Friday, 28 August 2020

រដ្ឋាភិបាល ប្រគល់​ផែនទី​ថ្មី ខ្នាត ១/២៥ ០០០ ឲ្យ​អាជ្ញាធរ​យក​ទៅ​ប្រើប្រាស់​ជា​ឯកសារ​ព្រំដែន​ផ្លូវ​ការ​ជាមួយ​ប្រទេស​វៀតណាម

Khmer Circle:  

'Map drawn jointly by the two countries'? Really? Why so many straight-protruding lines at Cambodia's expense everywhere? And, is it still 181, 035 km2 in total to Cambodia? No? 

Now you see it, now you don't?! Hanoi must be feeling so smug at this point in time. A people they have always seen as easy preys; "savages" given to being manipulated and deceived again and again, have lived up to their expectations to the fullest sense. All thanks to an uneducated, undeniably savage brute they placed on Cambodia’s political throne.

The Vietnamese’s traditional distaste for Cambodian ‘savages’ does not preclude their sponsorship of a man or a group seen as the best possible manifestation of their worst prejudice and stereotype when they need such a personality to accomplish their predatory designs on their behalf. Now you see why many Khmers have this ‘negative’ views of their Vietnamese neighbours, and much of this is all down to centuries of this kind of treachery and aggrandisement from the Vietnamese state.   

It is said that true and lasting peace cannot be achieved without Justice being its foundation. If so, this principle applies to nations and their long-term relations also...


🔺🔺🔺 

ដោយ ទីន ហ្សាការីយ៉ា
2020-08-27
ខ្សែ​ពណ៌​បៃតង ជា​គំនូស​បង្ហាញ​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លើ​ខ្នាត ១/២៥.០០០ ដែល​ប្រទេស​ទាំង​ពីរ​បាន​គូរ និង​បោះ​បង្គោល​ថ្មី​រួច បាន​ចំនួន ៨៤% កាល​ពី​ឆ្នាំ២០១៩។
ខ្សែ​ពណ៌​បៃតង ជា​គំនូស​បង្ហាញ​អំពី​ខ្សែ​បន្ទាត់​ព្រំដែន​ថ្មី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម លើ​ខ្នាត ១/២៥.០០០ ដែល​ប្រទេស​ទាំង​ពីរ​បាន​គូរ និង​បោះ​បង្គោល​ថ្មី​រួច បាន​ចំនួន ៨៤% កាល​ពី​ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក



រដ្ឋាភិបាល លោក ហ៊ុន សែន ប្រគល់​ផែនទី​ថ្មី​ខ្នាត​ មួយ​លើ​ម្ភៃ​ប្រាំ​ពាន់ (១/២៥.០០០) ឲ្យ​អាជ្ញាធរ ជា​​​​តំណាង​ស្ថាប័ន​ជាតិ និង​​អភិបាល​ខេត្ត​ជាប់​ព្រំដែន​វៀតណាម​ សរុប ៣៥ស្ថាប័ន​ យក​ទៅ​ប្រើប្រាស់ ​ជា​ផ្លូវ​ការ។ គណបក្ស​ប្រឆាំង ថ្កោល​ទោស​ការ​ប្រើប្រាស់​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា ខុស​ពី​ផែនទី​ដើម​របស់​បារាំង និង​ធ្វើ​ឲ្យ​បាត់បង់​ដី​ខ្មែរ​ តាម​ព្រំដែន​ ជាង​បី​ពាន់ ៣.០០០​ហិកតារ។

