Wednesday 3 June 2020

សកម្មជន​ព្រំដែន​គាំទ្រ​ចំណាត់​ការ​កម្ពុជា ជួប​មន្ត្រី​ទូត​វៀតណាម​ជំរុញ​​ឱ្យ​រុះរើ​តង់​យោធា​ចេញ​ពី​តំបន់​ព្រំដែន​មិន​ទាន់​ឯកភាព​គ្នា


Khmer Circle

"A thousand years of fraternal solidarity and friendship" [Cambodia as an entity could disintegrate much earlier than that at the going rate!] on offer from Hanoi does not preclude incessant Vietnamese territorial expansion at Cambodia's expense...  


🔺🔺🔺

ដោយ ខែ សុណង
2020-06-02
rfa

នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាននគរបាល​ខេត្ត​កណ្ដាល​
នគរបាល​ខេត្ត​កណ្ដាល ចុះ​ទៅ​ប្រាប់​ទាហាន​វៀតណាម​ឱ្យ​រុះរើ​តង់​ស្នាក់នៅ​ចំនួន ៩កន្លែង បោះ​នៅ​ចំណុច​ដំបូក​ចែវ ដែល​ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ ស្នងការដ្ឋាននគរបាល​ខេត្ត​កណ្ដាល​
រូប៖ នគរបាល​ជាតិ




សកម្មជន​ព្រំដែន​គាំទ្រ​ចំណាត់​ការ​កម្ពុជា ដែល​ជួប​មន្ត្រី​ការទូត​វៀតណាម​និយាយ​គ្នា​ពី​ការ​រុះរើ​តង់​យោធា​ចេញ​ពី​តំបន់​ព្រំដែន ដែល​មិន​ទាន់​ឯកភាព​គ្នា នា​ព្រំដែន​ខេត្ត​កណ្ដាល ប៉ុន្តែ​មិន​សង្ឃឹម​ទាំងស្រុង​ទេ​ថា ភាគី​វៀតណាម​នឹង​រើ​តង់​ចេញ​នោះ។

អនុប្រធាន​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ និង​ជា​សមាជិក​ក្រុម​ការងារ ១០០រាត្រី លោក មាន ព្រហ្មមុនី ថ្លែង​ថា លោក​សាទរ​ចំពោះ​ឥរិយាបថ​នេះ។ ទន្ទឹម​នឹង​គ្នា​នេះ​ក្រុម​ការងារ​របស់​លោក​ក៏​ដូច​ជា​ពលរដ្ឋ​នឹង​បន្ត​តាមដាន​ទៀត ហើយ​បើ​មិន​បាន​លទ្ធផល​ជា​វិជ្ជមាន​ទេ​នោះ ពួក​លោក​នឹង​ជំរុញ​ឲ្យ​ចាត់វិធានការ​ផ្លូវ​ច្បាប់​អន្តរជាតិ​បន្ត​ទេ​រហូត​មាន​ដំណោះស្រាយ៖ «តាម​ពិត​វៀតណាម​គាត់​ធ្វើ​នេះ​មើល​ងាយ​កម្ពុជា​ពេក​បើ​វៀតណាម​អត់​រើ​ទេ សុំ​ឲ្យ​មាន​វិធានការ​ជាក់លាក់​រហូត​ដល់​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ទៅ​ប្រទេស​ម្ចាស់​ហត្ថលេខី​ជាពិសេស​ប្រទេស​មហា​អំណាច​ទាំង​៥ ជាពិសេស​យើង​ចង់​ឲ្យ​ការ​បោះ​បង្គោល​ព្រំដែន​មាន​តម្លាភាព​ឲ្យ​មាន​អន្តរជាតិ​ចូលរួម​មាន​បារាំង មាន​អង្គការ​សហប្រជាជាតិ​អី។ ប៉ុន្តែ​ខាង​ភាគី​យួន​ត្រូវ​រើ​ចេញ​ឲ្យ​អស់​បើ​មិន​រើ​សុំ​ឲ្យ​ខាង​រដ្ឋាភិបាល​ខ្មែរ​នេះ​ចាត់វិធានការ​ឲ្យ​ខ្លាំងក្លា​ជាង​ហ្នឹង សង្ឃឹម​ថា​វៀតណាម​និយាយ​ស្ដាប់​គ្នា​បាន​ក្នុង​នាម​ប្រទេស​ជិត​ខាង មិន​គឃ្លើន​បន្ត​ទៅ​ទៀត»។


ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​ការ​បោះតង់​របស់​វៀតណាម​នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​កណ្ដាល ជាប់​នឹង​ខេត្ត អាន យ៉ាង ប្រទេស​វៀតណាម ឲ្យ​ដឹង​ថា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស អ្នកស្រី អ៊ាត សោភា កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា បាន​ជួប​ជាមួយ​អគ្គរដ្ឋទូត​វៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh) ស្នើ​ឲ្យ​រុះរើ​តង់​យោធា​ទាំង​នោះ​ឲ្យ​បាន​ឆាប់។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ធ្វើ​កំណត់​ទូត​តវ៉ា​អំពី​ការ​បោះតង់​របស់​វៀតណាម​ចំនួន ៣១កន្លែង នៅ​ជាប់​ព្រំដែន​ស្រុក​លើក​ដែក និង​ស្រុក​កោះ​ធំ ខេត្ត​កណ្ដាល លើ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា ដោយ​ស្នើ​ឲ្យ​ភាគី​វៀតណាម​រុះរើ​តង់​ទាំង​នោះ​ចេញ និង​បញ្ឈប់​សកម្មភាព​នានា ដើម្បី​រក្សា​ស្ថានភាព​ដើម​មិន​កែប្រែ​នៅ​ក្នុង​តំបន់​នេះ។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី២៨ ខែ​ឧសភា ក្រសួង​ការបរទេស​វៀតណាម​ បាន​ធ្វើ​កំណត់​ទូត​ឆ្លើយតប​កម្ពុជា​ថា ការ​បោះតង់​នៅ​តាម​ព្រំដែន​ដោយ​ខេត្ត អាន យ៉ាង នេះ គឺ​ជា​វិធាន​បណ្ដោះអាសន្ន​ចាំបាច់​ ដើម្បី​ទប់​ស្កាត់​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​អំឡុង​នៃ​ការ​រីក​រាល​ដាល​ជំងឺ​ឆ្លង​កូវីដ១៩ ហើយ​ការ​បោះតង់​ទាំង​នោះ​មិន​មាន​ផល​ប៉ះពាល់ ដល់​ការ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​ លើ​តំបន់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ទេ៕

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ស្ដីពី​ជំនួប​រវាង​អ្នកស្រី អ៊ាត សោភា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​អគ្គរដ្ឋទូត​វៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh) កាល​ពី​ថ្ងៃ​ទី១ មិថុនា ដែល​ស្នើ​វៀតណាម​ឲ្យ​រុះរើ​តង់​យោធា​នៅ​តំបន់​ព្រំដែន​មិន​ទាន់​សម្រេច​ក្នុង​ខេត្ត​កណ្ដាល ជាប់​នឹង​ខេត្ត អាន យ៉ាង ប្រទេស​វៀតណាម ​ឲ្យ​បាន​ឆាប់។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ស្ដីពី​ជំនួប​រវាង​អ្នកស្រី អ៊ាត សោភា រដ្ឋលេខាធិការ​ក្រសួង​ការបរទេស និង​អគ្គរដ្ឋទូត​វៀតណាម លោក វូ ក្វាងមិញ (Vu Quang Minh) កាល​ពី​ថ្ងៃ​ទី១ មិថុនា ដែល​ស្នើ​វៀតណាម​ឲ្យ​រុះរើ​តង់​យោធា​មិនទាន់​សម្រេចនៅ​តំបន់​ព្រំដែនមិន់ទាន់​សម្រេច​​នៅ​​ក្នុង​ខេត្ត​កណ្ដាល ជាប់​​នឹង​ខេត្ត អាន យ៉ាង ប្រទេស​វៀតណាម​ឲ្យ​បាន​ឆាប់។ ហ្វេសប៊ុក

No comments: