Friday 12 June 2020

អ្នកវិភាគ​ថា លោក ហ៊ុន ម៉ាណែត អាច​នឹង​ជា​មេ​ដឹក​នាំ​ពូកែ​ខាង​កល​ល្បិច​អាក្រក់​ជាង​ឪពុក បើ​សិន​ជា​ក្លាយ​ជា​មេ​ដឹក​នាំ​ប្រទេស


ដោយ ទីន ហ្សាការីយ៉ា
2020-06-11
លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
RFA



អ្នកវិភាគ និង​ក្រុម​យុវជន​លើក​ឡើង​ថា លោក ហ៊ុន សែន បាន​បង្ហាញ​យុទ្ធសាស្ត្រ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់ ចំពោះ​ការ​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​ឲ្យ​កូន​ប្រុស​ច្បង​លោក គឺ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​បន្ត ដោយ​លោក​បាន​ដំឡើង​តួនាទី​កូន​ប្រុស​ច្បង​បន្តិច​ម្ដងៗ ទាំង​តួនាទី​នៅ​ក្នុង​ជួរ​កងទ័ព និង​នៅ​ជួរ​គណបក្ស។

ក្រុម​យុវជន​លើក​ឡើង​ថា ការ​គ្រោង​ផ្ទេរ​អំណាច​ត​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឲ្យ​យុវជន​ជា​កូន​កសិករ ដែល​មាន​សមត្ថភាព​ជា​ច្រើន បាត់បង់​ឱកាស​ចូលរួម​កសាង​ប្រទេស​ជាតិ។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ អះអាង​ថា លោក ហ៊ុន សែន កំពុង​តែ​រៀបចំ​យុទ្ធសាស្ត្រ​ជា​បន្ត​បន្ទាប់ ដើម្បី​សម្រេច​គោល​ដៅ​របស់​ខ្លួន ក្នុង​ការ​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត នៅ​ពេល​អនាគត។

លោក គឹម សុខ ដែល​និរទេស​ខ្លួន​ទៅ​ប្រទេស​ហ្វាំងឡុង (Finland) មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ដំឡើង​តួនាទី លោក ហ៊ុន ម៉ាណែត ពី​អនុ​ប្រធាន​យុវជន​ទៅ​ជា​ប្រធាន​យុវជន​ថ្នាក់​កណ្ដាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ នេះ​ថា ទំនង​ជា​យុទ្ធសាស្ត្រ​រៀបចំ​ជើង​ព្រួល​ឲ្យ​លោក ហ៊ុន ម៉ាណែត កាន់​តែ​រឹងមាំ​នៅ​ក្នុង​ជួរ​គណបក្ស​សិន មុន​នឹង​លោក ផ្ទេរ​អំណាច​ឲ្យ លោក ហ៊ុន ម៉ាណែត ដឹក​ប្រទេស​បន្ត​ពី​លោក។  លោក គឹម សុខ អះអាង​ថា បើ​សិន​ជា​លោក ហ៊ុន ម៉ាណែត ក្លាយ​នាយក​រដ្ឋមន្ត្រី​ដឹក​នាំ​ប្រទេស​នៅ​ពេល​អនាគត​នោះ លោក​អាច​ជា​មេ​ដឹក​នាំ​ដ៏​អាក្រក់​មាន​កល​ល្បិច​បំផ្លាញ​ប្រទេស​ជាតិ​ជាង​ឪពុក​លោក​ទៅ​ទៀត៖ «»


ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន បាន​តែង​តាំង​កូន​ប្រុស​ច្បង គឺ​លោក ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី៨ មិថុនា ដែល​មាន​តួនាទី​ធំ​នៅ​ក្នុង​បក្ស​រួច​​ទៅ​ហើយ​នោះ ឱ្យ​ក្លាយ​ជា​ប្រធាន​យុវជន​គណបក្ស​ថែម​ទៀត។ លោក ហ៊ុន សែន អះអាង​ពី​មូលហេតុ​តែងតាំង​នៅ​ក្នុង​សេចក្ដី​សម្រេច​នោះ​ថា ការ​តែង​តាំង​លោក ហ៊ុន ម៉ាណែត​ ជា​មេដឹកនាំ​យុវជន​របស់​បក្ស​នេះ ​ផ្អែក​លើ​សមត្ថភាព​ និង​សំណូម​ពរ​របស់​មន្ត្រី​នៅ​ក្នុង​បក្ស ហើយ​ឆ្លង​កាត់​មតិ​យោបល់​ពី​គណៈ​អចិន្ត្រៃយ៍​របស់​បក្ស​ដែរ។

