Khmer Circle: They must be toasting each other in Hanoi whenever Xamdaach makes such announcements!
So much for 'the rule of law' and 'democracy'...
🔺🔺🔺
ដោយ ទីន ហ្សាការីយ៉ា
2021-03-04
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុស លោក ហ៊ុន ម៉ាណែត។
រូប៖ គេផ្ដល់ឱ្យ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកនឹងមិនផ្ទេរអំណាចឱ្យអ្នកណាឡើយ មិនថាកូនប្រុសរបស់លោក ឬមន្ត្រីរូបណានោះទេ។ លោកបញ្ជាក់ថា លោកនឹងកាន់អំណាចដល់ពេលលោកធុញទ្រាន់ ទើបផ្ទេរអំណាចនោះទៅឱ្យអ្នកផ្សេង។ លោកថ្លែងទៀតថា លោកនៅតែជាបេក្ខជននាយករដ្ឋមន្ត្រីនៅក្នុងការបោះឆ្នោត ឆ្នាំ២០២៣ ខាងមុខ៖ «ខ្ញុំនៅតែបន្តនៅហ្នឹង ងាយងាប់ទៅណា ឥឡូវបានវ៉ាក់សាំងចូលខ្លួនទៀត អត់ងាយងាប់សោះ។ ឥឡូវឈប់ប្រកាសពីរឿង ១០ឆ្នាំ ២០ឆ្នាំ ធ្វើហ្អែងទាល់តែឈប់ចង់ធ្វើ កុំឱ្យវាពិបាកពេក។ បន្តិចផ្ទេរតំណែងឱ្យ ហ៊ុន ម៉ាណែត បន្តិចផ្ទេរអំណាចឱ្យទៅអ្នកនេះ ឱ្យទៅអ្នកនោះ។ ឥឡូវមិនបាច់ផ្ទេរតែម្តង នៅអ៊ីចឹងតែម្តងទៅ »។
លោក ហ៊ុន សែន ថ្លែងបែបនេះ ជាការឆ្លើយតបទៅនឹងមតិរិះគន់ទាំងឡាយដែលថា លោកកំពុងរៀបចំគម្រោងផ្ទេរអំណាចទៅឱ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត។
ទោះជាយ៉ាងណា អ្នកតាមដានស្ថានការណ៍រិះគន់ថា ការដឹកនាំប្រទេសតែម្នាក់ឯងដោយគ្មានពេលកំណត់ គឺជាគ្រោះថ្នាក់សម្រាប់ជាតិ និងឆ្លុះបញ្ចាំងពីរឿងអសមត្ថភាពរបស់អ្នកដឹកនាំទៅវិញទេ។
អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត ថ្លែងថា មានតែប្រទេសផ្តាច់ការទេ ទើបអ្នកដឹកនាំអាចកាន់អំណាចបានយូរតាមចិត្តចង់។ លោកបន្តថា អ្នកដឹកនាំជំនាន់មុន គួរតែកសាងធនធានមនុស្សដែលមានសមត្ថភាពដើម្បីដឹកនាំជាតិបន្ត មិនមែនគិតថា មានតែខ្លួនទើបអាចដឹកនាំជាតិបែបនេះទេ៖ «កាន់អំណាចជានាយករដ្ឋមន្ត្រី ៣០ឆ្នាំ ទៅ ៤០ឆ្នាំ ហើយ ប៉ុន្តែមិនអាចរកអ្នកណាជាបេក្ខជនជំនួសខ្លួនបាននៅក្នុងការបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានការទុកចិត្តហ្នឹង។ អ៊ីចឹងកង្វះប្រសិទ្ធភាពដឹកនាំហ្នឹងហើយ ដែលធ្វើឱ្យអ្នកដឹកនាំមិនទុកចិត្តទៅដល់អ្នកផ្សេង ឬក៏មនុស្សនៅក្នុងគណបក្ស ដែលអាចជំនួសខ្លួនជាបេក្ខភាពនៃនាយករដ្ឋមន្ត្រីបាន ទើបធ្វើឱ្យអ្នកដឹកនាំនោះ ក្រាញអំណាចរហូតទាល់តែអស់ជីវិតអ៊ីចឹងទៅ»។
លោក ហ៊ុន សែន ត្រូវបានកងទ័ពវៀតណាមលើកបន្តុបឱ្យធ្វើជានាយករដ្ឋមន្ត្រីកាលពីឆ្នាំ១៩៨៥ ហើយបានបន្តស្ថិតក្នុងតួនាទីនេះរហូតដល់បច្ចុប្បន្ន។ ទោះជាយ៉ាងណា លោកអាចរក្សាតួនាទីជានាយករដ្ឋមន្ត្រីក្នុងរយៈពេលជាង ៣៥ឆ្នាំ មកនេះ មិនមែនដោយសារពលរដ្ឋគាំទ្រទាំងស្រុងនោះទេ ប៉ុន្តែគឺដោយសារការធ្វើរដ្ឋប្រហារ ការបង្ក្រាបសំឡេងប្រឆាំង និងរបៀបដឹកនាំបែបផ្តាច់ការរបស់លោក។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រកឃើញថា ក្នុងរយៈពេលជាង ៣ទសវត្សរ៍ នៃការគ្រប់គ្រងរបស់លោក ហ៊ុន សែន ករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរបានកើតមានឡើងឥតស្រាកស្រាន្ត។ ករណីទាំងនោះ មានដូចជា ការសម្លាប់មនុស្សក្រៅច្បាប់ អំពើទារុណកម្ម ការចាប់ឃុំខ្លួនតាមអំពើចិត្ត ការរារាំងសេរីភាពជួបជុំ និងការប្រមូលផ្តុំ ព្រមទាំងការបង្កើតបណ្តាញស៊ើបការណ៍ និងរាយការណ៍ពេញប្រទេស ដើម្បីបំភិតបំភ័យ និងបំភ័ន្តសាធារណមតិ។
ទោះជាយ៉ាងណា អ្នកវិភាគនិងអ្នកនយោបាយបក្សប្រឆាំងជឿជាក់ថា ពលរដ្ឋខ្មែរអាចនឹងអនុគ្រោះដល់ទង្វើអាក្រក់របស់លោក ហ៊ុន សែន កាលពីមុន ប្រសិនបើលោកព្រមងាកមកស្តារលទ្ធិប្រជាធិបតេយ្យ រៀបចំការបោះឆ្នោតដោយត្រឹមត្រូវ និងបោះបង់ចោលគំនិតផ្ទេរអំណាចតវង្សត្រកូល៕
3 comments:
Ah Kwak Hun Sen will stay in power until Saddam Hussein comes to select Hun Se as his new roommate and new lover.
Phkay Kanduoy Meh Vear !! Ah Chker Chkuot Hun Sen can barely read Khmer. Puok Ah Kantorb are smart at destroying Cambodia by selecting Ah Lngeu Lngeu Hun Sen to kill Khmer people for them.
There're two things that Hun Sen really hate in his life:
1. To spread rumors that his eldest son is not his real son.
2. To burn his cardboard picture.
Why Sam Rainsy didn't do that?
Post a Comment