្រាក់ដែលបានមកពីសុំទានចែកគ្នា រួចនៅពេលយប់ក្មេងទាំងនោះ ត្រូវបានដឹកយកទៅគេងនៅក្នុងវត្ត៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment