ដោយ សុជីវី
2020-08-16
លោក ហ៊ុន សែន ក្នុងវេទិកាជំនួបកំពូលថ្នាក់ដឹកនាំអាស៊ាន, មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោក នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០១៨។
រូប៖ ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ប្រមុខរដ្ឋាភិបាលកម្ពុជា ប្រកាសបន្តលើកទឹកចិត្តឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសទ្រព្យសម្បត្តិកូនបំណុលណាដែលចេញមុខតវ៉ាសុំផ្អាកសងបំណុលក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩។ មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋ បារម្ភថា ការប្រកាសរបស់លោក ហ៊ុន សែន គឺនឹងធ្វើឲ្យប្រជាពលរដ្ឋជំពាក់បំណុល កាន់តែរងគ្រោះទ្វេដង ប្រសិនបើស្ថាប័នផ្ដល់ប្រាក់កម្ចី និងអាជ្ញាធរ អនុវត្តតាមមែននោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាលើកទី២ថា លោកលើកទឹកចិត្តឲ្យធនាគារ និងគ្រឹះ ស្ថានមីក្រូហិរញ្ញវត្ថុ រឹបអូសដីធ្លី និងផ្ទះសម្បែងពលរដ្ឋពីរទៅបីរយនាក់ ដើម្បីឲ្យអ្នកទាំងនោះគ្មានកន្លែងជ្រកកោនដេកហាលភ្លៀងហាលថ្ងៃ ប្រសិនបើពួកគេធ្វើតាមការឃោសនារបស់គណបក្សសង្គ្រោះជាតិ ដែលធ្លាប់អំពាវនាវឲ្យផ្អាកសងបំណុលទាំងការទាំងដើម ដោយសារវិបត្តិជំងឺកូវីដ។
លោក ហ៊ុន សែន ប្រកាសទាំងកំហឹងដោយដំឡើងសំឡេងខ្លាំងៗរហូតភ្លាត់សំឡេង និងមានកាយវិការច្រងេងច្រងាងថា កន្លងមក លោកធ្លាប់អំពាវនាវធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយោគយល់ដល់កូនបំណុលណាដែលរងផលប៉ះពាល់ពីជំងឺកូវីដរួចហើយ ប៉ុន្តែលោកចោទពលរដ្ឋ ណាដែលមិនសងបំណុលនោះ គឺជាក្រុមមនុស្សខូច និងជឿតាមបក្សប្រឆាំង។ ការប្រកាសបែបនេះ ធ្វើឡើងក្នុងពិធីសម្ពោធសួន «ទឹកហ្គាឌិន ស៊ិធី» ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ សីហា៖ «អ៊ីចឹងអាផលដែលអ្នកឯងខូច ទទួលបានមកវិញនូវការរឹបអូសដីធ្លី និងផ្ទះសម្បែង ប៉ុន្តែអ្នកស្លូតត្រង់ត្រូវទទួលបាននូវការយោគយល់ និងការអធ្យាស្រ័យពីធនាគារ និងមីក្រូហិរញ្ញវត្ថុ។ ប្រាប់អ្នកឯងឲ្យដឹងនិងភ្លឺភ្នែកម្តងទៀត ហើយបើធ្វើបាតុកម្ម មើលមុខអាធ្វើបាតុកម្ម ចូលរួមបាតុកម្ម អាហ្នឹងមានជំពាក់ធនាគារអត់ បើមានជំពាក់ធនាគារ គឺធនាគារ រឹបអូសទៅ មីក្រូនោះរឹបអូសទៅ ឲ្យហ្អែងបន្ថែមហ្មង»។
កន្លងមក ប្រធានស្តីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យពហិការឈប់សងបំណុលទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថិ និងធនាគារមួយរយៈក្នុងអំឡុងពេលរងគ្រោះ ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺកូវីដ-១៩។ លោក សម រង្ស៊ី យល់ថា ការធ្វើដូច្នេះ ដើម្បីជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន សែន ណែនាំទៅធនាគារឲ្យពលរដ្ឋផ្អាកសងបំណុលទាំងការទាំងដើមរយៈពេល ៣ខែ ទៅ៦ខែ ឬចាំពេលមានលទ្ធភាពទើបបន្តសង។
