Monday 1 June 2020

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​ឃាត់​ខ្លួន​យុវជន​ម្នាក់ ដែល​ឡាយ​ហ្វេសប៊ុក​រឿង​ពលរដ្ឋ​តវ៉ា​នៅ​ច្រក​ព្រំដែន​ប៉ោយប៉ែត


ដោយ វិទ្យុអាស៊ីសេរី
2020-06-01
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
អតីត​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ឈ្មោះ ហ៊ុន វណ្ណៈ។ Photo courtesy of Mother Nature
 Photo courtesy of Mother Nature


ប៉ូលិស​ខេត្ត​បន្ទាយ​មាន​ជ័យ​ឃាត់​ខ្លួន​យុវជន​បរិស្ថាន​ម្នាក់ គឺ លោក ហ៊ុន វណ្ណៈ ក្នុង​ពេល​ដែល​លោក​ចុះ​ឃ្លាំមើល​អាជ្ញាធរ​ដាក់​ពង្រាយ​កម្លាំង​ជា​ច្រើន​នាក់​ទប់​ស្កាត់​ប្រជាពលរដ្ឋ​មិន​ឱ្យ​តវ៉ា​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ព្រឹក​ថ្ងៃ​ទី១ មិថុនា។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី ថ្លែងថា មក​ទល់​ម៉ោង ១១ព្រឹក​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​កំពុង​សាកសួរ​លោក ហ៊ុន វណ្ណៈ នៅ​ព្រំដែន​ក្រុង​ប៉ោយប៉ែត​មិន​ទាន់​ដោះ​លែង​នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​បាន​ស្នើសុំ​អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​ធ្វើ​បាតុកម្ម តវ៉ា​ទាមទារ​អាជ្ញាធរ​កម្ពុជា និង​ថៃ ឱ្យ​បើក​ច្រក​ទ្វារ​ព្រំដែន​ប្រទេស​ទាំង ២ ឡើង​វិញ នៅ​ព្រឹក​ថ្ងៃ​ទី១ មិថុនា​នេះ។

សូម​លោក​អ្នក​នាង​រង់ចាំ​តាម​ដាន​ព័ត៌មាន​លម្អិត​នៅ​ពេល​ល្ងាច​នេះ...

1 comment:

Anonymous said...

You are Khmer people's hero.

Keep up your noble work !!