Wednesday, 9 September 2020

អាជ្ញាធរ​ខេត្ត​សៀមរាប​ចាប់​យុវជន​ម្នាក់​ ដែល​ច្រៀង​រ៉ែប​រិះគន់​សង្គម


"Kea Sokun is very brave to speak out. I hope this is the start of freeing Khmers from the evil Yuon. The evil Yuon's crimes against Khmers must not be forgotten. Their theft of land must not be allowed. The destruction of Cambodia must be stopped."

Reader

NB: "Yuon" = Vietnamese or Vietnam

🔺🔺🔺

ដោយ ខែ សុណង
2020-09-08
យុវជន គា សុគន្ធ ម្ចាស់​ចម្រៀង​រ៉ែប (RAP) ដែល​អាជ្ញាធរ​ខេត្ត​សៀមរាប​ចាប់​ដាក់​ពន្ធនាគារ ក្រោយ​ពី​ច្រៀង​បទ «ដី​ខ្មែរ» បង្ហោះ​តាម​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន។
យុវជន គា សុគន្ធ ម្ចាស់​ចម្រៀង​រ៉ែប (RAP) ដែល​អាជ្ញាធរ​ខេត្ត​សៀមរាប​ចាប់​ដាក់​ពន្ធនាគារ ក្រោយ​ពី​ច្រៀង​បទ «ដី​ខ្មែរ» បង្ហោះ​តាម​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក

 

តុលាការ​ខេត្ត​សៀមរាប​បាន​បញ្ជូន​យុវជន គា សុគន្ធ ម្ចាស់​បទ​ចម្រៀង​រ៉ែប «ដី​ខ្មែរ» ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី៥ ខែកញ្ញា ក្រោយ​ពី​យុវជន​រូប​នេះ ច្រៀង​បង្ហោះ​តាម​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​ក្រោម​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន។ មន្ត្រី​សង្គម​ស៊ីវិល និង​សាច់ញាតិ​យុវជន​រូប​នេះ ថ្លែង​ថា ការ​ចាប់ខ្លួន​នេះ គឺជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ដែល​ធានា​ដោយ​ច្បាប់។

សាច់ញាតិ​យុវជន​រូប​នេះ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី៨ ខែកញ្ញា​ថា អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ចាប់ខ្លួន​លោក គា សុគន្ធ នៅ​ម៉ោង ៧កន្លះ​ព្រឹក កាលពី​ថ្ងៃ​ទី៤ ខែកញ្ញា នៅផ្ទះ​របស់​លោក​ទល់​មុខ​ប្រាសាទ​អង្គរវត្ត ក្នុង​សង្កាត់​គោក​ចក ក្រុង​សៀមរាប។

បងថ្លៃ​យុវជន​រូប​នេះ គឺ​លោក ឈៀង ឆាត ប្រាប់​អាស៊ី​សេរី​ថា ក្នុង​ពេល​ចាប់ខ្លួន​នគរបាល ៥នាក់ ស្លៀកពាក់​ស៊ីវិល​ជិះ​រថយន្ត ១គ្រឿង និយាយ​កុហក​ថា ជួល​លោក គា សុគន្ធ ឱ្យ​ថតរូប និង​វីដេអូ​ក្នុង​វិធី​មង្គលការ​មួយ​សន្យា​ឱ្យ​ថ្លៃ​ឈ្នូល ៤០០ដុល្លារ និង​ប្រាប់​ឱ្យ​គាត់​យក​លេប​ថប់ (Laptop) និង​ឯកសារ​ពាក់ព័ន្ធ​ទៅ​ជាមួយ​ផង។