សកម្មជនគណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននយោបាយនៅប្រទេសថៃ លោក ឈុន វាន ថ្លែងថា ការប្រកាសរបស់លោក ហ៊ុន សែន ស្មើនឹងចងកសម្លាប់ប្រជារាស្ត្រខ្មែរដែលក្រីក្រគ្មានលទ្ធភាពសងបំណុលទៅធនាគារ ខណៈពួកគេកំពុងរងគ្រោះបាត់បង់ការងារដោយសារជំងឺកូវីដ-១៩ និងបាត់បង់EBA ចំនួន២០ភាគរយ៖ «ប្រទេសគេនៅលើពិភពលោក គេជួយប្រជាពលរដ្ឋរបស់គេនៅ ក្នុងដំណាក់កាលកូវីដ មើលតែប្រទេសជិតខាងប្រទេសថៃអីជាដើម គេបានពន្យារពេលសងបំណុល ឲ្យប្រជាពលរដ្ឋរបស់គេដំបូង៦ ហើយឥឡូវថែម៦ខែទៀត ដូច្នេះរយៈពេល១ឆ្នាំពេញ ហើយអត់មាន គណបក្សណាប្រាប់ទេ គឺរដ្ឋាភិបាលគេ គិតគូរជួយប្រទេសរបស់គេ តែប្រទេសយើងវិញគឺលោក ហ៊ុន សែន យកលេសក្នុងការកម្ចាត់គណបក្សប្រឆាំង និងយកលេសដើម្បីសម្លាប់ប្រជាពលរដ្ឋខ្លួនឯង។ យើងមើលជាក់ស្ដែង ក្នុងមួយថ្ងៃៗប្រជាពលរដ្ឋ គាត់រកចំណូលមិនបានសម្រាប់ចំណូលផ្គត់ ផ្គង់ក្នុងជីវភាពផង តើមានលុយណាទៅបង់ធនាគារ ដូច្នេះរឿងនេះមិនចាំបាច់គណបក្សប្រឆាំងទៅ ប្រាប់ឬបង្គាប់នោះទេ»។
លោក ឈុន វាន ពិនិត្យឃើញដែរថា ទោះបីជាលោក ហ៊ុន សែន បានអំពាវនាវឲ្យស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ យោគយល់និងដោះស្រាយបញ្ហាជាមួយអតិថិជនដោយទន់ភ្លន់ក្តី ប៉ុន្តែគ្មានប្រសិទ្ធភាពនោះទេ ដោយពលរដ្ឋមួយចំនួន នៅតែត្អូញត្អែរថា ស្ថាប័នផ្តល់ប្រាក់កម្ចី មួយចំនួន នៅតែបន្តបង្ខំឲ្យពលរដ្ឋសងបំណុលដូចធម្មតា។ លោក ថា ពលរដ្ឋខ្លះបង្ខំចិត្តលក់កេរអាករឬរកកម្ចីដែលមានអត្រាការប្រាក់ខ្ពស់ ឬអ្នកខ្លះបង្ខំចិត្តធ្វើចំណាកស្រុកប្រថុយប្រថានទៅប្រទេសថៃជាថ្មីដើម្បីរកប្រាក់ដោះស្រាយបំណុលទៀតផត។
ចំណែកអ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការគំរាមកំហែងដល់ប្រជាពលរដ្ឋដែលជំពាក់បំណុល គឺមិនមែនជាដំណោះស្រាយនោះទេ។ លោក យល់ថា អ្វីដែលរដ្ឋាភិបាលចាំ បាច់ធ្វើនៅពេលនេះ គឺស្វែងរកមធ្យោបាយយ៉ាងណាដើម្បីសម្រួលបន្ទុកផ្នែកសេដ្ឋកិច្ច និងបំណុល របស់ប្រជាពលរដ្ឋ និងកម្មករ៖ «រដ្ឋត្រូវមានគោលនយោបាយគាំពារយ៉ាងម៉េចដើម្បីធានាថា វិស័យទាំងអស់នោះ មិនត្រូវបានក្ស័យធនហើយនៅបន្តដំណើរការហើយកម្មករនិយោជិកទទួលបាន នូវការអនុគ្រោះក្នុងការពន្យាពេលនៃការបង់។ឧទាហរណ៍ថា រយៈពេល៣ខែឬ៦ខែអំឡុងពេលដែល គាត់ត្រូវបានបាត់បង់ការងារ ត្រូវបានព្យួរការងារដែលគាត់បានបាត់បង់ប្រាក់ចំណូល ខ្ញុំគិតថា នេះ ដែលជាដំណោះស្រាយ។មកដល់ពេលនេះ ខ្ញុំមើលឃើញថា កម្មករនៅតែលំបាកវេទនា គាត់នៅតែ ទទួលរងផលលំបាកខ្លាំង»។
តាមរបាយការណ៍របស់អង្គការលីកាដូ ឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជាច្រើនជាង២លាន៥សែននាក់មានជាប់ជំពាក់កម្ចីខ្នាតតូច ជាមួយនឹងអត្រាកម្ចីជាមធ្យម៣ពាន់៨រយដុល្លារ ( ៣.៨០០ដុល្លារ) ដែលជាចំនួនច្រើនជាងគេនៅលើពិភពលោក ។
