Khmer Circle: Adolf Hitler would also have denied presence of concentration camps in Europe...
🔺🔺🔺
ដោយ ឡេង ម៉ាលី
2021-03-24
(ឆ្វេង) មេធាវីអន្តរជាតិលោក រីឆាត រ៉ជើស (Richard Rogers) និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច។
រូប៖ RFA និងហ្វេសប៊ុកព្រឹទ្ធសភា
បក្សកាន់អំណាចមិនជឿថា តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ចាត់ការបណ្ដឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធការរំលោភបំពានដីធ្លី និងសិទ្ធមនុស្សនៅកម្ពុជា ដែលកប់ចោលយូរឆ្នាំមកហើយនេះទេ។ ការលើកឡើងនេះ បន្ទាប់ពីមេធាវីអន្តរជាតិអះអាងថា រដ្ឋអាជ្ញា នៃតុលាការអន្តរជាតិ នឹងចាត់ការបណ្ដឹងប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន នៅឆ្នាំនេះ។
តំណាងបក្សកាន់អំណាចអះអាងថា រដ្ឋាភិបាលមិនខ្វល់នឹងពាក្យប្ដឹង របស់មេធាវីអន្តរជាតិ លោក រីឆាត រ៉ូជើស (Richard Rogers) នៅតុលាការព្រហ្មទណ្ឌអន្តរជាតិ តាំងពីដើមមក ដោយសារអាជ្ញាធរកម្ពុជាមិនបានរំលោភសិទ្ធិដីធ្លី និងសិទ្ធិមនុស្ស ដូចការចោទប្រកាន់នេះទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បញ្ជាក់ថា ជម្លោះដីធ្លី បានកើតឡើងដោយសារសង្គ្រាមរ៉ាំរ៉ៃ និងការរំលាយកម្មសិទ្ធិដីធ្លី នៅសម័យខ្មែរក្រហម។ លោកបន្តថា ជម្លោះដណ្ដើមដីធ្លីនេះ ក៏ជាផ្នែកមួយ ដោយសារមានការអភិវឌ្ឍន៍ស្រុកទេសឲ្យរីកចម្រើនដូចសព្វថ្ងៃ។ លោកអះអាងថា រដ្ឋាភិបាលបានដោះស្រាយជម្លោះនេះបានច្រើនលើសលុប ហើយនៅសេសសល់ជម្លោះដីធ្លីតិចតួចបំផុត កំពុងកើតមាន។
ចំណែកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាវិញ លោក សុខ ឥសាន អះអាងថា កម្ពុជាមិនទាន់អសន្តិសុខធ្ងន់ធ្ងរ ដូចប្រទេសមួយចំនួននៅឡើយទេ។ លោកជំរុញមេធាវីអន្តរជាតិ ឱ្យយកចិត្តទុកដាក់ ប្ដឹងក្រុមប្រទេសណា ដែលមានអសន្តិសុខធ្ងន់ធ្ងរជាជាងប្តឹងរដ្ឋាភិបាលកម្ពុជា៖ «ហើយរាជរដ្ឋាភិបាល លោកបានដោះស្រាយជាបន្តបន្ទាប់ហើយ រាប់ម៉ឺនករណីហើយ ដោះស្រាយនៅសល់តែបន្តិចបន្តួចប៉ុណ្ណោះទេ ហើយចោទ យកអារឿងទំនាស់ដីធ្លី ធ្វើជាបាតុភាពអសកម្មហ្នឹង ជារឿងធំ ខ្ញុំយល់ថា បើតុលាការចាត់ការទៀត ខ្ញុំអត់យល់ទេ រឿងហ្នឹង មិនដឹងតុលាការអ្វីទេ។ ខ្ញុំមិនថា តុលាការហ្នឹង យករឿងហ្នឹងមក ធ្វើជារឿងធំទេ»។
កាលពីពេលថ្មីៗ នេះ រដ្ឋអាជ្ញាម្នាក់ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិបានថ្លែងក្នុងវេទិកាសាធារណៈថា ខាងតុលាការនឹងចាត់ការបណ្ដឹង ដែលនៅមិនទាន់ចាត់ការទាំងអស់ នៅត្រឹមខែធ្នូ ឆ្នាំនេះ ក្នុងនោះ ក៏មានករណីរំលោភដីធ្លីនៅកម្ពុជាមួយដែរ។
មេធាវីអន្តរជាតិ លោក រីឆាត រ៉ូជើស ប្រាប់អាស៊ីសេរីថា រយៈពេល ៧ឆ្នាំមកនេះ លោក បានខិតខំប្រមូលភស្តុតាងជាច្រើន ដើម្បីដាក់ជូនទៅរដ្ឋអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ពាក់ព័ន្ធនឹងការធ្វើទុក្ខបុកម្នេញ លើប្រជាពលរដ្ឋខ្មែរជាប្រព័ន្ធ។ ភស្តុតាងទាំងនោះ បានបង្ហាញថា អាជ្ញាធរបានបណ្ដេញពលរដ្ឋចេញទាំងបង្ខំ និងហិង្សាចេញពីលំនៅឋាន ពីដីធ្លីរបស់ពួកគាត់។