បងថ្លៃ​យុវជន​រូប​នេះ​បន្ត​ថា ប្អូនប្រុស​របស់​លោក​បាន​ព្រម​ទៅ​ជាមួយ​នគរបាល​ទាំង​នោះ ហើយ​ក៏​បាត់​ដំណឹង​សូន្យ​ឈឹង​រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល ទើប សុគន្ធ ខល​ប្រាប់​អ្នក​ផ្ទះ​ថា លោក​ត្រូវ​នគរបាល​ចាប់​ខ្លួន ដោយសារ​តែ​លោក​ច្រៀង​រិះគន់​រដ្ឋាភិបាល៖ «ខ្ញុំ​គិត​ថា ជា​ការ​បោកប្រាស់ និង​ជា​ការ​បន្លំ ព្រោះ​យក​មនុស្ស​ទៅ​មិនមែន​ទៅ​ថត​ផង យក​ទៅ​បាត់​មនុស្ស​យក​ទៅ​បាត់​រហូត​តាំង​ពី​ព្រឹក​ម៉ោង ៧កន្លះ រហូតដល់​ល្ងាច​ម៉ោង ៦កន្លះ​ឃើញ​ឱ្យ​ប្អូន​ខ្ញុំ​ខ​ល​មកវិញ​ប្រាប់​ថា ខ្ញុំ​នៅ​ស្នងការ​ខេត្ត​គេ​ចាប់​ខ្ញុំ​ពី​បទ​ច្រៀង ខ្ញុំ​ប្រាប់​តែ​ប៉ុណ្ណឹង​ខ្ញុំ​គ្មាន​ពេល​និយាយ​ច្រើន​ទេ​គេ​អត់​ឱ្យ​និយាយ​ច្រើន​ទេ»។

លោក ឈៀង ឆាត បន្ថែម​ថា លោក​បាន​ទៅ​សួរសុខទុក្ខ​ប្អូនប្រុស​នៅ​ពន្ធ​នារ​ខេត្ត​សៀមរាប​កាល​ពី​ព្រឹក​ថ្ងៃ​ទី៨ កញ្ញា ឃើញ​គាត់​ត្រូវ​គេ​កោរ​សក់ និង​ពាក់​ឯកសណ្ឋាន​ជា​ជន​សង្ស័យ។ លោក​ថា សមត្ថកិច្ច​បាន​ចាប់ខ្លួន​ប្អូន​របស់​លោក​គ្មាន​ដីកា​ពី​តុលាការ​នោះ​ទេ ហើយ​លោក​ចាត់​ទុក​ទង្វើ​នេះ​ថា ជា​រឿង​អយុត្តិធម៌ និង​គាបសង្កត់​សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ៖ «ខ្ញុំ​គិត​ថា អយុត្តិធម៌​សម្រាប់​គាត់​ណាស់ ព្រោះ​ដោយសារ​ការ​ឃាត់ខ្លួន​គាត់​ហ្នឹង គឺ​យើង​មិន​ដឹង​ថា គាត់​ជាប់​ចោទ​ពី​បទ​អី គេ​អត់មាន​បាន​បង្ហាញ​ដីកា សុំ​ចាប់ខ្លួន ឬ​ក៏​ឃាត់ខ្លួន​អី​ទេ គ្រាន់តែ​ទៅ​គេ​ប្រាប់​ប៉ា​ថា ខ្ញុំ​មក​នាំ គា គន្ធ ហ្នឹង​ឱ្យ​ទៅ​ថត Free wedding (មង្គលការ)»។

