"Kea Sokun is very brave to speak out. I hope this is the start of freeing Khmers from the evil Yuon. The evil Yuon's crimes against Khmers must not be forgotten. Their theft of land must not be allowed. The destruction of Cambodia must be stopped."
Reader
NB: "Yuon" = Vietnamese or Vietnam
🔺🔺🔺
ដោយ ខែ សុណង
2020-09-08
យុវជន គា សុគន្ធ ម្ចាស់ចម្រៀងរ៉ែប (RAP) ដែលអាជ្ញាធរខេត្តសៀមរាបចាប់ដាក់ពន្ធនាគារ ក្រោយពីច្រៀងបទ «ដីខ្មែរ» បង្ហោះតាមបណ្ដាញសង្គម រិះគន់បញ្ហាសង្គមក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។
រូប៖ ហ្វេសប៊ុក
តុលាការខេត្តសៀមរាបបានបញ្ជូនយុវជន គា សុគន្ធ ម្ចាស់បទចម្រៀងរ៉ែប «ដីខ្មែរ» ទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តនេះ កាលពីថ្ងៃទី៥ ខែកញ្ញា ក្រោយពីយុវជនរូបនេះ ច្រៀងបង្ហោះតាមបណ្ដាញសង្គម រិះគន់បញ្ហាសង្គមក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។ មន្ត្រីសង្គមស៊ីវិល និងសាច់ញាតិយុវជនរូបនេះ ថ្លែងថា ការចាប់ខ្លួននេះ គឺជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋដែលធានាដោយច្បាប់។
សាច់ញាតិយុវជនរូបនេះ ឱ្យដឹងនៅថ្ងៃទី៨ ខែកញ្ញាថា អាជ្ញាធរខេត្តសៀមរាបបានចាប់ខ្លួនលោក គា សុគន្ធ នៅម៉ោង ៧កន្លះព្រឹក កាលពីថ្ងៃទី៤ ខែកញ្ញា នៅផ្ទះរបស់លោកទល់មុខប្រាសាទអង្គរវត្ត ក្នុងសង្កាត់គោកចក ក្រុងសៀមរាប។
បងថ្លៃយុវជនរូបនេះ គឺលោក ឈៀង ឆាត ប្រាប់អាស៊ីសេរីថា ក្នុងពេលចាប់ខ្លួននគរបាល ៥នាក់ ស្លៀកពាក់ស៊ីវិលជិះរថយន្ត ១គ្រឿង និយាយកុហកថា ជួលលោក គា សុគន្ធ ឱ្យថតរូប និងវីដេអូក្នុងវិធីមង្គលការមួយសន្យាឱ្យថ្លៃឈ្នូល ៤០០ដុល្លារ និងប្រាប់ឱ្យគាត់យកលេបថប់ (Laptop) និងឯកសារពាក់ព័ន្ធទៅជាមួយផង។
បងថ្លៃយុវជនរូបនេះបន្តថា ប្អូនប្រុសរបស់លោកបានព្រមទៅជាមួយនគរបាលទាំងនោះ ហើយក៏បាត់ដំណឹងសូន្យឈឹងរហូតដល់ល្ងាចថ្ងៃដដែល ទើប សុគន្ធ ខលប្រាប់អ្នកផ្ទះថា លោកត្រូវនគរបាលចាប់ខ្លួន ដោយសារតែលោកច្រៀងរិះគន់រដ្ឋាភិបាល៖ «ខ្ញុំគិតថា ជាការបោកប្រាស់ និងជាការបន្លំ ព្រោះយកមនុស្សទៅមិនមែនទៅថតផង យកទៅបាត់មនុស្សយកទៅបាត់រហូតតាំងពីព្រឹកម៉ោង ៧កន្លះ រហូតដល់ល្ងាចម៉ោង ៦កន្លះឃើញឱ្យប្អូនខ្ញុំខលមកវិញប្រាប់ថា ខ្ញុំនៅស្នងការខេត្តគេចាប់ខ្ញុំពីបទច្រៀង ខ្ញុំប្រាប់តែប៉ុណ្ណឹងខ្ញុំគ្មានពេលនិយាយច្រើនទេគេអត់ឱ្យនិយាយច្រើនទេ»។
