Wednesday, 29 July 2020

មេន​គរ​បាល​ថា រោង​តង់​របស់​កងទ័ព​វៀតណាម​ចំនួន ២៨៧កន្លែង នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន៩ មិន​ទាន់​រើចេញ​វិញ​នៅ​ឡើយ​ទេ


Editorial by Khmer Circle:


Cambodia's Vietnamese plague had begun even before the Vietnamese expansion reached the old Cambodian borders of territory which the French refers to as ‘Co Chin china’ and known to the indigenous Khmers as ‘Lower Kampuchea’ or Kampuchea Krom. The old Champa kingdom that bordered the Khmer kingdom at the time and which covers the central region of Vietnam today had been the first to have felt this same plague of expansion and aggression from the Vietnamese whose shifting and original abode had not even began any where in today’s Vietnam but within the bounds of the Middle Kingdom that was the Chinese empire. Going a few centuries back the Champa rulers, feeling aggravated and threatened by the war-like and more numerous ‘Dai Viet’ to the North, had turned to the Khmers for military alliance, in the effort to halt Dai Viet’s southbound expansion which would have posed a grave and imminent threat beyond Champa and towards the Khmer kingdom itself – as this had [and still does] indeed proved to be the case, partly owing to the ineffectiveness of that alliance.

In other words, even with Cambodia being an independent and sovereign state – much less one kept as in a strategic straight jacket by Hanoi through its installed instrument that is the present Hun Sen-CPP regime today - the country would have already faced with an intractable and long-standing historical challenge with the Vietnamese to overcome. Unless, of course, the country was armed – as is North Korea or Israel - with one nuclear warhead or two!

These Vietnamese military tents on Cambodian soil – so provocative and blatant in aggression and intent - would not have been tolerated elsewhere, especially, by Vietnam’s old nemesis to the North. In fact, the Chinese had once or twice machine-gunned contingents of Vietnamese soldiers dispatched to the disputed islands or shoals in the SCS and, without reply from the Vietnamese themselves…   

Those of you distinguished writers and spin-doctors who have been vociferously making a defence and apologies on behalf of the Vietnamese and their satellite CPP regime in Cambodia for all this time should be holding your heads in shame.


🔺🔺🔺

2020-07-27
តង់​របស់​​ទាហាន​វៀតណាម​មួយ​ ក្នុង​ចំណោម​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ
តង់​របស់​​ទាហាន​វៀតណាម​មួយ​ ក្នុង​ចំណោម​តង់​ស្នាក់នៅ​​ចំនួន ៩កន្លែង ដែល​បោះ​នៅ​ចំណុច​ដំបូក​ចែវ ជា​តំបន់​​មិន​ទាន់​បាន​ឯកភាព​គ្នា​វាស់​ចែក​ខណ្ឌ​សីមា និង​បោះ​បង្គោល​នៅ​ឡើយ។ រូប៖ នគរបាល​ជាតិ
រូប៖ នគរបាល​ជាតិ




មេន​គរ​បាល​ជាតិ​កម្ពុជា ឱ្យ​ដឹង​ថា មក​ទល់​ពេលនេះ រោង​តង់​កងទ័ព​វៀតណាម​ចំនួន ២៨៧កន្លែង នៅ​តំបន់​ព្រំដែន​ក្នុង​ខេត្ត​ចំនួន៩ នៅ​មិនទាន់​រើចេញ​វិញ​នៅ​ឡើយ​ទេ​ ហើយ​នៅ​តែ​មាន​កងទ័ព​វៀតណាម​ឈរ​ជើង​ប្រចាំ​ការ​ដដែល។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ជំរុញ​ទៅ​រដ្ឋាភិបាល​ឱ្យ​មាន​វិធា​ការបន្ទាន់​លើ​បញ្ហា​នេះ​ដោយ​ចោទប្រកាន់​ថា អ្វី​ដែល​វៀតណាម​ធ្វើជា​ការរំលោភ​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា និង​មានបំណង​ចង់​លេប​យក​តំបន់​ដែល​មិនទាន់​មានការ​ឯកភាព​ព្រំដែន។

អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក ឆាយ គឹម​ខឿន ឱ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី២៧ ខែកក្កដា តំបន់​ព្រំដែន​នៃ​ខេត្ត​ទាំង៩ របស់​កម្ពុជា​ដែល​វៀតណាម កំពុង​បោះ​រោង​តង់​នោះ​រួមមាន ខេត្ត​កណ្ដាល តាកែវ កំពត ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ ក្រចេះ រតនគិរី និង​ព្រំដែន​ខេត្ត​មណ្ឌលគិរី។ លោក​បន្ត​ថា រោង​ដែល​វៀតណាម​បោះតង់​នោះ ទំហំ ៤ គុណ ៥ម៉ែត្រ និង​មាន​កងទ័ព​វៀតណាម​ប្រចាំការ​ពី​បី​នាក់​ទៅ​ប្រាំ​ពីរ​នាក់។ លោក​ថា កងទ័ព​វៀតណាម​ចាប់​ផ្ដើម​សាងសង់​រោង​តង់​នេះ​ចាប់​ពី​ថ្ងៃ​ទី២០ ខែ​មីនា ខណៈ​មាន​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ដែល​មាន​សរុប​ទាំងអស់​ចំនួន ២៩៥តង់ ប៉ុន្តែ​លោក​ថា ក្រោយ​ពី​មានការ​អន្តរាគមន៍​ជំទាស់​ពី​អាជ្ញាធរ​កម្ពុជា កងទ័ព​វៀតណាម​រើ​តង់​ចេញ​វិញ​ខ្លះ គឺ​នៅ​សល់​ចំនួន ២៨៧ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន៖ «ប៉ុន្តែ​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​ស្ថានភាព​ប្រែប្រួល​មួយ​ចំនួន​ដោយ​ភាគី​វៀតណាម​បាន​រុះរើ​ចេញ​តែ​ម្ដង​តង់​ចំនួន ៨តង់ ហើយ​បាន​រើ​ថយ​ក្រោយ​ចំនួន ១៦តង់ តង់​ដែល​បាន​រុះរើ​នេះ​នៅ​ព្រំដែន​ខេត្ត​កណ្ដាល ៧តង់ ត្រូវ​បាន​រើ​ចេញ និង​មួយ​តង់​ទៀត នៅ​ព្រំដែន​ខេត្ត​ព្រៃវែង។ ដោយ​ឡែក តង់​ដែល​រើ​ចេញ​ហ្នឹង ជាប់​ព្រំដែន​ខេត្ត​កណ្ដាល​ដែរ ៤តង់ និង​ត្បូង​ឃ្មុំ ១២តង់។ ដូច្នេះ​តង់​ដែល​វៀតណាម​សល់​នៅ​ខ្សែ​បន្ទាប់​ព្រំដែន គឺ​មាន ២៨៧ទេ»។


លោក​ឆាយ គឹម​ខឿន បញ្ជាក់​ថា ក្នុងចំណោម​រោង​តង់ ២៨៧ នោះ មាន​រោង​តង់​ចំនួន ៤០ វៀតណាម​បាន​បោះ​នៅ​តំបន់​មិន​ទាន់​មានការ​ឯកភាព​គ្នា​ក្នុង​ការវាស់វែង​ខ្សែបន្ទាត់​ព្រំដែន។ លោក​ថា ក្រៅពី​នេះ​ក៏​មាន​រោង​តង់​មួយ​ចំនួន​ទៀត វៀតណាម​បោះនៅ​លើ​ដី​របស់​គេ​ដែល​មាន​ចម្ងាយ​ពី​ព្រំដែន​ពី​ប្រមាណ​ពី ៣០ម៉ែត្រ ទៅ ១០០ម៉ែត្រ។ លោក​ថា បើ​ផ្អែក​តាម​បើ​កិច្ច​សហប្រតិបត្តិ​ការណ៍ នៃ​ប្រទេស​ទាំង​ពីរ​នៃ​ចម្ងាយ​ដែល​ភាគី​វៀតណាម​បោះតង់​នោះ ​គឺ​តម្រូវ​ឱ្យ​វៀតណាម​ត្រូវ​ជួន​ដំណឹង​ឱ្យ​ភាគី​កម្ពុជា​ដឹង ប៉ុន្តែ​លោក​ថា វៀតណាម​មិនបាន​ប្រាប់​កម្ពុជា​នោះ​ទេ។

កាល​ពី​ខែ​ឧសភា ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​អំពី​ការ​បោះតង់​នៅ​តំបន់​មិនទាន់​ឯកភាព​ព្រំដែន​ទៅ​វៀតណាម​ទាមទារ​ឱ្យ​ភាគី​វៀតណាម​រុះរើ​តង់​យោធា​ទាំងអស់​ចេញ​ និង​បញ្ឈប់​សកម្មភាព​នានា​ ដើម្បី​រក្សា​ស្ថានភាព​ដើម​នៅ​ក្នុង​តំបន់​នោះ។ ប៉ុន្តែ ក្រសួង​ការ​បរទេស​វៀតណាម​បាន​បាន​ឆ្លើយ​តាមរយៈ​កំណត់​ទូត​របស់​ខ្លួន​កាល​ពី​ចុង​ខែ​ឧសភា​ថា ការ​បោះតង់​ទាំង​នោះ​មិន​មាន​ផល​ប៉ះពាល់​ដល់​ខណ្ឌសីមា ​និង​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នោះ​ទេ។

អាស៊ី​សេរី​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា លោក កុយ គួង ស្ដីពី​ការ​បន្ត​បោះតង់​របស់​កងទ័ព​វៀតណាម​នេះ​បាន​នៅ​ឡើយ​ទេ ​នៅ​ថ្ងៃ​ទី២៧ ខែ​កក្កដា ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​ទទួល។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំ​អាន ដែល​ទទួល​បន្ទុក​កិច្ចការ​ឃ្លាំមើល​បញ្ហា​ព្រំដែន រិះគន់​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន ហាក់​បង្ហាញ​ជំហរ​ទន់ជ្រាយ​លើស​កម្ម​ភាព​នៃ​ការ បោះ​តង់​របស់​កងទ័ព​វៀតណាម​នេះ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល ហ៊ាន​តតាំង​ជាមួយ​វៀតណាម​ដោយ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ឬ​ប្ដឹង​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពី​ការ​រំលោភ​បំពាន​នេះ៖ «ស្នើ​ទៅ​លោក ហ៊ុន សែន ប្ដឹង​ទៅ​វៀតណាម​ទៅ​កាន់​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ជំរុញ​ទៅ​វៀតណាម​ដក​តង់​ត្រឡប់​ទៅ​វៀតណាម​វិញ កុំ​យក​លេស​ថា ចាំ​ចប់​ជំងឺ​កូវីដ-១៩ មិន​ដឹង​ថា ពេល​ណា​បាន​ចប់​ទេ នេះ​គ្រាន់​តែ​លេស​ក្នុង​ការ​ឈ្លានពាន​បូរណភាព​ទឹក​ដី​កម្ពុជា​ហ្នឹង​ឯង»។

លោក អ៊ុំ សំ​អាន ជា​បទពិសោធន៍​កន្លងមក​ពេល​វៀតណាម​ចង់​យក​ទឹកដី​ខ្មែរ​មុនដំបូង​គេដាក់​កងទ័ព​នៅ​តំបន់​ដែល​មិនទាន់​មាន​ឯកភាព​គ្នា​ជាមុន​សិន​រួចហើយ​ទើប​មានការ​ចរចា​តាម​ក្រោយ ហើយ​ជា​ទម្លាប់​បើ​កងទ័ព​វៀតណាម​ឈរជើង​ត្រឹមណា​គឺ​វៀតណាម​ទាមទារ​កំណត់​ថា​ទីនោះ​ជា​ដែនដី​របស់​ខ្លួន។

តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ព្រួយបារម្ភ​ថា ករណី​វៀតណាម​បោះតង់​នៅ​តំបន់​ព្រំដែន​ដែល​មិនទាន់​មានការ​ឯកភាព​គ្នា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ទឹកដី​នៅ​តំបន់​នោះ។ លោក រ៉ុង ឈុន លើកឡើង​ថា រូបភាព​ដែល​កងទ័ព​វៀតណាម​បោះតង់​នេះ មិនមែន​ដើម្បី​បង្ការ ឬ​ទប់​ស្កាត់​ជំងឺ​កូវីដ​នោះ ប៉ុន្តែ​ប្រៀប​ដូចជា​ការ​ដាក់​ខ្សែ​ត្រៀម ដើម្បី​ប្រុង​ធ្វើអ្វី​មួយ​គួរ​ឱ្យ​សង្ស័យ៖ «បើ​សិន​អូស​បន្លាយ​ឱ្យ​បញ្ហា​ហ្នឹង​បន្ត​យូរ​ទៅៗ យើង​បារម្ភ​ខ្លាច​បាត់បង់​នូវ​ទឹក​ដី​របស់​យើង​ព្រោះ​ដែល​បោះ​មក​លើ​ដែន​អធិបតេយ្យ​នៃ​កម្ពុជា​យើង​រដ្ឋាភិបាល​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់។

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់​ថា គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​របស់​គណបក្ស​សង្គ្រោះ​ជាតិ នឹង​សរសេរ​លិខិត​ចំហ​ផ្ញើ​ទៅ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ប្រាប់​ទៅ​លោក ហ៊ុន សែន ត្រូវ​ក្លាហាន​ប្ដឹង​វៀតណាម ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។ លោក​ក៏​លើក​ទឹក​ចិត្ត​ទៅ​ពលរដ្ឋ​ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី ជំរុញ​ទៅ​រដ្ឋាភិបាល​ចាត់ វិធានការ​ឱ្យ​ម៉ឹង​ម៉ាត់​លើ​ករណី​នេះ។ រហូត​មក​ទល់​ពេល​នេះ ទាំង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ព្រមទាំង​មន្ត្រី​កំពូលៗ ដទៃ​ទៀត ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់​មិនដែល​និយាយ​អ្វី​សោះ​អំពី​ករណី​វៀតណាម​បោះ​តង់​តាម​តំបន់​ព្រំដែន​នេះ ប៉ុន្តែ​គេ​សង្កេត​ឃើញ​មេ​ដឹក​នាំ​ទាំង​នេះ តែងតែ​ប្រើ​ភាសា​បង្ក​សង្គ្រាម ឬ​ភាសា​ហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ឬ​ជា​មួយ​ពលរដ្ឋ​ខ្លួន​ឯង​ដែល​មាន​និន្នាការ​ប្រឆាំង៕

1 comment:

Anonymous said...

It is time for Ah Kwack Hun Sen to open his stinky mouth denouncing his master evil Yuon's aggressiveness.

Where is the so called strong man Ah Noriouk Kwack ?