Sunday 3 May 2020

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ស្នើ​​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​មេ​ដឹកនាំ​របប​ក្រុងភ្នំពេញ


ដោយ ហេង រស្មី
2020-05-02
rfa
ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។
ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី​ជួបជុំ​គ្នា​នៅ​ទីក្រុង​ស៊ីដនី (Sydney) នៅ​ថ្ងៃ​ទី១៦ ខែ​មីនា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្ត្រី ដែល​កំពុង​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន-អូស្ត្រាលី នៅ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។
RFA/Chun Chanboth




សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​រួមមាន​៖ តំណាងរាស្ត្រ អ្នកច្បាប់ ប្រធាន​សមាគម សកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​បុគ្គល​សំខាន់ៗ​ក្នុង​ប្រទេស​នេះ​រួមគ្នា​លើក​សំណើរ​ទៅ​រដ្ឋាភិបាល​របស់​ពួកគេ​ធ្វើ​ច្បាប់​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ ដែល​រំលោភ​សិទ្ធិមនុស្ស​។ ចំពោះ​សំណើ​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ថា ការ​ទាមទារ​បើ​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​មិនដែល​ឃើញ​រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើ​ច្បាប់​ណាមួយ​ដាក់​ទណ្ឌ​លើ​មន្ត្រី​កម្ពុជា​នៅឡើយ​ទេ។

សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ថា អូស្ត្រាលី មិន​អាច​នៅ​ស្ងៀម​ទុក​ក្រុម​ដឹកនាំ​របប​ក្រុងភ្នំពេញ​ធ្វើបាប​ពលរដ្ឋ​និង​រំលោភ​សិទ្ធិមនុស្ស​តាម​ទំនើងចិត្ត​នោះ​ទេ​។ ពួកគេ​រំពឹង​ថា រដ្ឋាភិបាល​និង​រដ្ឋសភា ប្រទេស​អូស្ត្រាលី​នឹង​យក​គំរូ​តាម​សម្ព័ន្ធមិត្ត​របស់​ខ្លួន​សហរដ្ឋអាមេរិក​ដែល​បាន​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​មន្ត្រី​បាតដៃ​ប្រឡាក់​ឈាម​ទាំងនោះ។

អតីត​ចៅហ្វាយក្រុង​ដែនឌឺណុង (Dandenong) នៃ​ប្រទេស​អូស្ត្រាលី លោក ជា យូហ៊ន ឱ្យ​ដឹង​ថា មន្ត្រី​ជាន់ខ្ពស់​របប​ក្រុងភ្នំពេញ​មួយ​ចំនួន​បាន​នាំគ្នា​ចេញចូល​ប្រទេស​អូស្ត្រាលី​និង​បាន​យក​លុយ​ពុករលួយ​ឬ​លុយ​កខ្វក់​របស់​ពួកគេ​ទិញ​ដី​ទិញ​ផ្ទះ​នៅ​ប្រទេស​អូស្ត្រាលី​។ លោក​បន្ត​ថា ក្នុង​សំណើ​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​ក្នុង​ការ​ទាមទារ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​មាន​ពីរ​ចំណុច​ធំៗ​គឺ​បង្កក​ទ្រព្យសម្បត្តិ​និង​ហាមឃាត់​មិន​ឱ្យ​មន្ត្រី​ទាំងនោះ​ចូល​មក​ប្រទេស​អូស្ត្រាលី៖ «គំនិត​ខ្ញុំ ខ្ញុំ​ថា ធ្វើ​យ៉ាងម៉េច​ដើម្បី​សិទ្ធិ​សេរីភាព​ដល់​ប្រទេស​កម្ពុជា យើង​ត្រូវតែ​ធ្វើ​ច្បាប់​ហ្នឹង​ដើម្បី​ឱ្យ​មន្ត្រី​ខ្មែរ​យើង​ដទៃ​ទៀត​ឃើញ របៀបរបប​ថា បើកាលណា​អញ​ធ្វើ​របៀប​ហ្នឹង​ដែរ​គឺ​ចូល​អូស្ត្រាលី​លែង​បាន​ហើយ»។

