Khmer Circle:
'Map drawn jointly by the two countries'? Really? Why so many straight-protruding lines at Cambodia's expense everywhere? And, is it still 181, 035 km2 in total to Cambodia? No?
Now you see it, now you don't?! Hanoi must be feeling so smug at this point in time. A people they have always seen as easy preys; "savages" given to being manipulated and deceived again and again, have lived up to their expectations to the fullest sense. All thanks to an uneducated, undeniably savage brute they placed on Cambodia’s political throne.
The Vietnamese’s traditional distaste for Cambodian ‘savages’ does not preclude their sponsorship of a man or a group seen as the best possible manifestation of their worst prejudice and stereotype when they need such a personality to accomplish their predatory designs on their behalf. Now you see why many Khmers have this ‘negative’ views of their Vietnamese neighbours, and much of this is all down to centuries of this kind of treachery and aggrandisement from the Vietnamese state.
It is said that true and lasting peace cannot be achieved without Justice being its foundation. If so, this principle applies to nations and their long-term relations also...
🔺🔺🔺
ដោយ ទីន ហ្សាការីយ៉ា
2020-08-27
ខ្សែពណ៌បៃតង ជាគំនូសបង្ហាញអំពីខ្សែបន្ទាត់ព្រំដែនថ្មីរវាងប្រទេសកម្ពុជា និងវៀតណាម លើខ្នាត ១/២៥.០០០ ដែលប្រទេសទាំងពីរបានគូរ និងបោះបង្គោលថ្មីរួច បានចំនួន ៨៤% កាលពីឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក
រដ្ឋាភិបាល លោក ហ៊ុន សែន ប្រគល់ផែនទីថ្មីខ្នាត មួយលើម្ភៃប្រាំពាន់ (១/២៥.០០០) ឲ្យអាជ្ញាធរ ជាតំណាងស្ថាប័នជាតិ និងអភិបាលខេត្តជាប់ព្រំដែនវៀតណាម សរុប ៣៥ស្ថាប័ន យកទៅប្រើប្រាស់ ជាផ្លូវការ។ គណបក្សប្រឆាំង ថ្កោលទោសការប្រើប្រាស់ផែនទីថ្មីនេះ ដោយអះអាងថា ខុសពីផែនទីដើមរបស់បារាំង និងធ្វើឲ្យបាត់បង់ដីខ្មែរ តាមព្រំដែន ជាងបីពាន់ ៣.០០០ហិកតារ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ប្រាប់ក្រុមអ្នកសារព័ត៌មានថា ផែនទីខ្នាត ១/២៥.០០០នេះ គឺជាជោគជ័យដ៏អស្ចារ្យសម្រាប់ឯកសារជាតិ ដែលមានសារសំខាន់ធំធេង។ លោកបានព្រមាន មិនអត់ឱនឲ្យនរណាម្នាក់ ដែលហ៊ានចោទប្រកាន់ថា ការផលិត និងបោះពុម្ពផែនទីខ្នាត ១/២៥.