Thursday 7 May 2020
មេបក្សខ្មែរក្រោក គ្មានប្រតិកម្មចំពោះការដកមុខតំណែងពីឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ទេ
ដោយ ខែ សុណង
2020-05-05
rfa
លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ (William Guang) ប្រធានគណបក្សខ្មែរក្រោក។ រូប៖ ហ្វេសប៊ុក William Guang ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០
រូប៖ ហ្វេសប៊ុក William Guang ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០
ប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហាក់មិនហ៊ានបង្ហាញប្រតិកម្មទេ ជុំវិញការបញ្ចប់តួនាទីជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់របស់គាត់ ដែលមានឋានៈស្មើទេសរដ្ឋមន្ត្រីនោះ។ លោក ប្រាប់អាស៊ីសេរី នៅថ្ងៃទី៥ ឧសភាថា លោកសុំមិនមានមតិអ្វីទាំងអស់៖ «លោក ខ្ញុំសុំអត់មានមតិអ្វីទាំងអស់ណា។ សូមអរគុណ»។
ប្រមុខរដ្ឋស្ដីទី លោក សាយ ឈុំ បានចេញព្រះរាជក្រឹត្យបញ្ចប់មុខតំណែង ប្រធានគណបក្សខ្មែរក្រោក លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ (William Guang) ពីសមាជិកនៃឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ចាប់ពីថ្ងៃទី៤ ឧសភា តាមសំណើ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ព្រះរាជក្រឹត្យបញ្ចប់មុខតំណែង គឺធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ប្រតិកម្មនឹងសកម្មភាពប្រធានគណបក្សខ្មែរក្រោក ដែលដឹកនាំមន្ត្រីគណបក្សចុះទៅពិនិត្យមើលឧទ្យានជាតិព្រះសីហនុរាម នៅស្រុកព្រៃនប់ ក្រោមហេតុផលថា មានការបង្ខាំងមនុស្សខុសច្បាប់ ក្នុងឧទ្យានជាតិ។ លោក សាយ សំអាល់ អះអាងថា ព័ត៌មាន គឺមិនពិត។
កាលពីថ្ងៃទី២ ឧសភា លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង បាននាំសមាជិកបក្សរបស់លោក ចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុរាម និងថតវីដេអូផ្សាយផ្ទាល់ (Live) ថា លោកចង់ចូលក្នុងតំបន់ឧទ្យានជាតិដោយអះអាងថា ដើម្បីស៊ើបរកការពិតពីករណីបង្ខាំងមនុស្សខុសច្បាប់ ដោយប្រើអំពើហិង្សា និងបង្អត់អាហារ តែមន្ត្រីអនុរក្សបរិស្ថាន និងសន្តិសុខឯកជន ហាមឃាត់មិនឲ្យក្រុមលោកចូលទៅតំបន់នោះ។
ទោះជាយ៉ាងណាក្តី អ្នកសម្របសម្រួលសមាគមអាដហុកខេត្តព្រះសីហនុ លោកស្រី ជាប សុធារី ថា តាមការសាកសួរពលរដ្ឋ ដែលធ្លាប់មានជម្លោះដីធ្លី នៅម្ដុំឧទ្យានជាតិ ពុំមាននរណាត្រូវគេបង្ខាំង ឬស្នាក់នៅក្នុងឧទ្យានជាតិទៀតទេ ចាប់តាំងពីអាជ្ញាធរចុះរុះរើប្រើហិង្សា កាលពីដើមឆ្នាំ២០២០ មក។ លោកស្រីថា មានតែពលរដ្ឋកំពុងតវ៉ាពីខាងក្រៅឧទ្យាន។
កាលពីខែមេសា ឆ្នាំ២០១៩ លោក ហ៊ុន សែន ធ្លាប់បានស្នើសុំដកប្រធានគណបក្សសាធារណរដ្ឋ ប្រជាធិបតេយ្យ លោកស្រី សុខ រ័ត្នសុវណ្ណបញ្ចៈសីលា ពីសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះយោបល់ម្នាក់រួចហើយ ក្រោយពីតុលាការចាប់ឃុំខ្លួនមេបក្សរូបនោះ ដោយចោទពីបទដឹកនាំប្រជាពលរដ្ឋទៅទន្ទ្រានយកដីនៅតំបន់ឧទ្យានជាតិគូលែនភ្នំទេពនៅខេត្តព្រះវិហារ៕
Subscribe to:
Post Comments (Atom)
2 comments:
William needed to learn a lesson the hard way.
how this prick has absolutely no shame and how could prick calls his party an opposition. he intentionally and purposely lives his life off the sweat and blood of Khmer people through the traitor of Hun Zen.
Post a Comment