ដោយ សុជីវី
2020-08-18
(ឆ្វេង) លោក រ៉ុង ឈុន ប្រធានសហភាពសជីពកម្ពុជា (កណ្ដាល) អ្នកនាង ឈឿន ដារ៉ាវី និងយុវជន ហ៊ុន វណ្ណៈ សមាជិកយុវជនខ្មែរថាវរៈ (ស្ដាំ) លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ដែលអាជ្ញាធរក្រងភ្នំពេញចាប់ខ្លួនក្នុងពេលថ្មីៗ ចុងក្រោយនេះ។
រូបៈ ហ្វេសប៊ុក
ក្រុមអង្គការ-សមាគម សហជីព និងសហគមន៍ដីធ្លីចំនួន ៧៩ស្ថាប័ន ចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១៨ ខែសីហា ទាមទារឲ្យរដ្ឋាភិបាល បញ្ឈប់ការប្រើអំពើហិង្សា និងចាប់ខ្លួនអ្នកតវ៉ាដោយសន្តិវិធី។ ការទាមទារនេះ បន្ទាប់ពីអាជ្ញាធររដ្ឋាភិបាល បានបង្កើនការបង្ក្រាបដោយហិង្សា និងចាប់ខ្លួនអ្នកតវ៉ាទាមទារឲ្យដោះលែងលោក រ៉ុង ឈុន និងអ្នកទោសនយោបាយជាបន្តបន្ទាប់។ រីឯមន្ត្រីរដ្ឋាភិបាលឆ្លើយអះអាងថា ការបង្ក្រាប និងការចាប់ខ្លួនអ្នកតវ៉ាទាំងនោះ គឺជាការអនុវត្តច្បាប់។
ក្រុមអង្គការ-សមាគម និងសហជីព សោកស្ដាយយ៉ាងខ្លាំងចំពោះអាជ្ញាធរក្រុង ដែលបានប្រើប្រាស់អំពើហិង្សាទៅលើអ្នកតវ៉ាដោយសន្តិវិធី និងការចាប់ខ្លួនសកម្មជនជាង ១០នាក់ កាលពីពេលថ្មីៗ នេះ។ ពួកគេទទូចឲ្យរដ្ឋាភិបាល និងតុលាការ ដោះលែងអ្នកឃុំក្នុងពន្ធនាគារ ដែលប្រើប្រាស់សិទ្ធិរបស់ខ្លួន ធានាដោយរដ្ឋធម្មនុញ្ញ ព្រមទាំងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើពួកគាត់ និងបញ្ឈប់ការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងអ្នកតវ៉ាផ្សេងៗ ទៀត។
ក្រុមសង្គមស៊ីវិលដែលចូលរួមក្នុងសេចក្ដីថ្លែងការណ៍នេះ មានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) សមាគមអាដហុក (ADHOC) អង្គការលីកាដូ (LICADHO) អង្គការសង់ត្រាល់ (CENTRAL) និងបណ្តាញយុវជនកម្ពុជា (CYN) ព្រមទាំងសហជីព សមាគម និងសហគមន៍ដីធ្លីតាម បណ្តាខេត្តជាច្រើនផ្សេងទៀត។
ការចេញសេចក្ដីថ្លែងការណ៍រួមនេះ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលពិនិត្យឃើញថា កាលពីប៉ុន្មានសប្ដាហ៍មុន អាជ្ញាធរបានបង្ក្រាបបែបហិង្សាជាបន្តបន្ទាប់ទៅលើអ្នកតវ៉ាទាមទារឲ្យដោះលែងប្រធានសហជីព លោក រ៉ុង ឈុន ដែលត្រូវបានអាជ្ញាធរចាប់ដាក់ពន្ធនាគារ កាលពីដើមខែសីហា ឆ្នាំ២០២០ នេះ។ គិតមកដល់ពេលនេះ អ្នកតស៊ូមតិដោយអហិង្សាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន មានចំនួន ៦នាក់ហើយ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ ក្នុងនោះមាន សកម្មជនគណបក្សសង្គ្រោះជាតិបីនាក់ យុវជនខ្មែរថាវរៈពីរនាក់ និងប្រធានគណបក្សខ្មែរឈ្នះ លោក សួង សុភ័ណ្ឌ ម្នាក់ទៀត។ រីឯយុវជនខ្មែរថាវរៈចំនួន ៤នាក់ទៀត ត្រូវបានអាជ្ញាធរបង្ខំឲ្យចុះកិច្ចសន្យាឈប់ចូលរួមតវ៉ាដោះលែងលោក រ៉ុង ឈុន មុននឹងត្រូវដោះលែងពួកគេវិញ។ ជាមួយគ្នានោះ ព្រះសង្ឃចំនួន ៨អង្គ ដែលបានធ្វើដំណើរមកពីខេត្តបាត់ដំបង ដើម្បីចូលរួមការតវ៉ា ត្រូវបាននគរបាលហាមឃាត់ និងបង្ខំឱ្យនិមន្តត្រឡប់ទៅវត្តដែលព្រះអង្គគង់នៅវិញ ខណៈដែលប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី ដែលជាដឹកនាំតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន ត្រូវបានជនមិនស្គាល់មុខទាញម៉ូតូផ្ដួលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ។ លើសពីនេះ សមត្ថកិច្ច និងកងសន្តិសុខរាជធានីភ្នំពេញ ក៏បានប្រើប្រាស់អំពើហិង្សាលើប្រពន្ធកូនរបស់សមាជិកគណបក្សសង្គ្រោះជាតិដោយវាយទាត់ធាក់ និងចាប់អូសកាត់ផ្លូវថ្នល់ផងដែរ ខណៈពួកគេភាគច្រើនជាស្ត្រី កំពុងតវ៉ាប្រឆាំងនឹងការចាប់ខ្លួនប្ដី និងឪពុករបស់ពួកគេជារៀងរាល់ថ្ងៃសុក្រ ចាប់តាំងពីថ្ងៃទី១៩ ខែមិថុនាមក។
