Wednesday 3 June 2020

មន្ត្រី​សមាគម​អាដហុក​​ថា អាជ្ញាធរ​​ខេត្ត​រតនគិរី​​ គ្មាន​ឆន្ទៈ​ដោះស្រាយ​វិវាទ​របស់​សហគមន៍ ​និង​​ក្រុមហ៊ុន​វៀតណាម HAGL


Khmer Circle:

Well, it's no mystery that the Vietnamese are holding sway over the country given the circumstances and ambitions of Hanoi over Khmer land and riches. Not only has the person appointed by them to keep the country in perpetual state of disadvantage and thus susceptible to Hanoi's predatory advances is too compliant or docile to question his assigned tasks but his patrons had invested decades - if not centuries - infiltrating and undermining Cambodian society and social institutions at every level from maids and local court judges to the clergy and commanding officers in the armed forces in addition to those attached to Xamdaach himself as his personal aids and counsels.

The decision taken by the victorious KR to force evacuate the country's major towns and cities in 1975 had been premised on this fact or perception of Vietnamese infiltrations. Unfortunately, the KR itself as a movement or "organisation" as such had issued out of Hanoi's initiative and had inevitably imbibed all the characteristics and venom of the insidious infiltration. 


🔺🔺🔺

ដោយ វ៉ែន សុមេធ
2020-06-02


ដី​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី ចោទ​ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ យ៉ា ឡាយ (HAGL) ឈូស​ឆាយ និង​រំលោភ​យក។
ដី​ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី ចោទ​ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ យ៉ា ឡាយ (HAGL) ឈូស​ឆាយ និង​រំលោភ​យក។
រូប៖ អាដហុក ថ្ងៃ​ទី២ ខែមិថុនា ឆ្នាំ២០២០





មន្ត្រី​សង្គម​ស៊ីវិល និង​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់ ១២ភូមិ ​នៅ​ខេត្ត​រតនគិរី​  ខកចិត្ត​នឹង​អាជ្ញាធរ​ខេត្ត​នេះ​ថា គ្មាន​ភាព​ច្បាស់​លាស់ ​ដោះស្រាយ​ជម្លោះដីធ្លី ​រវាង​ប្រជា​សហគមន៍​ជាង ១ពាន់​គ្រួសារ ​និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL) ទេ។ ពួកគេ​ថា ​ជម្លោះដីធ្លី​នេះ​ បាន​អូស​បន្លាយ​ពេល​ជិត​ ១០ឆ្នាំ​មក​ហើយ​ អាជ្ញាធរ​នៅ​រារែក​មិន​បែង​ចែក​ដី​ឱ្យ​ដាច់​ស្រឡះ ​រវាង​ដី​ប្រើប្រាស់​សមូហភាព​របស់​សហគមន៍​ និង​ដី​ដែល​រដ្ឋាភិបាល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​វៀតណាម។

សហគមន៍ ១២ភូមិ រស់នៅ​ស្រុក​អូរជុំ និង​ស្រុក​អណ្ដូង​មាស ​ជាប់​ព្រំ​ប្រទល់​ប្រទេស​វៀតណាម​ ចាត់​ទុក​ភាព​យឺតយ៉ាវ ​មិន​កាត់​ឆ្វៀល​ដី​ទំហំ ៧២៤​ហិកតារ ពី​ក្រុមហ៊ុន​វៀតណាម​ហ័ង​អាញ់ យ៉ាឡាយ គឺ​ស្មើ​នឹង​ផ្ដល់​ឱកាស​ឱ្យ​ក្រុមហ៊ុន​ខ្នាត​យក្ស​មួយ​នេះ ​បន្ត​រំលោភ​ម្ដង​ហើយ​ម្ដង​ទៀត លើ​ដី​ព្រៃ​កប់​សព ​និង​ដី​ព្រៃ​ច្រប់​ ដែល​ជា​ប្រភព​ទឹក​អូរ​ធម្មជាតិ​យ៉ាង​សំខាន់ ដែល​អ្នកភូមិ​ប្រើប្រាស់។


