ដោយ ទីន ហ្សាការីយ៉ា
2020-06-11
លោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ RFA
RFA
ក្រុមយុវជនលើកឡើងថា ការគ្រោងផ្ទេរអំណាចតវង្សត្រកូលរបស់លោក ហ៊ុន សែន នេះ ធ្វើឲ្យយុវជនជាកូនកសិករ ដែលមានសមត្ថភាពជាច្រើន បាត់បង់ឱកាសចូលរួមកសាងប្រទេសជាតិ។
អ្នកវិភាគនយោបាយ លោក គឹម សុខ អះអាងថា លោក ហ៊ុន សែន កំពុងតែរៀបចំយុទ្ធសាស្ត្រជាបន្តបន្ទាប់ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ក្នុងការផ្ទេរអំណាចឲ្យលោក ហ៊ុន ម៉ាណែត នៅពេលអនាគត។
លោក គឹម សុខ ដែលនិរទេសខ្លួនទៅប្រទេសហ្វាំងឡុង (Finland) មានប្រសាសន៍ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដំឡើងតួនាទី លោក ហ៊ុន ម៉ាណែត ពីអនុប្រធានយុវជនទៅជាប្រធានយុវជនថ្នាក់កណ្ដាលនៃគណបក្សប្រជាជនកម្ពុជាកាលពីពេលថ្មីៗ នេះថា ទំនងជាយុទ្ធសាស្ត្ររៀបចំជើងព្រួលឲ្យលោក ហ៊ុន ម៉ាណែត កាន់តែរឹងមាំនៅក្នុងជួរគណបក្សសិន មុននឹងលោក ផ្ទេរអំណាចឲ្យ លោក ហ៊ុន ម៉ាណែត ដឹកប្រទេសបន្តពីលោក។ លោក គឹម សុខ អះអាងថា បើសិនជាលោក ហ៊ុន ម៉ាណែត ក្លាយនាយករដ្ឋមន្ត្រីដឹកនាំប្រទេសនៅពេលអនាគតនោះ លោកអាចជាមេដឹកនាំដ៏អាក្រក់មានកលល្បិចបំផ្លាញប្រទេសជាតិជាងឪពុកលោកទៅទៀត៖ «»
អាស៊ីសេរីមិនអាចទាក់ទងលោក ហ៊ុន ម៉ាណែត ដើម្បីសុំការឆ្លើយតប ចំពោះការចោទប្រកាន់នេះ បានទេ នៅថ្ងៃទី១១ មិថុនា។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ទទួលស្គាល់ថា យុវជនគណបក្សរបស់លោកមានច្រើន អាចមានលើសពី ១លាននាក់ ប៉ុន្តែលោកអះអាងថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សនេះ ធ្វើឡើងស្របតាមលក្ខន្តិកៈរបស់បក្ស៖ «»
យុវជនបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកច្បាប់ និងជាមន្ត្រីកម្មវិធី នៃមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ហៅកាត់ថា (PDP) លោក ហេង គីមហុង មានប្រសាសន៍ថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ឲ្យមានតួនាទីនៅស្ថាប័នជាតិផង និងនៅក្នុងជួរគណបក្សផងនេះ ប្រាកដជាមានការមិនសប្បាយចិត្តពីផ្ទៃក្នុងគណបក្សឡើយ។ លោក បន្ថែមថា លោក ហ៊ុន ម៉ាណែត មានតួនាទីជាមេបញ្ជាការកំពូលនៅជួរកងទ័ព ហើយមកទទួលតួនាទីនៅក្នុងជួរគណបក្សទៀតនេះ ធ្វើឲ្យបាត់បង់ឯករាជភាព និងមានទំនាស់ផលប្រយោជន៍៖ «»
លោក ហ៊ុន ម៉ាណែត មានវ័យ ៤២ឆ្នាំ ក្រៅពីលោកមានតួនាទីជាប្រធានយុវជនគណបក្សនេះ លោកមានឋានន្តរសក្ដិជាច្រើនទៀតសឹងតែរាប់មិនអស់នៅក្នុងជួរកងទ័ពគិតចាប់ពីឆ្នាំ២០០៥ មក។ ជាបន្តបន្ទាប់មកទៀត លោក ហ៊ុន ម៉ាណែត បានឡើងតួនាទីយ៉ាងឆាប់រហ័ស នៅស្របពេលទាហានតស៊ូនៅក្នុងសមរភូមិជួរមុខសឹងតែមិនឡើងបុណ្យស័ក្ដិអ្វីផងនោះ។ បច្ចុប្បន្ននេះ លោកឧត្ដមសេនីយ៍ផ្កាយ៣ ហ៊ុន ម៉ាណែត កាន់តួនាទីចំនួន៥ នៅជួរកងទ័ព ដូចជា ជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ជាមេបញ្ជាការកងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាមេបញ្ជាការរងកងអង្គរក្សលោក ហ៊ុន សែន និងជានាយរងសេនាធិការចម្រុះនៃកងយោធពល។