ក្រុមអង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ចាត់ទុកថា ការអំពាវនាវឱ្យដោះលែងអ្នកទោសនយោបាយពីសំណាក់សមាជិកគ្រួសារ និងសម្ដែងមតិជំទាស់ទៅនឹងការចាប់ខ្លួនមិត្តភ័ក្ដិ ឬអ្នកធ្វើការងារដើម្បីសង្គមជាតិ គឺមិនមែនជាបទល្មើសនោះទេ ហើយការឈរកៀកស្មាគ្នាជាមួយមនុស្សនៅក្នុងសហគមន៍ និងការទាមទាររកយុត្តិធម៌ ក៏មិនមែនជាបទល្មើសដែរ។ ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបមានសិទ្ធិក្នុងការតវ៉ាដោយអហិង្សា ដែលមិនគួរត្រូវប្រឈមជាមួយនឹងការរុញច្រាន ការប្រើប្រាស់អំពើហិង្សា ឬអូសទាញពីសំណាក់នគរបាលទេ។
ឆ្លើយតបនឹងករណីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ការបង្ក្រាប និងការចាប់ខ្លួនអ្នកតវ៉ាមួយចំនួន គឺជាការអនុវត្តច្បាប់ ហើយលោកចាត់ទុកថា សេចក្ដីថ្លែងការណ៍ រួមរបស់ក្រុមសង្គមស៊ីវិលនេះ មិនឆ្លុះបញ្ចាំងពីការពិត និងមិនអាចយកជាការបានទេ។ លោក ជិន ម៉ាលីន បន្តចោទប្រកាន់ថា សកម្មភាពតវ៉ាឲ្យដោះលែងលោក រ៉ុង ឈុន និងដោះលែងអ្នកទោស នយោបាយកន្លងមក គឺជាការបំពានច្បាប់ និងប៉ះពាល់សណ្ដាប់ធ្នាប់សង្គម ដោយសំអាងថា មិនបានជូនដំណឹងទៅអាជ្ញាធរ ដាក់សម្ពាធទៅលើស្ថាប័នតុលាការ និងបំពានបម្រាមរបស់ក្រសួងសុខាភិបាលក្នុងពេលផ្ទុះជំងឺកូវីដ១៩៖ «មួយក្រុមដែលគាំទ្រសកម្មភាពខុសច្បាប់នោះមើលឃើញមួយបែបទៅ ហើយមួយក្រុមទៀតមើលឃើញសកម្មភាពស្របច្បាប់ និងវិធានការរបស់សមត្ថកិច្ច ឃើញផ្សេងទៅវិញ។ ដូច្នេះសមត្ថកិច្ចនៅតែបន្តវិធានការច្បាប់នេះយ៉ាងម៉ឺងម៉ាត់តទៅទៀត ដើម្បីទប់ស្កាត់ និងបង្ក្រាបនូវសកម្មភាព ដែលបង្កភាពចលាចលដល់សង្គម»។
ការលើកឡើងដដែលៗ របស់លោក ជិន ម៉ាលីន ដោយមិនបាននិយាយយោងទៅលើច្បាប់ស្តីពីបាតុកម្មដោយសន្តិវិធី និងរដ្ឋធម្មនុញ្ញដែលបើកសិទ្ធិឱ្យពលរដ្ឋធ្វើបាតុកម្មបានដោយសន្តិវិធីនោះ ត្រូវបានអ្នកសង្កេតការណ៍យល់ថា ជាការនិយាយឱ្យតែរួចពីមាត់ និងជាការលើកទឹកចិត្តឱ្យមានការអនុវត្តច្បាប់រើសអើង ឬមានស្តង់ដារពីរ។
ប្រធានបណ្ដាញយុវជនកម្ពុជា លោក អ៊ុល វ៉ាន់ មានប្រសាសន៍ថា ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាល គឺមានចរិតនយោបាយ ជាការលាបពណ៌ និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ ការចូលរួមឈឺឆ្អាលរឿងសង្គមជាតិរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងផ្ទុយពីស្មារតីនៃច្បាប់បាតុកម្មដោយសន្តិវិធី ព្រមទាំងគោលការណ៍សិទ្ធិមនុស្ស៖ «រដ្ឋាភិបាល ក៏ត្រូវមានកាតព្វកិច្ចជួយការពារនូវសុវត្ថិភាពប្រជាពលរដ្ឋ ជាអ្នកហ៊ានបញ្ចេញមតិជាអ្នកចូលរួមនៅក្នុងដំណើរការនៃការដោះស្រាយបញ្ហា សង្គម ក៏ដូចចូលរួមបញ្ចេញមតិយោបល់លើបញ្ហា ដែលកើតមានឡើងជាក់ស្ដែង។ លើសពីនេះ រដ្ឋ គួរតែធានាឲ្យមានបរិយាកាសល្អ បរិយាកាសអំណោយផលប្រកបដោយសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេស យុវជនយើងដែលជាអ្នកឈឺឆ្អាលស្រឡាញ់សង្គម ដើម្បីឲ្យពួកគាត់មានលទ្ធភាពអាចអនុវត្តនូវសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលត្រូវបានធានា ដោយច្បាប់ជាតិ និងអន្តរជាតិ»។
កាលពីសប្ដាហ៍មុន ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ប្រចាំនៅកម្ពុជា និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃស៍ វ៉ច្ឆ (Human Rights Watch) ក៏បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសអាជ្ញាធរកម្ពុជា ដែលបានប្រើប្រាស់កម្លាំងបង្ក្រាបហួសប្រមាណ ទប់ទល់នឹងក្រុមបាតុករដែលភាគច្រើនជាស្ត្រី និងយុវជន បើទោះបីជាការជួបជុំតវ៉ារបស់ពួកគេ ធ្វើឡើងដោយសន្តិវិធីក៏ដោយ។
ក្រុមអង្គការជាតិ និងអន្តរជាតិ នៅតែសង្ឃឹមថា តុលាការនឹងអាចដោះលែងអ្នកដែលត្រូវបានចាប់ខ្លួន និងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ទៅលើពួកគេឱ្យបានឆាប់ និងនៅតែទទូចឲ្យរដ្ឋាភិបាលគោរពសិទ្ធិបញ្ចេញមតិ និងសិទ្ធិក្នុងការជួបជុំរបស់ប្រជាពលរដ្ឋកម្ពុជាឱ្យបានពេញលេញ៕