តំណាង​សហគមន៍​រស់​ភូមិ​កាក់ ឃុំ​តាឡាវ ​លោក ​សេវ ស៊ើន  ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២ មិថុនា​ថា រយៈ​ពេល​ជាង ២ឆ្នាំ​មក​ហើយ ​ដែល​អាជ្ញាធរ និង​ក្រុមហ៊ុន ​សន្យា​ថា ​នឹង​កាត់​ឆ្វៀល​ដី ​ជាង​ ៧រយ​ហិកតារ​ ឱ្យ​សហគមន៍​ប្រើប្រាស់​សមូហភាព ​ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ ​គ្មាន​តម្រុយ​លទ្ធផល​នៅ​ឡើយ​ទេ។ លោក​ថា ភាព​យឺត​យ៉ាវ​នេះ ក្រុមហ៊ុន​នៅ​តែ​ឈូស​ឆាយ ​រំលោភ​ដី​ព្រៃ​កប​សព​ ដី​ព្រែ​ច្រប់ និង​ដី​ព្រៃ​សមូហភាព​របស់​ពួកគេ ​អស់​ជាង ១០ហិកតារ​ ជា​ថ្មី​ទៀត៖ «កាល​មុន​ហ្នឹង ​ចុច ​GPS ​ព្រមព្រៀង​គ្នា​ថា​កាត់​ឱ្យ ​ប៉ុន្តែ​តាំង​ពី​ឆ្នាំ២០១៨ ប៉ុន្តែ​មិនទាន់​មាន​លាក់​លក្ខ​អក្សរ​ទេ ​ហើយ​បង្គោល​ក៏​មិន​ទាន់​ដាំ​ឱ្យ​ទេ»។

តំណាង​សហគមន៍​រូប​នេះ ​បង្ហាញ​ការ​សោក​ស្ដាយ ​នូវ​ការ​បង់​បង់​ដីធ្លី ​និង​ព្រៃឈើ​យ៉ាង​ធំធេង​ ក្រោយពី​មាន​វត្តមាន​ក្រុមហ៊ុន​នេះ ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​តំបន់​នោះ​។ ​លោក​ថា ​ក្រុមហ៊ុន ​មិន​បាន​កាត់​ឆ្វៀល​ផល​ប៉ះពាល់ ​តាម​កិច្ច​សន្យា​វិនិយោគ​នោះ​ទេ។ ចំណែក​ជនជាតិ​ដើម​ភាគ​តិច ​រាប់​ពាន់​គ្រួសារ ​បាន​បាត់បង់​ព្រៃ​អាស្រ័យ​ផល កន្លែង​ឃ្វាលគោ​ក្របី ព្រៃ​អារក្ស ទឹក​អូរ​ធម្មជាតិ  និង​ព្រៃ​កប់​សព​ ជាពិសេស​ការ​ធ្លាក់​ចុះ​នូវ​ប្រព័ន្ធ​សេដ្ឋកិច្ច​ជាដើម​៖ «ឈូស​ឆាយ​កន្លែង​កប់​សព ​ហើយ​ដីច្រប់ ​គឺ​បេះដូង​ជន​ជាតិ​ដើម​ភាគ​តិច​ តែ​ពឹង​ផ្អែក​លើ ​ទី១ ​បន្លែ ​និង​ទី២ ​ខ្មោច​របស់​អ្នកភូមិ ​ដែល​ថា ​កូនចៅ​នៅ​គាត់​ ហ្នឹង​ហើយ​ពាក់ព័ន្ធ​លើ​ជន​ជាតិ​ដើម​ភាគ​តិច»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ​អ្នក​នាំ​ពាក្យ​សាលាខេត្ត​រតនគិរី ​លោក នាង សំអាត ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង ​គ្មាន​អ្នក​ទទួល ​ថ្ងៃ​ទី២ មិថុនា។​

តែ​ទោះ​យ៉ាង​ណា អ្នក​នាំ​ពាក្យ​សាលាខេត្ត​រតនគិរី លោក នាង សំអាត ធ្លាប់​ប្រាប់​អាស៊ី​សេរី​កាល​ពី​ពេល​ថ្មីៗ នេះ​ថា (ចុង​ខែ​ឧសភា) អាជ្ញាធរ​ខេត្ត​នឹង​ចាត់​ឱ្យ​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ករណី​នេះ។ លោក​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​មាន​សិទ្ធិ​ត្រឹម​សម្របសម្រួល​ និង​លើក​សំណើ​ទៅ​ថ្នាក់​លើ​ប៉ុណ្ណោះ តែ​ការ​សម្រេច​យ៉ាង​ណា​នោះ គឺ​ស្ថិត​នៅ​លើ​ក្រសួង​កសិកម្ម។

​អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ​លោក​ ស្រី វុឌ្ឍី ​និង​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​លោក វេង សាខុន ​ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​តែ​ទូរស័ព្ទ ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​ នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​លោក ​ផៃ ស៊ីផាន  ​និង ​តំណាង​ក្រុមហ៊ុន ហ័ង អាញ់ យ៉ា ឡាយ ​(HAGL) ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ​ខេត្ត​រតនគិរី ​ដែល​ចុះ​អង្កេត​រឿង​នេះ ​លោក​ ឌិន ខន្នី​  មើល​ឃើញ​ថា អាជ្ញាធរ​ខេត្ត​នេះ គ្មាន​ឆន្ទៈ​ដោះ​ស្រាយ ​ជម្លោះ​ដីធ្លី រ៉ាំរ៉ៃ​នេះ​ ឱ្យ​ដាច់​ស្រឡះ​នោះ​ទេ​ ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគ​តិច ​នៅ​តែ​រងគ្រោះ​ដដែលៗ គ្មាន​ទី​បញ្ចប់។ លោក​ចាត់​ទុក​​ ការ​ឈូស​ឆាយ​ដី​សហគមន៍​ជា​ថ្មី​ទៀត​នេះ ​ជា​អំពើ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច​ និង​ប៉ះពាល់​ដល់​ប្រពៃណី​វប្បធម៌​របស់​ពួកគេ ​។ ​ លោក​ថា ​ប្រសិន​បើ​អាជ្ញាធរ​មាន​ឆន្ទៈ ​ដោះស្រាយ ​ជម្លោះ​ដីធ្លី​នេះ ​នឹង​មិន​ពិបាក​នោះ​ទេ​ ៖ «បើ​កាល​ណា​ដែល​ ជន​ជាតិ​ដើម​ភាគ​តិច​គាត់ ​ពឹង​លើ​អាស្រ័យ​ផល​ ធ្វើ​ស្រែ​ចម្ការ ​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ របស់​គាត់ ​ជា​រៀង​រាល់​ថ្ងៃ។ អ៊ីចឹង​បើ​កាល​ណា ​គាត់​អត់​មាន​ដី​ធ្វើស្រែ​ចម្ការ​ គាត់​អស់​ដី​ទៅ ​អត់​បាន​ធ្វើ​ស្រែ​ចម្ការ​ទេ។​ អា​ហ្នឹង​វា​ប៉ះពាល់​អ្នក​ជំនាន់​ក្រោយ​របស់​គាត់ ​ដែល​រងគ្រោះ​ខ្លាំង​ គឺ​អ្នក​ជំនាន់​ក្រោយ»។

អង្គការ​សមធម៌​កម្ពុជា (Equitable Cambodia) បាន​ថ្លែង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន កាល​ពី​ចុង ខែ​ឧសភា​ថា ក្រុមហ៊ុន​វៀតណាម​នេះ បាន​ឈូស​ឆាយ​ដី​ភ្នំ​អារក្ស​ចំនួន​ពីរ​កន្លែង តំបន់​ដី​សើម​ តំបន់​បរបាញ់​សត្វ​តាម​បែប​ប្រពៃណី និង​ដី​កប់​សព​របស់​អ្នក​ភូមិ។ អង្គការ​ដដែល​នេះ​បន្ត​ថា ទង្វើ​របស់​ក្រុមហ៊ុន​បាន​បំផ្លាញ​ដី​ព្រៃ និង​បណ្ដាល​ឱ្យ​ខូច​ខាត​មិន​អាច​ស្ដារ​ឡើងវិញ​បាន​នូវ​ដី​ដែល​មាន​តម្លៃ​ខាង​ជំនឿ​មិន​អាច​កាត់​ថ្លៃ​បាន ចំពោះ​សហគមន៍។

នាយក​ប្រតិបត្តិ​អង្គការ​អភិវឌ្ឍន៍​អន្តរជាតិ​ដែល​មាន​ការ​ចូល​រួម (IDI) លោក ដេវីដ ប្រេដ (David Pred) លើក​ឡើង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ថា ក្រុមហ៊ុន​នេះ​បាន​ឆក់​ឱកាស​ពី​​ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ-១៩ មក​បិទបាំង ដើម្បី​ឈូស​ឆាយ​ដី​ជន​ជាតិ​ដើម​ភាគ​តិច​ដោយ​​ខុស​ច្បាប់​ថែម​ទៀត ដែល​នេះ​គឺ​ជា​រឿង​អាក្រក់​ហួស​ថ្លែង។

សហគមន៍ ​ជន​ជាតិ​ដើម​ភាគ​តិច​ថា ​កាល​ពី​ឆ្នាំ ២០១៨ អភិបាល​ខេត្ត​រតនគិរី​បាន​ស្នើ​ទៅ​ក្រសួង​កសិកម្ម និង​ក្រសួងបរិស្ថាន​កាត់​ឆ្វៀល​តំបន់​មាន​ជម្លោះ​ជាង ៦០កន្លែង​មាន​ទំហំ ៧២៤​ហិកតារ  រួម​មាន តំបន់​ភ្នំ ដីចម្ការ​វិល​ជុំ ព្រៃ​អារក្ស ព្រៃ​កប់​សព កន្លែង​ឃ្វាលគោ​ក្របី និង តំបន់​ប្រភព​ទឹកអូរ​ធម្មជាតិ​ដែល​ជា​កន្លែង​សហគមន៍​អាស្រ័យ​ផល​ប្រគល់​ជូន​ពលរដ្ឋ​វិញ។ អ្នក​ភូមិ​ថា ព្រៃ​ស្រោង និង​ព្រៃ​អារក្ស​ដែល​ពួក​គេ គោរព​បូជា​បាន​ក្លាយ​ជា​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​វៀតណាម​អស់​ស្ទើរ​ទាំង​ស្រុង៕

No comments: