Sunday, 28 February 2021

“វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​បទ​ប្រមាថ​ព្រះមហាក្សត្រ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ”


ដោយ ខែ សុណង
2021-02-27
“វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​បទ​ប្រមាថ​ព្រះមហាក្សត្រ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ” 

ព្រះមហាក្សត្រ ព្រះបាទ សម្ដេច ព្រះនរោត្តម សីហមុនី (រូប​កណ្ដាល)។
Photo: RFA

 

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ីស៊ីអេចអរ (CCHR) បង្ហាញ ថា ៣​ឆ្នាំក្រោយ​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រូវ​បាន​គេ​ធ្វើ​វិសោធនកម្ម​បញ្ចូល​ទៅ​ក្នុង​ក្រមព្រហ្មទណ្ឌ មាន​បុគ្គល ៨​រូប ត្រូវ​រង​ការចោទប្រកាន់​តាម​មាត្រា ៤៣៧ ហើយ​៣​នាក់​ក្នុងចំណោម​នោះ ត្រូវ​បាន​កាត់ទោស​។ មន្ត្រី​អង្គការ​នេះ​ថា ការចោទប្រកាន់ និង​ដាក់​ទោស​ទណ្ឌ​លើ​អ្នក​ទាំងនោះ​មាន​កម្រិត​ធ្ងន់ធ្ងរ​ពេក។

មន្ត្រី​សិទ្ធិមនុស្ស​ថា វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ​ពី​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​របស់​ប្រជាពលរដ្ឋ។


អ្នក​សម្របសម្រួល​គម្រោង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ហ៊ុន ស៊ាងហាក់ ថ្លែង​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ ថា ស្ថាប័ន​អនុវត្ត​ច្បាប់​បាន​ប្រើប្រាស់​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ដែល​បាន​ធ្វើ​វិសោធនកម្ម​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ដាក់​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ទៅលើ​បុគ្គល​ដែល​រង​ការចោទប្រកាន់។ លោក​ថា បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​លំហ​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ ឱ្យ​រង​ការ​រឹតត្បិត ព្រោះតែ​ការ​វិវឌ្ឍ​នៃ​វិសោធនកម្ម​មិនល្អ​មួយ៖ «យើង​ឃើញ​ថា វិសោធនកម្ម​ហ្នឹង​គឺ ធ្វើ​ទៅលើ​ច្បាប់​មែន ប៉ុន្តែ​ច្បាប់​ហ្នឹង ខ្លឹមសារ​នៃ​ពាក្យ​ថា​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ហ្នឹង​គឺ មាន​ខ្លឹមសារ​មិន​ច្បាស់លាស់​ទូលំទូលាយ មិន​ស្រប​ទៅ​តាម​លក្ខខណ្ឌ​ទី​១​ដែល​ធានា​ដោយ​ច្បាប់​ហើយ​លក្ខខណ្ឌ​មួយទៀត​ដែល​យើង​ថា​អាច​មានការ​រឹតត្បិត​បាន​ទាល់តែ​មានការ​ប៉ះពាល់​ទៅដល់​កិត្តិយស​កិត្តិសព្ទ​របស់​អ្នកដទៃ ទំនៀមទម្លាប់ សណ្ដាប់ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ​អី ហូរហែ និង​សុខភាព​សាធារណៈ​អី​ជាដើម​អ៊ីចឹង​។ ក្នុង​លក្ខខណ្ឌ​ទី​២​នេះ ការដែល​ប៉ះពាល់​ដល់​កិត្តិសព្ទ​កិត្តិយស​អ្នក​ដទៃ​ហ្នឹង ចំពោះ​ឥស្សរជន ឬក៏​មន្ត្រី​សាធារណៈ​ហ្នឹង មិន​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ចំណុច​នេះ​ទេ មាន​ន័យថា ឥស្សរជន ឬក៏​មន្ត្រីរាជការ​អ្នកដឹកនាំ​ប្រទេស​ណាមួយ​ក៏ដោយ​ក្នុង​លំដាប់​ហ្នឹង​គឺជា​កម្មវត្ថុ​នៃ​ការដែល​គេ​អាច រិះគន់​បាន​មិន​ពេញចិត្ត​អី​គេ​អាច​សម្ដែង​មតិ​បាន​។ ប៉ុន្តែ​បើ​បុគ្គល​ធម្មតា​គឺ​មិន​អនុញ្ញាត​ឱ្យ​រិះគន់​ទេ​។ ក្រម​នេះ​បែរជា​មិន​ឱ្យ​រិះគន់​ទៅ​អង្គ​ព្រះមហាក្សត្រ​ដែល​វា​មិន​ស្រប​ទៅ​នឹង​បទដ្ឋាន​ច្បាប់​ជាតិ និង​អន្តរជាតិ​ទេ»។

