Editorial by Khmer Circle:
Cambodia's Vietnamese plague had begun even before
the Vietnamese expansion reached the old Cambodian borders of territory which
the French refers to as ‘Co Chin china’ and known to the indigenous Khmers as ‘Lower
Kampuchea’ or Kampuchea Krom. The old Champa kingdom that bordered the Khmer
kingdom at the time and which covers the central region of Vietnam today had
been the first to have felt this same plague of expansion and aggression from
the Vietnamese whose shifting and original abode had not even began any where
in today’s Vietnam but within the bounds of the Middle Kingdom that was the
Chinese empire. Going a few centuries back the Champa rulers, feeling
aggravated and threatened by the war-like and more numerous ‘Dai Viet’ to the
North, had turned to the Khmers for military alliance, in the effort to halt
Dai Viet’s southbound expansion which would have posed a grave and imminent threat
beyond Champa and towards the Khmer kingdom itself – as this had [and still
does] indeed proved to be the case, partly owing to the ineffectiveness of that
alliance.
In other words, even with Cambodia being an
independent and sovereign state – much less one kept as in a strategic straight
jacket by Hanoi through its installed instrument that is the present Hun
Sen-CPP regime today - the country would have already faced with an intractable
and long-standing historical challenge with the Vietnamese to overcome. Unless,
of course, the country was armed – as is North Korea or Israel - with one
nuclear warhead or two!
These Vietnamese military tents on Cambodian soil –
so provocative and blatant in aggression and intent - would not have been
tolerated elsewhere, especially, by Vietnam’s old nemesis to the North. In
fact, the Chinese had once or twice machine-gunned contingents of Vietnamese
soldiers dispatched to the disputed islands or shoals in the SCS and, without
reply from the Vietnamese themselves…
Those of you distinguished writers and
spin-doctors who have been vociferously making a defence and apologies on
behalf of the Vietnamese and their satellite CPP regime in Cambodia for all
this time should be holding your heads in shame.

តង់របស់ទាហានវៀតណាមមួយ ក្នុងចំណោមតង់ស្នាក់នៅចំនួន ៩កន្លែង ដែលបោះនៅចំណុចដំបូកចែវ ជាតំបន់មិនទាន់បានឯកភាពគ្នាវាស់ចែកខណ្ឌសីមា និងបោះបង្គោលនៅឡើយ។ រូប៖ នគរបាលជាតិ
រូប៖ នគរបាលជាតិ
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន ឱ្យអាស៊ីសេរីដឹងថ្ងៃទី២៧ ខែកក្កដា តំបន់ព្រំដែននៃខេត្តទាំង៩ របស់កម្ពុជាដែលវៀតណាម កំពុងបោះរោងតង់នោះរួមមាន ខេត្តកណ្ដាល តាកែវ កំពត ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ រតនគិរី និងព្រំដែនខេត្តមណ្ឌលគិរី។ លោកបន្តថា រោងដែលវៀតណាមបោះតង់នោះ ទំហំ ៤ គុណ ៥ម៉ែត្រ និងមានកងទ័ពវៀតណាមប្រចាំការពីបីនាក់ទៅប្រាំពីរនាក់។ លោកថា កងទ័ពវៀតណាមចាប់ផ្ដើមសាងសង់រោងតង់នេះចាប់ពីថ្ងៃទី២០ ខែមីនា ខណៈមានរាលដាលនៃជំងឺកូវីដ-១៩ ដែលមានសរុបទាំងអស់ចំនួន ២៩៥តង់ ប៉ុន្តែលោកថា ក្រោយពីមានការអន្តរាគមន៍ជំទាស់ពីអាជ្ញាធរកម្ពុជា កងទ័ពវៀតណាមរើតង់ចេញវិញខ្លះ គឺនៅសល់ចំនួន ២៨៧ នៅតាមខ្សែបន្ទាត់ព្រំដែន៖ «ប៉ុន្តែមកដល់បច្ចុប្បន្ននេះមានស្ថានភាពប្រែប្រួលមួយចំនួនដោយភាគីវៀតណាមបានរុះរើចេញតែម្ដងតង់ចំនួន ៨តង់ ហើយបានរើថយក្រោយចំនួន ១៦តង់ តង់ដែលបានរុះរើនេះនៅព្រំដែនខេត្តកណ្ដាល ៧តង់ ត្រូវបានរើចេញ និងមួយតង់ទៀត នៅព្រំដែនខេត្តព្រៃវែង។ ដោយឡែក តង់ដែលរើចេញហ្នឹង ជាប់ព្រំដែនខេត្តកណ្ដាលដែរ ៤តង់ និងត្បូងឃ្មុំ ១២តង់។ ដូច្នេះតង់ដែលវៀតណាមសល់នៅខ្សែបន្ទាប់ព្រំដែន គឺមាន ២៨៧ទេ»។