០០០ នេះ ធ្វើឱ្យបាត់ទឹក បាត់ដីខ្មែរឡើយ ព្រោះលោកអះអាងថា ទម្រាំផលិតបានផែនទីនេះ ទុកជាឯកសារសម្រាប់ប្រើប្រាស់នោះ រដ្ឋាភិបាលមានការលំបាកខ្លាំងណាស់។ ទោះជាយ៉ាងណា លោក ទៀ បាញ់ ប្រាប់ថា រដ្ឋាភិបាលមិនទាន់មានគម្រោងជាក់លាក់ ក្នុងការយកផែនទីខ្នាត ១/២៥.០០០ នេះ ទៅតម្កល់នៅអង្គការសហប្រជាជាតិនៅឡើយទេ៖ «សម្រាប់ឲ្យគ្នាយើងទាំងអស់គ្នានេះ ប្រើប្រាស់ គឺនេះហើយ ជាផែនទីពិតប្រាកដ ដែលយើងបានធ្វើ។ ពីមុនមក មិនដែលមានទេ បានឃើញច្បាស់លាស់ នៅក្នុងភូមិសាស្ត្រ ឬក៏លើទឹកដីជាក់ស្ដែងនីមួយៗ ព្រមជាមួយនេះ យើងបានភាពជាក់លាក់ហើយ យើងបានបោះបង្គោល ជាការសម្គាល់ជាជាក់លាក់នេះ មិនដែលធ្វើបានទេ ពីមុនមក។ លើកនេះ យើងធ្វើបាន ហើយមានចែងពិតប្រាកដ។ នៅថ្ងៃនេះ ដែលបានប្រគល់ (ផែនទីខ្នាត ១/២៥.០០០) ឲ្យតាមស្ថាប័នទៅ ជាមោទនភាពខ្លាំងណាស់។ យើងមានមូលដ្ឋានរឹងមាំ ក្នុងការដោះស្រាយបញ្ហារបស់យើង»។
លោក ទៀ បាញ់ បានចោទប្រកាន់អ្នករិះគន់ផែនទីថ្មីនេះថា ជាក្រុមបក្សប្រឆាំងជ្រុលនិយម ហើយចោទប្រកាន់ទាំងងងឹតងងល់ ព្រោះ លោកអះអាងថា កម្ពុជា មានបញ្ហាព្រំដែនមិនមែនតែជាមួយប្រទេសវៀតណាមទេ គឺមានទាំងជាមួយប្រទេសថៃ និងឡាវ តែបែរជានិយាយ តែបញ្ហាព្រំដែនជាមួយវៀតណាម។
មន្ត្រីជាន់ខ្ពស់របបក្រុងភ្នំពេញរូបនេះ អះអាងទៀតថា ទម្រាំមានការឯកភាពគ្នា លើផែនទីខ្នាត១/២៥.០០០ នេះ គឺរដ្ឋាភិបាល បានឆ្លងកាត់នីតិវិធីផ្លូវច្បាប់ទាំងអស់ ដោយទទួលបានការអនុម័តយល់ព្រមពីសភា។ ថ្វីបើលោក ទៀ បាញ់ អះអាងបែបនេះក្តី ក៏កន្លងមកស្ថាប័ននីតិបញ្ញត្តិ នៃរបបក្រុងភ្នំពេញ មិនធ្លាប់ផ្សព្វផ្សាយ ព័ត៌មាននៃការអនុម័តយល់ព្រមឲ្យរដ្ឋាភិបាលប្រើប្រាស់ផែនទីថ្មី ខ្នាត ១/២៥.០០០ ពីមុនមកទេ។ តែយ៉ាងណា សភាឯកបក្សបានអនុម័ត យល់ព្រម លើសន្ធិសញ្ញាព្រំដែនឆ្នាំ២០១៩ ដែលជាសន្ធិសញ្ញាថ្មីមួយទៀតបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលទង្វើនេះ ត្រូវបានក្រុមអ្នកឃ្លាំមើល អះអាងថា ជាការរំលោភលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងបំពានរដ្ឋធម្មនុញ្ញ។
ផែនទីថ្មី ខ្នាត ១/២៥.០០០ ទើបត្រូវបានប្រកាស នៅដើមខែសីហានេះ នៅពេល គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រដ្ឋាភិបាល បានទៅទទួលយកផែនទីខ្នាតថ្មី ជាសម្ងាត់ ពីរដ្ឋាភិបាលវៀតណាម នៅច្រកព្រំដែនម៉ុកបាយ (Moc Bai) ខេត្តតៃនិញ (Tay Ninh) ជាប់ខេត្តស្វាយរៀង។
