ដោយ សុជីវី
2020-06-22
rfa

សកម្មភាពក្រុមយុវជនបរិស្ថាន ដែលត្រូវរារាំងពីសំណាក់អាជ្ញាធរមិនឱ្យដាក់បង្ហាញរូបភាពកោះកុងក្រៅ នៅមុខវត្តបទុបវតី រាជធានីភ្នពេញ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
Photo courtesy of N1M
ស្ដាប់ ឬទាញយកសំឡេង
អាជ្ញាធររាជធានីភ្នំពេញ ពង្រាយកម្លាំងជាច្រើននាក់ចុះរារាំងក្រុមយុវជនមាតាធម្មជាតិ មិនឱ្យរៀបចំតាំងពិព័រណ៍រូបភាពផ្សព្វផ្សាយកោះកុងក្រៅ នៅសួនច្បារមុខវត្តបទុមវតី ក្នុងរាជធានីភ្នំពេញនៅល្ងាចថ្ងៃទី២២ ខែមិថុនា ក្រោមហេតុផលថា ក្រុមយុវជន មិនបានសុំច្បាប់អនុញ្ញាតពីសាលារាជធានីភ្នំពេញជាមុន។
ទោះជាយ៉ាងណា ក្រុមយុវជនទាំងនោះ នៅតែបន្តរៀបចំកម្មវិធីដដែលដោយអះអាងថា សកម្មភាពរបស់ពួកគេមិនបានធ្វើឱ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងខុសច្បាប់នោះទេ។ ការរៀបចំតាំងពិព័រណ៍មានដាក់តាំងបង្ហាញនូវរូបភាពនានានៅតំបន់កោះកុងក្រៅ មានចែកជូនបន្តោងសោភ្ជាប់ជាមួយរូបទេសភាពកោះកុងក្រៅ រួមទាំងសៀវភៅច្បាប់មួយក្បាលទុកជាអនុស្សាវរីយ៍ផងដែរ។
សូមស្ដាប់កិច្ចសម្ភាសន៍ជាមួយយុវជនចលនាមាតាធម្មជាតិ គឺកញ្ញា ភួង កែវរស្មី និងយុវជន លី ចាន់តារាវុធ ដែលជាអ្នករៀបចំកម្មវិធីតាំងពិព័រណ៍រូបភាពស្ដីពីកោះកុងក្រៅនេះដូចតទៅ!
No comments:
Post a Comment