Friday, 31 July 2020

ពលរដ្ឋ រិះគន់​លោក ហ៊ុន សែន សម្ញែង​នាឡិកា​ដៃ​តម្លៃ​ខ្ទង់​លាន​ដុល្លារ


Khmer Circle:

Of all the hated dictators and tyrants living and dead, none could truly be said to surpass this one in vulgarity, callousness and bad taste... Unless, one goes back as far as Roman emperors from whom the word 'tyrant' itself might have originated. Yet, even they pale in comparision since at least one of the most infamous among them only 'fiddles while Rome burns' while this Emperor fiddles regardless...



🔺🔺🔺

ដោយ សុជីវី
2020-07-30
នាយករដ្ឋមន្ត្រី ហ៊ុន សែន
នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី ហ៊ុន សែន



ប្រជាពលរដ្ឋ​មួយ​ចំនួន រិះគន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រើប្រាស់​នាឡិកា​ដៃ តម្លៃ​រាប់​លាន​ដុល្លារ ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា ឋិត​ក្រោម​ការដឹកនាំ​របស់​លោក​ជាង ៣ទសវត្សរ៍​នៅតែ ជាប់​ឈ្មោះ​ជា​ប្រទេស​ក្រីក្រ​ក្នុង​ពិភពលោក និង​កំពុង​ជាប់​បំណុល​បរទេស​វ័ណ្ឌ​ក។ ទោះ​បី​ជា​យ៉ាង​ណា អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​លើក​ឡើង​ថា អ្នក​ដែល​និយាយ រឿង​នាឡិកា​ដៃ​របស់​លោក ហ៊ុន សែន នេះ គឺ​កំពុង​រំលោភ​លើ​សិទ្ធិ​ឯកជន​ភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​វិញ។

ប្រជាពលរដ្ឋ​មួយ​ចំនួន​បញ្ចេញ​មតិ​ថា ជា​រឿង​អាម៉ាស់​បំផុត ដែល​លោក ហ៊ុន សែន គឺ​ជា​នាយក​រដ្ឋ មន្ត្រី​នៃ​ប្រទេស​ក្រីក្រ​មួយ បែរ​ជា​មាន​លទ្ធភាព​ប្រើប្រាស់​នាឡិកា​ដៃ​តម្លៃ​រាប់​លាន​ដុល្លារ។

លេខាធិការ​នៃ​គណៈកម្មាធិការ​ប្រតិបត្តិ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ដែល​កំពុង​ភៀសខ្លួន​នៅ​ឯ​ប្រទេស​ថៃ លោក ឃិន សាម៉ន លើក​ឡើង​ថា ការ​ដែល​លោក ហ៊ុន សែន ពាក់​នាឡិកា​ដៃ​តម្លៃ​រាប់ លាន​ដុល្លារ​នេះ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា មេដឹកនាំ​របប​ក្រុងភ្នំពេញ​រូប​នេះ គិត​តែ​ភាព​រុងរឿង​ផ្ទាល់ ខ្លួន​និង​គ្រួសារ​របស់​លោក​ប៉ុណ្ណោះ ដោយ​មិនបាន​គិត​អំពី​ប្រជាពលរដ្ឋ ដែល​កំពុង​ធ្លាក់​ខ្លួន​ក្រីក្រ​រស់​នៅ​ក្នុង​ស្ថានភាព​វេទនា​នោះ​ទេ៖ «..

សមាជិក​បក្ស​ប្រឆាំង​រូប​នេះ ជឿជាក់​ថា ទ្រព្យ​មហាសាល​រួម​ទាំង​នាឡិ​កាដ​ៃ​របស់​លោក ហ៊ុន សែន នោះ គឺ​កើត​ចេញពី​អំពើ​ពុករលួយ ហើយ​អំពើ​ពុករលួយ​នោះ គឺ​កើត​មាន​ជា​ប្រព័ន្ធ និង​កើត​ចេញ​ពី​ការ​ជញ្ជក់​ឈាម​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេសជាតិ៖ «...