រដ្ឋាភិបាល អះអាងថា ផែនទីខ្នាត មួយលើម្ភៃប្រាំពាន់ (១/២៥.០០០) នេះ ត្រូវបានចម្លងចេញពីផែនទីបោន (Bonce) ខ្នាតមួយលើមួយរយពាន់ (១/១០០.០០០) បន្សល់ទុកពីអាណានិគមបារាំង។ ផែនទីថ្មីនេះ បង្ហាញពីខ្សែបន្ទាត់ និង ព្រំដែនគោក រវាង កម្ពុជា និងវៀតណាម ប្រហែល ៣១៥បង្គោល ស្មើនិង ៨៤ភាគរយ នៃប្រវែងព្រំដែនគោកសរុប ជាងមួយពាន់ (១ ២៤៥) គីឡូម៉ែត្រ ដែលត្រូវបោះបង្គោលព្រំដែនសរុបចំនួន ៣៧១បង្គោល។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីតំណាងគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជា បានទេ នៅថ្ងៃទី២៧ សីហា ដោយសារ លោក វ៉ា គឹមហុង និងអ្នកស្រី កុយ ពិសី មិនទទួលទូរស័ព្ទ។
ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ សីហា បានធានាពីភាពត្រឹមត្រូវនៃផែនទីថ្មីនេះ ដោយអះអាងថា បានផ្ទៀងផ្ទាត់ម្ដងមួយសន្លឹក ដោយយកចិត្តទុកដាក់ ហើយបោះពុម្ព ដោយប្រទេសដាណឺម៉ាក។ លោក ហ៊ុន សែន អះអាងថា ផែនទីថ្មី នឹងធ្វើឲ្យកម្ពុជា ចំណេញដី ពីប្រទេសវៀតណាម ទំហំជាង ២.០០០ហិកតារ ហើយលោកថា ការប្រគល់ផែនទីខ្នាត១/២៥.០០០ឲ្យទៅតំណាងស្ថាប័នជាតិ ដើម្បីប្រើប្រាស់ជាឯកសារផែនទីផ្លូវការ សម្រាប់កម្ពុជា៖ «ផែនទីដែលយើងប្រើ មូលដ្ឋានដើមរបស់យើង ផែនទីខ្នាត ១/១០០.០០០ ដែលបោះពុម្ពដោយក្រុមភូមិសាស្ត្រឥណ្ឌូចិន គួបផ្សំជាមួយនឹងផែនទីUTM របស់អាមេរិក ខ្នាត ១/៥០.០០០។ ប៉ុន្តែ ដើម្បីធានាជាមួយនឹងការបោះបង្គោលជាក់លាក់ យើងត្រូវមានផែនទីមួយ ខ្នាត ១/២៥.០០០ ហើយបោះពុម្ពដោយប្រទេសដាណឺម៉ាកឯណោះ មិនមែនបោះពុម្ពដោយប្រទេសវៀតណាមទេ។យើងបានផ្ទៀងផ្ទាត់ជាមួយគ្នាក្នុងពេលដែលខ្ញុំចុះហត្ថលេខា ផ្ទៀងផ្ទាត់ជាមួយគ្នា អំពីគ្រប់សន្លឹកផែនទីទាំងអស់។ អ៊ីចឹងខាងវៀតណាមត្រូវទទួលប៉ុន្មានច្បាប់ ខាងយើងត្រូវទទួលប៉ុន្មាន? ស្មើភាពគ្នា»។
ផ្ទុយពីការអះអាងរបស់មេដឹកនាំរបបក្រុងភ្នំពេញ អ្នកជំនាញកិច្ចការព្រំដែន នៃគណបក្សប្រឆាំង មានមូលដ្ឋាន នៅសហរដ្ឋអាមេរិក បានថ្កោលទោស ការប្រើប្រាស់ផែនទីថ្មីនេះ ដោយអះអាងថា ផែនទីថ្មី ធ្វើឲ្យបាត់បង់ដី តាមខ្សែបន្ទាត់ព្រំដែន សរុបជាង ៣.០០០ហិកតារ។
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែន និងអន្តោប្រវេសន៍ នៃគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន រកឃើញថា ផែនទីថ្មី ខ្នាត ១/២៥.០០០ គូសវាស ជាឯកតោភាគី ដោយវៀតណាម គ្រាន់តែយកទៅបោះពុម្ព នៅប្រទេសដាណឺម៉ាកប៉ុណ្ណោះ។ លោកបន្តថា ផែនទីថ្មីនេះ បានដោះដូរខ្សែបន្ទាត់ព្រំដែនសម័យអាណានិគមបារាំង ដោយរបបក្រុងភ្នំពេញ បានយកដីខ្មែរ តាមព្រំដែន ច្រើនទីតាំង ទៅដូរយកដីខ្មែរ ដែលវៀតណាមរំលោភបំពានមកវិញ ជាហេតុធ្វើឲ្យបាត់ដី តាមព្រំដែនសរុបជាង ៣ ០០០ហិកតារ។