លោក ឈៀង ឆាត បន្ថែមថា លោកបានទៅសួរសុខទុក្ខប្អូនប្រុសនៅពន្ធនារខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី៨ កញ្ញា ឃើញគាត់ត្រូវគេកោរសក់ និងពាក់ឯកសណ្ឋានជាជនសង្ស័យ។ លោកថា សមត្ថកិច្ចបានចាប់ខ្លួនប្អូនរបស់លោកគ្មានដីកាពីតុលាការនោះទេ ហើយលោកចាត់ទុកទង្វើនេះថា ជារឿងអយុត្តិធម៌ និងគាបសង្កត់សេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ៖ «ខ្ញុំគិតថា អយុត្តិធម៌សម្រាប់គាត់ណាស់ ព្រោះដោយសារការឃាត់ខ្លួនគាត់ហ្នឹង គឺយើងមិនដឹងថា គាត់ជាប់ចោទពីបទអី គេអត់មានបានបង្ហាញដីកា សុំចាប់ខ្លួន ឬក៏ឃាត់ខ្លួនអីទេ គ្រាន់តែទៅគេប្រាប់ប៉ាថា ខ្ញុំមកនាំ គា គន្ធ ហ្នឹងឱ្យទៅថត Free wedding (មង្គលការ)»។
យុវជន គា សុគន្ធ វ័យ ២២ឆ្នាំ មានមុខរបបជាងថតរូប និងវីដេអូ ក្នុងពិធីមង្គលការ និងវិធីផ្សេងបុណ្យផ្សេងៗក្នុងខេត្តសៀមរាប។ យុវជនរូបនេះ តែងតែនិពន្ធបទចម្រៀង និងច្រៀងដោយខ្លួនឯង បង្ហោះក្នុង យូធូប (Youtub) និងបណ្ដាញសង្គម រិះគន់បញ្ហាសង្គមក្រោមរបបដឹកនាំរបស់លោក ហ៊ុន សែន ធ្វើឱ្យជាតិទន់ខ្សោយ និងធ្លាក់ចុះគុណធម៌ជាដើម។ បន្ថែមពីនេះបទចម្រៀងរបស់លោក គឺចង់បំផុសស្មារតីពលរដ្ឋឱ្យសាមគ្គីគ្នាការពារទឹកដីក្នុងពេលជាតិសាសន៍ផ្សេងបន្តឈ្លានពានទឹកដីកម្ពុជា។ វីដេអូចម្រៀង ដែលលោកបង្ហោះជាលើកចុងក្រោយ មានចំណងជើងថា «ដីខ្មែរ» ដែលមានមនុស្សចូលទស្សនារាបលានដង និងមានការចែករំលែកយ៉ាងច្រើនតាមបណ្ដាញសង្គមហ្វេសប៊ុក៖ «ដីយើងតែមួយជួយគ្នារក្សាទុកសម្រាប់យកយកអ្នកក្លាហាន ឈរកាងជាម្លប់ការពារទិសតំបន់ការពារម្ដាយឪពុកការពារមាតុភូមិជាតិសាសន៍ឱ្យបានសុខ។ ដីកម្ពុជាសល់ប៉ុនកណ្ដាប់ដៃកាលពីមុនទូលំទូលាយធ្លាយដល់ស្រុកថៃ តែឥលូវកាន់តែតូចធ្វើឱ្យខ្ញុំនឹកស្រមៃបាត់ទៅម្ដងបន្តិច ខ្ញុំពិបាកវិនិច្ឆ័យ។ ខ្ញុំចាប់កំណើតកើតនៅលើដីកម្សត់ មានបេះដូងអព្យាក្រឹត្យប្រឆាំងជាមួយជនក្បត់វៃយកកេរដំណែលក្រវែលគាបសង្កត់ជួយជាតិតាមសំឡេងឱ្យគេឮតាមបទ។ ខ្ញុំអ្នកសៀមរាបរស់នៅលើដីប្រាសាទមានឈាមវរ្ម័នក្លាហាន មិនបាក់ស្បាត ឈរតំណាងទឹកដីតំណាងជាតិ តំណាងសាសន៍លើកទង់ជាតិឱ្យស្មើមេឃ និងស្មើអាកាស»។
អាស៊ីសេរីបានព្យាយាមទាក់ទងស្នងការខេត្តសៀមរាបលោក ទិត្យ ណារ៉ុង និងអភិបាលខេត្តសៀមរាប លោក ទៀ សីហា ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួលនៅថ្ងៃទី៨ កញ្ញា។
