Tuesday, 18 August 2020

អ្នក​វិភាគ​លោក គឹម សុខ បបួល​លោក ហ៊ុន សែន ឲ្យ​ហ៊ាន​ស៊ីសង រឿង​ហ៊ាន​ឲ្យ​លោក​ដឹកនាំ​បាតុកម្ម


Khmer Circle: Spare your breath, this "strongman" does not understand the meaning of a level-playing field or an honourable challenge...

 

🔺🔺🔺

ដោយ មួង ណារ៉េត
2020-08-17
លោក គឹម សុខ (ឆ្វេង) អ្នក​វិភាគ​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
លោក គឹម សុខ (ឆ្វេង) អ្នក​វិភាគ​នយោបាយ និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ RFA និង​ហ្វេសប៊ុក​លោក ហ៊ុន សែន


អ្នកវិភាគ​នយោបាយ​លោក គឹម សុខ យល់ព្រម​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ដែល​បាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​បញ្ជូន យន្តហោះ​មួយ​គ្រឿង​ទៅ​ដឹក​លោក​វិល​ចូល​ស្រុក​វិញ ដោយ​បើក​ឱ្យ​លោក​អាច​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម ដើម្បី​ទាមទារ​យុត្តិធម៌​សង្គម។

អ្នកវិភាគ​នយោបាយ ដែល​កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​លោក គឹម សុខ ថ្លែង​នៅ​ថ្ងៃ​ទី១៧សីហា​ថា លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​រង់ចាំ​ជិះ​យន្តហោះ​របស់​លោក ហ៊ុន សែន វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ​តាម​ការ​អញ្ជើញ​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ​សំណូមពរ​ឱ្យ​កូន​ប្រុស​លោក​ ហ៊ុន សែន ​ទៅ​ដឹក​លោក​ដោយ​ផ្ទាល់​ ដើម្បី​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ ពីព្រោះ​លោក​ព្រួយ​បារម្ភ​ខ្លាច​យន្តហោះ​ដឹក​លោក​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ព្រៃ​ ហើយ​មិន​បាន​ទៅ​ដល់​ភ្នំពេញ​តាម​ការ​គ្រោងទុក៖ «ហើយ​ខ្ញុំ​បាន​ត្រៀមខ្លួន ដើម្បី​ធ្វើ​ពលិកម្ម​ដឹក​នាំ​ចលនា​មហា​បាតុកម្ម​នៅ​កម្ពុជា​បើ​លោក​ ហ៊ុន សែន ពិតជា​រៀបចំ​យក​យន្តហោះ​ដឹក​ខ្ញុំ​ទៅ​ទីក្រុង​ភ្នំពេញ​មែន ហើយ​ខ្ញុំ​ផ្ដាំ​ទៅ​លោក សម រង្ស៊ី និង​លោក កឹម សុខា ត្រៀម​ខ្លួន​ដឹកនាំ​ប្រទេស​ឱ្យ​ហើយពី​ព្រោះ​អំណាច​បច្ចុប្បន្ន​ គឺជា​អំណាច​ដែល​ប្រជារាស្ត្រ​បាន​ផ្ដល់​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រួច​ទៅ​ហើយ​។ ខ្ញុំ​គ្រាន់តែ​លះបង់​ដើរមុខ​គេ ដើម្បី​ចូលរួម​រក​យុត្តិធម៌​ជួន​ប្រជារាស្ត្រ​យក​អំណាច​អ្នក​ដែល​ត្រូវ​ទៅ​ដឹកនាំ​ប្រទេស​តាម​ឆន្ទៈ​ប្រជារាស្ត្រ ជូន​អ្នក​ទាំង​អស់​នោះ​ ដើម្បី​បម្រើ​ប្រជារាស្ត្រ»។