លោក លើកឧទាហរណ៍ថា ដូចជា ករណីប្ដូរដីខ្មែរនៅតំបន់ផ្សេង ទៅយកដីខ្មែរ ក្នុងនៅភូមិកំណើតរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន ជាដើម។ លោក អ៊ុំ សំអាន ប្ដេជ្ញាថា គណបក្សប្រឆាំង នឹងបន្តការតស៊ូមតិ គ្រប់រូបភាព ទាំងក្នុងឆាកជាតិ និងអន្តរជាតិ ដើម្បីទាមទារឲ្យរបបក្រុងភ្នំពេញ សើរើការបោះបង្គោលព្រំដែនវិញ៖ «គាត់ប្រគល់អាផែនទីខុសច្បាប់ ទៅឲ្យអនុវត្ត ធម្មតាទេ វាបាត់ដីខ្មែរយើង។ យកទៅអនុវត្ត អត់មានការពារដីខ្មែរយើងឲ្យបានគង់វង្សទេ។ អនុវត្ត ដើម្បីប្រគល់ដីខ្មែរយើង ទៅឲ្យយួនហ្នឹងឯង ព្រោះព្រំដែនហ្នឹង កំណត់ជាថ្មី ទៅតាមផែនទីថ្មីហ្នឹង។ មិនកំណត់ទៅតាមផែនទី ដែលធ្វើឡើងដោយបារាំង គឺផែនទីបោន (bonce) ខ្នាត ១/១០០.០០០ ដែលមានចំនួន២៦ផ្ទាំងទេ។ ផែនទីខ្នាត ១/២៥.០០០ នេះ មិនមែនជាផែនទី ដែលបម្លែងពីផែនទីបោន ខ្នាត១/១០០.០០០របស់បារាំងទេ ហើយក៏មិនមែនផែនទី បម្លែងពីផែនទីខ្នាត ១/៥០.០០០ របស់ទាហានអាម៉េរិកាំងដែរ គឺផែនទី គេគូសថ្មី តែម្ដង ទៅតាមការបោះបង្គោលបាន ៨៤ភាគរយ។ អាការបោះបង្គោល ៨៤ភាគរយ ហ្នឹង បោះទៅ តាមសន្ធិសញ្ញា ១៩៨៥ សម័យយួនគ្រប់គ្រង»។
រដ្ឋាភិបាលកម្ពុជា និង ប្រទេសវៀតណាម នៅសេសសល់ ការបង្គោលព្រំដែន ១៤ភាគរយទៀត ស្មើនឹង ៥៦បង្គោល ឋិតនៅ ខេត្តរតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្តកណ្ដាល និងខេត្តតាកែវ។
រដ្ឋធម្មនុញ្ញមាត្រា២ និងមាត្រា៥៥ ចែងថា បូរណភាពទឹកដីព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាត ក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣ ហើយត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះ ឆ្នាំ១៩៦៣-១៩៦៩។ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិ ត្រូវលុបចោល។
ទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់អះអាងហើយថា រដ្ឋាភិបាល នឹងមិនសើរើ ការបោះបង្គោលព្រំដែន ជាមួយប្រទេសវៀតណាម ឡើងវិញទេ៕
1 comment:
Ah Chor Phnek Muoy Hun Sen has committed so many traitorous acts destroying Cambodia, favoring his master Yuon.
The 1991 Paris Peace Accord superseded all the treaties signed by the evil Yuon and its puppet Hun Sen.
But Ah Roleuy Hun Sen has violated the Paris agreement and signed the 2005 supplemental treaty with the evil Vietnam to revive the old treaties while Vietnam occupied Cambodia.
And now Ah Hun Sen violated the constitution by adopting a new map drafted by the evil Yuon. Ah devil Hun Sen has done and will do whatever it takes to please his master Yuon at the expense of Khmer people and Cambodia.
If Khmer people keep silencing, they should not cry when the evil Vietnam took complete control over Cambodia.
Post a Comment