Saturday, 5 September 2020

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ក្រោយ​ពី​សន្តិសុខ​ខណ្ឌ ៧មករា ចាប់​គ្រវាត់​ផ្ទប់​នឹង​ថ្នល់​កៅស៊ូ


ដោយ ខែ សុណង
2020-09-04
លោកស្រី សេង ចាន់ថន ប្រពន្ធ​របស់​លោក ស៊ុន ធន់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​កម្លាំង​សន្តិសុខ​ខណ្ឌ ៧មករា ចាប់​ផ្ទប់​ថ្នល់ ពេល​ពួក​គាត់​តវ៉ា​ស្វែងរក​យុត្តិធម៌​ឱ្យ​ប្ដី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០២០។
លោកស្រី សេង ចាន់ថន ប្រពន្ធ​របស់​លោក ស៊ុន ធន់ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​កម្លាំង​សន្តិសុខ​ខណ្ឌ ៧មករា ចាប់​ផ្ទប់​ថ្នល់ ពេល​ពួក​គាត់​តវ៉ា​ស្វែងរក​យុត្តិធម៌​ឱ្យ​ប្ដី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ


 

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាច្រើន​នាក់​បាន​រង​របួស ក្នុង​នោះ​ម្នាក់​របួស​ធ្ងន់​រហូត​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែកញ្ញា​នេះ ដោយសារ​អាជ្ញាធរ​ខណ្ឌ ៧មករា បាន​ប្រើ​ហិង្សា​ពេល​ពួកគាត់​តវ៉ា​ស្វែងរក​យុត្តិធម៌​ឱ្យ​ប្ដី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ។

ស្ត្រី​រងគ្រោះ​ដែល​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នោះ គឺ​លោកស្រី សេង ចាន់ថន ជា​ប្រពន្ធ​របស់​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ធន់។

លោកស្រី​ត្រូវ​បាន​កង​សន្តិសុខ​ខណ្ឌ ៧មករា​ម្នាក់ ក្នុង​ចំណោម​សន្តិសុខ និង​ប៉ូលិស​ប្រមាណ ៤០នាក់ ដែល​បង្ក្រាប​ក្រុម​អ្នក​តវ៉ា បាន​ចាប់​លោកស្រី​បោក​ផ្ដួល​ទៅ​លើ​ថ្នល់​កៅស៊ូ បណ្ដាល​ឱ្យ​លោកស្រី​ដួល​នៅ​ម្ខាង​ផ្លូវ​មុខ​តុលាការ​ក្រុង​ភ្នំពេញ។


ប្រពន្ធ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក កាក់ កុម្ភារ គឺ​លោកស្រី ព្រុំ ចាន់ថា ថ្លែង​ថា ក្នុង​ពេល​ប៉ះទង្គិច​នោះ​បណ្ដាល​ឲ្យ​លោកស្រី សេង ចាន់ថន ដួល​ផ្ទប់​ទៅ​លើ​ថ្នល់​ឈឺ​ចុក​ចាប់​នៅ​ក្នុង​រាងកាយ​យ៉ាង​ខ្លាំង។ លោកស្រី​ចាត់​ទុក​រឿង​នេះ​ថា ជា​ការ​ប៉ុនប៉ង​សម្លាប់​ពួក​លោកស្រី ដែល​ជា​ស្ត្រី​ទន់​ខ្សោយ ដើម្បី​បិទ​មាត់​កុំ​ឱ្យ​តវ៉ា​នៅ​ថ្ងៃ​ក្រោយ​ទៀត។ លោកស្រី​បញ្ជាក់​ថា ពួក​លោកស្រី​ប្រមាណ ២០នាក់ ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​ប្ដី​របស់​លោកស្រី និង​អ្នក​ទោស​មនសិការ​ទាំង​អស់ ដែល​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌​ឱ្យ​មាន​សេរីភាព​វិញ៖ «វា​ពិតជា​សាហាវ​ឃោរឃៅ​បំផុត រឿង​អី​ពួក​ខ្ញុំ​ជា​ស្ត្រី​ទន់​ខ្សោយ បាតដៃ​ទទេ អត់​មាន​ស្អី​ត្រូវ​តប​ត​ជាមួយ​ពួក​គាត់ ហើយ​ពួក​គាត់​រុញ​ពួក​ខ្ញុំ​ដូច​សត្វ​ដូច​ធាតុ។ និយាយ​ទៅ​រុញ​ចាប់​បោក​ចាប់​បោះ​ទាញ​គ្រវែង​យក​តែ​ម្ដង។ ខ្ញុំ​ខ្លោចចិត្ត​ណាស់​ដែល​ខ្មែរ​ធ្វើបាប​ខ្មែរ​ដែល​ទឹកដី​ដែល​គេ​យក​អស់​មិនទៅ​ការពារ​មក​សម្លាប់​តែ​ខ្មែរ​គ្នា​ឯង​យូរ​មក​ការពារ​ស្ត្រី​ដែល​បញ្ចេញមតិ​ទាមទារ​ឱ្យ​ដោះ​លែង​ប្ដី​ក៏​មិន​បាន»។