ប្រតិកម្ម​របស់​អ្នក​វិភាគ​នយោបាយ​រូប​នេះ​ធ្វើឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន ​បាន​ប្រកាស​នៅ​ក្នុង​ពិធីសម្ពោធ​សួន​ទឹក​មួយ​នៅ​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ទី១៦ សីហា។ លោក ហ៊ុន សែន​បាន​និយាយ​ភាសា​គំរោះគំរើយ​ដែល​ទំនង​សំដៅលើ​លោក គឹម សុខ ថា លោក​សុខចិត្ត​ចំណាយ​ប្រាក់​ជួល​យន្តហោះ​មួយ​គ្រឿង​ទៅ​ដឹក​លោក គឹម សុខ​ពីក្រៅ​ប្រទេស​ត្រឡប់​មក​កម្ពុជា​វិញ​ភ្លាមៗ ប្រសិនបើ​អ្នកវិភាគ​រូប​នេះ​ក្លាហាន​ហ៊ាន​ដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​ទាមទារ​យុត្តិធម៌​សង្គម៖ «អញ​ឱ្យ​រត់​ទេ​បើ​អញ​ចង់​ចាប់​រត់​មិន​រួច​ទេ ព្រោះ​អា​ហែង​ជាប់គុក​រួច​ម្ដង​ហើយ​គេ​តាម​អា​ហែង​ដល់​ទល់ដែន​ណោះ​គេ​សុំ​បញ្ជា​ឱ្យ​ចាប់ តែ​មិនបាច់​ចាប់​ទេ​ឱ្យ​វា​រត់​ទៅ។ អានោះ​អំពាវនាវ​ចេញ​មក​តាំង​កម្មករ តាំងពី​កសិករ​តាំង​ពី​ស្អីៗ នេះ ឱ្យ​ចេញ​មក​ធ្វើបាតុកម្ម​ដើម្បី​ផ្លាស់ប្ដូរ​ក្នុង​ពេល​ហ្នឹង។អា​ហែង​អញ្ជើញ​មក​អា​ហែង​មក​ខ្លួនឯង​មក​អញ​ជួល​យន្តហោះ​មួយ​ទៅ​យក​អា​ហែង​ហើយ​មកដល់​អញ​អត់​ធ្វើ​អី​អា​ហែង​ទេ​ឱ្យ​អា​ហែង​ដឹកនាំ​បាតុកម្ម​អា​ហែង​សុខចិត្ត​ទេ»។

ការប្រកាស​របស់​លោក ហ៊ុន សែន នេះ ក្រោយ​ពេល​លោក គឹម សុខ បាន​អំពាវនាវ​តាម​ហ្វេសប៊ុក (Facebook) និង​តាម​សារព័ត៌មាន ឲ្យ​កម្មករ សកម្មជន​សង្គម សកម្មជន​ព្រំដែន សកម្មជន​នយោបាយ សហជីព ក្រុម​សង្គម​ស៊ីវិល និង​បញ្ញវន្ត​ជា​ដើម ល្មម​ដល់​ពេល​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ជាច​រៀង​រាល់​ថ្ងៃ នៅ​មុខ​តុលាការ​គ្រប់​កម្រិត​នៅ​ភ្នំពេញ ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ប្រទេស​ជាតិ ជូន​លោក រ៉ុង ឈុន និង​អ្នក​ទោស​មនសិការ​ផ្សេងៗ ទៀត។

លោក​ធ្លាប់​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ធ្វើ​បាតុកម្ម​ទម្លាក់​លោក ហ៊ុន សែន ពី​តំណែង​ម្ដង​ហើយ​ម្ដងទៀត ជាពិសេស​ក្នុង​ពេល​លោក ហ៊ុន សែន បណ្ដោយ​ឲ្យ​បាត់បង់ EBA ២០ភាគ​រយ និង​បន្ត​ចាប់ខ្លួន​អ្នក​រិះគន់​បញ្ហា​ព្រំដែន និង​សកម្មជន​សង្គម​ជា​បន្ត​បន្ទាប់​បែប​នេះ។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ធ្លាប់​ជាប់​ពន្ធ​នា​គារ​អស់​រយៈពេល ១៨ខែ ក្រោយ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍ និង​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​តាម​បណ្ដឹង​របស់​លោក​ហ៊ុន សែន។ ក្រោយ​ចេញពី​ពន្ធនាគារ​លោក បាន​សម្រេច​ចិត្ត​នាំ​កូនស្រី​រត់​ភៀសខ្លួន​ចូល​ប្រទេស​ថៃ​មួយ​រយៈ ហើយ​ទទួល​បាន​សិទ្ធិ​ទៅ​រស់នៅ​ប្រទេស​ហ្វាំងឡង់ (Finland) បន្ទាប់ពី​លោក ហ៊ុន សែន ប្រកាស​ប្រុង​ចាប់​លោក​ដាក់គុក​ម្ដង​ទៀត ដោយសារ​ខឹង​លោក គឹម សុខ បន្ត​រិះគន់​ឥត​សំចៃ​មាត់។

ទោះបីជា​សំណុំរឿង​ទី១ នោះ ត្រូវ​បាន​បញ្ចប់​ក្តី ប៉ុន្តែ​លោក គឹម សុខ នៅ​ជាប់​សំណុំរឿង​មួយទៀត​នៅ​តុលាការ​ដែរ ដោយ មេធាវី​លោក ហ៊ុន សែន បាន​ប្ដឹង​ចោទ​លោក គឹម សុខ ដែរ​ថា បាន​ចោទ​របប​លោក ហ៊ុន សែន ជា​អ្នក​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិន​ឃើញ។