កាលពីខែឧសភា ក្រសួងការបរទេសកម្ពុជាក៏បានផ្ញើកំណត់ទូតតវ៉ាអំពីការបោះតង់នៅតំបន់មិនទាន់ឯកភាពព្រំដែនទៅវៀតណាមទាមទារឱ្យភាគីវៀតណាមរុះរើតង់យោធាទាំងអស់ចេញ និងបញ្ឈប់សកម្មភាពនានា ដើម្បីរក្សាស្ថានភាពដើមនៅក្នុងតំបន់នោះ។ ប៉ុន្តែ ក្រសួងការបរទេសវៀតណាមបានបានឆ្លើយតាមរយៈកំណត់ទូតរបស់ខ្លួនកាលពីចុងខែឧសភាថា ការបោះតង់ទាំងនោះមិនមានផលប៉ះពាល់ដល់ខណ្ឌសីមា និងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរនោះទេ។
អាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបន្ថែមពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង ស្ដីពីការបន្តបោះតង់របស់កងទ័ពវៀតណាមនេះបាននៅឡើយទេ នៅថ្ងៃទី២៧ ខែកក្កដា ដោយសារទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលទទួលបន្ទុកកិច្ចការឃ្លាំមើលបញ្ហាព្រំដែន រិះគន់ថា រដ្ឋាភិបាលលោក ហ៊ុន សែន ហាក់បង្ហាញជំហរទន់ជ្រាយលើសកម្មភាពនៃការ បោះតង់របស់កងទ័ពវៀតណាមនេះ។ លោកជំរុញឱ្យរដ្ឋាភិបាល ហ៊ានតតាំងជាមួយវៀតណាមដោយប្ដឹងទៅតុលាការអន្តរជាតិ ឬប្ដឹងទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ពីការរំលោភបំពាននេះ៖ «ស្នើទៅលោក ហ៊ុន សែន ប្ដឹងទៅវៀតណាមទៅកាន់ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរុញទៅវៀតណាមដកតង់ត្រឡប់ទៅវៀតណាមវិញ កុំយកលេសថា ចាំចប់ជំងឺកូវីដ-១៩ មិនដឹងថា ពេលណាបានចប់ទេ នេះគ្រាន់តែលេសក្នុងការឈ្លានពានបូរណភាពទឹកដីកម្ពុជាហ្នឹងឯង»។
លោក អ៊ុំ សំអាន ជាបទពិសោធន៍កន្លងមកពេលវៀតណាមចង់យកទឹកដីខ្មែរមុនដំបូងគេដាក់កងទ័ពនៅតំបន់ដែលមិនទាន់មានឯកភាពគ្នាជាមុនសិនរួចហើយទើបមានការចរចាតាមក្រោយ ហើយជាទម្លាប់បើកងទ័ពវៀតណាមឈរជើងត្រឹមណាគឺវៀតណាមទាមទារកំណត់ថាទីនោះជាដែនដីរបស់ខ្លួន។
តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ព្រួយបារម្ភថា ករណីវៀតណាមបោះតង់នៅតំបន់ព្រំដែនដែលមិនទាន់មានការឯកភាពគ្នានឹងធ្វើឱ្យកម្ពុជាខាតបង់ទឹកដីនៅតំបន់នោះ។ លោក រ៉ុង ឈុន លើកឡើងថា រូបភាពដែលកងទ័ពវៀតណាមបោះតង់នេះ មិនមែនដើម្បីបង្ការ ឬទប់ស្កាត់ជំងឺកូវីដនោះ ប៉ុន្តែប្រៀបដូចជាការដាក់ខ្សែត្រៀម ដើម្បីប្រុងធ្វើអ្វីមួយគួរឱ្យសង្ស័យ៖ «បើសិនអូសបន្លាយឱ្យបញ្ហាហ្នឹងបន្តយូរទៅៗ យើងបារម្ភខ្លាចបាត់បង់នូវទឹកដីរបស់យើងព្រោះដែលបោះមកលើដែនអធិបតេយ្យនៃកម្ពុជាយើងរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ប្រាប់ថា គណៈកម្មាធិការកិច្ចការព្រំដែនរបស់គណបក្សសង្គ្រោះជាតិ នឹងសរសេរលិខិតចំហផ្ញើទៅរដ្ឋាភិបាលក្រុងភ្នំពេញ ប្រាប់ទៅលោក ហ៊ុន សែន ត្រូវក្លាហានប្ដឹងវៀតណាម ទៅក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ។ លោកក៏លើកទឹកចិត្តទៅពលរដ្ឋឱ្យចូលរួមជាមួយគណបក្សសង្គ្រោះជាតិដើម្បី ជំរុញទៅរដ្ឋាភិបាលចាត់ វិធានការឱ្យម៉ឹងម៉ាត់លើករណីនេះ។ រហូតមកទល់ពេលនេះ ទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ព្រមទាំងមន្ត្រីកំពូលៗ ដទៃទៀត ហាក់រក្សាភាពស្ងៀមស្ងាត់មិនដែលនិយាយអ្វីសោះអំពីករណីវៀតណាមបោះតង់តាមតំបន់ព្រំដែននេះ ប៉ុន្តែគេសង្កេតឃើញមេដឹកនាំទាំងនេះ តែងតែប្រើភាសាបង្កសង្គ្រាម ឬភាសាហិង្សាជាមួយគណបក្សសង្គ្រោះជាតិ ឬជាមួយពលរដ្ឋខ្លួនឯងដែលមាននិន្នាការប្រឆាំង៕
1 comment:
It is time for Ah Kwack Hun Sen to open his stinky mouth denouncing his master evil Yuon's aggressiveness.
Where is the so called strong man Ah Noriouk Kwack ?
Post a Comment