ដោយ ខែ សុណង
2020-09-04
លោកស្រី សេង ចាន់ថន ប្រពន្ធរបស់លោក ស៊ុន ធន់ សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ត្រូវកម្លាំងសន្តិសុខខណ្ឌ ៧មករា ចាប់ផ្ទប់ថ្នល់ ពេលពួកគាត់តវ៉ាស្វែងរកយុត្តិធម៌ឱ្យប្ដី នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ
ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់បានរងរបួស ក្នុងនោះម្នាក់របួសធ្ងន់រហូតត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅព្រឹកថ្ងៃទី៤ ខែកញ្ញានេះ ដោយសារអាជ្ញាធរខណ្ឌ ៧មករា បានប្រើហិង្សាពេលពួកគាត់តវ៉ាស្វែងរកយុត្តិធម៌ឱ្យប្ដី នៅមុខសាលាដំបូងរាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះដែលបញ្ជូនទៅសង្គ្រោះបន្ទាន់នោះ គឺលោកស្រី សេង ចាន់ថន ជាប្រពន្ធរបស់សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ស៊ុន ធន់។
លោកស្រីត្រូវបានកងសន្តិសុខខណ្ឌ ៧មករាម្នាក់ ក្នុងចំណោមសន្តិសុខ និងប៉ូលិសប្រមាណ ៤០នាក់ ដែលបង្ក្រាបក្រុមអ្នកតវ៉ា បានចាប់លោកស្រីបោកផ្ដួលទៅលើថ្នល់កៅស៊ូ បណ្ដាលឱ្យលោកស្រីដួលនៅម្ខាងផ្លូវមុខតុលាការក្រុងភ្នំពេញ។
ប្រពន្ធសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក កាក់ កុម្ភារ គឺលោកស្រី ព្រុំ ចាន់ថា ថ្លែងថា ក្នុងពេលប៉ះទង្គិចនោះបណ្ដាលឲ្យលោកស្រី សេង ចាន់ថន ដួលផ្ទប់ទៅលើថ្នល់ឈឺចុកចាប់នៅក្នុងរាងកាយយ៉ាងខ្លាំង។ លោកស្រីចាត់ទុករឿងនេះថា ជាការប៉ុនប៉ងសម្លាប់ពួកលោកស្រី ដែលជាស្ត្រីទន់ខ្សោយ ដើម្បីបិទមាត់កុំឱ្យតវ៉ានៅថ្ងៃក្រោយទៀត។ លោកស្រីបញ្ជាក់ថា ពួកលោកស្រីប្រមាណ ២០នាក់ ធ្វើបាតុកម្មដោយសន្តិវិធី ដើម្បីទាមទារឱ្យតុលាការដោះលែងប្ដីរបស់លោកស្រី និងអ្នកទោសមនសិការទាំងអស់ ដែលអាជ្ញាធរបានចាប់ខ្លួនដោយអយុត្តិធម៌ឱ្យមានសេរីភាពវិញ៖ «វាពិតជាសាហាវឃោរឃៅបំផុត រឿងអីពួកខ្ញុំជាស្ត្រីទន់ខ្សោយ បាតដៃទទេ អត់មានស្អីត្រូវតបតជាមួយពួកគាត់ ហើយពួកគាត់រុញពួកខ្ញុំដូចសត្វដូចធាតុ។ និយាយទៅរុញចាប់បោកចាប់បោះទាញគ្រវែងយកតែម្ដង។ ខ្ញុំខ្លោចចិត្តណាស់ដែលខ្មែរធ្វើបាបខ្មែរដែលទឹកដីដែលគេយកអស់មិនទៅការពារមកសម្លាប់តែខ្មែរគ្នាឯងយូរមកការពារស្ត្រីដែលបញ្ចេញមតិទាមទារឱ្យដោះលែងប្ដីក៏មិនបាន»។
ការតវ៉ាលើកនេះ ក្រៅពីលោកស្រី សេង ចាន់ថន ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ក៏មានស្ត្រី ៥នាក់ទៀតរបួសស្រាល ដោយពួកគាត់ត្រូវបានក្រុមសន្តិសុខក្ដិច និងទាត់ធាក់រលាត់ដៃ និងជើងចេញឈាម។
រូបភាព និងវីដេអូស្ដីពីការបង្ក្រាបដោយហិង្សានេះ ត្រូវបានអ្នកសារព័ត៌មាន និងក្រុមពលរដ្ឋ បង្ហោះព្រោងព្រាតលើបណ្ដាញសង្គម ក៏ប៉ុន្តែអាជ្ញាធររាជធានីភ្នំពេញនៅតែចេញមុខបដិសេធដដែល។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា រឿងនេះគឺជាការរុញច្រានគ្នាទៅវិញទៅមករបស់ក្រុមអ្នកតវ៉ា និងកងសន្តិសុខដោយអាជ្ញាធរមិនបានប្រើហិង្សាលើក្រុមស្ត្រីទាំងនោះដូចការចោទប្រកាន់ឡើយ។ លោកបញ្ជាក់ថា មូលហេតុដែលអាជ្ញាធររារាំងមិនឱ្យតវ៉ាដោយសារក្រុមស្ត្រីទាំងនោះធ្វើបាតុកម្មដោយខុសច្បាប់ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើខុសច្បាប់អ្វីនោះទេ ស្របពេលរដ្ឋធម្មនុញ្ញធានាពីសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធីរបស់ពលរដ្ឋ៖ «បញ្ហាសំខាន់សមត្ថកិច្ច ឬក៏អាជ្ញាធរ គឺត្រឹមតែការពារទីតាំង ដើម្បីកុំឱ្យមានបញ្ហា ឬក៏ការពារសណ្ដាប់ធ្នាប់តែប៉ុណ្ណឹងទេ។ មួយទៀតទាក់ទងទៅហ្នឹងការអនុញ្ញាតនិងការស្រាយកាន់បដាអីផ្សេងៗ ចាំបាច់បំផុតគឺត្រូវការមានការអនុញ្ញាតពីអាជ្ញាធរដែនដី ជាពិសេស គឺសាលារាជធានីភ្នំពេញ»។
ផ្ទុយពីការលើកឡើងនេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការតវ៉ាដោយសន្តិវិធី ដើម្បីទាមទារឱ្យតុលាការដោះលែងជនណាម្នាក់ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងមិនមែនជាការខុសច្បាប់ឡើយ។ លោកចាត់ទុកការបង្ក្រាបដោយហិង្សានេះថា ជាការរំលោភធ្ងន់ធ្ងរលើសិទ្ធិសេរីភាពសម្ដែងមតិរបស់ពលរដ្ឋដោយខុសច្បាប់៖ «អ្វីដែលយើងបានមើលឃើញនេះ គឺជាការប្រើប្រាស់នូវកម្លាំងមួយដែលមិនសមហេតុផល ចំពោះការបង្ក្រាបទៅលើអ្នកតវ៉ា។ ខ្ញុំនិយាយថាអាចជាចេតនាដែលបង្កឱ្យមានជាបញ្ហាភិតភ័យឬក៏រងគ្រោះទៅដល់អ្នកតវ៉ា ដូច្នេះនេះជាអំពើមួយដែលមិនស្របទៅហ្នឹងគោលការណ៍ច្បាប់ទេ មិនមែនដើម្បីឱ្យមានសន្តិសុខ សន្តិភាពនិងស្ថិរភាពសង្គមអីទេ»។
ក្រោយការតវ៉ាក្រុមបាតុករមួយចំនួនបានជូនជនរងគ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីឱ្យព្យាបាលរបួសហើយមួយចំនួនទៀតទៅដាក់ញត្តិនៅស្ថានទូតអាល្លឺម៉ង់ប្រចាំនៅរាជធានីភ្នំពេញ ដើម្បីឱ្យជួយអន្តរាគមន៍ដល់ពួកគាត់។ មន្ត្រីទូតអាល្លឺម៉ង់អនុញ្ញាតឱ្យតំណាងអ្នកតវ៉ា ៥នាក់ចូលជួប ហើយសន្យាថា នឹងតាមដានរឿងនេះឲ្យអស់ពីលទ្ធភាព។
ប្រពន្ធលោក ស៊ុន ធន់ គឺលោកស្រី សេង ចាន់ថន បានឲ្យដឹងនៅមុនការផ្សាយបន្តិចថា គ្រូពេទ្យទើបបានអនុញ្ញាតឲ្យគាត់ចេញពីមន្ទីរពេទ្យវិញហើយ។ ស្ថានភាពសុខភាពលោកស្រីមានភាពប្រសើរខ្លះ ដោយនៅហើមពកកែងដៃស្មា និងនៅឈឺចុកចាប់ទ្រូង ដោយគ្រូពេទ្យឆ្លុះឃើញគ្រាំខាងក្នុង។ លោកស្រីថា គ្រោះថ្នាក់នេះបណ្ដាលមកពីសន្តិសុខម្នាក់ចាប់បោកលោកស្រីទាំងជំហរ៖ «ខ្ញុំឈរក្រោយគេទេ អត់បានទៅរុញច្រានជាមួយគេទេព្រោះកម្លាំងខ្ញុំខ្សោយខ្ញុំអត់ហ៊ានទៅមុខទេ ស្រាប់តែសន្តិសុខមួយនោះចាប់ខ្ញុំបោកបុកកែងដៃខ្ញុំផ្ទប់នឹងដីហ្មងទៅទាំងជំហរអត់មានទប់អីបាន ទៅវឹងហ្មងអត់មានទប់អីបានអត់ដឹងខ្លួនហ្មង»។
ក្រុមស្ត្រីទាំងនេះបានចេញតវ៉ាជារៀងរាល់សប្ដាហ៍ ដោយសារពួកគាត់មិនពេញចិត្ត ចំពោះអាជ្ញាធរចាប់សកម្មជននយោបាយ និងសកម្មជនសង្គមចំនួន ២៣នាក់ដាក់ពន្ធនាគារព្រៃសតាមអំពើចិត្ត។ តុលាការបានចោទប្រកាន់អ្នកទាំង ២៣នាក់ ពីបទរួមគំនិតក្បត់ញុះញង់ឲ្យយោធិនមិនស្ដាប់បង្គាប់ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរនៅក្នុងសង្គម និងពីបទប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល។ ប្រពន្ធ និងកូនសកម្មជនបក្សប្រឆាំងទាំងនោះ ចាត់ទុកការចោទប្រកាន់នេះថា ជារឿងអយុត្តិធម៌ធ្វើបាបពលរដ្ឋស្លូតត្រង់។ ពួកគាត់គ្រោងប្រមូលគ្នាតវ៉ានៅថ្ងៃសុក្រសប្ដាហ៍ក្រោយទៀត ហើយប្ដេជ្ញាតវ៉ាជាបន្តបន្ទាប់រហូតមានដំណោះស្រាយ៕
4 comments:
Ah Kbot Cheat keeps suppressing Khmer people until he suffers the consequence of his crimes.
More Khmer people need to participate for this peaceful demonstration.
Khmers are too chicken to do anything. They prefer to suffer in silence under the murderous regime of dictator Hun Sen. Nobody is going to help you if you can't help yourself.
KHMER PEOPLE NEED TO STEP UP THEIR COURAGE IF THEY WANT TO HAVE SOCIAL JUSTICE