ការដំឡើងតួនាទីលោក ហ៊ុន ម៉ាណែត ឲ្យកាន់តួនាទីច្រើនស្អេកស្កះនេះ ធ្វើឡើងនៅមុនពេលបោះឆ្នោតអាណត្តិទី៦ ឆ្នាំ២០១៨ នៅក្រោយពីរបបឯកបក្សបានរំលាយគណបក្សប្រឆាំងចោល។ លោក ហ៊ុន សែន មិនត្រឹមតែរំលាយគណបក្សប្រឆាំងចោល និងដកសិទ្ធិមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមិនឲ្យចូលរួមនយោបាយប៉ុណ្ណោះទេ លោកថែមទាំងមិនទុកចិត្តលើមន្ត្រីជាន់ខ្ពស់យោធា ដែលធ្លាប់ជាមនុស្សជំនិតរបស់លោកទៀតផង។ អ្នកវិភាគលើកឡើងថា ការដកតួនាទីមន្ត្រីជំនិតរបស់លោកមួយចំនួននេះ ក៏ជាយុទ្ធសាស្ត្រក្នុងការពង្រឹងអំណាចត្រកូល ហ៊ុន របស់លោកដែរ ព្រោះថា អ្នកទាំងនេះអាចជាឧបសគ្គនៅពេលលោកផ្ទេរអំណាចឲ្យកូនរបស់លោកនៅពេលខាងមុខ។ មន្ត្រីជាន់ខ្ពស់យោធាចំនួន ៣រួប ដែលលោក ហ៊ុន សែន ដកតួនាទីនោះមាន លោក ប៉ុល សារឿន ដកចេញពីអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ។ លោក គន់ គីម អតីតអគ្គមេបញ្ជាការរងនៃយោធពលខេមរភូមិន្ទ និងលោក មាស សភា ដកចេពី ចេញពីអគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក។ អ្នកទាំងបីនាក់នេះ លោក ហ៊ុន សែន ឲ្យទៅបម្រើការនៅស្ថាប័ននយោបាយជំនួសវិញ ហើយតួនាទីរបស់ពួកគេត្រូវប្រគល់ឲ្យលោក ហ៊ុន ម៉ាណែត។
លោក គឹម សុខ លើកឡើងថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ឲ្យមានរាប់មិនអស់នេះ គឺជាសេណារីយ៉ូ ដែលលោក ហ៊ុន សែន ត្រូវពង្រឹងកងកម្លាំងទ័ពជាមុន ដើម្បីត្រៀមស្កាត់អ្នកជំទាស់ នៅពេលវេលាសមស្របណាមួយ ដែលលោកនឹងអាចផ្ទេរអំណាចឲ្យលោក ហ៊ុន ម៉ាណែត បាននៅពេលខាងមុខ៖ «»
ទាក់ទង និងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់លើកឡើងថា យ៉ាងហោចណាស់លោក ត្រូវដឹកនាំប្រទេស ១០ឆ្នាំទៀតដែរ។ ចំពោះការតែងតាំងកូនរបស់លោកឲ្យមានតួនាទីខ្ពង់ខ្ពស់វិញ លោកអះអាងថា ដោយសារតែកូនរបស់លោក រៀនបានសញ្ញាប័ត្របណ្ឌិត។ ក្រៅពីនេះទៀត លោក ហ៊ុន សែន អះអាងថា លោកនៅមានកូន និងចៅជាច្រើនទៀត ដែលជាត្រកូល ហ៊ុន មានតួនាទីតំាងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ដឹកនាំកំពូល៖ «»
ទោះបីជាលោក ហ៊ុន សែន បានប្រុងប្រៀបរៀបជើងព្រួល ដើម្បីផ្ទេរអំណាចឲ្យកូនចៅតពូជមិនខុសពីផ្ដាច់ការមួយចំនួននៅលើពិភពលោកក្ដី ក៏ក្រុមយុវជន និងអ្នកវិភាគនៅតែមានក្ដីសង្ឃឹមថា ផែនការរបស់លោក ហ៊ុន សែន អាននឹងមិនរលូនទៅមុខឡើយ មិនខុស ពីអតីតមេដឹកនំានៅអាស៊ាន លោកសូហាតូ (Suharto Sukarno) និង ហ្វើឌីណង់ ម៉ាកូស (Ferdinand Marcos) ដែលអតីតមេដឹកនាំទាំងពីរបានអំណាចផ្ដាច់ការ និងប្រើកងកម្លាំងយោធា ដើម្បីការពារអំណាចរបស់ខ្លួនដូចដែលលោក ហ៊ុន សែន កំពុងតែអនុវត្តសព្វថ្ងៃនេះដូច្នោះ តែនៅទីបំផុតទៅ ដោយសារតែកម្លាំងមហាជនពុះកញ្ជ្រោលចង់ផ្លាស់ប្ដូរ ព្រោះតែរងការឈឺចាប់ អត់ទ្រាំ និងការគាបសង្កត់ និងអំពើ អយុត្តិធម៌សង្គម ពុករលួយជាប្រព័ន្ធ ពលរដ្ឋឥណ្ឌូនេស៊ី បានធ្វើបដិវត្តន៍ទម្លាក់មេដឹកនាំផ្ដាច់ការ សូហាតូ បានសម្រេចនៅក្នុងឆ្នាំ១៩៩៨។
ចំពោះនៅកម្ពុជាវិញ លោក គឹម សុខ អះអាងថា បើទោះបីជាពលរដ្ឋមិនហ៊ានងើបបះបោរដូចនៅប្រទេសហ្វីលីពីន និងឥណ្ឌូនេស៊ីបែបនេះក្ដី ក៏មិនមានន័យថា លោក ហ៊ុន ម៉ាណែត អាចឈរជើងគ្រប់គ្រងយោធាបានរឹងមាំដែរ បើសិនជាអត់ពីឪពុកលោកនោះ ពីព្រោះថា កម្លាំងផ្ទៃក្នុងបក្សកាន់អំណាចអាចនឹងងើបឡើងតតាំងជំទាស់នឹងផែនការផ្ទេរអំណាចតពូជវង្សត្រកូលនេះជាមិនខាន៕
2 comments:
Khmer people are extremely sick to see this devil Hun family exist in this world, let alone the Hun dynasty in Cambodia.
Ah Roleuy Hun Sen has been staying in power for a long time because he is completely different from the previous leaders. This asshole Hun Sen has never afraid to hurt or to kill Khmer people and to destroy Cambodia to please his master Yuon.
Dictator in waiting...
Post a Comment