ការ​តវ៉ា​លើក​នេះ ក្រៅ​ពី​លោកស្រី សេង ចាន់ថន ដែល​រង​របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ ក៏​មាន​ស្ត្រី ៥នាក់​ទៀត​របួស​ស្រាល ដោយ​ពួក​គាត់​ត្រូវ​បាន​ក្រុម​សន្តិសុខ​ក្ដិច និង​ទាត់​ធាក់​រលាត់​ដៃ និង​ជើង​ចេញ​ឈាម។

រូបភាព និង​វីដេអូ​ស្ដីពី​ការ​បង្ក្រាប​ដោយ​ហិង្សា​នេះ ត្រូវ​បាន​អ្នក​សារ​ព័ត៌មាន និង​ក្រុម​ពលរដ្ឋ បង្ហោះ​ព្រោងព្រាត​លើ​បណ្ដាញ​សង្គម ក៏ប៉ុន្តែ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​តែ​ចេញ​មុខ​បដិសេធ​ដដែល។

អ្នក​នាំ​ពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខ​សីហា ប្រាប់​អាស៊ី​សេរី​ថា រឿង​នេះ​គឺ​ជា​ការ​រុញច្រាន​គ្នា​ទៅ​វិញ​ទៅ​មក​របស់​ក្រុម​អ្នក​តវ៉ា និង​កង​សន្តិសុខ​ដោយ​អាជ្ញាធរ​មិន​បាន​ប្រើ​ហិង្សា​លើ​ក្រុម​ស្ត្រី​ទាំង​នោះ​ដូច​ការ​ចោទ​ប្រកាន់​ឡើយ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​អាជ្ញាធរ​រារាំង​មិន​ឱ្យ​តវ៉ា​ដោយសារ​ក្រុម​ស្ត្រី​ទាំង​នោះ​ធ្វើ​បាតុកម្ម​ដោយ​ខុស​ច្បាប់ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ថា តើ​ខុស​ច្បាប់​អ្វី​នោះ​ទេ ស្រប​ពេល​រដ្ឋធម្មនុញ្ញ​ធានា​ពី​សិទ្ធិ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី​របស់​ពលរដ្ឋ៖ «បញ្ហា​សំខាន់​សមត្ថកិច្ច ឬ​ក៏​អាជ្ញាធរ គឺ​ត្រឹមតែ​ការពារ​ទីតាំង ដើម្បី​កុំ​ឱ្យ​មាន​បញ្ហា ឬ​ក៏​ការពារ​សណ្ដាប់ធ្នាប់​តែ​ប៉ុណ្ណឹង​ទេ។ មួយ​ទៀត​ទាក់ទង​ទៅ​ហ្នឹង​ការ​អនុញ្ញាត​និង​ការ​ស្រាយ​កាន់​បដា​អី​ផ្សេងៗ ចាំបាច់​បំផុត​គឺ​ត្រូវការ​មាន​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី ជាពិសេស គឺ​សាលា​រាជធានី​ភ្នំពេញ»។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា ការ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ដោះ​លែង​ជន​ណា​ម្នាក់​ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ស្របតាម​រដ្ឋធម្មនុញ្ញ និង​មិនមែន​ជា​ការ​ខុស​ច្បាប់​ឡើយ។ លោក​ចាត់​ទុក​ការ​បង្ក្រាប​ដោយ​ហិង្សា​នេះ​ថា ជា​ការរំលោភ​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ពលរដ្ឋ​ដោយ​ខុស​ច្បាប់៖ «អ្វី​ដែល​យើង​បាន​មើល​ឃើញ​នេះ គឺ​ជា​ការ​ប្រើប្រាស់​នូវ​កម្លាំង​មួយ​ដែល​មិន​សម​ហេតុផល ចំពោះ​ការ​បង្ក្រាប​ទៅលើ​អ្នក​តវ៉ា។ ខ្ញុំ​និយាយ​ថា​អាច​ជា​ចេតនា​ដែល​បង្ក​ឱ្យ​មាន​ជា​បញ្ហា​ភិតភ័យ​ឬក៏​រងគ្រោះ​ទៅដល់​អ្នក​តវ៉ា ដូច្នេះ​នេះ​ជា​អំពើ​មួយ​ដែល​មិន​ស្រប​ទៅ​ហ្នឹង​គោលការណ៍​ច្បាប់​ទេ មិនមែន​ដើម្បី​ឱ្យ​មាន​សន្តិសុខ សន្តិភាព​និង​ស្ថិរភាព​សង្គម​អី​ទេ»។

