Wednesday 13 May 2020

អ្នកណាថាខ្មែរក្រ? - Who said Cambodia was poor?




[With English translation.]

អ្នកណាថាខ្មែរក្រ?
ខណៈបញ្ហាកូវិត-19 ធ្វើឲ្យប្រជាជនខ្មែរជួបវិបត្ដិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរៗ ក្រោយពីគណៈកម្មការអឺរ៉ុបបានដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅនៃក្រុមប្រទេស លាងលុយកខ្វក់ នេះជាពេលវេលាល្អសម្រាប់រំលឹកដល់ប្អូនជនរួមជាតិ អំពីពត៌មានដ៏សំខាន់ និងគួរអោយភ្ញាក់ផ្អើលបំផុត អំពីការជួញដូរមាសដុំដែលត្រូវបានដកស្រង់ពីអង្គការសហប្រជាជាតិ (UN Comtrade)។

រដ្ឋាភិបាលសឹង្ហបុរីបានរាយការណ៍ថា ចាប់ពីឆ្នាំ ២០០៨ ដល់ ២០១៨ ពួកគេបាននាំចេញមាសដុំចំនួន ៥៩៥តោន ទៅកាន់ប្រទេសកម្ពុជា ដែលមានតំលៃជាទឹកប្រាក់ ២៤ ពាន់លានដុល្លារសហរដ្ឋអាមេរិច។

ក្នុងរយៈពេលដូចគ្នា រដ្ឋាភិបាលថៃបានអះអាងថា បាននាំចេញមាសដុំចំនួនជាង ១២៥តោន ដែលមានតំលៃជាទឹកប្រាក់ប្រមាណ ៤,៩ ពាន់លានដុល្លារទៅកាន់ប្រទេសកម្ពុជា។
បើសរុបតួលេខនៃការនាំចេញមាសដុំរបស់ប្រទេសទាំងពីរ មានចំនួនជាង ៧២០តោន សរុបជាទឹកប្រាក់ ២៩,៦ ពាន់លានដុល្លារ។

ចុះចំណែករដ្ឋាភិបាល នៃប្រទេសកម្ពុជា ដែលគេល្បីថាជាឋានសួគ៌លាងលុយកខ្វក់និងអំពើពុករលួយ ជាប្រព័ន្ធ តើបានអះអាងថា នាំចូលមាសដុំចំនួនប៉ុន្មានពីប្រទេសទាំងពីរខាងលើ? ចម្លើយគឺពួកគាត់ថា បាននាំចូលមាសដុំត្រឹមតែ ២៩តោន ដែលមានតំលៃជាទឹកប្រាក់ ១,១ ពាន់លានដុល្លារ។
ពិតមែនហើយ មាសដុំដែលមានចំនួន ៦៩១តោន ដែលមានទំហំទឹកប្រាក់រហូតដល់ ២៨,៥ ពាន់លានដុល្លារ មើលទៅដូចជាបានបាត់ ឬចេះលេងសៀកបំបាំងភ្នែកក៏ថាបាន។

មិនត្រឹមតែមិនបានរាយការណ៍ទៅកាន់អង្គការសហប្រជាជាតិនោះទេ សូម្បីតែធនាគារជាតិនៃកម្ពុជា រួមជាមួយគយ និងរដ្ឋាករ ក៏ដូចជាក្រសួងពាណិជ្ជកម្មកម្ពុជា ក៏មិនបានរាយការណ៍ពីចំនួនមាសដុំដ៏ច្រើនមហាសាលទាំងនេះផងដែរ ក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ពួកគាត់។


ប្រសិនបើយើងយកចំនួននៃការបាត់បង់ទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ឋាប់នេះ យកមកបើកប្រាក់ខែឲ្យកម្មករទាំងអស់នៅក្នុងវិស័យកាត់ដេរ (៨០០០០០ នាក់) គឺអាចបើកប្រាក់ខែអោយពួកគាត់ទាំងអស់គ្នា ដោយក្នុងម្នាក់ទទួលបានរហូតទៅដល់ ១៥ឆ្នាំ (ប្រាក់ខែគោល ១៩០ដុល្លាក្នុងមួយខែ)។
សូមបងប្អូនជួយចែករំលែក ដើម្បីទាមទារឲ្យមន្ដ្រីពាក់ព័ន្ធ បកស្រាយទៅលើរឿងដ៏សំខាន់មួយនេះ សូមអរគុណ។
ធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ Ministry of Economy and Finance

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

Who said Cambodia was poor?
At a time when Covid-19 is bringing about economic hardship to an increasing number of Cambodians, and only a few days after the European Commission added us to their blacklist of countries that pose the highest risk of money laundering, it is important to remind the public one more time of the truly shocking trade figures that are being reported by UN Comtrade:
Singapore reports that from 2008 to 2018, they exported 595,000 Kilograms – or 595 tons – of gold to Cambodia, valued at US$24 Billion (yes that’s with a B).

Over the same period of time, Thailand claims to have exported 125,275 Kilograms of gold - valued at $4,9 Billion - to Cambodia.

Adding the figures by both countries, that’s a whopping 720,699 Kilograms, or a little over 720 tons - of gold, with a value of $29.6 Billion.

Now, how much gold does the government of Cambodia, a well-known haven for money laundering and grand corruption, claim to have imported from these two countries over the same period of time?
29,174 Kilograms, valued at $1.1 Billion, a fraction of what the two countries are reporting as having exported to Cambodia.

Yes, that’s 691 tons of pure gold, valued at around US$28,5 Billion, that seems to have disappeared into thin air, just as if by an act of magic. And note that the Cambodian government isn't just misreporting to the UN, it is also not mentioning it in trade reports by the National Bank of Cambodia, Customs and Excise, and the Ministry of Commerce.

To put things into perspective, if the $28.5 Billion that's gone 'missing' was used to pay for the salaries of all of Cambodia's 800,000 garment workers, they would be able to get their minimum wage (roughly $190) for 15 years, every single one of them.   


Mother Nature FB

No comments: