ដោយ ខែ សុណង
2020-08-14
ផ្ទាំងរូបភាពសម្រាប់យុទ្ធនាការលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា
Screenshot from Change.org
យុទ្ធនាការបញ្ចប់អំពើនិទណ្ឌភាព មានអ្នកចូលរួមចុះហត្ថលេខាជិត ១ម៉ឺន៣ពាន់នាក់ (13,122) គិតមកត្រឹមយប់ថ្ងៃទី ១៤ ខែ សីហា។
ប្រជាពលរដ្ឋ និងសកម្មជនគណបក្សសង្គ្រោះជាតិទាំងក្នុង និងនៅក្រៅប្រទេស គាំទ្រយុទ្ធនាការបញ្ចប់និទណ្ឌភាព ឬភាពគ្មានទោសពៃរ៍នៅកម្ពុជានេះ ដោយគ្រោងប្រមូលស្នាមមេដៃប្រជាពលរដ្ឋប្រមាណកន្លះលាននាក់ ដើម្បីដាក់ញត្តិទៅតុលាការអន្តរជាតិនានា ឲ្យជួយរកយុត្តិធម៌ជូនក្រុមជនរងគ្រោះ មួយចំនួន ដែលរួមមានឃាតកម្មលើបណ្ឌិត កែម ឡី អ្នកស្រី ពិសិដ្ឋ ពីលីកា ដែលជាតារាភាពយន្ត និងជាសាស្ត្រាចារ្យសាលាវិចិត្រសិល្បៈ ព្រះតេជព្រះគុណ សំ ប៊ុនធឿន លោក ជា វិជ្ជា ប្រធានសហជីពកម្មករ លោក ឈុត វុទ្ធី សកម្មជនព្រៃឈើ និងអ្នកសារព័ត៌មាន សកម្មជននយោបាយ និងមន្ត្រីសហជីព ព្រមទាំងប្រជាពលរដ្ឋផ្សេងទៀតដែលបានស្លាប់ដោយអយុត្តិធម៌ ក្រោមរបបគ្រប់គ្រងរបស់លោក ហ៊ុន សែន។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ថ្លែងថា យុទ្ធនាការនេះនឹងមិនកំណត់ពេលវេលាបញ្ចប់ពេលណានៅឡើយទេ។ អ្នកស្រី រីករាយ ដែលបានឃើញសន្ទុះនៃការចូលរួមពីពលរដ្ឋនេះ។
គណបក្សសង្គ្រោះជាតិ បានធ្វើយុទ្ធនាការប្រមូលស្នាមមេដៃ ឬហត្ថលេខាគាំទ្រនេះ តាមបណ្តាញអ៊ិនធើណិត តាមគេហទំព័រ change.org ក្រោមប្រធានបទជាភាសាអង់គ្លេសថា “Together We Fight to End Impunity” ឬប្រែថា យើងរួមគ្នាបញ្ចប់និទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា។
គណបក្សនេះបានផលិតវីឌីអូខ្លី បង្ហាញពីរបៀបចុះហត្ថលេខា លើញត្តិ តាមអនឡាញ ក្នុងយុទ្ធនាការនេះ ដើម្បីលើកទឹកចិត្តឲ្យមានអ្នកចូលរួមកាន់តែច្រើន។
ចាស! យើងនឹងមានភ្ញៀវមួយរូបគឺ អតីតសមាជិកប្រតិបត្តិស្រុកព្រៃនប់ ខេត្តព្រះសីហនុនៃគណបក្សសង្គ្រោះជាតិ កញ្ញា សៅ ឧសភា នឹងចូលខ្លួនមកបកស្រាយ រួមទាំងជំហានបន្ទាប់ក្នុងដំណើរការរកសំឡេងគាំទ្រនេះ។
សូមលោកអ្នកនាងរង់ចាំទស្សនាកិច្ចសម្ភាសន៍នេះ នៅក្នុងកម្មវិធីទូរទស្សន៍អាស៊ីសេរីនៅពេលបន្តិចទៀត គឺពីម៉ោង៨កន្លះ ដល់ម៉ោង៩យប់នេះ បន្ទាប់ពីកម្មវិធីផ្សាយវិទ្យុអាស៊ីសេរី។ សូមអរគុណ
1 comment:
If Khmer people want to survive, they must stop and abolish the law of Kdor Ah Hun Sen.
You cannot let this crazy animal Hun Sen create law at will and then suppress people using this newly created law.
STOP THE LAW OF KDOR AH HUN SEN !! This is the 1st step.
2nd step: we must work to bring the CNRP back in the electoral process.
3rd step: whenever Ah Runteas Banh Hun Sen tries to create a new law, make a nationwide peaceful protest against him.
Post a Comment