Tuesday 26 May 2020

បក្ស​ប្រឆាំង​ស្នើ​របប​ក្រុងភ្នំពេញ​ចាត់វិធានការ​ផ្អាក​ការ​សង​បំណុល​រយៈពេល​៣​ខែ​សម្រាប់​ពលរដ្ឋ


ដោយ ជីវិតា
2020-05-25


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ
រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី



គណបក្ស​សង្គ្រោះ​ជាតិ ទទូច​ឱ្យ​របប​ក្រុងភ្នំពេញ ចាត់វិធានការ​ឱ្យ​មាន​ប្រសិទ្ធិភាព​ក្នុងការ​ពន្យា​ពេល ឬ​ផ្អាក​ការ​សង​បំណុល​របស់​ប្រជាពលរដ្ឋ​ខ្មែរ​រយៈពេល​យ៉ាងតិច ៣​ខែ​ទៅ​មុខ​ទៀត ខណៈ​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​កំពុង​ជួប​ទុក្ខលំបាក​ផ្នែក​ជីវភាព​ដោយសារ​ជំងឺ កូ​វីដ​-១៩​។ ចំណែក មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​អះអាង​ថា រដ្ឋាភិបាល មិន​អាច​ដោះស្រាយ​តាម​សំណើរ​របស់​បក្ស​ប្រឆាំង​ដែល​បង្កប់​ហេតុផល​នយោបាយ​បាន​ទេ។

គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ថា វិបត្តិ​សេដ្ឋកិច្ច បង្ក​ដោយ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រាប់លាន​នាក់​ជួប​ទុក្ខលំបាក​យ៉ាង ខ្លាំង​ក្នុង​ជីវភាព​រស់នៅ ដោយសារ​បាត់​បង់ការ​ងារ និង​ប្រាក់​ចំណូល ជាពិសេស​ពលរដ្ឋ​ដែល​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។



ស្ថិតក្នុង​ស្ថានភាព​ដែល​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំពាក់​បំណុល​នេះ គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​របប​ក្រុងភ្នំពេញ ចាត់វិធានការ​ជាក់លាក់ និង​ម៉ឹងម៉ាត់ ដើម្បី​ធានា​ឱ្យ​មានការ​ពន្យារ​ពេល ព្យួរ ឬ​ផ្អាក​ការសង​បំណុល​ទាំង​ប្រាក់​ដើម និង​ការប្រាក់​របស់​ប្រជាពលរដ្ឋ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រកបដោយ​ប្រសិទ្ធិភាព​ពេញលេញ សម្រាប់​រយៈពេល ៣​ខែ​ទៅមុខទៀត និង​ធានា​កុំ​ឱ្យ​មានការ​រឹបអូស​ផ្ទះសម្បែង និង​ដីធ្លី​របស់​ពលរដ្ឋ។ គណបក្សប្រឆាំង​ដ៏​ធំ​មួយ​នេះ ក៏​ស្នើសុំ​ឱ្យ​របប​ក្រុង​ភ្នំពេញ ត្រូវ​បញ្ចេញ​កញ្ចប់​ថវិកាជាតិ​បន្ទាន់​មួយ ដើម្បី​ជួយ​ទ្រទ្រង់ ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​ទទួល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ក្នុង​បំណង​ធានា​និរន្តរភាព​នៃ ការផ្តល់​កម្ចី​ឥណទាន ព្រមទាំង​ប្រតិបត្តិការ​របស់​ធានាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំង​នោះ។

អាស៊ីសេរី មិនអាច​សុំ​ការឆ្លើយតប​រឿងនេះ​ពី​អគ្គនាយក​បច្ចេកទេស និង​ជា​អ្នកនាំពាក្យ​ធនាគារជាតិ នៃ​កម្ពុជា​អ្នកស្រី ជា សិរី បាន​ទេ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង តែ​គ្មាន​អ្នក​ទទួល។

រីឯ​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ចាត់ទុក​ការលើកឡើង​របស់​គណ​បក្សប្រឆាំង​នេះ​ថា គ្រាន់តែ​ជា​វោហាស័ព្ទ​ឱ្យ​ពីរោះ​ស្តាប់ និង​ឆ្លៀត​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ​ប៉ុណ្ណោះ៖ «មិនមែនជា​ការពិត​ស្តែង​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ។ យើង​ឃើញ​ធនាគារកណ្តាល​កម្ពុជា បានធ្វើ​កិច្ចការ​បាន​ពន្យល់​ប្រាប់​ដល់​រាល់​សាខា​ធនាគារ​មីក្រូហិរញ្ញវត្ថុ ហើយ​នៅពេល​ថ្មីៗ​នេះ ដូចជា​ម្សិលមិញ​នេះ គឺ​ឯកឧត្តម ជា ចាន់តូ បាន​ទៅ​ដល់​ខេត្ត​ប៉ៃលិន និង​បាន​ពន្យល់​ប្រាប់​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​អំពី​រឿង​ហិរញ្ញវត្ថុ​នេះឯង ហើយ​យើង​មាន​វិធានការ​មួយចំនួន ប៉ុន្តែ​ការងារ​ហិរញ្ញវត្ថុ គេ​អត់​ផ្សាយ​ជា​សាធារណៈ​ទេ ពី​ព្រោះ​យើង​ដឹងថា អ្នកខ្លះ​ដេក​ផ្សំ​ដួល»។