ទោះបី​ជា​លោក ហ៊ុន សែន អះអាង​បែប​នេះ​ក្ដី ក៏​ប៉ុន្តែ​ភាព​ជាក់ស្ដែង ទំនង​មិន​ដូច​លោក​អះអាង​ឡើយ។ អ្នក​វិភាគ និង​ក្រុម​យុវជន​ពន្យល់​ថា ហេតុផល​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ គ្រាន់​តែ​ជា​ល្បែង​នយោបាយ​ឆ្ពិន​ភ្នែក​មហាជន​ប៉ុណ្ណោះ ពីព្រោះ​ថា នៅ​មាន​យុវជន​ជា​ច្រើន​ទៀត​ណាស់ រួម​ទាំង​យុវជន​ជា​សមាជិក​គណបក្ស​កាន់​អំណាច​ផង ដែល​មាន​សមត្ថភាព​លើស​ពី​លោក ហ៊ុន ម៉ាណែត ទៅទៀត តែ​គ្មាន​ឱកាស​ទទួល​បាន​តួនាទី​ធំ​ដុំ​ដូច​ត្រកូល ហ៊ុន ដោយសារ​តែ​គ្មាន​បក្ខ​ពួក។

អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក ហ៊ុន ម៉ាណែត ដើម្បី​សុំ​ការ​ឆ្លើយ​តប ចំពោះ​ការ​ចោទ​ប្រកាន់​នេះ បាន​ទេ នៅ​ថ្ងៃ​ទី១១ មិថុនា។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទទួល​ស្គាល់​ថា យុវជន​គណបក្ស​របស់​លោក​មាន​ច្រើន ​អាច​មាន​លើស​ពី ១លាន​នាក់ ប៉ុន្តែ​លោក​អះអាង​ថា ការ​តែង​តាំង​លោក ហ៊ុន ម៉ាណែត ​ជា​ប្រធាន​យុវជន​គណបក្ស​នេះ​ ធ្វើ​ឡើង​ស្រប​តាម​លក្ខន្តិកៈ​របស់​បក្ស៖ «»

យុវជន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​ជាន់​ខ្ពស់​ផ្នែក​ច្បាប់ និង​ជា​មន្ត្រី​កម្មវិធី នៃ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព ហៅ​កាត់​ថា (PDP) លោក ហេង គីមហុង មាន​ប្រសាសន៍​ថា​ ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ឲ្យ​មាន​តួនាទី​នៅ​ស្ថាប័ន​ជាតិ​ផង និង​នៅ​ក្នុង​ជួរ​គណបក្ស​ផង​នេះ ប្រាកដ​ជា​មាន​ការ​មិន​សប្បាយ​ចិត្ត​ពី​ផ្ទៃក្នុង​គណបក្ស​ឡើយ។ លោក បន្ថែម​ថា លោក ហ៊ុន ម៉ាណែត មាន​តួនាទី​ជា​មេបញ្ជាការ​កំពូល​នៅ​ជួរ​កងទ័ព ហើយ​មក​ទទួល​តួនាទី​នៅ​ក្នុង​ជួរ​គណបក្ស​ទៀត​នេះ ធ្វើ​ឲ្យ​បាត់បង់​ឯករាជ​ភាព និង​មាន​ទំនាស់​ផល​ប្រយោជន៍៖ «»

លោក ហ៊ុន ម៉ាណែត មាន​វ័យ ៤២ឆ្នាំ ក្រៅ​ពី​លោក​មាន​តួនាទី​ជា​ប្រធាន​យុវជន​គណបក្ស​នេះ លោក​មាន​ឋានន្តរសក្ដិ​ជា​ច្រើន​ទៀត​សឹង​តែ​រាប់​មិន​អស់​នៅ​ក្នុង​ជួរ​កងទ័ព​គិត​ចាប់​ពី​ឆ្នាំ២០០៥ មក។ ជា​បន្ត​បន្ទាប់​មក​ទៀត លោក ហ៊ុន ម៉ាណែត បាន​ឡើង​តួនាទី​យ៉ាង​ឆាប់​រហ័ស នៅ​ស្រប​ពេល​ទាហាន​តស៊ូ​នៅ​ក្នុង​សមរភូមិ​ជួរ​មុខ​សឹង​តែ​មិន​ឡើង​បុណ្យស័ក្ដិ​អ្វី​ផង​នោះ។ បច្ចុប្បន្ន​នេះ លោក​ឧត្ដម​សេនីយ៍​ផ្កាយ៣ ហ៊ុន ម៉ាណែត កាន់​តួនាទី​ចំនួន៥ នៅ​ជួរ​កងទ័ព ដូច​ជា ​ជា​អគ្គ​មេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ ជា​មេបញ្ជាការ​កង​ទ័ព​ជើងគោក ជា​មេបញ្ជាការ​កង​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន និង​ជា​នាយ​រង​សេនាធិការ​ចម្រុះ​នៃ​កង​យោធពល។