សកម្មជន​គណបក្ស​សង្គ្រោះជាតិ​នៅ​ប្រទេស អូស្ត្រាលី លោក អ៊ិន ហេមរា (អ៊ិន ហេមរ៉ា) ប្រាប់​ថា ពេលនេះ​រដ្ឋាភិបាល​កំពុង​ពិនិត្យ​លើ​សំណើ​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​។ លោក​បន្ត​ថា កាលពី​ចុងខែ​មីនា​អនុ​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​អូស្ត្រាលី​បាន​កោះហៅ​តំណាង​ពលរដ្ឋ​ខ្មែរ​បង្ហាញ​ពី​ការ​ចង់​បាន​នៃ​ការ​ទាមទារ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​លើ​ក្រុម​ដឹក នាំ​របប​ក្រុងភ្នំពេញ​ដែល​រំលោភ​សិទ្ធិមនុស្ស​។ លោក អ៊ិន ហេម​រា ដែល​ត្រូវ​បាន​ទទួល​បាន​ការ​អញ្ជើញ​របស់​អនុគណៈកម្មការ​ផ្នែក​សិទ្ធិមនុស្ស​នៃ​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការ​ផ្តល់​សក្ខីកម្ម​នៃ​ការ​ទាមទារ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​នេះ​ឱ្យ​ដឹង​ថា សេចក្ដាំ​ព្រាង​នៃ​ច្បាប់​នេះ​គឺ​មិនមែន​ផ្តោត​លើ​ការ​ដាក់​ទណ្ឌ​តែ​លើ​ក្រុម​មន្ត្រី​នៃ​របប​ក្រុងភ្នំពេញ​នោះ​ទេ គឺ​ដាក់​ទណ្ឌ​ជនជាតិ​ផ្សេងទៀត​ដែល​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​៖ «ច្បាប់​នេះ​ទំ​លំ​ទូលាយ​មិនមែន​សម្រាប់​តែ​ខ្មែរ​ទេ គឺ​សម្រាប់​ការពារ ឬក៏​ជួយ​ទប់ស្កាត់​នូវ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដោយ​បុគ្គល​ណាមួយ​ដោយ​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​នោះ​ផ្ទាល់​តែ​​ម្ដង»។

ការ​លើកឡើង​របស់​ពល​រដ្ឋ​បែបនេះ ដោយសារតែ​កាល​ពី​ពេល​ថ្មីៗ​នេះ សហព័ន្ធ​អន្តរជាតិ​ការពារ​សិទ្ធិមនុស្ស​ហៅ​កាត់​ថា FIDH(International Federation For Human Rights) ជំរុញ​ទៅ​អូស្ត្រាលី​ឱ្យ​អនុម័ត​ច្បាប់​ដាក់ទណ្ឌកម្ម​បុគ្គល​ដែល​ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ការ​ជំរុញ​នេះ​គឺ​តាមរយៈ​សំណើ​របស់​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉ារីស​(PARIS) ជូន​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​សភា​អូស្ត្រាលី​ស្តីពី​កិច្ចការ​បរទេស ការពារ​ជាតិ​និង​ពាណិជ្ជកម្ម កាលពី​ថ្ងៃទី​៣០ ខែ​មេសា។

អគ្គលេខាធិការ​របស់ IFDI លោក Adilur Rahman Khan លើកឡើង​ថា មន្ត្រី​ជាន់ខ្ពស់​ជាច្រើន​នាក់​នៃ​គណបក្ស​កាន់​អំណាច​នៅ​កម្ពុជា​គឺជា​អ្នក​ជាប់​ពាក់ព័ន្ធ​ជា​យូរ​មក​ហើយ ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​អំពើពុករលួយ​និង​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស ហើយ​អ្នក​ទាំងនោះ​ក៏​ត្រូវ​គេ​ដឹង​ថា បាន​វិនិយោគ​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដែល​បាន​មក​ពី​ទង្វើ​ខុសច្បាប់​នោះ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី។

អតីត​តំណាងរាស្ត្រ​រដ្ឋ​វិកតូរីយ៉ា (Victoria) ដើមកំណើត​ខ្មែរ លោក ហុង លីម ដែល​បាន​ចូលរួម​ក្នុង​ការ​ស្នើ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ក្នុង​ការ​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​ឱ្យ​ដឹង​ថា ក្រុម​លោក​មាន​ឯកសារ និង​ភស្តុតាង​ជាច្រើន​ដែល​ក្រុម​មន្ត្រី​នៃ​របប​ក្រុងភ្នំពេញ​បាន​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។ លោក​រំពឹង​ថា រដ្ឋាភិបាល​ប្រទេស​នេះ​នឹង​ធ្វើ​ច្បាប់​តាម​តាម​សំណើ​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​។ លោក​បន្ត​ថា នៅ​ពេល​សហរដ្ឋអាមេរិក​ចាប់​ផ្តើម​ធ្វើ​ច្បាប់​ដាក់ទណ្ឌកម្ម​បុគ្គល​ដែល ពាក់ព័ន្ធ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា មាន​ប្រទេស​ជា​សម្ពន្ធមិត្ត​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​បាន​ស្វះស្វែង​ធ្វើ​ច្បាប់​ដាក់​ទណ្ឌ​នេះ​ដែរ៖ «យើងខ្ញុំ​នៅ​នេះ​សង្ឃឹមថា ប្រទេស​អូស្ត្រាលី​នឹង​យកចិត្ត​ទុក​ហើយ​នឹង​រៀបចំ​ធ្វើ​បាន​សម្ពន្ធមិត្ត​គេ​ទាំង​ប្រទេស​ដែល​និយាយ​ភាសា​អង់គ្លេស​គឺ​នឹង​ធ្វើ​ច្បាប់​គឺជា​ច្បាប់​អន្តរជាតិ​ដើម្បី​នឹង​ធ្វើ​ការ​គាប់​សង្កត់​ចំពោះ​របប​ផ្ដាច់ការ រំលោភ​សិទ្ធិ​មនុស្ស របប​ពុករលួយ​ហួសហេតុ​ពេក​នឹង​បាទ»។

ទោះ​បី​យ៉ាងណា​បក្ស​គណបក្ស​កាន់អំណាច​ហាក់​មិន​ចាប់អារម្មណ៍​នឹង​សំណើ​ដាក់ទណ្ឌកម្ម​មន្ត្រី​រដ្ឋាភិបាល​ភ្នំពេញ​នោះ​ទេ​។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការសម្រេចចិត្ត​ដាក់​ទណ្ឌ​នរណា​ម្នាក់​គឺជា​សិទ្ធិ​របស់​រដ្ឋាភិបាល​អូស្ត្រាលី​។ ប៉ុន្តែ​លោក​យល់ថា ការ​ទាមទារ​របស់​សហគមន៍​ខ្មែរ​នៅ​អូស្ត្រាលី​នឹងមិន​ទទួល​បាន​លទ្ធផល​ទេ ដោយ​លោក​កត់សម្គាល់​ថា កន្លង​មក​ខ្មែរ​នៅ​អូស្ត្រាលី​តែង​ធ្វើការ​ទាមទារ​បែបនេះ ប៉ុន្តែ​មិន​ឃើញ​រដ្ឋាភិបាល​អូស្ត្រាលី​ធ្វើតាម​សំណើ​របស់​ពួកគេ​នោះ​ទេ៖ «ការ​ស្នើ​របស់​គាត់​មិនមែន​ទើបតែ​រឿង​ថ្មី​ទេ គឺ​រឿង​យូរហើយ​តាំងពី​ជំនាន់​តា ហុង លីម ធ្វើជា​តំណាងរាស្ត្រ​ម្ល៉េះ អ៊ីចឹង​ទេ ខ្ញុំ​យល់ថា ជា​កាកសំណល់​តាំង​ពី​តា ហុង លីម មក ប៉ុន្តែ​ទោះជា​ស្នើ​យ៉ាង​ម៉េច​ក៏ដោយ​សភា​ការ​ពិត​នៅ​កម្ពុជា​មិន​ដូច​គាត់​និយាយ​និយាយ​ទេ»។

សហរដ្ឋអាមេរិក​បាន​ឈានមុខ​គេ​ក្នុង​ការ​អនុម័ត​ច្បាប់ គ្លូបល មែគនីតស្គី (Global Magnitsky Human Rights Accountability Act) ដាក់ទណ្ឌកម្ម​មន្ត្រី​ជំនិត​របស់​លោក ហ៊ុន សែន រួមមាន​មេកង​អង្គរក្ស​របស់​លោក ហ៊ុន សែន នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុនហៀង នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​ទេសរដ្ឋមន្ត្រី និង​លោក ទ្រី ភាព ជា​ឈ្មួញ​ឈើ​នៅ​កម្ពុជា​កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៩ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើពុករលួយ​និង​ការរំលោភ​សិទ្ធិមនុស្ស ធ្ងន់ធ្ងរ​នៅ​កម្ពុជា៕

1 comment:

Anonymous said...

Khmer Times reported unemployment rate in Cambodia at 0.3 percent. Wow! Almost perfect employment - no wonder Hun Sen is so proud of himself. Then why is Cambodia so poor? More than 40 years after the war, Cambodia is still relying on foreign aids for survival in comparison to Germany and Japan which were almost completely destroyed in World War II and about 20 years later, they were able to not only fully recovered from the war but were able to provide foreign aids to poorer countries.

One other thing, when a Cambodia becomes unemployed, where does he/she apply for unemployment insurance? This may explain why Cambodia's unemployment rate is almost zero percent and that's probably because you can't apply for unemployment benefit! There's no such thing in Cambodia, is there?

Khmer Times only reports Hun Sen's propaganda but this one has gone a bit too far.