ការ​លើក​ឡើង​នេះ បន្ទាប់​ពី​បណ្ដាញ​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ិនធើណិត​ឈ្មោះ​ថា វ៉ាយស៍ (VICE) បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ កាល​ពី​ថ្ងៃ​ទី២៨ ខែកក្កដា​ថា លោក លោក ហ៊ុន សែន ជានា​យក​រដ្ឋមន្ត្រី នៃ​ប្រទេស​ក្រីក្រ​មួយ​មាន​ប្រាក់ខែ​ត្រឹម​ជាង ១០លាន​រៀល ឬ​ប្រមាណ ២ពាន់ ៥រយ (២៥.០០០) ដុល្លារ​អាមេរិក​នោះ បែរជា​មាន​នាឡិកា​ដៃ​ប្រណិត​ជា​ច្រើន​គ្រឿង ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ។ សារព័ត៌មាន អន្តរជាតិ​នេះ បន្ត​ថា នាឡិកា​ដៃ​ដ៏​ប្រណិត​មួយ​គ្រឿង​ថ្មីទៀត ដែល​លោក ហ៊ុន សែន កំពុង​ពាក់​ក្នុង ពេល​ថ្មីៗ នេះ គឺ​ជា​ប្រភេទ​នាឡិកា​ដៃ​ម៉ាក ផាថេក ហ្វីលីប (Patek Philip) ផលិត​នៅ​ប្រទេស​ស្វីស​ផលិត​អំឡុង​ឆ្នាំ២០១៤-២០១៦ មាន​តម្លៃ ១លាន ២សែន​ដុល្លារ ហើយ​បច្ចុប្បន្ន​នាឡិកា​ប្រភេទ​នេះ មាន​តម្លៃ​ដល់ ៣លាន​ដុល្លារ​នៅ​ពេល​គេ​ដាក់​ឲ្យ​ដេញ​ថ្លៃ។ នាឡិកា​នេះ គឺ​ផលិត​ចេញពី​មាស​ពណ៌​ស ហើយ​រចនា​យ៉ាង​ពិសេស​ដោយ​ដៃ។ ជា​មួយ​គ្នា​នេះ​គេ​ក៏​ប្រទះឃើញ​ថា​លោក ហ៊ុន សែន ធ្លាប់​ពាក់​នាឡិកា​ជាច្រើន​ដែល​មានតម្លៃ​សរុប​ដល់​ទៅ ៩លាន​ដុល្លារ ក្នុង​នោះ​ក៏​មាន​នាឡិកា​ម៉ាក រីឆាត មៀល (Rechard Mill Sapphire Dragon Tuorbilon) ដែល​ជា​ប្រភេទ​កម្រ គឺ​មាន​តែ ៥៥គ្រឿង​លើ​ពិភពលោក​ទៀត​ផង។

ប្រភព​ដដែល បញ្ជាក់​ថា ប្រភេទ​នាឡិកា​ដៃ ដែល​លោក ហ៊ុន សែន ប្រើប្រាស់​នេះ មិន​មែន​ជា​ផលិត ផល​សម្រាប់​អតិថិជន​ធម្មតា ដែល​នរណាៗ ក៏​អាច​រក​ទិញ​បាន​នោះ​ទេ គឺ​សុទ្ធតែ ត្រូវ​បាន​ផលិត ទៅ​តាម​ការ​បញ្ជា​ទិញ ដែល​ត្រូវ​កក់​ប្រាក់​ទុក​ជា​មុន​ពី​សំណាក់​អតិថិជន​លំដាប់ វី.អាយ.ភី «VIP» មួយ​ចំនួន ដែល​សុទ្ធ​សឹង​ជា​ម​ហា​សេដ្ឋី តា​រា​ល្បីៗ លំដាប់​ពិភពលោក ពួក​សប្បុរសធម៌​ជា​អ្នកលេង និង​សម្រាប់​បុរស​ខ្លាំង ដែល​ដឹក​នាំ​ប្រទេស​ជាតិ​ក្រីក្រ​នៅ​លើ​ពិភពលោក។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ចោទ​ប្រកាន់​ថា អ្នក​ណា​ដែល​និយាយ អំពី​រឿង​នាឡិកា​ដៃ​របស់​លោក ហ៊ុន សែន នេះ គឺ​ជា​អ្នក​ដែល​រំលោភ​ឯកជន​ភាព និង​សិទ្ធិ​របស់​ប្រមុខ​រដ្ឋាភិបាល និង​ជា​មនុស្ស​ដែល​ច្រណែន​ឈ្នានីស និង​រើសអើង។ បន្ថែម​ពី​នេះ លោក សុខ ឥសាន ប្រាប់​អាស៊ី​សេរី​ថា នាឡិកា​ដៃ​ម៉ាក់​ល្បី ដែល​លោក ហ៊ុន សែន ពាក់​នោះ អាច​ជា​កាដូ​ពី មហាសេដ្ឋី​ណាមួយ​ដែល​គោរព​ស្រឡាញ់​លោក។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ បន្ត​ថា ក្នុង​ឋានៈ​ជា​មេ​ដឹក​នាំ​ប្រទេស លោក ហ៊ុន សែន សក្ដិសម​នឹង​មាន​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​ប្រភេទ​បែប​នេះ ឱ្យ​តែ​វត្ថុ​ទាំង​នោះ​បាន​មក​ដោយ​ស្រប​ច្បាប់៖ «...