ក្រោយ​ការ​តវ៉ា​ក្រុម​បាតុករ​មួយ​ចំនួន​បាន​ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដើម្បី​ឱ្យ​ព្យាបាល​របួស​ហើយ​មួយ​ចំនួន​ទៀត​ទៅ​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់។ មន្ត្រីទូត​អាល្លឺម៉ង់​អនុញ្ញាត​ឱ្យ​តំណាង​អ្នក​តវ៉ា ៥នាក់​ចូល​ជួប ហើយ​សន្យា​ថា នឹង​តាមដាន​រឿង​នេះ​ឲ្យអស់​ពី​លទ្ធភាព។

ប្រពន្ធ​លោក ស៊ុន ធន់ គឺ​លោកស្រី សេង ចាន់ថន បាន​ឲ្យ​ដឹង​នៅ​មុន​ការ​ផ្សាយ​បន្តិច​ថា គ្រូពេទ្យ​ទើប​បាន​អនុញ្ញាត​ឲ្យ​គាត់​ចេញ​ពី​មន្ទីរពេទ្យ​វិញ​ហើយ។ ស្ថានភាព​សុខភាព​លោកស្រី​មាន​ភាព​ប្រសើរ​ខ្លះ ដោយ​នៅ​ហើម​ពក​កែងដៃ​ស្មា និង​នៅ​ឈឺ​ចុកចាប់​ទ្រូង ដោយ​គ្រូពេទ្យ​ឆ្លុះ​ឃើញ​គ្រាំ​ខាង​ក្នុង។ លោកស្រី​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​មក​ពី​សន្តិសុខ​ម្នាក់​ចាប់​បោក​លោកស្រី​ទាំង​ជំហរ៖ «ខ្ញុំ​ឈរ​ក្រោយ​គេ​ទេ អត់​បាន​ទៅ​រុញច្រាន​ជាមួយ​គេ​ទេ​ព្រោះ​កម្លាំង​ខ្ញុំ​ខ្សោយ​ខ្ញុំ​អត់​ហ៊ាន​ទៅ​មុខ​ទេ​ ​ស្រាប់តែ​សន្តិសុខ​មួយ​នោះ​ចាប់​ខ្ញុំ​បោក​បុក​កែងដៃ​ខ្ញុំ​ផ្ទប់​នឹង​ដី​ហ្មង​ទៅ​ទាំង​ជំហរ​អត់​មាន​ទប់​អី​បាន​ ​ទៅ​វឹង​ហ្មង​អត់មាន​ទប់​អី​បាន​អត់​ដឹងខ្លួន​ហ្មង»។

