ដោយ អាស៊ីសេរី
2020-06-13
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ក្នុងពិធីមួយនាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ រូបឯកសារ
AFP
លោក ហ៊ុន ម៉ាណែត បានសរសេរលើហ្វេសប៊ុកថា លោកនឹងថែរក្សាឱ្យបានជាដាច់ខាតរាល់សមិទ្ធផលដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន ក្នុងការកសាងប្រទេស។ ក្រៅពីនេះ លោកនឹងបន្តពង្រីកសមិទ្ធផលថ្មីៗរបស់យុវជនគណបក្ស ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនឱ្យបានកាន់តែល្អប្រសើរ។
នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានតែងតាំងលោក ហ៊ុន ម៉ាណែត ឱ្យធ្វើជាប្រធានយុវជនគណបក្ស កាលពី៨ មិថុនា បន្ថែមពីលើតួនាទីជាសមាជិកគណៈអចិន្ត្រៃយ៍ ដែលជាក្បាលម៉ាស៊ីនដឹកនាំរបស់បក្សកាន់អំណាច។
ក្រុមអ្នកសង្កេតការណ៍ និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ជឿថា ការបន្ថែមតួនាទីនៅក្នុងជួរបក្សនេះ គឺដើម្បីឱ្យលោក ហ៊ុន ម៉ាណែត គ្រប់គ្រងសមាជិកជំនាន់ក្រោយរបស់គណបក្ស ដើម្បីឈានទៅស្នងតំណែងតពីឪពុករបស់លោកនៅថ្ងៃអនាគត។ ជាពិសេស តួនាទីនេះនឹងជួយបង្កើនឥទ្ធិពលរបស់លោកក្នុងជួរមន្ត្រីស៊ីវិល ស្របពេលលោកមានអំណាចខ្លាំងស្រាប់នៅក្នុងជួរកងទ័ព៕
1 comment:
Ah Hun Sen was born to make Cambodia a province of Vietnam.
Ah Hun Sen was put in power by the evil Vietnam to implement the Vietnamization of Cambodia for Vietnam.
If Khmer people continue to be afraid of this devil Hun Sen, they should not feel sorry when the evil Vietnam declares that Welcome Cambodia to the Indochina Federation.
The evil Vietnam and Hun Sen have killed prominent Khmers such as Chea Vichea, Chhut Vuthy, Kem Ley, etc. without facing any consequence.
Had Khmer people been reacted violently to Chea Vichea's killing, Cambodia would have been saved Chhut Vuthy and Kem Ley because the evil Vietnam and Ah Roleuy Hun Sen were afraid of the violent reaction from Khmer people.
Unfortunately, Khmer people opted to stay silent when the evil Vietnam and Hun Sen killed their heroes.
When will Khmer people fulfill their morale obligation to their motherland ?
Post a Comment