Manekseka Sangkum:
Really? What is it that the people of Myanmar are experiencing that the Khmer people have not experienced already?
The people of other countries in the region, including Vietnam, China and Myanmar maybe living under Communism or one-party dictatorship and military junta, but unlike Cambodia none is being robbed of national independence and sovereignty.
Cambodia's "Peace" is leading her people down the slippery slope to oblivion. At, least the people's uprising in Myanmar is their active statement of refusal to go down that slope or a repudiation of government by "armed robbery".
One wonders if the protestors in Myanmar are the kind that Mr Kem Sokha and his entourage have in mind as “destructive elements” or “out to destroy the nation”; the sort he asked to be kept away from him? Which is what the Hun regime fears the worst? You be the judge…
🔺🔺🔺
ដោយ ទីន ហ្សាការីយ៉ា
2021-03-09
(ឆ្វេង) បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ (កណ្ដាល) លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) និងលោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ខាងក្រោម៖ ពលរដ្ឋមីយ៉ាន់ម៉ាតវ៉ាប្រឆាំងរដ្ឋប្រហារយោធា និង (ខាងស្ដាំ) យោធាកំពុងវាយធ្វើបាបក្រុមគ្រូពេទ្យអ្នកជួយសង្គ្រោះបឋម។
រូប៖ RFA ផ្នែកភាសាភូមា
មន្ត្រីអង្គការសង្គមស៊ីវិលលើកឡើងថា បញ្ហានយោបាយនៅប្រទេសភូមា ឬ មីយ៉ាន់ម៉ា (Myanmar) បានគំរាមកំហែងដល់ប្រទេសនៅក្នុងតំបន់ ជាពិសេសកម្ពុជា នឹងឈានទៅរកការដឹកនាំបែបផ្ដាច់ការកាន់តែខ្លាំង។ ការលើកឡើងបែបនេះ គឺបន្ទាប់ពីរដ្ឋាភិបាលយោធាប្រទេសភូមា បានបង្ក្រាបលើក្រុមបាតុករបណ្ដាលឱ្យស្លាប់មនុស្សជាច្រើននាក់ ហើយសហគមន៍អន្តរជាតិ មិនទាន់អន្តរាគមន៍បាននៅឡើយ។
វិបត្តិនយោបាយនៅក្នុងប្រទេសភូមា ឬមីយ៉ាន់ម៉ា (Myanmar) កាន់តែធ្លាក់ស្ថានភាពតានតឹង ខណៈក្រុមយោធាកំពុងប្រើអំពើហិង្សាកាន់តែខ្លាំងឡើងប្រឆាំងក្រុមបាតុករ ទាមទារប្រជាធិបតេយ្យ ហើយសហគមន៍អន្តរជាតិ នៅមិនទាន់អន្តរាគមន៍ជួយឲ្យប្រទេសភូមា វិលទៅរកភាពប្រក្រតីវិញនៅឡើយទេ។ វិបត្តិនយោបាយនៅទីនោះ បានធ្វើឲ្យមន្ត្រីសង្គមស៊ីវិល ចាត់ទុករឿងនេះថា ជាគ្រោះថ្នាក់មួយដល់ប្រទេសនៅក្នុងតំបន់អាស៊ានដែលពុំមានប្រជាធិបតេយ្យពេញលេញ ដូចប្រទេសកម្ពុជាជាដើម។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍នៅព្រឹកថ្ងៃទី៩មីនាថា