ចំណែកអ្នកនាំពាក្យតុលាការអមសាលាដំបូងខេត្តសៀមរាប លោក ជួន សុបញ្ញា បញ្ជាក់យ៉ាងខ្លីថា សមត្ថកិច្ចពិតជាបានចាប់ខ្លួន យុវជន គា សុគន្ធ មែន ហើយព្រះរាជអាជ្ញាបានចោទប្រកាន់យុវជនរូបនេះពីបទញុះញង់ឱ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋ។ រីឯចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនគាត់ក្នុងពន្ធនាគារ៖ «អយ្យការបានបើកការចោទប្រកាន់ហើយពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនហើយ។ រឿងមូលដ្ឋានច្បាប់គាត់មានសិទ្ធិរកមេធាវីមកការពារខ្លួន ពាក់ព័ន្ធបញ្ហាហ្នឹងតែទិដ្ឋភាពជារួមខ្ញុំជម្រាបជួនលោកប៉ុណ្ណឹង»។
ទាក់ទងរឿងនេះដែរ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តសៀមរាប លោក ច័ន្ទ ចំរើន យល់ថា អាជ្ញាធរគួរតែអប់រំណែនាំ ប្រសើរជាងអនុវត្តច្បាប់ប៉ះពាល់ដល់លំហសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។ លោកថា ប្រសិនបើសមត្ថកិច្ចចាប់ខ្លួនយុវជនរូបនេះ ដោយគ្មានដីកាពីតុលាការ គឺជាទង្វើខុសច្បាប់ ព្រោះករណីនេះពុំមែនជាបទល្មើសជាក់ស្ដែងនោះទេ៖ «នៅនីតិវិធីច្បាប់គេថា សូមឱ្យនគរបាលយុត្តិធម៌ហ្នឹង លោកឃាត់ខ្លួនជនណាម្នាក់លោកត្រូវបង្ហាញពីដីកានៃការឃាត់ខ្លួនហ្នឹងថា តើគេមានទោសអី? ហើយដីកាអី? ដីកាហ្នឹងជាដីកាព្រះរាជអាជ្ញា ឬក៏ដីការបស់ចៅក្រមស៊ើបសួរបង្ហាញគេ និងអានឱ្យគេស្ដាប់។ អាហ្នឹងជានីតិវិធីច្បាប់ បើកាលណាយើងអ្នកអនុវត្តច្បាប់ មិនគោរពតាមគោលការណ៍វាជារឿងមួយ គួរឱ្យសោកស្ដាយណាស់»។
កាលពីឆ្នាំ២០១៩ អាជ្ញាធររបបក្រុងភ្នំពេញ ក៏បានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ឈុន ឌីម៉ី ដែលច្រៀងរ៉ែបរិះគន់សង្គមហើយទទួលបានភាពល្បីក្នុងបណ្ដាញសង្គមនោះ យកទៅគំរាមកំហែងបង្ខំឱ្យលុបបទចម្រៀងចេញពីបណ្ដាញហ្វេសប៊ុក (Facebook) និងយូធូប (Youtube) ផងដែរ។
ចំណាត់ការរបស់អាជ្ញាធរនេះបណ្ដាលឱ្យមានការិះគន់ខ្លាំងៗ នៅលើបណ្ដាញសង្គមហ្វេសប៊ុក។ អ្នកខ្លះសរសេរថា បទចម្រៀងនេះ គឺបង្ហាញពីតថភាពពិតនៅក្នុងសង្គម ហើយពួកគេពេញចិត្តបទចម្រៀងនេះគ្រប់ឃ្លាគ្រប់ពាក្យ។ អ្នកខ្លះទៀតសរសេរថា របបក្រុងភ្នំពេញធ្វើបាបយុវជន និងមិនបណ្ដុះគំនិតយុវជនខ្មែរ ឱ្យស្នេហាទឹកដីនោះទេ បើក្រៅពីពង្វក់ឱ្យយុវជនដឹងគុណវៀតណាម៕
2 comments:
Thank You Kea Sokun. You are a role model for Khmer youth.
During this crucial time, Cambodia needs a lot more of Khmer Youths like you.
Kea Sokun is very brave to speak out. I hope this is the start of freeing Khmers from the evil Yuon. The evil Yuon's crimes against Khmers must not be forgotten. Their theft of land must not be allowed. The destruction of Cambodia must be stop.
Post a Comment