លោក គឹម សុខ មាន​ប្រសាសន៍​ថា បើ​លោក ហ៊ុន សែន ចិត្ត​សឿង​ជា​មនុស្ស​ហ៊ាន​ថា ហ៊ាន​ធ្វើ នោះ​លោក​ស្នើ​ឲ្យ​លោក ហ៊ុន សែន បង្ហាញ​ភាព​ក្លាហាន និង​ការ​ពិត ដោយ​ត្រៀម​យន្តហោះ​នោះ​ឲ្យ​ហើយ និង​ឈប់​ប្រឌិត​រឿង​ចោទ​ប្រកាន់​លោក តាម​ផ្លូវ​តុលាការ​ត​ទៅ​ទៀត៖ «រឿង​ដែល​សំខាន់ ខ្ញុំ​សួរ​តែ​ដដែល​ទេ សម្ដេច​និយាយ​លេង ក៏​និយាយ​មែនទែន? សម្ដេច​មាន​ប្រសាសន៍​ថា ទៅ​ដល់​កម្ពុជា​អត់​ធ្វើអ្វី​ខ្ញុំ​ទេ ដើម្បី​បង្ហាញ​នូវ​ឆន្ទៈ​ថា សម្ដេច​ពិត​ជា​ចង់​ឃើញ​ខ្ញុំ ទៅ​ដឹក​នាំ​ចលនា​បាតុកម្ម​នៅ​ប្រទេស​កម្ពុជា ឬ​ក៏​អត់ ដំបូង​សម្ដេច​ទម្លាក់​ចោល​ឲ្យ​អស់ នៅ​ការ​ប្រឌិត​រឿង​ចោទ​ប្រកាន់​ខ្ញុំ​ទាំង​ឡាយ ដែល​សម្ដេច​បាន​រៀបចំ​បញ្ជូន​ទៅ​តុលាការ ហើយ​មក​ដល់​ពេល​នេះ​នៅ​តែ​យក​រឿង​នេះ មក​បិទ​សិទ្ធិ​សេរីភាព​ខ្ញុំ​ដដែល​ទេ»។

ជុំវិញ​ចំណោទ​ថា តើ​លោក ហ៊ុន សែន ចិត្តសឿង​ហ៊ាន​ធ្វើ​តាម​ការ​និយាយ​នោះ ឬ​គ្រាន់​តែ​និយាយ​ឲ្យ​រួច​តែ​ពី​មាត់ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ​ពី​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ​លោក ផៃ ស៊ីផាន ដែរ ប៉ុន្តែ​ទូរស័ព្ទ​ចូល​ច្រើន​ដង គ្មាន​អ្នក​ទទួល។

ចំណែក​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​ទេ ក៏ប៉ុន្តែ​លោក​យល់ថា​លោ​កគឹម សុខ នឹង​មិន​ហ៊ាន​ត្រឡប់​មក​កម្ពុជា​វិញ​ឡើយ៖ «អា​ព្រម​របស់​ក្មួយ គឹម សុខ ហ្នឹង ក៏​វា​មិន​ច្បាស់​ដែរ។ អ៊ីចឹង​ទេ យើង​អត់មាន​សិទ្ធ​អី​ទៅ​បក​ស្រាយ​សំដី​គាត់​ទេ​ព្រោះ​គាត់​និយាយ​វា​មិនដែល​ពិត​តាំង​ពី​ដើម​មក​គាត់​និយាយ​តែ​ពី​រឿង​ចងកំហឹង​ចងគំនុំ​ហើយ​លំអៀង​ខាង​នយោបាយ។ អ៊ីចឹង​ទេ យើង​សួរ​ថា លោក គឹម សុខ ហ្នឹង​ដែល​និយាយ​ពិត​ពី​កាល​ណា​មក? ក្នុង​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ញឹកញាប់​ហ្នឹង​និយាយ​វា​អត់​ពឹត​ហ្នឹង​ណាស់»។

ទាក់ទិន​នឹង​រឿង​នេះ ពុំ​មែន​មានតែ​អ្នក​វិភាព​នយោបាយ​ម្នាក់​ទេ ដែល​ត្រៀម​វិល​ចូល​ស្រុក​នោះ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់ ក៏​បាន​ត្រៀម​ខ្លួន​ធ្វើ​មាតុភូមិ​និវត្តន៍​ជាមួយ​លោក គឹម សុខ ដែរ បន្ទាប់​ពី​ពួក​គេ ខឹង​សម្បារ​រដ្ឋាភិបាល លោក ហ៊ុន សែន កាន់​តែ​រំលោភ​បំពាន​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ៅ វិបុល វិញ ប្រាប់​អាស៊ី​សេរី​ថាស​កម្ម​ជន​គណបក្ស​ប្រឆាំង​ទាំងអស់​នឹង​វិល​ចូល​ស្រុក​ប្រសិនបើ​រដ្ឋាភិបាល​បើក​ច្រក​ទ្វារ​ព្រំដែន​ឱ្យ​ពួក​គេ​ចូល​ទៅ​កម្ពុជា​ធ្វើបាតុកម្ម​ដោយសេរី​និង​ពុំ​មានការ​ចាប់ចង​ដូចសព្វថ្ងៃ​នោះ។ ទោះ​ជា​យ៉ាង​ណា​ក្ដី មជ្ឈដ្ឋាន​មួយ​ចំនួន កត់​សម្គាល់​ឃើញ​ថា លោក ហ៊ុន សែន គឺ​ជា​មេ​ដឹក​នាំ​មួយ​រូប​ដែល​មាន​ភាព​ពុតត្បុត និង​មិន​ហ៊ាន​គោរព​តាម​ការសន្យា​របស់​ខ្លួន​នោះ​ទេ ព្រោះ​កន្លង​មក​លោក ហ៊ុន សែន ធ្លាប់​ប្រកាស​ហៅ​សកម្មជន​បក្ស​ប្រឆាំង​ឲ្យ​វិល​ត្រឡប់​ចូល​ប្រទេស​រស់​នៅ​ជួបជុំ​ក្រុម​គ្រួសារ​ឡើង​វិញ ដោយ​ធានា​ថា គ្មាន​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ទៀត​នោះ​ទេ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ស្រាប់​តែ​រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​បង្ក្រាប និង​ចាប់ខ្លួន​សកម្មជន​បក្ស​ប្រឆាំង​ឡើងវិញ​ជាបន្តបន្ទាប់។

លោក ហ៊ុន សែន ក៏​ធ្លាប់​ក្បត់​សន្យា​នេះ​ដែរ ទោះ​លោក​អះអាង​ថា ស្វាគមន៍​ឲ្យ​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​វិញ ពេល​ណា​ក៏​បាន តាម​ច្រក​ណា​ក៏បាន ប៉ុន្តែ​ពេល​លោក សម រង្ស៊ី និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​ទៀត ត្រៀមខ្លួន​ចូល​មក​ស្រុកខ្មែរ​កាលពី​ថ្ងៃ​ទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ បែរ​ជា​លោក ហ៊ុន សែន រក​គ្រប់​មធ្យោបាយ ដើម្បី​ធ្វើ​យ៉ាង​ណា រារាំង​មិន​ឲ្យ​អ្នក​ទាំង​នោះ អាច​ចូល​មក​ស្រុក​ខ្មែរ​វិញ​បាន៕

2 comments:

Anonymous said...

Ah Hun Sen is chicken. He will not challenge Kim Sok. He is i Yuon's slave for life.

Anonymous said...

Law of Kdor Ah Hun Sen

For centuries the evil Yuon wanted to swallow Cambodia.

In 1979, Yuon accomplished its goal of swallowing Cambodia by putting a crazy animal named Hun Sen to implement the Vietnamization of Cambodia policy and control Khmer people so that Vietnam could absorb Cambodia slowly but surely.

One of Yuon's tactics to control Khmer people was ordering Ah Chker Chkuot Hun Sen to create Law of Kdor Ah Hun Sen.

If Khmer people want to survive, they must fight to abolish the existing law of Kdor Ah Hun Sen and stop any new law of Kdor Ah Hun Sen.
You cannot let this crazy animal Hun Sen create law at will and then suppress people by using this newly created law.

1st step: STOP THE LAW OF KDOR AH HUN SEN.

2rd step: Whenever Ah Runteas Banh Hun Sen tries to create a new law aiming at oppressing Khmer people and political parties, make a nationwide peaceful protest against him to prevent his crazy ideas and Yuon's ambitious ideas to become LAW OF KDOR AH HUN SEN.

3nd step: we must work hard to bring the CNRP back in the electoral process so that we could have a chance to stop Yuon's ambition from swallowing Cambodia.

Notice that we have made progresses in the electoral process to a point that Ah Kwack and Yuon could not control the NEC and the outcome of the election any longer, which prompted them to dissolve the CNRP to avoid defeat in the 2018 election.

We must persevere in our noble struggle to free Cambodia from the evil Yuon that use its slave Hun Sen to facilitate its goal of making Cambodia a second Champa.