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន និង​លោក គឹម សន្តិភាព បានទេ​នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ស៊ីស៊ីអេចអរ (CCHR) នៅ​ថ្ងៃ​ទី​២៦ កុម្ភៈ បាន​ចងក្រង​ខិត្តប័ណ្ណ​ព័ត៌មាន រយៈពេល​៣​ឆ្នាំ​គឺ​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ ក្រោយ​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ត្រូវ​បាន​វិសោធនកម្ម​បញ្ចូល​ទៅ​ក្នុង​ក្រមព្រហ្មទណ្ឌ​។ ខិត្តប័ណ្ណ​ព័ត៌មាន បង្ហាញ​ថា មាន​បុគ្គល​៨​រូប ត្រូវ​បាន​ចោទប្រកាន់​តាម​មាត្រា ៤៣៧ ហើយ​៣​នាក់​ក្នុងចំណោម​នោះ ត្រូវ​បាន​កាត់ទោស​។ អ្នក​ដែល​រង​ការចោទប្រកាន់​ទាំងនោះ រួមមាន ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី រង​ការ​ចោទប្រកាន់​យ៉ាងតិច​៣​ករណី​តែឯង​។ លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០១៨ ត្រូវ​បាន​តុលាការ​កោះហៅ​សាកសួរ ពាក់ព័ន្ធ​ការ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ដែល​ថា​បាន​រំលោភ​លើ​បទ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​។ កាលពី​ខែ​ឧសភា ឆ្នាំ​២០១៩ លោក​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ចំនួន​៨​ឆ្នាំ ដោយសារ​លោក​ហៅ​ព្រះមហាក្សត្រ​ថា ជា​ចំណាប់ខ្មាំង និង​អាយ៉ង​របស់​លោក ហ៊ុន សែន​។ កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៩ លោក​រង​ការចោទប្រកាន់​មួយទៀត​ពី​បទ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ ពាក់​ពន្ធ​នឹង​កិច្ច​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ីសេរី​។ នៅ​ចុងក្រោយ​គឺ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ឆ្នាំ​២០២០ លោក​ក៏​រង​ការចោទប្រកាន់​ក្នុង​បទ​ចោទ​ដដែល បន្ទាប់​ពី​លោក​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៃ​ការ​រៃ​អង្គាស​ប្រាក់​សម្រាប់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​លើ​បណ្ដាញ​សង្គម​ហ្វ៊េសប៊ុក។ ក្រៅ​ពី​នេះ​ក៏​មាន​សកម្មជន​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ចំនួន​ទៀត​រង​ការចោទប្រកាន់​ដូចគ្នា​នេះ​ដែរ​។ លោក អៀង ជលសា ត្រូវ​តុលាការ​កាត់​ឱ្យ​ជាប់ទោស​៣​ឆ្នាំ និង​ពិន័យ​លុយ​៥​លាន​រៀល ឬ​ប្រមាណ​ជាង​១​ពាន់​២​រយ​ដុល្លារ។

កាលពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០១៨ មាត្រា ៤៣៧(​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ បទ​ប្រមាថ​ចំពោះ​ព្រះមហាក្សត្រ ត្រូវ​បាន​ធ្វើ​វិសោធនកម្ម​។ ច្បាប់​នេះ​ហាមឃាត់​បុគ្គល​គ្រប់រូប​ក្នុង​ការ​បរិហារកេរ្តិ៍ ប្រមាថ ឬ​គំរាមកំហែង អង្គ​ព្រះមហាក្សត្រ​តាមរយៈ វាចា កាយវិការ សំណេរ គំនូរ ឬ​វត្ថុ​ផ្សេងៗ ដែល​ប៉ះពាល់​ដល់​សេចក្ដីថ្លៃថ្នូរ​ព្រះមហាក្សត្រ​។ បុគ្គលិក​ដែល​បំពាន​មាត្រា​នេះ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​រហូតដល់​៨​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រហូតដល់​១០​លាន​រៀល ឬ​២​ពាន់​៥​រយ​ដុល្លារ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​ដកស្រង់​ខ្លឹមសារ​នៃ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ ដែល​មិន​រឹតត្បិត​លើ​សេរីភាព ខាង​ការ​បញ្ចេញមតិ ដូច​អ្វី​ដែល​មាន​ចែង​ក្នុង​មាត្រា ៤៣៧(​ស្ទួន​) នៃ​ក្រមព្រហ្មទណ្ឌ​នេះ​ទេ​។ កម្ពុជា​ជាប់​កាតព្វកិច្ច អនុវត្ត​តាមច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ ដោយសារ​ប្រទេស​កម្ពុជា បាន​ចុះហត្ថលេខា ព្រម​អនុវត្ត​តាម។

សូម្បីតែ​រដ្ឋធម្មនុញ្ញ​កម្ពុជា​មាត្រា ៤២ ក៏​ចែង​ការពារ​សេរីភាព​នេះ​ដែរ៕

3 comments:

Anonymous said...

Hello! I'm a useless khmer gay king, how are you all doing today? I am doing great because I don't have anything to do.

Anonymous said...

He is good because he is not doing any thing bad.

Anonymous said...

There is no reason for Sihamoni to live. He should go to hell to live with his fucking father Sihanouk.