ការ​ដំឡើង​តួនាទី​លោក ហ៊ុន ម៉ាណែត ឲ្យ​កាន់​តួនាទី​ច្រើន​ស្អេកស្កះ​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​បោះ​ឆ្នោត​អាណត្តិ​ទី៦ ឆ្នាំ២០១៨ នៅ​ក្រោយ​ពី​របប​ឯក​បក្ស​បាន​រំលាយ​គណបក្ស​ប្រឆាំង​ចោល។ លោក ហ៊ុន សែន មិន​ត្រឹម​តែ​រំលាយ​គណបក្ស​ប្រឆាំង​ចោល និង​ដក​សិទ្ធិ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ឲ្យ​ចូលរួម​នយោបាយ​ប៉ុណ្ណោះ​ទេ លោក​ថែម​ទាំង​មិន​ទុក​ចិត្ត​លើ​មន្ត្រី​ជាន់​ខ្ពស់​យោធា ដែល​ធ្លាប់​ជា​មនុស្ស​ជំនិត​របស់​លោក​ទៀត​ផង។  អ្នក​វិភាគ​លើក​ឡើង​ថា ការ​ដក​តួនាទី​មន្ត្រី​ជំនិត​របស់​លោក​មួយ​ចំនួន​នេះ ក៏​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ពង្រឹង​អំណាច​ត្រកូល ហ៊ុន របស់​លោក​ដែរ ព្រោះ​ថា អ្នក​ទាំង​នេះ​អាច​ជា​ឧបសគ្គ​នៅ​ពេល​លោក​ផ្ទេរ​អំណាច​ឲ្យ​កូន​របស់​លោក​នៅ​ពេល​ខាង​មុខ។ មន្ត្រី​ជាន់​ខ្ពស់​យោធា​ចំនួន ៣រួប ដែល​លោក ហ៊ុន សែន ដក​តួនាទី​នោះ​មាន លោក ប៉ុល សារឿន ដក​ចេញ​ពី​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ។  លោក គន់ គីម អតីត​អគ្គ​មេបញ្ជាការ​រងនៃ​យោធពល​ខេមរភូមិន្ទ និង​លោក មាស សភា ដកចេពី ចេញ​ពី​អគ្គ​មេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ព​ជើង​គោក។ អ្នក​ទាំង​បី​នាក់​នេះ លោក ហ៊ុន សែន ឲ្យ​ទៅ​បម្រើ​ការ​នៅ​ស្ថាប័ន​នយោបាយ​ជំនួស​វិញ ហើយ​តួនាទី​របស់​ពួក​គេ​ត្រូវ​ប្រគល់​ឲ្យ​លោក ហ៊ុន ម៉ាណែត។

លោក គឹម សុខ លើក​ឡើង​ថា ការ​តែងតាំង​លោក ហ៊ុន ម៉ាណែត ឲ្យ​មាន​រាប់​មិន​អស់​នេះ គឺ​ជា​សេណារីយ៉ូ ដែល​លោក ហ៊ុន សែន ត្រូវ​ពង្រឹង​កង​កម្លាំង​ទ័ព​ជា​មុន ដើម្បី​ត្រៀម​ស្កាត់​អ្នក​ជំទាស់ នៅ​ពេល​វេលា​សម​ស្រប​ណា​មួយ ដែល​លោក​នឹង​អាច​ផ្ទេរ​អំណាច​ឲ្យ​លោក ហ៊ុន ម៉ាណែត បាន​នៅ​ពេល​ខាង​មុខ៖ «»

ទាក់ទង និង​បញ្ហា​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់​លោក ត្រូវ​ដឹក​នាំ​ប្រទេស ១០ឆ្នាំ​ទៀត​ដែរ។ ចំពោះ​ការ​តែងតាំង​កូន​របស់​លោក​ឲ្យ​មាន​តួនាទី​ខ្ពង់ខ្ពស់​វិញ លោក​អះអាង​ថា ដោយសារ​តែ​កូន​របស់​លោក រៀន​បាន​សញ្ញាប័ត្របណ្ឌិត។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន អះអាង​ថា លោក​នៅ​មាន​កូន និង​ចៅ​ជា​ច្រើន​ទៀត ដែល​ជា​ត្រកូល ហ៊ុន មាន​តួនាទី​តំាង​ពី​ថ្នាក់​មូលដ្ឋាន ដល់​ថ្នាក់​ដឹក​នាំ​កំពូល៖ «»

ទោះ​បី​ជា​លោក ហ៊ុន សែន បាន​ប្រុងប្រៀប​រៀប​ជើង​ព្រួល ដើម្បី​ផ្ទេរ​អំណាច​ឲ្យ​កូន​ចៅ​ត​ពូជ​មិន​ខុស​ពី​ផ្ដាច់​ការ​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​ក្ដី ក៏​ក្រុម​យុវជន និង​អ្នក​វិភាគ​នៅ​តែ​មាន​ក្ដី​សង្ឃឹម​ថា ផែនការ​របស់​លោក ហ៊ុន សែន អាន​នឹង​មិន​រលូន​ទៅ​មុខ​ឡើយ មិន​ខុស ពី​អតីត​មេ​ដឹក​នំា​នៅ​អាស៊ាន លោក​សូហាតូ (Suharto Sukarno) និង ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos) ដែល​អតីត​មេ​ដឹក​នាំ​ទាំង​ពីរ​បាន​អំណាច​ផ្ដាច់ការ និង​ប្រើ​កងកម្លាំង​យោធា ដើម្បី​ការពារ​អំណាច​របស់​ខ្លួន​ដូច​ដែល​លោក ហ៊ុន សែន កំពុង​តែ​អនុវត្ត​សព្វថ្ងៃ​នេះ​ដូច្នោះ តែ​នៅ​ទីបំផុត​ទៅ ដោយសារតែ​កម្លាំង​មហាជន​ពុះកញ្ជ្រោល​ចង់​ផ្លាស់ប្ដូរ ព្រោះតែ​រង​ការឈឺចាប់ អត់ទ្រាំ និង​ការ​គាប​សង្កត់ និង​អំពើ អយុត្តិធម៌​សង្គម ពុករលួយ​ជា​ប្រព័ន្ធ ពលរដ្ឋ​ឥណ្ឌូនេស៊ី បាន​ធ្វើ​បដិវត្តន៍​ទម្លាក់​មេ​ដឹក​នាំ​ផ្ដាច់ការ សូហាតូ បាន​សម្រេច​នៅ​ក្នុង​ឆ្នាំ១៩៩៨។

ចំពោះ​នៅ​កម្ពុជា​វិញ លោក គឹម សុខ អះអាង​ថា បើ​ទោះ​បី​ជា​ពលរដ្ឋ​មិន​ហ៊ាន​ងើប​បះបោរ​ដូច​នៅ​ប្រទេស​ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​បែប​នេះ​ក្ដី ក៏​មិន​មាន​ន័យ​ថា លោក ហ៊ុន ម៉ាណែត អាច​ឈរ​ជើង​គ្រប់គ្រង​យោធា​បាន​រឹងមាំ​ដែរ បើ​សិន​ជា​អត់​ពី​ឪពុក​លោក​នោះ ពីព្រោះ​ថា កម្លាំង​ផ្ទៃ​ក្នុង​បក្ស​កាន់​អំណាច​អាច​នឹង​ងើប​ឡើង​ត​តាំង​ជំទាស់​នឹង​ផែនការ​ផ្ទេរ​អំណាច​ត​ពូជ​វង្ស​ត្រកូល​នេះ​ជា​មិន​ខាន៕

2 comments:

Anonymous said...

Khmer people are extremely sick to see this devil Hun family exist in this world, let alone the Hun dynasty in Cambodia.

Ah Roleuy Hun Sen has been staying in power for a long time because he is completely different from the previous leaders. This asshole Hun Sen has never afraid to hurt or to kill Khmer people and to destroy Cambodia to please his master Yuon.

Anonymous said...

Dictator in waiting...