ក្រុម​ស្ត្រី​ទាំងនេះ​បាន​ចេញ​តវ៉ា​ជា​រៀងរាល់​សប្ដាហ៍ ដោយសារ​ពួកគាត់​មិន​ពេញ​ចិត្ត ចំពោះ​អាជ្ញាធរ​ចាប់​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ចំនួន ២៣នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស​តាម​អំពើ​ចិត្ត។ តុលាការ​បាន​ចោទ​ប្រកាន់​អ្នក​ទាំង ២៣នាក់ ពី​បទ​រួមគំនិត​ក្បត់​ញុះញង់​ឲ្យ​យោធិន​មិន​ស្ដាប់​បង្គាប់​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​នៅ​ក្នុង​សង្គម និង​ពី​បទ​ប្រមាថ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។ ប្រពន្ធ និង​កូន​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នោះ ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​អយុត្តិធម៌​ធ្វើ​បាប​ពលរដ្ឋ​ស្លូត​ត្រង់។ ពួកគាត់​គ្រោង​ប្រមូល​គ្នា​តវ៉ា​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ​ទៀត ហើយ​ប្ដេជ្ញា​តវ៉ា​ជា​បន្ត​បន្ទាប់​រហូត​មាន​ដំណោះ​ស្រាយ៕

4 comments:

Anonymous said...

Ah Kbot Cheat keeps suppressing Khmer people until he suffers the consequence of his crimes.

More Khmer people need to participate for this peaceful demonstration.

Anonymous said...

Khmers are too chicken to do anything. They prefer to suffer in silence under the murderous regime of dictator Hun Sen. Nobody is going to help you if you can't help yourself.

Anonymous said...

KHMER PEOPLE NEED TO STEP UP THEIR COURAGE IF THEY WANT TO HAVE SOCIAL JUSTICE

It is crystal clear that the stupid habit of "Som Teh Sok" of Khmer people has not been working and furthermore destructive to their lives and their livelihoods. Millions of young Khmer workers have fled the country under financial hardship to find work.

We knew that Yuon wanted to swallow Cambodia a long time ago. Yuon had manipulated the situation in Cambodia and killed millions of Khmer people through its Khmer Rouge disciples.

Now, Yuon put a ruthless Hun Sen to control Khmer people. Yuon took Khmer land, this worst Khmer traitor Hun Sen threatens Khmer people not to say anything to avoid conflict with the evil Yuon.

Are we continuing to let this animal Hun Sen suppress us at will?

How many Khmer people did this animal Hun Sen kill during his reign in power? Just the execution of the K5 project alone, resulting of hundreds of thousands of Young Khmer men dead, made this crazy dog Hun Sen the worst Khmer traitor in history.

Khmer people need to wake up and ready to sacrifice their lives for Cambodia's survival.

In response to the wrongful imprisonment of Rong Chhunm we must make a mass peaceful protest demanding for his release. And if Ah Chor Phnek Muoy Hun Sen violently suppresses us, more people must participate and ready to make their ultimate sacrifice for Cambodia. We must not back down if we want to see a fruitful outcome.

Nothing is free in this world. The international community has no reason to help us if we don't help ourselves first. Just remember that we had lost about 3 million people under Yuon's tricks and unfortunately, we are presently under Yuon's control.

If we lose a few thousands maybe 3 thousands people during the peaceful protest at this time, Cambodia will survive because the members of the 1991 Paris Peace Accord will have no choice but to reconvene to resolve Cambodia's problems once more. The members of the 1991 Paris Peace Agreement would not stay idle facing the killings of this magnitude committed by the autocratic regime of Hun Sen. We revive the 1991 Paris Peace Accord through our noble efforts trying to free Rong Chhun. The road to success must start from somewhere. We let Dr Kem Ley die in vain.

Yuon and Hun Sen kept killing our Khmer heroes because they had never suffered any consequences from their crimes.

Rong Chhun has sacrificed so much for the teachers and the workers in Cambodia. Now, he is wrongfully imprisoned. Khmer people need to do something back for him. Inaction and "Som Teh Sok" will make him very disappointed and demoralized.

Bun Thoeun

Anonymous said...

Karma will get you Hun Sen! You sold your soul to the evil Yuon and cause a great suffering to Cambodia. Your day will come. Khmers will rise and fight for the future and the homeland.