2 comments:
The devil Hun Sen has promised with his master Yuon, before Yuon put him in power to control Khmer, that he will give in to whatever his master Yuon wanted to get such as killing Khmer people especially from the K5 project, losing land to Yuon, allowing millions of illegal Yuon to live in Cambodia, etc...
That's why we have always seen Ah Hun Sen's actions against Khmer people were savage, brutal, and detrimental to Cambodia and Khmer people's interest.
Khmer people need to step up their courage to combat against this crazy animal Hun Sen for social justice and for Cambodia's survival.
It is tragic that the evil Vietnam was able to keep its slave Hun Sen in power to control Khmer people for over 40 years and counting to facilitate Vietnam to achieve its goal of absorbing Cambodia.
Can Khmer people put their national interest above their lives or their well being ?
It is so clear that the stupid habit of "Som Teh Sok" of Khmer people is not working and destructive to their lives and their livelihoods. Millions of young Khmer workers have emigrated under financial hardship to other countries to get work.
We knew that Yuon wanted to swallow Cambodia a long time ago. Yuon had manipulated the situation in Cambodia and killed millions of Khmer people through its Khmer Rouge "students".
Now, Yuon put an asshole ruthless Hun Sen to control Khmer people. Yuon took Khmer land, this worst Khmer traitor Hun Sen threatens Khmer people not to say anything to avoid conflict with the evil Yuon.
Are we continue to let this animal Hun Sen whose ethnicity might be Yuon to suppress us at will ?
How many Khmer people did this animal Hun Sen kill during his reign in power ? Just the execution of the K5 project alone resulting of hundreds of thousands of Young Khmer men dead made this animal Hun Sen the worst Khmer traitor in history.
Khmer people need to wake up and ready to sacrifice their life for Cambodia's survival.
How about starting by making a peaceful protest demanding the release of Rong Chhun ? And if Ah Chor Phnek Muoy Hun Sen violently suppresses us, more people must participate and ready to make their ultimate sacrifice for Cambodia. We must not back down if we want to see a fruitful outcome.
Nothing is free in this world. The international community has no reason to help us if we don't help ourselves first. Just remember that we have lost about 3 million people under Yuon's tricks and we still under Yuon's control.
If we lose a few thousands at this time, Cambodia will survive because the members of the 1991 Paris Peace Accord will reconvene to resolve Cambodia's problems once more. WE MAKE IT HAPPEN through our sacrifice of life trying to free Rong Chhun.
Bun Thoeun
Post a Comment