ទោះជា​យ៉ាងណា គណបក្ស​បក្សប្រឆាំង បាន​លើកឡើង​ដូច​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន​ដែរ​ថា វិធានការ​មួយចំនួន​របស់​រដ្ឋាភិបាល​កន្លងមក​ដែល​លើកទឹកចិត្ត​ឱ្យ​គ្រឹះស្ថាន ផ្តល់ប្រាក់​កម្ចី​ពិនិត្យ​លទ្ធភាព​នៃ​ការសង​បំណុល​របស់​ពលរដ្ឋ តាម​ករណី​ជាក់ស្តែង​នីមួយៗ​នោះ មិន​​មាន​ប្រសិទ្ធភាព​ពេញលេញ​នោះទេ​។ គណបក្ស​បក្សប្រឆាំង កត់សម្គាល់​ថា ស្ថាប័ន​ផ្តល់​ប្រាក់កម្ចី មួយចំនួន នៅតែ​បន្ត​ឱ្យ​ពលរដ្ឋ​សងបំណុល​ដូច​ធម្មតា ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្លះ​បង្ខំចិត្ត​លក់​កេរអាករ​ឬ​រក​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ខ្ពស់ ឬ​អ្នកខ្លះ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ប្រថុយប្រថាន​ទៅ​ប្រទេស​ថៃ​ជាថ្មី ដើម្បី​រកប្រាក់​ដោះស្រាយ​បំណុល។​ទោះជា​យ៉ាងណាក្តី អ្នកនាំពាក្យ​សមាគម​មីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ថ្លែងថា ចំពោះ​ការស្នើសុំ​របស់​គណបក្ស​សង្គ្រោះជាតិ​នេះ គឺ​ខាង​ស្ថាន​ប័ន​មីក្រូហិរញ្ញវត្ថុ បាន​ដោះស្រាយ​រួចហើយ​។ លោក​បញ្ជាក់​ថា គិត​មកទល់ពេលនេះ មាន​អតិថិជន ១៧​ម៉ឺន​នាក់ បានស្នើ​សុំ​រៀបចំ​កម្ចី​ឡើងវិញ ហើយ​ក្នុងនោះ​មាន​ជាង ១៥​ម៉ឺន​នាក់ ត្រូវ​បាន​ដោះស្រាយ​ជូន និង​កំពុង​ពិនិត្យ​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត៖ «ទាក់ទង​នឹង​ការសុំ​កុំ​ឱ្យ​រឹបអូស​ដីធ្លី​អី​នេះ សមាគម រួមទាំង សមាជិក​របស់ខ្លួន​បាន​ប្តេជ្ញាចិត្ត​រួចទៅហើយ​ថា ក្នុង​រយៈពេល​នៃ​ការលំបាក​បណ្តាលមកពី​កូ​វីដ​-១៩​នេះ នឹង​មិន​មាន​ការ​រឹបអូស​ដីធ្លី​ផ្ទះសម្បែង​អតិថិជន​នោះទេ។ វា​មិនមែន​ត្រឹមតែ​ជាការ​ប្តេជ្ញាចិត្ត​នោះទេ ប៉ុន្តែ​ក៏​មាន​ការ​ប្រកាស​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ផងដែរ»។

បច្ចុប្បន្ននេះ ប្រជា​ពលរដ្ឋ​កម្ពុជា​ច្រើន​ជាង ២​លាន ៥​សែន​នាក់ មាន​ជាប់ជំពាក់​កម្ចី​ខ្នាតតូច ជាមួយនឹង​អត្រា​កម្ចី​ជា​មធ្យម ៣​ពាន់ ៨​រយ​ដុល្លារ ( ៣.៨០០​ដុល្លារ​) ដែល​ជា​ចំនួន​ច្រើន​ជាងគេ​នៅ​លើ​ពិភពលោក។អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម បណ្ឌិត សេង សារី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល មិនគួរ​បដិសេធ​ភ្លាមៗ​ចំពោះ​សំណើរ​ទាំងនោះ ដោយសារតែ​ជា​សំណើរ​របស់​បក្សប្រឆាំង ឬ​របស់​ក្រុម​អង្គការ​សង្គម ស៊ីវិល​ឡើយ។ លោក​ពិនិត្យ​ឃើញ​ថា ក្នុងអំឡុងពេល​នៃ​រីក​រាល​ជំងឺ​កូ​វីដ​-១៩​នេះ ពលរដ្ឋ​មិនមែន​ជួប​បញ្ហា​ប្រឈម​តែ​រឿង​ជំពាក់​បំណុល​នោះទេ សូម្បីតែ​រឿង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់ ក៏​កំពុង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ដែរ​។ អ្នកស្រាវជ្រាវ​ការអភិវឌ្ឍន៍​សង្គម​រូបនេះ យល់​ថា វិធានការ​របស់​រដ្ឋាភិបាល ដែល​ណែនាំ​ឱ្យ​ស្ថាប័ន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អនុវត្ត​ឥណទាន​រៀបចំ​ឡើងវិញ ឬ​ពន្យារ​ពេល​សង​បណ្ដោះអាសន្ន​សម្រាប់​អតិថិជន​ដែល​រង​ផល​ប៉ះពាល់​ជាក់ស្ដែង​ក្នុង​វិស័យ​ចំនួន​៤ រួមមាន​៖ ទេសចរណ៍ វិស័យ​កាត់ដេរ វិស័យ​សំណង់ និង​វិស័យ​ដឹកជញ្ជូន​កន្លងមក​នោះ មិនគួរ​ជា ដំណោះស្រាយ​ចុងក្រោយ​នោះទេ គួរតែមាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ទៀត៖ «ដំណោះស្រាយ​មួយ​នេះ ហាក់ដូចជា​ពលរដ្ឋ​មិនទាន់​យល់ដឹង ប៉ុន្មាន​ទេ ហើយ​ពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​ជាប់បំណុល​ធនាគារ​នេះ មិន​ស្ថិត​នៅក្នុង​នៅក្នុង​វិស័យ អាទិភាព​ដែល​ធនាគារ​ជាតិ​បានកំណត់​ទៅទៀត។ ដំណោះស្រាយ​តទៅទៀត​នេះ​គឺជា​ពិសេស​កម្មករ​ដែល​បាត់បង់​ការងារ​ជិត ២០​ម៉ឺន​នាក់ គឺ​គួរ​ត្រូវតែ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​មួយចំនួន​ពីរ​ដ្ឋ ដែល​លោក នាយករដ្ឋមន្ត្រី ធ្លាប់បាន​ប្រកាស​ថា យើង​មាន​ទុនបម្រុង​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ប្រមាណ​ពី ៨​រយ ទៅ ២​ពាន់​លាន (ដុល្លារ) គឺ​គួរតែ​ដល់ពេល​វេលា​មួយ ឬ​ពិចារណា​បញ្ចេញ​ថវិកា​នោះមក​ដើម្បី​ជួយ​ទប់​ជីវភាព​របស់​ពលរដ្ឋ»។

គណបក្សប្រឆាំង និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ការព្រួយបារម្ភ​ដូចៗ​គ្នា​ថា ប្រសិនបើ​រដ្ឋា​ភិ បាល នៅតែ​ពន្យារ​ពេល​មិន​បញ្ចេញ​កញ្ចប់​ថវិកាបម្រុង​ជួយ​ដល់​ពលរដ្ឋ និង​មិន​ចាត់វិធានការ​ដោះស្រាយ​វិបត្តិ​ជំពាក់​បំណុល​ទាំងនេះ​ទេ នឹង​ធ្វើឱ្យ​ជីវភាព​រស់នៅ សុខភាព និង​សុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លី​រួមទាំង​ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់ ប្រឈម​នឹង​ហានិភ័យ​ខ្ពស់ ហើយ​អាច នឹង​កើតមាន​វិបត្តិ​សង្គម​ផ្សេងៗ​ដែល​កាន់តែ​ពិបាក​ដោះស្រាយ​នៅ​ពេល​ខាង​មុខ៕

4 comments:

Anonymous said...

Hun Sen's government has no money. Only Hun Sen, his family, and his cronies have money.
An immense social unrest will explode spontaneously in the near future against Ah Kong Hean Hun Sen.

Anonymous said...

Now is the time to rise up or never. Only Sam Rainsy can rescue Cambodia. If you are not willing to die for him then you will forever live under dictatorship, under Hun Sen then his son, with a fake free free from West Point.

Anonymous said...

Forgive me for saying this, I am not sure anyone would be willing to die for someone who is always running away from his country. He doesn't deserve Cambodians' sacrifices.

Anonymous said...

5:29 am

You are forgiven. However, the expected sacrifices - if need be - are not really 'for him', his sake or the sake of any individual but for the Cambodian people themselves.

'Always running away from his country’? Perhaps, but the man is very much a thorn in Hun Sen's side. Speaking of HS, hadn't he also run away from his country or for his life once - in 1977?

Any idea how many times the ‘legendary’ Ho Chi-minh run away from his country to evade capture or to regroup?

Ignorance is forgivable, but feigned ignorance and misinformation are another thing!