សកម្មជន​បរិស្ថាន​មួយ​រូប គឺ​កញ្ញា ភួន កេវ​រស្មី លើក​ឡើង​ថា ការ​ដែល​ក្រុម​មេ​ដឹក​នាំ និង​មន្ត្រី​រដ្ឋាភិបាល អួត​អាង​ពី​សម្ភារៈ​និយម ដែល​មាន​តម្លៃ​ខ្ពស់​កប់​ពពក​បែប​នេះ គឺ​បង្កើត​ឲ្យ​មាន​សំណួរ​ជា​ច្រើន​ថា តើ​ពួក​គេ​បាន​លុយ​មក​ពី​ណា​ទិញ​សម្ភារៈ​ទាំង​នោះ ខណៈ​ប្រាក់ខែ​របស់​ពួក​គេ មាន​ចំនួន​តិច​តូច និង​សុទ្ធតែ​ជា​មនុស្ស​ចាប់​ផ្ដើម​កសាង​ជីវភាព​ពី​បាត់​ដៃ​ទទេ ក្រោយ​បញ្ចប់​របប​ខ្មែរ​ក្រហម។ កញ្ញា​បន្ថែម​ថា ក្នុង​ករណី​ដែល​លោក ហ៊ុន សែន ទទួល​បាន​នាឡិកា​នោះ ពី​អ្នក​ជំនួញ ឬ​មហា​សេដ្ឋី​ណា​មួយ គួរ​តែ​បង្ហាញ​ពី​តម្លាភាព និង​ប្រុងប្រយ័ត្ន ព្រោះ​ការ​ទទួល​យក​អំណោយ​ទាំង​នេះ អាច​បង្កើត​ឲ្យ​មាន​ការ​អនុគ្រោះ​ដល់​អ្នក​ជំនួញ​ទាំង​នោះ និង​បង្កើត​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​ជាដើម៖ «...

ធនាគារ​ពិភពលោក (World Bank) បាន​ព្យាករណ៍​ថា ក្នុង​ឆ្នាំ២០២០ នេះ ចំនួន​អ្នកក្រ​នៅ​កម្ពុជា​នឹង​កើន​ឡើង​ដល់ ៤លាន​នាក់ ក្នុង​ចំណោម​ពលរដ្ឋ​សរុប​ជាង ១៥លាន​នាក់ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ។យុវជន​មួយ​រូប​ទៀត គឺ​លោក ម៉ា ចិត្រា បញ្ចេញ​មតិ​ថា លោក​នាយក​រដ្ឋមន្ត្រី មិន​គួរ​ពាក់​នាឡិកា​តម្លៃ រាប់​លាន​ដុល្លារ​នោះ​ទេ ក្នុង​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​ច្រើន កំពុង​ធ្លាក់​ខ្លួន​ក្រីក្រ។ យុវជន​រូប​នេះ ក៏​ស្នើ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី បកស្រាយ​ឲ្យបាន​ច្បាស់ និង​បង្ហាញ​តម្លាភាព​អំពី​ការ​ទទួល​បាន​គ្រឿង​អលង្ការ​ទាំង​នេះ​ផង​ដែរ៖ «...

ប្រទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន ស្ថិត​ក្នុង​ចំណាត់ថ្នាក់​ទី១៦១ ក្នុងចំណោម​ប្រទេស​ចំនួន១៨០ នៅ​ក្នុង​បញ្ជី​ស្ដីពី​អំពើ​ពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International)។ ប្រធាន​ផ្នែក​កម្មវិធី​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក ស ម៉ូរី ថ្លែង​ថា ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ដែល​ទទួល​បាន​តំណែង​តាម​រយៈ​ការ​បោះ​ឆ្នោត គួរ​តែ​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​លម្អិត អំពី​របៀប​ទទួល​បាន​នាឡិកា​តម្លៃ​រាប់​លាន​ដុល្លារ​នេះ។ លោក​បន្ត​ថា នៅ​ក្នុង​ប្រទេស​គោរព​នីតិរដ្ឋ មួយ​ចំនួន មាន​កំណត់​ច្បាស់លាស់​អំពី​លក្ខខណ្ឌ​សម្រាប់​មន្ត្រី​រាជការ​សាធារណៈ ដែល​អាច​ទទួល​យក​អំណោយ ឬ​កាដូ​ពី​អ្នក​ជំនួញ ឬ​ក្រុមហ៊ុន​វិនិយោគ​ណាមួយ៖ «...

ពលរដ្ឋ​មួយ​ចំនួន​យល់​ថា នៅ​ពេល​លោក ហ៊ុន សែន កំពុង​មាន​អំណាច​ពេញ​ដៃ​បែប​នេះ ប្រាកដ ជា​ពិបាក​ក្នុង​រក​ឃើញ​បទ​ល្មើស ឬ​អំពើ​ពុក​រលួយ​របស់​លោក ហ៊ុន សែន ប៉ុន្តែ ប្រសិន​បើ​លោក​អស់​អំណាច​នោះ ប្រាកដ នឹង​ត្រូវ​បាន​គេ​រក​ឃើញ​អំពើ​ពុក​រលួយ​ជា​ច្រើន​ដូច​ករណី​អតីត​នាយក​រដ្ឋមន្ត្រី ប្រទេស​ម៉ាឡេស៊ី៕

No comments: