Khmer Circle: Spare your breath, this "strongman" does not understand the meaning of a level-playing field or an honourable challenge...
🔺🔺🔺
ដោយ មួង ណារ៉េត
2020-08-17
លោក គឹម សុខ (ឆ្វេង) អ្នកវិភាគនយោបាយ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
រូប៖ RFA និងហ្វេសប៊ុកលោក ហ៊ុន សែន
អ្នកវិភាគនយោបាយលោក គឹម សុខ យល់ព្រមវិលត្រឡប់ចូលប្រទេសកម្ពុជាវិញតាមសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលបានប្រកាសជាសាធារណៈថា នឹងបញ្ជូន យន្តហោះមួយគ្រឿងទៅដឹកលោកវិលចូលស្រុកវិញ ដោយបើកឱ្យលោកអាចដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្ម ដើម្បីទាមទារយុត្តិធម៌សង្គម។
អ្នកវិភាគនយោបាយ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក គឹម សុខ ថ្លែងនៅថ្ងៃទី១៧សីហាថា លោកបានត្រៀមខ្លួនរួចជាស្រេចរង់ចាំជិះយន្តហោះរបស់លោក ហ៊ុន សែន វិលត្រឡប់ទៅកម្ពុជាវិញតាមការអញ្ជើញរបស់លោក ហ៊ុន សែន។ ប៉ុន្តែអ្នកវិភាគរូបនេះសំណូមពរឱ្យកូនប្រុសលោក ហ៊ុន សែន ទៅដឹកលោកដោយផ្ទាល់ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះលោកព្រួយបារម្ភខ្លាចយន្តហោះដឹកលោកយកទៅទម្លាក់ចោលក្នុងព្រៃ ហើយមិនបានទៅដល់ភ្នំពេញតាមការគ្រោងទុក៖ «ហើយខ្ញុំបានត្រៀមខ្លួន ដើម្បីធ្វើពលិកម្មដឹកនាំចលនាមហាបាតុកម្មនៅកម្ពុជាបើលោក ហ៊ុន សែន ពិតជារៀបចំយកយន្តហោះដឹកខ្ញុំទៅទីក្រុងភ្នំពេញមែន ហើយខ្ញុំផ្ដាំទៅលោក សម រង្ស៊ី និងលោក កឹម សុខា ត្រៀមខ្លួនដឹកនាំប្រទេសឱ្យហើយពីព្រោះអំណាចបច្ចុប្បន្ន គឺជាអំណាចដែលប្រជារាស្ត្របានផ្ដល់ឱ្យគណបក្សសង្គ្រោះជាតិរួចទៅហើយ។ ខ្ញុំគ្រាន់តែលះបង់ដើរមុខគេ ដើម្បីចូលរួមរកយុត្តិធម៌ជួនប្រជារាស្ត្រយកអំណាចអ្នកដែលត្រូវទៅដឹកនាំប្រទេសតាមឆន្ទៈប្រជារាស្ត្រ ជូនអ្នកទាំងអស់នោះ ដើម្បីបម្រើប្រជារាស្ត្រ»។
ប្រតិកម្មរបស់អ្នកវិភាគនយោបាយរូបនេះធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានប្រកាសនៅក្នុងពិធីសម្ពោធសួនទឹកមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ សីហា។ លោក ហ៊ុន សែនបាននិយាយភាសាគំរោះគំរើយដែលទំនងសំដៅលើលោក គឹម សុខ ថា លោកសុខចិត្តចំណាយប្រាក់ជួលយន្តហោះមួយគ្រឿងទៅដឹកលោក គឹម សុខពីក្រៅប្រទេសត្រឡប់មកកម្ពុជាវិញភ្លាមៗ ប្រសិនបើអ្នកវិភាគរូបនេះក្លាហានហ៊ានដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម៖ «អញឱ្យរត់ទេបើអញចង់ចាប់រត់មិនរួចទេ ព្រោះអាហែងជាប់គុករួចម្ដងហើយគេតាមអាហែងដល់ទល់ដែនណោះគេសុំបញ្ជាឱ្យចាប់ តែមិនបាច់ចាប់ទេឱ្យវារត់ទៅ។ អានោះអំពាវនាវចេញមកតាំងកម្មករ តាំងពីកសិករតាំងពីស្អីៗ នេះ ឱ្យចេញមកធ្វើបាតុកម្មដើម្បីផ្លាស់ប្ដូរក្នុងពេលហ្នឹង។អាហែងអញ្ជើញមកអាហែងមកខ្លួនឯងមកអញជួលយន្តហោះមួយទៅយកអាហែងហើយមកដល់អញអត់ធ្វើអីអាហែងទេឱ្យអាហែងដឹកនាំបាតុកម្មអាហែងសុខចិត្តទេ»។
ការប្រកាសរបស់លោក ហ៊ុន សែន នេះ ក្រោយពេលលោក គឹម សុខ បានអំពាវនាវតាមហ្វេសប៊ុក (Facebook) និងតាមសារព័ត៌មាន ឲ្យកម្មករ សកម្មជនសង្គម សកម្មជនព្រំដែន សកម្មជននយោបាយ សហជីព ក្រុមសង្គមស៊ីវិល និងបញ្ញវន្តជាដើម ល្មមដល់ពេលប្រមូលផ្តុំគ្នាតវ៉ាជាចរៀងរាល់ថ្ងៃ នៅមុខតុលាការគ្រប់កម្រិតនៅភ្នំពេញ ដើម្បីទាមទាររកយុត្តិធម៌សម្រាប់ប្រទេសជាតិ ជូនលោក រ៉ុង ឈុន និងអ្នកទោសមនសិការផ្សេងៗ ទៀត។
លោកធ្លាប់អំពាវនាវឲ្យពលរដ្ឋធ្វើបាតុកម្មទម្លាក់លោក ហ៊ុន សែន ពីតំណែងម្ដងហើយម្ដងទៀត ជាពិសេសក្នុងពេលលោក ហ៊ុន សែន បណ្ដោយឲ្យបាត់បង់ EBA ២០ភាគរយ និងបន្តចាប់ខ្លួនអ្នករិះគន់បញ្ហាព្រំដែន និងសកម្មជនសង្គមជាបន្តបន្ទាប់បែបនេះ។
អ្នកវិភាគនយោបាយលោក គឹម សុខ ធ្លាប់ជាប់ពន្ធនាគារអស់រយៈពេល ១៨ខែ ក្រោយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈតាមបណ្ដឹងរបស់លោកហ៊ុន សែន។ ក្រោយចេញពីពន្ធនាគារលោក បានសម្រេចចិត្តនាំកូនស្រីរត់ភៀសខ្លួនចូលប្រទេសថៃមួយរយៈ ហើយទទួលបានសិទ្ធិទៅរស់នៅប្រទេសហ្វាំងឡង់ (Finland) បន្ទាប់ពីលោក ហ៊ុន សែន ប្រកាសប្រុងចាប់លោកដាក់គុកម្ដងទៀត ដោយសារខឹងលោក គឹម សុខ បន្តរិះគន់ឥតសំចៃមាត់។
ទោះបីជាសំណុំរឿងទី១ នោះ ត្រូវបានបញ្ចប់ក្តី ប៉ុន្តែលោក គឹម សុខ នៅជាប់សំណុំរឿងមួយទៀតនៅតុលាការដែរ ដោយ មេធាវីលោក ហ៊ុន សែន បានប្ដឹងចោទលោក គឹម សុខ ដែរថា បានចោទរបបលោក ហ៊ុន សែន ជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្ស តែរកឃាតកមិនឃើញ។
លោក គឹម សុខ មានប្រសាសន៍ថា បើលោក ហ៊ុន សែន ចិត្តសឿងជាមនុស្សហ៊ានថា ហ៊ានធ្វើ នោះលោកស្នើឲ្យលោក ហ៊ុន សែន បង្ហាញភាពក្លាហាន និងការពិត ដោយត្រៀមយន្តហោះនោះឲ្យហើយ និងឈប់ប្រឌិតរឿងចោទប្រកាន់លោក តាមផ្លូវតុលាការតទៅទៀត៖ «រឿងដែលសំខាន់ ខ្ញុំសួរតែដដែលទេ សម្ដេចនិយាយលេង ក៏និយាយមែនទែន? សម្ដេចមានប្រសាសន៍ថា ទៅដល់កម្ពុជាអត់ធ្វើអ្វីខ្ញុំទេ ដើម្បីបង្ហាញនូវឆន្ទៈថា សម្ដេចពិតជាចង់ឃើញខ្ញុំ ទៅដឹកនាំចលនាបាតុកម្មនៅប្រទេសកម្ពុជា ឬក៏អត់ ដំបូងសម្ដេចទម្លាក់ចោលឲ្យអស់ នៅការប្រឌិតរឿងចោទប្រកាន់ខ្ញុំទាំងឡាយ ដែលសម្ដេចបានរៀបចំបញ្ជូនទៅតុលាការ ហើយមកដល់ពេលនេះនៅតែយករឿងនេះ មកបិទសិទ្ធិសេរីភាពខ្ញុំដដែលទេ»។
ជុំវិញចំណោទថា តើលោក ហ៊ុន សែន ចិត្តសឿងហ៊ានធ្វើតាមការនិយាយនោះ ឬគ្រាន់តែនិយាយឲ្យរួចតែពីមាត់ អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអ្នកនាំពាក្យរបបក្រុងភ្នំពេញលោក ផៃ ស៊ីផាន ដែរ ប៉ុន្តែទូរស័ព្ទចូលច្រើនដង គ្មានអ្នកទទួល។
ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន សុំមិនអត្ថាធិប្បាយជុំវិញរឿងនេះទេ ក៏ប៉ុន្តែលោកយល់ថាលោកគឹម សុខ នឹងមិនហ៊ានត្រឡប់មកកម្ពុជាវិញឡើយ៖ «អាព្រមរបស់ក្មួយ គឹម សុខ ហ្នឹង ក៏វាមិនច្បាស់ដែរ។ អ៊ីចឹងទេ យើងអត់មានសិទ្ធអីទៅបកស្រាយសំដីគាត់ទេព្រោះគាត់និយាយវាមិនដែលពិតតាំងពីដើមមកគាត់និយាយតែពីរឿងចងកំហឹងចងគំនុំហើយលំអៀងខាងនយោបាយ។ អ៊ីចឹងទេ យើងសួរថា លោក គឹម សុខ ហ្នឹងដែលនិយាយពិតពីកាលណាមក? ក្នុងសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីញឹកញាប់ហ្នឹងនិយាយវាអត់ពឹតហ្នឹងណាស់»។
ទាក់ទិននឹងរឿងនេះ ពុំមែនមានតែអ្នកវិភាពនយោបាយម្នាក់ទេ ដែលត្រៀមវិលចូលស្រុកនោះសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ ក៏បានត្រៀមខ្លួនធ្វើមាតុភូមិនិវត្តន៍ជាមួយលោក គឹម សុខ ដែរ បន្ទាប់ពីពួកគេ ខឹងសម្បាររដ្ឋាភិបាល លោក ហ៊ុន សែន កាន់តែរំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ។
ប្រធានគណបក្សសង្គ្រោះជាតិខេត្តស្វាយរៀង ដែលកំពុងភៀសខ្លួននៅក្រៅប្រទេសលោក ម៉ៅ វិបុល វិញ ប្រាប់អាស៊ីសេរីថាសកម្មជនគណបក្សប្រឆាំងទាំងអស់នឹងវិលចូលស្រុកប្រសិនបើរដ្ឋាភិបាលបើកច្រកទ្វារព្រំដែនឱ្យពួកគេចូលទៅកម្ពុជាធ្វើបាតុកម្មដោយសេរីនិងពុំមានការចាប់ចងដូចសព្វថ្ងៃនោះ។ ទោះជាយ៉ាងណាក្ដី មជ្ឈដ្ឋានមួយចំនួន កត់សម្គាល់ឃើញថា លោក ហ៊ុន សែន គឺជាមេដឹកនាំមួយរូបដែលមានភាពពុតត្បុត និងមិនហ៊ានគោរពតាមការសន្យារបស់ខ្លួននោះទេ ព្រោះកន្លងមកលោក ហ៊ុន សែន ធ្លាប់ប្រកាសហៅសកម្មជនបក្សប្រឆាំងឲ្យវិលត្រឡប់ចូលប្រទេសរស់នៅជួបជុំក្រុមគ្រួសារឡើងវិញ ដោយធានាថា គ្មានការធ្វើទុក្ខបុកម្នេញទៀតនោះទេ ប៉ុន្តែមិនបានប៉ុន្មានផង ស្រាប់តែរដ្ឋាភិបាលលោក ហ៊ុន សែន បានបើកយុទ្ធនាការបង្ក្រាប និងចាប់ខ្លួនសកម្មជនបក្សប្រឆាំងឡើងវិញជាបន្តបន្ទាប់។
លោក ហ៊ុន សែន ក៏ធ្លាប់ក្បត់សន្យានេះដែរ ទោះលោកអះអាងថា ស្វាគមន៍ឲ្យលោក សម រង្ស៊ី វិលចូលប្រទេសវិញ ពេលណាក៏បាន តាមច្រកណាក៏បាន ប៉ុន្តែពេលលោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិជាច្រើនទៀត ត្រៀមខ្លួនចូលមកស្រុកខ្មែរកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ បែរជាលោក ហ៊ុន សែន រកគ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណា រារាំងមិនឲ្យអ្នកទាំងនោះ អាចចូលមកស្រុកខ្មែរវិញបាន៕
2 comments:
Ah Hun Sen is chicken. He will not challenge Kim Sok. He is i Yuon's slave for life.
Law of Kdor Ah Hun Sen
For centuries the evil Yuon wanted to swallow Cambodia.
In 1979, Yuon accomplished its goal of swallowing Cambodia by putting a crazy animal named Hun Sen to implement the Vietnamization of Cambodia policy and control Khmer people so that Vietnam could absorb Cambodia slowly but surely.
One of Yuon's tactics to control Khmer people was ordering Ah Chker Chkuot Hun Sen to create Law of Kdor Ah Hun Sen.
If Khmer people want to survive, they must fight to abolish the existing law of Kdor Ah Hun Sen and stop any new law of Kdor Ah Hun Sen.
You cannot let this crazy animal Hun Sen create law at will and then suppress people by using this newly created law.
1st step: STOP THE LAW OF KDOR AH HUN SEN.
2rd step: Whenever Ah Runteas Banh Hun Sen tries to create a new law aiming at oppressing Khmer people and political parties, make a nationwide peaceful protest against him to prevent his crazy ideas and Yuon's ambitious ideas to become LAW OF KDOR AH HUN SEN.
3nd step: we must work hard to bring the CNRP back in the electoral process so that we could have a chance to stop Yuon's ambition from swallowing Cambodia.
Notice that we have made progresses in the electoral process to a point that Ah Kwack and Yuon could not control the NEC and the outcome of the election any longer, which prompted them to dissolve the CNRP to avoid defeat in the 2018 election.
We must persevere in our noble struggle to free Cambodia from the evil Yuon that use its slave Hun Sen to facilitate its goal of making Cambodia a second Champa.
Post a Comment