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា ផែន​ទី​​ខ្នាត ១/២៥.០០០​នេះ គឺ​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​សម្រាប់​ឯកសារ​ជាតិ ដែល​មាន​សារសំខាន់​ធំធេង។ លោក​បាន​ព្រមាន​​ មិន​អត់ឱន​ឲ្យ​នរណា​ម្នាក់ ដែល​ហ៊ាន​ចោទ​ប្រកាន់​ថា ការ​ផលិត និង​បោះពុម្ព​ផែន​ទី​ខ្នាត ១/២៥.០០០ នេះ ធ្វើ​ឱ្យ​​បាត់​ទឹក បាត់​ដី​ខ្មែរ​ឡើយ​ ព្រោះ​លោក​អះអាង​ថា ទម្រាំ​ផលិត​បាន​ផែនទី​នេះ ទុក​ជា​ឯកសារ​សម្រាប់​ប្រើប្រាស់​នោះ រដ្ឋាភិបាល​មាន​ការ​លំបាក​ខ្លាំង​ណាស់។ ទោះ​ជា​យ៉ាង​ណា លោក ទៀ បាញ់ ប្រាប់​ថា រដ្ឋាភិបាល​មិន​ទាន់​មាន​គម្រោង​ជាក់លាក់ ក្នុង​ការ​យក​ផែនទី​ខ្នាត ១/២៥.០០០ នេះ ទៅ​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​នៅ​ឡើយ​ទេ៖ «សម្រាប់​ឲ្យ​គ្នា​យើង​ទាំង​អស់​គ្នា​នេះ ប្រើប្រាស់ គឺ​នេះ​ហើយ ជា​ផែនទី​ពិត​ប្រាកដ​ ដែល​យើង​បាន​ធ្វើ​។ ពី​មុន​មក​ មិន​ដែល​មាន​ទេ បាន​ឃើញ​ច្បាស់​លាស់ នៅ​ក្នុង​ភូមិសាស្ត្រ​ ឬ​ក៏​លើ​ទឹក​ដី​ជាក់​ស្ដែង​នីមួយៗ ព្រម​ជាមួយ​នេះ យើង​បាន​​ភាព​ជាក់លាក់​ហើយ យើង​បាន​បោះ​បង្គោល ជា​ការ​សម្គាល់​ជា​ជាក់លាក់​នេះ មិន​ដែល​ធ្វើ​បាន​ទេ ពី​មុន​មក។ លើក​នេះ​ យើង​ធ្វើ​បាន​ ហើយ​មាន​ចែង​ពិត​ប្រាកដ។ នៅ​ថ្ងៃ​នេះ ដែល​បាន​ប្រគល់ (ផែនទី​ខ្នាត ១/២៥.០០០) ឲ្យ​តាម​ស្ថាប័ន​ទៅ ​ជា​មោទនភាព​ខ្លាំង​ណាស់។ យើង​មាន​មូលដ្ឋាន​រឹង​មាំ ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​យើង»។


លោក ទៀ បាញ់ បាន​ចោទ​ប្រកាន់​អ្នក​រិះគន់​ផែនទី​​ថ្មី​នេះ​ថា ជា​ក្រុម​បក្ស​ប្រឆាំង​​​ជ្រុល​និយម ហើយ​ចោទ​ប្រកាន់​ទាំង​ងងឹតងងល់ ព្រោះ​ លោក​អះអាង​ថា កម្ពុជា មាន​បញ្ហា​ព្រំដែន​​មិនមែន​តែ​ជាមួយ​ប្រទេស​វៀតណាម​ទេ គឺ​មាន​ទាំង​ជាមួយ​ប្រទេស​ថៃ និង​ឡាវ តែ​​បែរ​ជា​​និយាយ​ តែ​បញ្ហា​ព្រំដែន​ជាមួយ​វៀតណាម។

មន្ត្រី​ជាន់​ខ្ពស់​របប​ក្រុង​ភ្នំពេញ​រូប​នេះ អះអាង​ទៀត​ថា ​​ទម្រាំ​មាន​ការ​ឯកភាព​គ្នា លើ​ផែនទី​ខ្នាត​១/២៥.០០០ នេះ គឺ​រដ្ឋាភិបាល បាន​ឆ្លង​កាត់​​នីតិវិធី​ផ្លូវ​ច្បាប់​ទាំងអស់ ​ដោយ​ទទួល​បាន​ការ​អនុម័ត​យល់​ព្រម​ពី​សភា។ ថ្វី​បើ​លោក ទៀ បាញ់​ អះអាង​បែប​នេះ​ក្តី ក៏​កន្លង​មក​ស្ថាប័ន​នីតិបញ្ញត្តិ នៃ​របប​ក្រុង​ភ្នំពេញ មិន​ធ្លាប់​ផ្សព្វផ្សាយ ព័ត៌មាន​​នៃ​ការ​អនុម័ត​​យល់​ព្រម​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​ផែនទី​ថ្មី ខ្នាត ១/២៥.០០០ ពី​មុន​មក​ទេ។ តែ​យ៉ាង​ណា ​សភា​ឯក​បក្ស​បាន​អនុម័ត យល់​ព្រម លើ​សន្ធិសញ្ញា​ព្រំដែន​ឆ្នាំ២០១៩ ដែល​ជា​សន្ធិសញ្ញា​ថ្មី​មួយ​ទៀត​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​​ឆ្នាំ១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ២០០៥ ដែល​ទង្វើ​នេះ ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំមើល​ អះអាង​ថា ជា​ការ​រំលោភ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​បំពាន​រដ្ឋធម្មនុញ្ញ។

