Khmer Circle:
Apparently, Hun Sen's PhD [from Hanoi] does not cover this aspect of
economic emergencies. His Vietnamese tutors presumably eschewed the more mundane
realities such as the current situations of facing international trade
sanctions which are being exacerbated by the unforeseen coronavirus pandemic
and its general inimical impact that confounds even advanced industrialised
countries. Hun Sen even went as far as boasting of his vast gold reserve worth
billions of dollars that could be resorted to should economic circumstances
call for such relief contingencies!
His Vietnamese mentors and suitors would have reminded him on the occasion
of being awarded his PhD that just as you had always evaded dangers and
outsmarted your enemies in the jungle by relying on and trusting in your
self-preservation instinct and the imperative of deceptions to be one step
ahead of them, so in any given 'peace-time' crises you need not give undue attention
and concern to collateral casualties that may result from enacting your
priority of keeping yourself behind the loaded gun barrel?
^^^
ដោយ អាស៊ីសេរី
2020-05-05
(ឆ្វេង) កម្មករពេលចេញពីរោងចក្រមួយនៅតាមផ្លូវទំនប់កប់ស្រូវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ និងលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
រូប៖ កម្មករ និងហ្វេសប៊ុក CLC Cambodia
សហជីព និងកម្មករអំពាវនាវដល់រដ្ឋាភិបាល ឱ្យមានវិធានការច្បាស់លាស់ជួយដល់វិស័យកាត់ដេរ ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ។ ការអំពាវនាវនេះ បន្ទាប់ពីសមាគមថៅកែរោងចក្រ អះអាងថា មានរោងចក្រចំនួន ១៨០បានព្យួរការងារ ហើយកំពុងប៉ះពាល់ដល់កម្មករជាង ១៥ម៉ឺននាក់ ដោយ សារគ្មានអ្នកបញ្ជាទិញបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការដែលសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC ចេញលិខិតអំពាវនាវទៅកាន់អ្នកបញ្ជាទិញជាថ្មីនេះ គឺបង្ហាញកាន់តែច្បាស់អំពីផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ក្រុមហ៊ុនអ្នកផលិត និងក្រុមកម្មករ។
លោក អាត់ ធន់ ស្នើសុំឲ្យរដ្ឋាភិបាល មានវិធានការច្បាស់លាស់ក្នុងការដោះស្រាយបញ្ហានេះ ដូចជាណែនាំឲ្យរោងចក្រ គ្រាន់តែព្យូរការងារកម្មករ កុំឈានទៅបញ្ចប់កិច្ចសន្យាការងាររបស់ពួកគេ ហើយធានាថា រោងចក្រ និងរដ្ឋាភិបាលនៅតែបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ ដែលព្យូរការងារទាំងនោះ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល គួរត្រូវបង្កើតទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ ដើម្បីស្តារទំនុកចិត្តពីក្រុមហ៊ុនអ្នកបញ្ជាទិញធំៗ ទាំងនោះឡើងវិញ។ ប្រធានសហភាពការងារកម្ពុជារូបនេះ ក៏ស្នើសុំក្រុមហ៊ុនអ្នកបញ្ជាទិញឱ្យគោរពកិច្ចសន្យា និងលក្ខខណ្ឌ ដែលបានព្រមព្រៀងគ្នា ជាមួយក្រុមហ៊ុនផលិតនៅកម្ពុជាផងដែរ៖ «ស្នើសុំដោយទទូចដល់រដ្ឋាភិបាលទី១ ត្រូវបន្តផ្ដល់ថវិកាជូនដល់កម្មករនិយោជិតឲ្យបាន ៦០ភាគរយនៃប្រាក់ខែគោល និង ៧០ដុល្លារទៅតាមលទ្ធភាព របស់រដ្ឋាភិបាលទៅដល់ដៃកម្មករគ្រប់ៗ គ្នា ហើយបើអាចពង្រីកដល់វិស័យផ្សេងៗ ទៀត ដែលជាកម្មករដូចគ្នាដែរ តែមិនទាន់បាន គឺជាការល្អ។ ទី២ បើអាចជជែកពិភាក្សាមិនឲ្យក្រុមហ៊ុនបិទ បានឬក៏មិនឲ្យបញ្ឈប់ថ្នាក់ដឹកនាំសហជីព និងកម្មករ គឺត្រឹមតែព្យួរការងារ គឺខ្ញុំគិតថា វាជារឿងល្អ ដើម្បីរក្សាកម្លាំងពលកម្ម និងទំនុកចិត្ត។ ទី៣ រដ្ឋាភិបាល ត្រូវពិនិត្យមើលទៅលើ ទំនាក់ទំនងជាមួយអ្នកបញ្ជាទិញ និងអ្នកមានឥទ្ធិពល ឲ្យបានខ្លាំងជាងមុន ដើម្បីទាក់ទាញទំនុកចិត្តព្រោះធម្មតា នៅពេលគេអត់បានសប្បាយចិត្តគេដកចេញវិញអ៊ីចឹង។ យើងក៏ស្នើសុំទៅក្រុមហ៊ុនដែរ ទោះបីជាក្នុងស្ថានភាពពេលនេះលំបាក ប៉ុន្តែក្រុមហ៊ុន ក៏បានចំណេញច្រើនពីវិស័យនេះរាប់សិបឆ្នាំមកហើយ ដូច្នេះគួរតែផ្ដល់បន្តដល់ការរស់របស់កម្មកររបស់ខ្លួន ដើម្បីរក្សាកម្លាំងពលកម្ម»។
កាលពីថ្ងៃទី៤ ខែឧសភា GMAC បានចេញលិខិតអំពាវនាវដល់អ្នកបញ្ជាទិញឲ្យគោរពលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញ ដែលបានទទួលរួចហើយ និងទំនិញដែលកំពុងដឹកទៅឲ្យអ្នកបញ្ជាទិញ។ GMAC អះអាងថា រោងចក្រនៅកម្ពុជាកំពុងរងគ្រោះពីការលុបចោលការបញ្ជាទិញជាច្រើន និង គ្មានការបញ្ជាទិញថ្មីៗ។
លិខិតអំពាវនាវរបស់ GMAC ទៅកាន់អ្នកបញ្ជាទិញឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី៤ ខែឧសភា មានរោងចក្រនៅក្នុងវិស័យកាត់ដេរ និងផលិតស្បែកជើងចំនួន ១៨០បានព្យួរការងារ ហើយក៏មានរោងចក្រចំនួន ៦០ផ្សេងទៀតនឹងឈានទៅព្យួរបណ្ដោះអាសន្នដែរ។ ស្ថានភាពនេះកំពុងធ្វើអោយប៉ះពាល់ទៅដល់កម្មករជាង ១៥ម៉ឺននាក់។ GMAC អះអាងទៀតថា ការព្យួរការងារនៅក្នុងវិស័យនេះស្ថិតក្នុងភាពមិនច្បាស់លាស់នឹងអាចបន្តការងារឡើងវិញបាននៅពេលណាឡើយ ហើយកម្មករ ដែលត្រូវព្យួរការងារអាចនឹងកើនដល់ជិត ២០ម៉ឺននាក់នាពេលខាងមុខ។ GMACថា ផលប៉ះពាល់មិនត្រឹមតែកើតមាននៅលើកម្មករទេ ប៉ុន្តែគឺថែមទាំងទៅដល់សមាជិកគ្រួសារប្រមាណ ២លាននាក់ ដែលពឹងផ្អែកលើពួកគេ។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ និងរដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង ជាច្រើនលើកតែគ្មានអ្នកទទួល។ ទោះជាយ៉ាងណា លោក ហេង សួរ បាន ប្រាប់កាសែតក្នុងស្រុកថា ទាក់ទងនឹងសំណើរបស់សមាគមថៅកែរោងចក្រនេះ មិនចាំបាច់រដ្ឋាភិបាលកម្ពុជាអន្តរាគមន៍នោះទេ ដោយលោកអះអាងថា ពាណិជ្ជកម្មអន្តរជាតិ បានកំណត់កាតព្វកិច្ចរបស់ភាគីជាប់កិច្ចសន្យារួចហើយ។
