Friday, 5 March 2021

លោក ហ៊ុន សែន ថា​លោកនឹង​​​កាន់​​អំណាច​​រហូត​​ធុញទ្រាន់​ទើប​ផ្ទេរ​ទៅ​អ្នក​​ផ្សេង​


Khmer Circle: They must be toasting each other in Hanoi whenever Xamdaach makes such announcements! 

So much for 'the rule of law' and 'democracy'...  

🔺🔺🔺

ដោយ ទីន ហ្សាការីយ៉ា
2021-03-04
លោក ហ៊ុន សែន ថា​លោកនឹង​​​កាន់​​អំណាច​​រហូត​​ធុញទ្រាន់​ទើប​ផ្ទេរ​ទៅ​អ្នក​​ផ្សេង​ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) និងកូនប្រុស លោក ហ៊ុន ម៉ាណែត។
រូប៖ គេ​ផ្ដល់​ឱ្យ


លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន អះអាងថា លោក​នឹង​មិន​ផ្ទេរអំណាច​ឱ្យ​អ្នក​ណា​ឡើយ មិន​ថាកូន​ប្រុស​របស់លោក ឬមន្ត្រីរូបណានោះទេ។ លោក​បញ្ជាក់ថា លោក​នឹង​កាន់​អំណាច​ដល់​ពេល​លោក​ធុញទ្រាន់ ទើប​ផ្ទេរអំណាច​នោះ​ទៅឱ្យ​អ្នក​ផ្សេង។ លោក​ថ្លែងទៀតថា លោកនៅ​តែជា​​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រីនៅ​ក្នុង​ការ​បោះឆ្នោត​​ ឆ្នាំ២០២៣ ខាងមុខ៖ «ខ្ញុំ​នៅ​តែ​បន្ត​នៅ​ហ្នឹង ងាយ​ងាប់​ទៅណា ឥឡូវ​បាន​វ៉ាក់​សាំង​ចូល​ខ្លួន​ទៀត អត់​ងាយ​ងាប់​សោះ។ ឥឡូវឈប់​ប្រកាសពី​រឿង ១០ឆ្នាំ ២០ឆ្នាំ ធ្វើ​ហ្អែង​ទាល់តែ​ឈប់​ចង់​ធ្វើ កុំ​ឱ្យ​វា​ពិបាក​ពេក។ បន្តិច​ផ្ទេរ​តំណែង​ឱ្យ ហ៊ុន ម៉ាណែត បន្តិច​ផ្ទេរ​អំណាច​ឱ្យ​ទៅអ្នក​​នេះ ឱ្យ​ទៅ​អ្នក​នោះ។ ឥឡូវមិន​បាច់​ផ្ទេរ​តែម្តង នៅ​អ៊ីចឹង​តែម្តងទៅ »។

លោក ហ៊ុន សែន ថ្លែង​បែបនេះ ជាការ​ឆ្លើយតប​ទៅនឹង​មតិរិះគន់​ទាំងឡាយ​ដែល​ថា លោក​កំពុង​រៀប​ចំគម្រោង​ផ្ទេរអំណាច​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​ គឺលោក ហ៊ុន ម៉ាណែត។


ទោះជាយ៉ាងណា អ្នក​តាម​ដាន​ស្ថានការណ៍​រិះគន់ថា ការ​ដឹកនាំ​ប្រទេស​តែម្នាក់ឯងដោយ​គ្មាន​ពេល​កំណត់​ គឺ​ជាគ្រោះថ្នាក់សម្រាប់ជាតិ និង​ឆ្លុះ​បញ្ចាំងពីរឿង​អសមត្ថភាព​របស់​អ្នក​ដឹកនាំ​ទៅវិញទេ។