ប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ានអាចនឹងធ្លាក់ចុះខ្លាំង ដោយសារតែការបង្ក្រាបបង្ហូរឈាមនៅប្រទេសភូមា (Burma)។ លោកជឿថា រដ្ឋាភិបាលប្រទេសក្នុងតំបន់ ដូចជា ប្រទេសកម្ពុជា និងថៃជាដើម អាចនឹងយកគំរូតាមប្រទេសភូមា មកកៀបសង្កត់លើប្រជាពលរដ្ឋរបស់ខ្លួនបន្ថែមទៀត៖ «ប្រទេសប្រជាធិបតេយ្យពិតប្រាកដគឺសិទ្ធិសេរីភាព របស់ពលរដ្ឋត្រូវបានគោរពការពារនិងបំពេញបន្ថែម ដើម្បីជួយដល់ពលរដ្ឋមានសេចក្ដីសុខនិងសុវត្ថិភាពពេញលេញ។ ប៉ុន្តែបើសិនជា មិនមានទេ គឺផលប៉ះពាល់មុខគេគឺប្រជាពលរដ្ឋ ក្នុងប្រទេសហ្នឹងហើយ ហើយអ្នកដែលទាញបានផលប្រយោជន៍ពីប្រទេសហ្នឹង ហើយគ្រប់ប្រទេសដោយប្រើអំណាចហ្នឹង គឺអ្នកដែលជាជនផ្ដាច់ការទាំងអស់ហ្នឹងឯង ដែលជាអ្នកក្ដោបក្ដាប់អំណាច ហើយអ្នករងទុក្ខគឺពលរដ្ឋ»។
ស្រដៀងគ្នានេះដែរ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ យល់ថា រឿងនេះបានជះឥទ្ធិពលអាក្រក់ដល់រដ្ឋាភិបាលបែបផ្ដាច់ការនៅក្នុងតំបន់ ដោយពួកគេកាន់តែបានដៃ ក្នុងការបង្ក្រាបក្រុមអ្នកតវ៉ាទាមទារឱ្យមានប្រជាធិបតេយ្យដោយមិនញញើត៖ «អ្នកកាន់អំណាចបែបយោធាហ្នឹងបានចិត្ត រឹតតែមានឥទ្ធិពលលើសលុបទៅលើសំឡេងអ្នកតវ៉ា និងអ្នកហ៊ាននិយាយរិះគន់បញ្ហាសង្គម សំឡេងអ្នកដែលចង់បានប្រជាធិបតេយ្យពិតប្រាកដ ហើយអ្នកដឹកនាំទាំងនោះរឹតតែបានចិត្ត និងមានឱកាសក្នុងការច្បាមយកអំណាចទាំងមូលដោយមិនបានគិតពីសំឡេងប្រជាពលរដ្ឋស្លូតត្រង់»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះបន្ទាប់ពីកងយោធារបស់ប្រទេសមីយ៉ាន់ម៉ា (Myanmar) បានធ្វើរដ្ឋប្រហារយោធា ក្រសោបយកអំណាច កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយចោទថា មានការលួចបន្លំសន្លឹកឆ្នោត ទើបធ្វើឲ្យគណបក្សរបស់ពួកគេចាញ់ឆ្នោត។ ពួកយោធា បានបាញ់រះបង្ក្រាបលើក្រុមបាតុករបណ្ដាលឱ្យមនុស្សជាង ៦០នាក់បានស្លាប់ និងចាប់ឃុំខ្លួនក្រុមអ្នកតវ៉ាជិត ២ពាន់នាក់ហើយ គិតត្រឹមថ្ងៃទី៨ មីនា ប៉ុន្តែរហូតមកទល់ពេលនេះក្រុមសហគមន៍អន្តរជាតិ បានត្រឹមតែចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីទាមទារឲ្យពួកយោធាប្រគល់អំណាចឲ្យរដ្ឋាភិបាលស៊ីវិលវិញ ដោយពុំទាន់ជួយស្រោចស្រង់ប្រទេសភូមាឱ្យរួចផុតពីការធ្វើទុក្ខបុកម្នេញនេះនៅឡើយទេ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់អាស៊ីសេរីថា រឿងនេះមិនអាចប្រៀបធៀបនឹងបរិបទនៅកម្ពុជាបានទេ ពីព្រោះរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់គោលការណ៍ប្រជាធិបតេយ្យ ហើយប្រជាពលរដ្ឋអាចសម្ដែងបានដោយសេរី៖ «ញុះញង់ឱ្យប្រជាពលរដ្ឋងើបឡើងប្រឆាំងរដ្ឋាភិបាល ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីបានអំណាចយកទៅឱ្យក្រុមខ្លួន ដែលកំពុងដេកស៊ីស្រួលនៅខាងក្រៅហ្នឹងបង្ក្រាបទេ អត់មានអ្នកណាទុកទេ។ ការបង្ក្រាបក្រុមឧទ្ទាមក្រៅច្បាប់ ឬមួយអ្នកធ្វើសកម្មភាពបម្រើឱ្យឧបាយកលរបស់ក្រុមឧទ្ទាមក្រៅច្បាប់ មិនមែនមានន័យថា ជាការអនុវត្តអំពើផ្ដាច់ការនៅកម្ពុជាទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ធ្វើរដ្ឋប្រហារដណ្ដើមអំណាចពីគណបក្សហ្វ៊ុនស៊ិនប៉ិច និងបន្តគ្រប់អំណាចតាមរយៈបង្ក្រាបគណបក្សប្រឆាំង បានប្រកាសកាលពីថ្ងៃទី១កុម្ភៈថា លោកមិនចាប់អារម្មណ៍នឹងការធ្វើរដ្ឋប្រហារនៅប្រទេសភូមានោះឡើយ៖ «កម្ពុជាមិនធ្វើអត្ថាធិប្បាយផ្ទៃក្នុងទៅលើប្រទេសណាទាំងអស់ នៅក្នុងក្របខ័ណ្ឌអាស៊ានក្ដី ឬប្រទេសក្ដី។ អំបាញ់មិញគឺ ឯកឧត្ដមប្រាក់ សុខន ថា អ៊ីនធឹណិត គឺចាប់ផ្ដើមផ្ដាច់បណ្ដើរៗ ហើយ អំពីសភាពការណ៍ថ្មីៗ នៅឯភូមា តែនោះគឺកិច្ចការរបស់មិត្តភ័ក្ដិនៅក្នុងក្របខ័ណ្ឌអាស៊ានយើងគ្រាន់តែ ផ្សាយព័ត៌មាន ក៏ប៉ុន្តែយើងមិនត្រូវធ្វើអត្ថាធិប្បាយ»។
ទោះជាយ៉ាងណាអ្នកវិភាគនយោបាយ បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា ការមិនអើពើរបស់លោកហ៊ុន សែននេះ ទំនងដោយសារកម្ពុជាគ្រប់គ្រងបែបផ្ដាច់ការ ហើយពឹងផ្អែកទៅលើកម្លាំងយោធា ទើបបានជាមិនអាចជួយដោះស្រាយស្ថានការណ៍នៅប្រទេសភូមាបាន។ ចំណែកវិធានការរបស់សហគមន៍អន្តរជាតិវិញ បណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា រឿងនេះអាចនឹងទទួលបានជោគជ័យនៅពេលខាងមុខ ដោយសារការប្រឹងប្រែងរបស់ពលរដ្ឋភូមាចូលរួមតវ៉ាប្រឆាំងនឹងក្រុមយោធាជាបន្តបន្ទាប់៖ «ហ្នឹងហើយដូចសព្វថ្ងៃអីចឹងគឺចេះតែតវ៉ាទៅ សូម្បីតែមានការបាញ់សម្លាប់ក៏ដោយគឺចេះតែតទៅទៀតទៅ។ ធម្មតាទេនៅក្នុងប្រវត្តិសាស្ត្រគឺ ការកែប្រែកម្ពុជាយើងក៏គេមានការទាយទុកដែរ គឺកែប្រែដោយសន្តិវិធីហ្នឹង គឺវាមានការលំបាក។ ដូច្នេះកែប្រែតាមរបៀបការប្រឆាំងតទល់អីចឹងបានឈ្នះ ទោះជាជួបប្រទះអំពើហិង្សា និងការបាត់បង់ជីវិតក៏ដោយ»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសង្គមស៊ីវិល នៅតែយល់ថា វិធានការនេះមិនអាចជួយពលរដ្ឋភូមាបានទេ និងស្នើឱ្យសហគមន៍អន្តរជាតិបន្ថែមល្បឿនជួយសង្គ្រោះប្រទេសភូមាឱ្យបានខ្លាំងខ្លាជាងនេះ ដើម្បីជាក្ដីសង្ឃឹមដល់ពលរដ្ឋ ដែលស្រេកឃ្លានប្រជាធិបតេយ្យនៅប្រទេសអាស៊ានបានបន្តដំណើរទៅមុខទៀត៕
1 comment:
The sex maniac Kem Sokha is a hypocrite person who uses his title to gain fortune.
It is highly likely that Ah Prett Sokha will participate the next election without Sam Rainsy. And he will get shit back from Khmer people.
Post a Comment