It is crystal clear that the stupid habit of "Som Teh Sok" of Khmer people has not been working and furthermore destructive to their lives and their livelihoods. Millions of young Khmer workers have fled the country under financial hardship to find work.
We knew that Yuon wanted to swallow Cambodia a long time ago. Yuon had manipulated the situation in Cambodia and killed millions of Khmer people through its Khmer Rouge disciples.
Now, Yuon put a ruthless Hun Sen to control Khmer people. Yuon took Khmer land, this worst Khmer traitor Hun Sen threatens Khmer people not to say anything to avoid conflict with the evil Yuon.
Are we continuing to let this animal Hun Sen suppress us at will?
How many Khmer people did this animal Hun Sen kill during his reign in power? Just the execution of the K5 project alone, resulting of hundreds of thousands of Young Khmer men dead, made this crazy dog Hun Sen the worst Khmer traitor in history.
Khmer people need to wake up and ready to sacrifice their lives for Cambodia's survival.
In response to the wrongful imprisonment of Rong Chhunm we must make a mass peaceful protest demanding for his release. And if Ah Chor Phnek Muoy Hun Sen violently suppresses us, more people must participate and ready to make their ultimate sacrifice for Cambodia. We must not back down if we want to see a fruitful outcome.
Nothing is free in this world. The international community has no reason to help us if we don't help ourselves first. Just remember that we had lost about 3 million people under Yuon's tricks and unfortunately, we are presently under Yuon's control.
If we lose a few thousands maybe 3 thousands people during the peaceful protest at this time, Cambodia will survive because the members of the 1991 Paris Peace Accord will have no choice but to reconvene to resolve Cambodia's problems once more. The members of the 1991 Paris Peace Agreement would not stay idle facing the killings of this magnitude committed by the autocratic regime of Hun Sen. We revive the 1991 Paris Peace Accord through our noble efforts trying to free Rong Chhun. The road to success must start from somewhere. We let Dr Kem Ley die in vain.
Yuon and Hun Sen kept killing our Khmer heroes because they had never suffered any consequences from their crimes.
Rong Chhun has sacrificed so much for the teachers and the workers in Cambodia. Now, he is wrongfully imprisoned. Khmer people need to do something back for him. Inaction and "Som Teh Sok" will make him very disappointed and demoralized.
Bun Thoeun
Karma will get you Hun Sen! You sold your soul to the evil Yuon and cause a great suffering to Cambodia. Your day will come. Khmers will rise and fight for the future and the homeland.
Post a Comment