យុវជន គា សុគន្ធ វ័យ ២២ឆ្នាំ មាន​មុខ​របប​ជាង​ថតរូប និង​វីដេអូ ក្នុង​ពិធី​មង្គល​ការ និង​វិធី​ផ្សេង​បុណ្យ​ផ្សេងៗ​ក្នុង​ខេត្ត​សៀមរាប។ យុវជន​រូប​នេះ តែងតែ​និពន្ធ​បទ​ចម្រៀង និង​ច្រៀង​ដោយ​ខ្លួន​ឯង បង្ហោះ​ក្នុង យូធូប (Youtub) និង​បណ្ដាញ​សង្គម រិះគន់​បញ្ហា​សង្គម​ក្រោម​របប​ដឹកនាំ​របស់​លោក ហ៊ុន សែន ធ្វើ​ឱ្យ​ជាតិ​ទន់​ខ្សោយ និង​ធ្លាក់​ចុះ​គុណធម៌​ជាដើម។ បន្ថែម​ពី​នេះ​បទ​ចម្រៀង​របស់​លោក គឺ​ចង់​បំផុស​ស្មារតី​ពលរដ្ឋ​ឱ្យ​សាមគ្គី​គ្នា​ការពារ​ទឹក​ដី​ក្នុង​ពេល​ជាតិសាសន៍​ផ្សេង​បន្ត​ឈ្លានពាន​ទឹកដី​កម្ពុជា។ វីដេអូ​ចម្រៀង ដែល​លោក​បង្ហោះ​ជា​លើក​ចុង​ក្រោយ មាន​ចំណង​ជើង​ថា «ដី​ខ្មែរ» ដែល​មាន​មនុស្ស​ចូល​ទស្សនា​រាប​លាន​ដង និង​មានការ​ចែករំលែក​យ៉ាង​ច្រើន​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក៖ «ដី​យើង​តែមួយ​ជួយ​គ្នា​រក្សាទុក​សម្រាប់​យក​យក​អ្នក​ក្លាហាន ឈរ​កាង​ជា​ម្លប់​ការពារ​ទិស​តំបន់​ការពារ​ម្ដាយ​ឪពុក​ការពារ​មាតុភូមិ​ជាតិសាសន៍​ឱ្យ​បានសុខ។ ដី​កម្ពុជា​សល់​ប៉ុន​កណ្ដាប់​ដៃ​កាលពីមុន​ទូលំទូលាយ​ធ្លាយ​ដល់​ស្រុក​ថៃ តែ​ឥលូវ​កាន់តែ​តូច​ធ្វើ​ឱ្យ​ខ្ញុំ​នឹកស្រមៃ​បាត់​ទៅ​ម្ដង​បន្តិច ខ្ញុំ​ពិបាក​វិនិច្ឆ័យ។ ខ្ញុំ​ចាប់​កំណើត​កើត​នៅ​លើ​ដី​កម្សត់ មាន​បេះដូង​អព្យាក្រឹត្យ​ប្រឆាំង​ជាមួយ​ជន​ក្បត់​វៃ​យក​កេរដំណែល​ក្រវែល​គាបសង្កត់​ជួយ​ជាតិ​តាម​សំឡេង​ឱ្យ​គេ​ឮ​តាម​បទ។ ខ្ញុំ​អ្នក​សៀមរាប​រស់នៅ​លើ​ដី​ប្រាសាទ​មាន​ឈាម​វរ្ម័ន​ក្លាហាន មិន​បាក់ស្បាត ឈរ​តំណាង​ទឹក​ដី​តំណាង​ជាតិ តំណាង​សាសន៍​លើក​ទង់​ជាតិ​ឱ្យ​ស្មើ​មេឃ និង​ស្មើ​អាកាស»។

អាស៊ី​សេរី​បាន​ព្យាយាម​ទាក់ទង​ស្នងការ​ខេត្ត​សៀមរាប​លោក ទិត្យ ណារ៉ុង និង​អភិបាល​ខេត្ត​សៀមរាប លោក ទៀ សីហា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ទទួល​នៅ​ថ្ងៃ​ទី៨ កញ្ញា។

ចំណែក​អ្នកនាំពាក្យ​តុលាការ​អម​សាលាដំបូង​ខេត្ត​សៀមរាប លោក ជួន សុបញ្ញា បញ្ជាក់​យ៉ាង​ខ្លី​ថា សមត្ថកិច្ច​ពិត​ជា​បាន​ចាប់​ខ្លួន យុវជន គា សុគន្ធ មែន ហើយ​ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​យុវជន​រូប​នេះ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ។ រីឯ​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​គាត់​ក្នុង​ពន្ធនាគារ៖ «អយ្យការ​បាន​បើក​ការចោទប្រកាន់​ហើយ​ពី​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ ហើយ​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​ឃុំ​ខ្លួន​ហើយ។ រឿង​មូលដ្ឋាន​ច្បាប់​គាត់​មាន​សិទ្ធិ​រក​មេធាវី​មក​ការពារ​ខ្លួន ពាក់ព័ន្ធ​បញ្ហា​ហ្នឹង​តែ​ទិដ្ឋភាព​ជា​រួម​ខ្ញុំ​ជម្រាប​ជួន​លោក​ប៉ុណ្ណឹង»។