ផែនទី​ថ្មី​​ ខ្នាត ១/២៥.០០០ ទើប​ត្រូវ​បាន​ប្រកាស​​ នៅ​ដើម​ខែ​សីហា​នេះ ​នៅ​ពេល គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល បាន​ទៅ​ទទួល​យក​ផែនទី​ខ្នាត​ថ្មី​ ជា​សម្ងាត់ ពី​រដ្ឋាភិបាល​វៀតណាម​ នៅ​ច្រក​ព្រំដែន​ម៉ុកបាយ (Moc Bai) ខេត្ត​តៃនិញ (Tay Ninh) ជាប់​ខេត្ត​ស្វាយរៀង។

រដ្ឋាភិបាល អះអាង​ថា ផែនទី​ខ្នាត មួយ​លើ​ម្ភៃ​ប្រាំ​ពាន់ (១/២៥.០០០) នេះ ត្រូវ​បាន​ចម្លង​ចេញ​ពី​ផែនទី​បោន (Bonce) ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ (១/១០០.០០០) បន្សល់​ទុក​ពី​អាណានិគម​បារាំង។ ផែនទី​ថ្មី​នេះ បង្ហាញ​ពី​ខ្សែ​​​បន្ទាត់​ និង​ ព្រំដែន​គោក​ រវាង​ កម្ពុជា​ និង​វៀតណាម ប្រហែល ​​៣១៥​បង្គោល ​ស្មើ​និង ៨៤​ភាគរយ នៃ​ប្រវែង​ព្រំដែន​គោក​​សរុប​ ជាង​មួយ​ពាន់ (១ ២៤៥) គីឡូម៉ែត្រ ដែល​ត្រូវ​បោះ​បង្គោល​ព្រំដែន​​សរុប​ចំនួន ៣៧១​បង្គោល។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​តំណាង​​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី២៧ សីហា​ ដោយសារ​ លោក វ៉ា គឹមហុង និង​អ្នកស្រី កុយ ពិសី មិន​ទទួល​ទូរស័ព្ទ។