កន្លងមក គណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល ធ្លាប់ចេញសេចក្តីថ្លែងការណ៍បង្ហាញការព្រួយបារម្ភស្រដៀងគ្នាថា ប្រសិន បើរដ្ឋាភិបាល មិនចាត់វិធានការជាក់លាក់ និងម៉ឺងម៉ាត់ ដើម្បីធានាឲ្យមានការពន្យារពេល ព្យួរ ឬផ្អាកការសងបំណុលទាំងប្រាក់ដើម និងការប្រាក់របស់ប្រជា ពលរដ្ឋដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រកបដោយប្រសិទ្ធភាពពេញលេញទេ នឹងធ្វើឱ្យជីវភាពរស់នៅ សុខភាព និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរួមទាំងផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ ប្រឈមនឹងហានិភ័យខ្ពស់ ហើយអាច នឹងកើតមានវិបត្តិសង្គមផ្សេងៗដែលកាន់តែពិបាកដោះស្រាយនៅពេលខាងមុខ៕
1 comment:
For centuries the evil Yuon wanted to swallow Cambodia.
In 1979, Yuon accomplished its goal of swallowing Cambodia by putting a crazy animal named Hun Sen to implement the Vietnamization of Cambodia policy and control Khmer people so that Vietnam could absorb Cambodia slowly but surely.
One of Yuon's tactics to control Khmer people was ordering Ah Chker Chkuot Hun Sen to create Law of Kdor Ah Hun Sen.
If Khmer people want to survive, they must fight to abolish the existing law of Kdor Ah Hun Sen and stop any new law of Kdor Ah Hun Sen.
You cannot let this crazy animal Hun Sen create law at will and then suppress people by using this newly created law.
1st step: STOP THE LAW OF KDOR AH HUN SEN.
2rd step: Whenever Ah Runteas Banh Hun Sen tries to create a new law aiming at oppressing Khmer people and political parties, make a nationwide peaceful protest against him to prevent his crazy ideas and Yuon's ambitious ideas to become LAW OF KDOR AH HUN SEN.
3nd step: we must work hard to bring the CNRP back in the electoral process so that we could have a chance to stop Yuon's ambition from swallowing Cambodia.
Notice that we have made progresses in the electoral process to a point that Ah Kwack and Yuon could not control the NEC and the outcome of the election any longer, which prompted them to dissolve the CNRP to avoid defeat in the 2018 election.
We must persevere in our noble struggle to free Cambodia from the evil Yuon that use its slave Hun Sen to facilitate its goal of making Cambodia a second Champa.
Post a Comment