ទាក់ទង​រឿង​នេះ​ដែរ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​សៀមរាប លោក ច័ន្ទ ចំរើន យល់​ថា អាជ្ញាធរ​គួរតែ​អប់រំ​ណែនាំ ប្រសើរ​ជាង​អនុវត្ត​ច្បាប់​ប៉ះពាល់​ដល់​លំហ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ។ លោក​ថា ប្រសិនបើ​សមត្ថកិច្ច​ចាប់ខ្លួន​យុវជន​រូប​នេះ ដោយ​គ្មាន​ដីកា​ពី​តុលាការ គឺ​ជា​ទង្វើ​ខុស​ច្បាប់ ព្រោះ​ករណី​នេះ​ពុំ​មែន​ជា​បទល្មើស​ជាក់​ស្ដែង​នោះ​ទេ៖ «នៅ​នីតិវិធី​ច្បាប់​គេ​ថា សូម​ឱ្យ​នគរបាល​យុត្តិធម៌​ហ្នឹង លោក​ឃាត់ខ្លួន​ជន​ណា​ម្នាក់​លោក​ត្រូវ​បង្ហាញ​ពី​ដីកា​នៃ​ការ​ឃាត់​ខ្លួន​ហ្នឹង​ថា តើ​គេ​មានទោស​អី? ហើយ​ដីកា​អី​? ដីកា​ហ្នឹង​ជា​ដីកា​ព្រះរាជអាជ្ញា ឬក៏​ដីកា​របស់​ចៅក្រម​ស៊ើបសួរ​បង្ហាញ​គេ និង​អាន​ឱ្យ​គេ​ស្ដាប់។ អា​ហ្នឹង​ជា​នីតិវិធី​ច្បាប់ បើកាលណា​យើង​អ្នក​អនុវត្ត​ច្បាប់ មិន​គោរព​តាម​គោលការណ៍​វា​ជា​រឿង​មួយ គួរ​ឱ្យ​សោក​ស្ដាយ​ណាស់»។

កាល​ពី​ឆ្នាំ២០១៩ អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ ក៏​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់​ឈ្មោះ ឈុន ឌីម៉ី ដែល​ច្រៀង​រ៉ែ​ប​រិះគន់​សង្គម​ហើយ​ទទួល​បាន​ភាព​ល្បី​ក្នុង​បណ្ដាញ​សង្គម​នោះ យក​ទៅ​គំរាម​កំហែង​បង្ខំ​ឱ្យ​លុប​បទ​ចម្រៀង​ចេញពី​បណ្ដាញ​ហ្វេសប៊ុក (Facebook) និង​យូធូប (Youtube) ផង​ដែរ។

ចំណាត់​ការ​របស់​អាជ្ញាធរ​នេះ​បណ្ដាល​ឱ្យ​មាន​កា​រិះគន់​ខ្លាំងៗ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ អ្នក​ខ្លះ​សរសេរ​ថា បទ​ចម្រៀង​នេះ គឺ​បង្ហាញ​ពី​ត​ថ​ភាព​ពិត​នៅ​ក្នុង​សង្គម ហើយ​ពួក​គេ​ពេញ​ចិត្ត​បទ​ចម្រៀង​នេះ​គ្រប់​ឃ្លា​គ្រប់​ពាក្យ។ អ្នក​ខ្លះ​ទៀត​សរសេរ​ថា របប​ក្រុង​ភ្នំពេញ​ធ្វើ​បាប​យុវជន និង​មិន​បណ្ដុះ​គំនិត​យុវជន​ខ្មែរ​ ឱ្យ​ស្នេហា​ទឹកដី​នោះ​ទេ បើ​ក្រៅ​ពី​ពង្វក់​ឱ្យ​យុវជន​ដឹង​គុណ​វៀតណាម៕

2 comments:

Anonymous said...

Thank You Kea Sokun. You are a role model for Khmer youth.
During this crucial time, Cambodia needs a lot more of Khmer Youths like you.

Anonymous said...

Kea Sokun is very brave to speak out. I hope this is the start of freeing Khmers from the evil Yuon. The evil Yuon's crimes against Khmers must not be forgotten. Their theft of land must not be allowed. The destruction of Cambodia must be stop.