អ្នកសិក្សា​​ផ្នែក​ច្បាប់លោក វ៉ន ចាន់ឡូត ថ្លែងថា មាន​តែ​ប្រទេស​ផ្តាច់ការ​ទេ ទើប​អ្នកដឹកនាំអាច​កាន់​អំណាច​បាន​យូរ​តាម​ចិត្ត​ចង់។ លោក​បន្តថា អ្នក​ដឹកនាំ​ជំនាន់​មុន គួរ​តែ​កសាងធនធាន​មនុស្សដែល​មាន​សមត្ថភាពដើម្បី​​ដឹកនាំ​ជាតិបន្ត មិនមែន​គិត​ថា មាន​តែ​ខ្លួន​ទើប​អាច​ដឹកនាំ​ជាតិ​បែបនេះទេ៖ «កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្ត្រី ៣០ឆ្នាំ ទៅ ៤០ឆ្នាំ​ ហើយ ប៉ុន្តែ​មិន​អាច​រក​អ្នក​ណា​ជា​បេក្ខជន​ជំនួស​ខ្លួន​បាននៅ​ក្នុង​ការ​បោះឆ្នោត ដើម្បីឱ្យ​ប្រជាពលរដ្ឋមាន​ការ​ទុក​ចិត្ត​ហ្នឹង។ អ៊ីចឹង​​កង្វះ​ប្រសិទ្ធភាពដឹកនាំ​​ហ្នឹង​ហើយ ដែល​ធ្វើ​ឱ្យ​អ្នក​ដឹកនាំ​មិន​ទុក​ចិត្ត​ទៅដល់​អ្នក​ផ្សេង ឬ​ក៏​មនុស្ស​នៅក្នុង​គណបក្ស ដែល​អាច​ជំនួស​ខ្លួន​ជា​បេក្ខភាព​នៃ​នាយ​ករដ្ឋ​មន្ត្រីបាន ទើប​ធ្វើ​ឱ្យ​អ្នក​ដឹកនាំ​នោះ ក្រាញ​អំណាច​រហូត​ទាល់តែ​អស់​ជីវិតអ៊ីចឹង​ទៅ»។

លោក ហ៊ុន សែន ត្រូវ​បានកង​ទ័ពវៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រីកាល​ពី​ឆ្នាំ​១៩៨៥ ហើយ​បាន​បន្ត​ស្ថិត​ក្នុង​តួនាទី​នេះ​រហូត​ដល់​បច្ចុប្បន្ន​។ ទោះជាយ៉ាងណា លោក​អាច​រក្សា​តួនាទី​ជានាយករដ្ឋ​មន្ត្រី​ក្នុង​រយៈពេល​ជាង ៣៥ឆ្នាំ មកនេះ មិន​មែន​ដោយ​សារ​ពលរដ្ឋ​គាំទ្រ​​ទាំងស្រុង​នោះទេ ប៉ុន្តែ​គឺដោយសារ​ការ​ធ្វើ​រដ្ឋ​ប្រហារ ការ​បង្ក្រាប​សំឡេង​ប្រឆាំង និង​របៀប​ដឹកនាំបែប​ផ្តាច់​ការរបស់​លោក។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) រក​ឃើញថា ក្នុង​រយៈពេល​ជាង ៣ទសវត្សរ៍ ​នៃការ​គ្រប់​គ្រង​របស់​លោក ហ៊ុន សែន ករណីរំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរបាន​កើត​មាន​ឡើង​ឥតស្រាកស្រាន្ត។ ករណី​ទាំងនោះ មាន​ដូច​ជា ការ​សម្លាប់មនុស្ស​ក្រៅច្បាប់ អំពើទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន​តាម​អំពើ​ចិត្ត ការរារាំង​សេរីភាព​ជួប​ជុំ និង​ការ​ប្រមូល​ផ្តុំ ព្រម​ទាំងការ​បង្កើត​បណ្តាញ​ស៊ើបការណ៍​ និង​រាយការណ៍​ពេញប្រទេស​ ដើម្បី​បំភិត​បំភ័យ និង​បំភ័ន្តសាធារណមតិ។

ទោះជាយ៉ាងណា អ្នក​វិភាគនិងអ្នក​នយោបាយ​បក្ស​ប្រឆាំងជឿជាក់ថា ពលរដ្ឋ​ខ្មែរអាច​​នឹង​អនុគ្រោះ​ដល់​ទង្វើ​អាក្រក់​របស់​លោក ហ៊ុន សែន កាល​ពី​មុន ប្រសិន​បើ​លោកព្រម​​ងាក​មកស្តារលទ្ធិ​ប្រជាធិបតេយ្យ រៀបចំការ​បោះឆ្នោត​ដោយ​ត្រឹម​ត្រូវ និង​បោះបង់​ចោល​គំនិត​ផ្ទេរអំណាច​តវង្សត្រកូល៕

3 comments:

Anonymous said...

Ah Kwak Hun Sen will stay in power until Saddam Hussein comes to select Hun Se as his new roommate and new lover.

Anonymous said...

Phkay Kanduoy Meh Vear !! Ah Chker Chkuot Hun Sen can barely read Khmer. Puok Ah Kantorb are smart at destroying Cambodia by selecting Ah Lngeu Lngeu Hun Sen to kill Khmer people for them.

Anonymous said...

There're two things that Hun Sen really hate in his life:
1. To spread rumors that his eldest son is not his real son.
2. To burn his cardboard picture.

Why Sam Rainsy didn't do that?