ទោះ​ជា​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​​កាល​ពី​ថ្ងៃ​ទី​១៥ សីហា បាន​ធានា​ពី​ភាព​ត្រឹមត្រូវ​នៃ​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា​ បាន​ផ្ទៀងផ្ទាត់​ម្ដង​មួយ​សន្លឹក ដោយ​យក​ចិត្ត​ទុកដាក់ ហើយ​បោះពុម្ព ​ដោយ​ប្រទេស​ដាណឺម៉ាក។ លោក ហ៊ុន សែន អះអាង​ថា ផែនទី​ថ្មី ​នឹង​ធ្វើ​ឲ្យ​កម្ពុជា ចំណេញ​ដី ពី​ប្រទេស​​វៀតណាម ទំហំ​ជាង ២.០០០​ហិកតារ ហើយ​លោក​ថា ការ​ប្រគល់​ផែនទី​​ខ្នាត​១/២៥.០០០​ឲ្យ​ទៅ​​តំណាង​ស្ថាប័ន​ជាតិ ដើម្បី​ប្រើប្រាស់​ជា​ឯកសារ​ផែនទី​ផ្លូវ​ការ សម្រាប់​កម្ពុជា៖ «ផែនទី​ដែល​យើង​ប្រើ មូលដ្ឋាន​ដើម​របស់​យើង ផែនទី​ខ្នាត ១/១០០.០០០ ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូ​ចិន​ គួប​ផ្សំ​ជាមួយ​នឹង​ផែនទី​UTM របស់​អាមេរិក ខ្នាត ១/៥០.០០០។ ប៉ុន្តែ​ ដើម្បី​ធានា​ជាមួយ​នឹង​ការ​បោះ​បង្គោល​ជាក់លាក់ យើង​ត្រូវ​មាន​ផែនទី​មួយ​ ខ្នាត ១/២៥.០០០ ហើយ​បោះពុម្ព​ដោយ​ប្រទេស​ដាណឺម៉ាក​ឯ​ណោះ មិន​មែន​បោះពុម្ព​ដោយ​ប្រទេស​វៀតណាម​ទេ។យើង​បាន​ផ្ទៀងផ្ទាត់​ជាមួយ​គ្នា​ក្នុង​ពេល​​ដែល​ខ្ញុំ​ចុះ​ហត្ថលេខា ផ្ទៀងផ្ទាត់​ជាមួយ​គ្នា អំពី​គ្រប់​សន្លឹក​ផែនទី​ទាំង​អស់។ អ៊ីចឹង​ខាង​វៀតណាម​ត្រូវ​ទទួល​ប៉ុន្មាន​ច្បាប់ ខាង​យើង​ត្រូវ​ទទួល​ប៉ុន្មាន? ស្មើ​ភាព​គ្នា»។

ផ្ទុយ​ពី​ការ​អះអាង​របស់​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ អ្នក​ជំនាញ​កិច្ច​ការ​ព្រំដែន នៃ​គណបក្ស​ប្រឆាំង មាន​មូលដ្ឋាន នៅ​សហរដ្ឋ​អាមេរិក​ បាន​ថ្កោលទោស ​​ការ​ប្រើប្រាស់​ផែនទី​ថ្មី​នេះ ដោយ​អះអាង​ថា ផែនទី​ថ្មី ធ្វើ​ឲ្យ​បាត់បង់​ដី​ តាម​ខ្សែ​បន្ទាត់​​ព្រំដែន​ សរុប​ជាង ៣.០០០​ហិកតារ។

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​​ និង​អន្តោប្រវេសន៍​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន រក​ឃើញ​ថា ផែនទី​ថ្មី ខ្នាត ១/២៥.០០០​ គូស​វាស​ ជា​ឯកតោ​ភាគី ដោយ​វៀតណាម ​គ្រាន់​តែ​យក​ទៅ​បោះពុម្ព​ នៅ​ប្រទេស​ដាណឺម៉ាក​ប៉ុណ្ណោះ។ លោក​បន្ត​ថា ផែនទី​ថ្មី​នេះ បាន​ដោះដូរ​ខ្សែ​បន្ទាត់​ព្រំដែន​សម័យ​អាណានិគម​បារាំង ដោយ​​របប​ក្រុង​ភ្នំពេញ បាន​យក​ដី​​ខ្មែរ តាម​ព្រំដែន​ ច្រើន​ទីតាំង ទៅ​ដូរ​យក​ដី​ខ្មែរ ដែល​វៀតណាម​រំលោភ​បំពាន​មក​វិញ ជា​ហេតុ​ធ្វើ​ឲ្យ​បាត់​ដី តាម​ព្រំដែន​សរុប​ជាង ៣ ០០០​ហិកតារ។

