Sunday 31 May 2020

ពលរដ្ឋ​និង​អ្នក​រក​ស៊ី​តូចតាច​ថា ផែនការ​ផ្អាក​ចាយ​លុយ​ដុល្លារ​តូច​ធ្វើ​ឱ្យ​ប៉ះពាល់​មុខ​របរ​ពួកគេ


Khmer Circle:

Nothing issuing from the Hun Sen regime is shocking anymore. No wonder the Chinese derisively described the man who ruins - runs! - the country as "The handsome hero who goes in reverse direction" amid the coronavirus pandemic crisis!

Not that the man himself sees the ridicule behind the false praise. It's been reserved for the title of the book dedicated to Hun Sen's extraordinary leadership and achievements...no doubt by some of the leading scholars of the nation!


🔺🔺🔺


ដោយ យន់ សាមៀន
2020-05-31

សកម្មភាព​អាជីវករ​ផ្សារ​ដើម​គ​លក់​ដូរ ពី​ជ្រុង​ខាង​កើត​ផ្សារ​ជាប់​ផ្លូវ​មុនីរ៉េត រូបថត​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។
សកម្មភាព​អាជីវករ​ផ្សារ​ដើម​គ​លក់​ដូរ ពី​ជ្រុង​ខាង​កើត​ផ្សារ​ជាប់​ផ្លូវ​មុនីរ៉េត រូបថត​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៥។
RFA/Tha Kitya




ពលរដ្ឋ​អ្នក​ប្រកប​របរ​តូចតាច​មួយ​ចំនួន​ត្អូញត្អែរ​ថា ពេល​នេះ​ពួកគេ​ពិបាក​ក្នុង​ការ​ចាយ​ក្រដាសប្រាក់​មួយ ពីរ និង​ប្រាំ​ដុល្លារ បើ​ទោះ​ជា​ធនាគារ​ជាតិ អះអាង​ថា ក្រដាសប្រាក់​ដុល្លារ​ទាំងនេះ​នៅតែ​អាច​ចរាចរណ៍​លើ​ទីផ្សារ​បាន​ក្ដី​។ ការ​លើកឡើង​បែបនេះ ក្រោយ​ពេល​ធនាគារ​ជាតិ​ប្រកាស​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​ទាំងនេះ ចូល​ឃ្លាំង​ដែល​ឈាន​ទៅ​ការ​ឈប់​ចរាចរណ៍​នា​ពេល​ខាងមុខ។

អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​លោក ឈួត ឆាត ឱ្យ​អាស៊ីសេរី​ដឹង​ថា ពេលនេះ​នៅ​កន្លែង​ចាក់​សាំង​មួយ​ចំនួន​នៅ​ភ្នំពេញ ពួកគេ​មិន​ទទួល​លុយ​ដុល្លារ​ប្រភេទ​នេះ​ទេ។ ពលរដ្ឋ​រូប​នេះ​ឆ្ងល់​ថា រដ្ឋ​មិន​ហាមឃាត់​ការប្រើប្រាស់​ប្រាប់​ដុល្លារ​ប្រភេទ​ទេ ប៉ុន្តែ​មិន​ដឹង​ហេតុ​អី បានជា​កន្លែង​ខ្លះ​ចាប់ផ្ដើម​ឈប់​ទទួល​ប្រាក់​ដុល្លារ​ប្រភេទ​នេះ​ហើយ ។ លោក​បន្ត​ថា មុខរបរ​លោក​សព្វថ្ងៃ​បើ​ដឹក​ភ្ញៀវ​បរទេស​ភាគច្រើន​គេ​ឱ្យ​ជា​លុយ​ដុល្លារ​។ លោក​ថា ពេលនេះ​លោក​មានការ​រារែក​មិន​ចង់​ទទួល​ប្រាក់​ដុល្លារ​ពី​ភ្ញៀវ​នៅ​ពេល​ពិបាក​ចាយ​លុយ​ដុល្លារ​បែបនេះ៖ «ប៉ះពាល់​ខ្លះ​ដែរ​បើ​ដឹក​ភ្ញៀវ​បរទេស​ភ្ញៀវ​ចិន​អីចឹង​ទៅ គេ​ឱ្យ​លុយ​ដុល្លារ​ឱ្យ​អ៊ីចឹង​ទៅ​យើង​ពិបាក​ប្រកែក យើង​ត្រូវតែ​យក ដូច​ខ្ញុំ​អីចឹង​ទៅ​តែ​ឌុប​ភ្ញៀវ ភ្ញៀវ​ឱ្យ​លុយ​ដុល្លារ​អីចឹង​ទៅ​អត់​សូវ​ចង់​យក​ពិបាក​ចាយ​ពេក»។


កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​រួមមាន​៖ ១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​ចូល​ឃ្លាំង​ឱ្យ​អស់​ត្រឹម​រយៈពេល​៣​ខែ គិត​ចាប់​ពី​ពេល​នេះ​តទៅ​។ ក្រោយ​ប្រមូល​អស់ហើយ​ធនគារ​ជាតិ​នៃ​កម្ពុជា​នឹង​ដឹកជញ្ជូន​ក្រដាស​ប្រាក់​ទាំងនេះ​ទៅ​ក្រៅ​ប្រទេស​។ ធនាគារ​ជាតិ​អះអាង​ថា កម្ពុជា​កំពុង​ប្រឈម​នឹង​បញ្ហា​ចរាចរ ប្រាក់​ដុល្លារ​ទាំងនេះ​។ ក្រោយ​ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ទាំងនេះ​អស់​រួច ធនាគារ​ជាតិ​នឹង​កំណត់​ពេលវេលា​ណាមួយ​សមស្រប​ដើម្បី​ផ្អាក​ទទួល​ក្រដាសប្រាក់​ដុល្លារ​អាមេរិក​ប្រភេទ​ប្រភេទ​តូច​ទាំងនេះ​ទាំងស្រុង​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ។

សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ក៏​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​គាំទ្រ​លើកទឹកចិត្ត​ការ​ចាយ​ប្រាក់​រៀល និង​អះអាង​ថា សមាគម​មីក្រូហិរញ្ញវត្ថុ​នៅតែ​ទទួល​ក្រដាស​ប្រាក់​ដុល្លារ​ប្រភេទ​តូច​ជា​ធម្មតា តាម​តម្លៃ​សេដ្ឋកិច្ច​។​

រីឯ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៨ ខែ​ឧសភា បាន​សរសេរ​លើ​នៅ​ហ្វេសប៊ុក​លោក​ថា ពលរដ្ឋ​នៅតែ​អាច​ចាយ​ជា​ធម្មតា​នូវ​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច​(១​ដុល្លារ ២​ដុល្លារ និង​៥​ដុល្លារ​)​ទូទាំង​ប្រទេស​។ លោក​បន្ត​ថា ក្នុង​ករណី​ឈប់​ចរាចរណ៍​ក្រដាសប្រាក់​ទាំងនេះ​នៅ​លើ​ទីផ្សារ​គឺ​ធនាគារ​ជាតិ​ប្រាកដ​ជា​មាន​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ហើយ។

ទោះបីជា​យ៉ាងណា ពលរដ្ឋ​ម្នាក់​គឺ លោក រស់ គង់ លើកឡើង​ថា ការ​ជូនដំណឹង​របស់​ធនាគារ​ជាតិ​ដែល​ប្រើ​ពាក្យ​ពេចន៍​មិន​ច្បាស់លាស់​ធ្វើ​ឱ្យ​ពលរដ្ឋ​មានការ​យល់​ច្រឡំ និង​មាន​ការ​ព្រួយ​បារម្ភ​រហូត​ធ្វើ​ឱ្យ​អ្នក​លក់​ដូរ​ខ្លះ​លែង​ហ៊ាន​ទទួល​លុយ​ដុល្លារ​ប្រភេទ​តូចៗ​នេះ។