ចំណែកប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន សុំមិនធ្វើអត្ថាធិប្បាយច្រើនឡើយ ដោយលោកបង្វែរឲ្យទៅសួរអ្នកនាំពាក្យក្រសួងការងារវិញ។ លោក ផៃ ស៊ីផាន គ្រាន់តែបញ្ជាក់ថា ប្រសិនបើកម្មករគ្មានការងារធ្វើអាចទាក់ទងទៅក្រសួងការងារ ឬមន្ទីរការងារតាមបណ្ដាខេត្ត ដើម្បីស្វែងរកការងារថ្មី ។ ដោយឡែក ចំពោះការសន្យារបស់រដ្ឋាភិបាលក្នុងការផ្ដល់ប្រាក់ឧបត្ថម្ភដល់កម្មករ ដែលព្យួរការងារនោះ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ក៏មិនអាចឆ្លើយតបបានដែរ៖ «ដូចបានប្រាប់ក្នុងសន្និសីទកាសែតកាលមុនថា រដ្ឋាភិបាល បានសម្របសម្រួលមិនឲ្យបិទទេ ដោយការព្យួរការងារ គឺរោងចក្រនេះ ត្រូវតែបន្ថែមលុយជាមួយរាជ រដ្ឋាភិបាលដើម្បីដំណើរការ។នេះជាចំណុចទី១ ហើយទី២ រាជរដ្ឋាភិបាល បានសម្របសម្រួលជាមួយអ្នកបញ្ជាទិញ ដើម្បីឲ្យគេយកឥវ៉ាន់ពីយើងទៅ ឬក៏បន្តការទិញតទៅទៀត។ យើងបានធ្វើរបៀបនេះហើយ ប៉ុន្តែសួរទៅឯកឧត្តម ហេង សួរ លម្អិតជាង»។
មន្ត្រីសហជីព និងក្រុមកម្មករអះអាងថា រដ្ឋាភិបាលកម្ពុជា ហាក់គ្មានវិធានការច្បាស់លាស់ក្នុងការ ជួយដល់កម្មករនោះទេ។ ពួកគេលើកឡើងថា មានរោងចក្រមួយចំនួនបានឆ្លៀតពេលនេះ បញ្ឈប់ កម្មករដោយមិនទូទាត់សំណង់សមរម្យទៅតាមច្បាប់ ហើយគ្មានការជួយអន្តរាគមន៍ពីរដ្ឋាភិបាល ឬក្រសួងការងារនោះទេ។ លើសពីនេះ សូម្បីតែការសន្យារបស់រដ្ឋាភិបាល ថា នឹងជួយផ្ដល់ប្រាក់ ឧបត្ថម្ភដល់កម្មករដែលព្យូរការងារលើកទី១ ចំនួន ២០ភាគរយ និងលើកទី២ ចំនួន ៤០ដុល្លារនោះ ក៏មិនទាន់បានដល់ដៃកម្មករនោះដែរ ខណៈដែលភាគីរោងចក្រភាគច្រើន បានបំពេញកាតព្វកិច្ច ផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មកររួចហើយ។ មន្ត្រីសហជីព និងក្រុមកម្មករ អះអាងទៀតថា ចំពោះវិធានការរបស់រដ្ឋាភិបាលដែលណែនាំឱ្យស្ថាប័នធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុវត្តឥណទានរៀបចំឡើងវិញ ឬពន្យារពេលសងបណ្ដោះអាសន្ន ដើម្បីសម្រាលការលំបាកដល់អតិថិជនដែលរងផលប៉ះពាល់ជាក់ស្ដែងក្នុងវិស័យចំនួន៤ រួមមាន ទេសចរណ៍ វិស័យកាត់ដេរ វិស័យសំណង់ និងវិស័យដឹកជញ្ជូន ក៏មិនមានប្រសិទ្ធភាពដែរ។ ក្រុមកម្មករអះអាងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែបន្តឲ្យពួកគេសងទាំងការប្រាក់ និងប្រាក់ដើមជាទៀងទាត់ដូចមុនដដែល៕
2 comments:
The government can only hurt people. It has no ability to help at all.
This is the beginning of the end of this Hun Sen autocratic regime.
This monster Hun Sen was created by devil to destroy Cambodia and Khmer people.
Hun Sen is a faithful dog for Vietnam. Hun Sen's mission is completing the Vietnamization of Cambodia.
Hun Sen never wanted to reinstate the CNRP because the CNRP could derail Vietnam's plan to annex Cambodia. Hun Sen must follow his master Vietnam's orders. Vietnam said no CNRP and Hun Sen responded Yes Sir.
Post a Comment