លោក លើក​ឧទាហរណ៍​ថា ដូច​ជា ករណី​​​​ប្ដូរ​​ដី​ខ្មែរ​នៅ​តំបន់​ផ្សេង ទៅ​យក​ដី​ខ្មែរ​ ក្នុង​នៅ​ភូមិ​កំណើត​របស់​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ជាដើម។ លោក អ៊ុំ សំអាន ប្ដេជ្ញា​ថា គណបក្ស​ប្រឆាំង នឹង​បន្ត​ការ​តស៊ូ​មតិ​ គ្រប់​រូបភាព​ ទាំង​ក្នុង​ឆាក​ជាតិ និង​អន្តរជាតិ ដើម្បី​ទាមទារ​​ឲ្យ​របប​ក្រុង​ភ្នំពេញ​ សើរើ​ការ​បោះ​បង្គោល​ព្រំដែន​វិញ៖ «គាត់​ប្រគល់​អា​ផែនទី​ខុស​ច្បាប់ ទៅ​ឲ្យ​អនុវត្ត ធម្មតា​ទេ វា​បាត់​ដី​ខ្មែរ​យើង។ យក​ទៅ​អនុវត្ត​ អត់​មាន​ការពារ​ដី​ខ្មែរ​យើង​ឲ្យ​បាន​គង់វង្ស​ទេ។ អនុវត្ត​ ដើម្បី​ប្រគល់​ដី​ខ្មែរ​យើង ទៅ​ឲ្យ​យួន​ហ្នឹង​ឯង ព្រោះ​ព្រំដែន​ហ្នឹង កំណត់​ជា​ថ្មី ទៅ​តាម​​ផែនទី​ថ្មី​ហ្នឹង។ មិន​កំណត់​ទៅ​តាម​ផែនទី ដែល​ធ្វើ​ឡើង​ដោយ​បារាំង​ គឺ​ផែនទី​បោន (bonce) ខ្នាត ១/១០០.០០០ ដែល​មាន​ចំនួន​២៦ផ្ទាំង​ទេ។ ផែនទី​ខ្នាត ១/២៥.០០០ នេះ មិន​មែន​ជា​ផែនទី​ ដែល​បម្លែង​ពី​ផែនទី​បោន ខ្នាត​១/​១០០.០០០​របស់​បារាំង​ទេ ហើយ​ក៏​មិន​មែន​ផែនទី បម្លែង​ពី​ផែនទី​ខ្នាត ១/៥០.០០០ របស់​ទាហាន​អាម៉េរិកាំង​ដែរ គឺ​ផែនទី​ គេ​គូស​ថ្មី តែ​ម្ដង ទៅ​តាម​ការ​បោះ​បង្គោល​បាន ៨៤ភាគ​រយ។ អា​ការ​បោះ​បង្គោល ៨៤ភាគ​រយ ហ្នឹង បោះ​ទៅ តាម​សន្ធិសញ្ញា ១៩៨៥ សម័យ​យួន​គ្រប់គ្រង»។

រដ្ឋាភិបាល​កម្ពុជា​ និង​ ប្រទេស​វៀតណាម​ នៅ​សេស​សល់ ការ​បង្គោល​ព្រំដែន ១៤​ភាគរយ​ទៀត ស្មើ​នឹង ៥៦​បង្គោល​ ឋិត​នៅ ​ខេត្ត​រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ស្វាយរៀង ខេត្ត​កណ្ដាល និង​ខេត្ត​តាកែវ។

រដ្ឋធម្មនុញ្ញ​មាត្រា​២ និង​មាត្រា៥៥ ចែងថា បូរណភាព​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់ខាត ក្នុង​ព្រំដែន​របស់​ខ្លួន ​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត ១/១០០.០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣-១៩៥៣ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ ឆ្នាំ​១៩៦៣-១៩៦៩។ សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ទាំងឡាយ​ណា ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ ត្រូវ​លុបចោល។

ទោះ​យ៉ាង​ណា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​អះអាង​ហើយ​ថា រដ្ឋាភិបាល​ នឹង​មិន​សើរើ ​ការ​បោះ​​បង្គោល​ព្រំដែន​ ជាមួយ​ប្រទេស​វៀតណាម ឡើងវិញ​ទេ៕

1 comment:

Anonymous said...

Ah Chor Phnek Muoy Hun Sen has committed so many traitorous acts destroying Cambodia, favoring his master Yuon.
The 1991 Paris Peace Accord superseded all the treaties signed by the evil Yuon and its puppet Hun Sen.

But Ah Roleuy Hun Sen has violated the Paris agreement and signed the 2005 supplemental treaty with the evil Vietnam to revive the old treaties while Vietnam occupied Cambodia.

And now Ah Hun Sen violated the constitution by adopting a new map drafted by the evil Yuon. Ah devil Hun Sen has done and will do whatever it takes to please his master Yuon at the expense of Khmer people and Cambodia.

If Khmer people keep silencing, they should not cry when the evil Vietnam took complete control over Cambodia.