លោក​យល់​ថា ការ​ប្រកាស​គម្រោង​ឈប់​ចាយ​លុយ​ប្រភេទ​ក្រដាស​ដុល្លារ​នេះ អាច​មាន​ទាំង​គុណសម្បត្តិ​និង​គុណវិបត្តិ​។ លោក​ថា ចំពោះ​គុណសម្បត្តិ​អាច​លើកកម្ពស់​ប្រាក់​រៀល​ឱ្យ​មាន​តម្លៃ។ ដោយឡែក​ចំពោះ​គុណវិបត្តិ​ធ្វើ​ឱ្យ​អ្នក​លក់ដូរ​មួយ​ចំនួន​កេង​ចំណេញ​លើ​ពលរដ្ឋ​នៅ​ពេល​ទំនិញ​គិត​ជា​លុយ​ដុល្លារ​ធ្វើ​ឱ្យ​អ្នកលក់​គិត​ហាងឆេង​ខ្ពស់​ពី​ពលរដ្ឋ។ ពលរដ្ឋ​រូប​នេះ ចង់​ឃើញ​មាន​ការ​កំណត់​តម្លៃ​លើ​ទំនិញ​ជា​ប្រាក់​រៀល​ទាំងអស់​ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ជួប​បញ្ហា៖ «តាម​ហាង​ទំនិញ​កន្លែង​លក់ដូរ​មួយ​ចំនួន​ដែល​គាត់​អាច​បិទ​តម្លៃ​បាន​ថា បួន​ពាន់​រៀល ឬក៏​ប្រាំ​ពាន់​រៀល​អីចឹង​ល្អ​ដែរ ទីមួយ​លើកកម្ពស់​អត្តសញ្ញាណ​ប្រាក់​រៀល ទី​២​ការ​ប្រើប្រាស់​ចរាចរណ៍​លុយ​រៀល​កាន់តែ​ច្រើន​ចំណេញ​សេដ្ឋកិច្ច​អីចឹង​ដែរ។ អ្នកលក់​ខ្លះ​គាត់​ចាំតែ​កេង​ចំណេញ​ទេ ពេល​ទៅ​ទិញ​គាត់​ដូរ​ពី​គាត់ គាត់​ឱ្យ​ខាត​រហូត​អ៊ីចឹង​យើង​ឃើញ​មាន​រូបភាព​ហ្នឹង​ពិត​ប្រាកដជា​កើត​មាន​ម៉ង បើ​ដាក់​ជា​រៀល​តែម្ដង​ស្រួល​អត់​ពិបាក​ប្រកែក​គ្នា​អត់​ពិបាក​អន់ចិត្ត​គ្នា»។

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ យល់​ថា ការ​ពិចារណា​ឈប់​ចាយ​ក្រដាសប្រាក់​ដុល្លារ​ប្រភេទ​តូច ខណៈ​សេដ្ឋកិច្ច​កម្ពុជា​នៅ​ទន់ខ្សោយ​បែបនេះ​បង្ក​ផល​ប៉ះពាល់​ច្រើន​ដល់​អ្នក​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​។ លោក​យល់​ថា ធនាគារ​ជាតិ​គួរ​ពិចារណា​ឡើងវិញ៖ «ការ​គិត​ឡើងវិញ​ឈប់​ចាយ​លុយ​ដុល្លារ​ក្រដាស​តូច​លុះ​ត្រា​សេដ្ឋកិច្ច​ប្រទេស​យើង​មាន​ការ​រីកចម្រើន​ដូច​ប្រទេស​ជិតខាង​ចាំ​យើង​ពិចារណា​ចំណុច​នៃ​ការបញ្ឈប់​ចាយ​ប្រាក់​ដុល្លារ​ហ្នឹង​ក៏​គ្មាន​បញ្ហា​អី​ដែរ»។

លោក វន់ ពៅ បន្ត​ទៀត ប្រសិនបើ​នៅ​ពេល​ខាងមុខ​រដ្ឋាភិបាល​ពិតជា​បិទ​មិន​ឱ្យ​ចាយ​ក្រដាសប្រាក់​ដុល្លារ​ទាំង​នោះ រដ្ឋាភិបាល​ក៏​ត្រូវ​តែ​បិទ​ការ​ចាយ​ក្រដាសប្រាក់​បាត​ថៃ និង​លុយ​ដុង​របស់​វៀតណាម​នៅ​ព្រំដែន​ដែរ​ដើម្បី​ឱ្យ​ស្មើភាព​គ្នា។

1 comment:

Anonymous said...

The problems that Hun Sen facing are so huge, which prompted him to act crazily.
The COVID 19's ill effects plus the neither EBA nor GSP have caused Hun Sen to take erratic actions that would further accelerating his downfall.