លោកមេធាវីអះអាងថា អំពើទាំងនោះ គឺជាផ្នែកមួយ នៃបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ ការជម្លៀសប្រជាពលរដ្ឋក្នុងរូបភាពជាការបណ្ដេញចេញដោយបង្ខំ ក៏ជាធាតុផ្សំនៃបទល្មើស ដែលមានចែងក្នុងលក្ខន្តិកៈរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិដែរ។
មេធាវីអន្តរជាតិ ថាបណ្ដឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ នឹងត្រូវយកមកសម្រេច ក្នុងឆ្នាំនេះ។
ក្រៅពីនេះ លោក អះអាងថាអង្គការអន្តរជាតិធំៗចំនួន ២ទៀត គឺអង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស (FIDH) និងអង្គការឃ្លាំមើលពិភពលោក (Global Witness) និងគាំទ្រដោយអង្គការជាតិ និងអន្តរជាតិជិត ៥០ អង្គការនិងស្ថាប័ន បានផ្ញើលិខិតទៅព្រះរាជអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ដោយជំរុញឲ្យគាត់ពន្លឿនករណីនៅកម្ពុជា ឲ្យបានឆាប់ដែរ។
លោក រីឆាត រ៉យជើស ថាទោះបីនៅពេលនេះ ពួកអភិជន និងអ្នកមានអំណាច បានបន្ថយសកម្មភាពរំលោភដីធ្លីខ្លះហើយក្តី មិនមែនបានន័យថា បញ្ហាទាំងអស់នេះ ត្រូវបានដោះស្រាយនោះទេ។ ឧក្រិដ្ឋកម្មដែលបានកើតរួច គឺជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។ ជនរងគ្រោះត្រូវការយុត្តិធម៌។ ពួកគាត់ត្រូវការអ្នកប្រព្រឹត្ត ឲ្យទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន៖ «ដូច្នេះ អ្នកកាន់អំណាចទាំងនោះ មិនអាចយកលេសថា កាលពីមុនពួកគាត់ប្រព្រឹត្តបទឧក្រិដ្ឋច្រើនជាងនេះ ឥឡូវប្រព្រឹត្តិតិចជាងនោះទេ។ វាមិនខុសពីបទឧក្រិដ្ឋសង្គ្រាម ដែលជនឧក្រិដ្ឋ បានប្រព្រឹត្តិម្ភៃសាមសិបឆ្នាំមុនក៏ដោយ ក៏ចៀសមិនផុតពីត្រូវយកមកកាត់ទោសនោះដែរ ព្រោះជនរងគ្រោះ ត្រូវការយុត្តិធម៌។ សូមមើលករណីពួកខ្មែរក្រហម។ មេខ្មែរក្រហមប្រព្រឹត្តិបទឧក្រិដ្ឋនេះ តាំងពីជាង៤០ឆ្នាំមុន។ តែតុលាការ នៅតែយកពួកគាត់មកកាត់ទោសបាន ព្រោះជនរងគ្រោះ ត្រូវតែទទួលបានយុត្តិធម៌»។
លោក រីឆាត រ៉ូជើស បានប្ដឹងរដ្ឋាភិបាល ក្នុងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ទៅតុលាការអន្តរជាតិ កាលពីឆ្នាំ២០១៤។ មេធាវីអន្តរជាតិរូបនេះ ក៏តែងតែរិះគន់សកម្មភាពបង្ក្រាប និងសារគំរាមសម្លាប់ពលរដ្ឋខ្មែរ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ។ ជាក់ស្ដែង កាលពីអំឡុងពេលនៃគម្រោងធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាលឆ្នាំ២០១៩ លោកមេធាវី រីឆាត រ៉ូជើស បានព្រមានថា បើកងកម្លាំងប្រដាប់អាវុធហ៊ានបាញ់បង្ក្រាបជនស៊ីវិល ដែលអមដំណើរថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិមែន នោះគឺជាបទឧក្រិដ្ឋ ហើយលោកនឹងដាក់បណ្ដឹងបន្ថែមទៀត ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។
ជុំវិញចំណាត់ការរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ក្នុងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ពាក់ព័ន្ធនឹងការរំលោភដីធ្លីនេះ អង្គការសង្គមស៊ីវិលនៅកម្ពុជា ក៏កំពុងរង់ចាំមើលដំណើរការក្តីនេះដែរ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត សង្កេតឃើញថា ការរំលោភសិទ្ធិដីធ្លីនៅកម្ពុជា មានលក្ខណៈធ្ងន់ធ្ងរ ហើយការដោះស្រាយកន្លងមក គឺពលរដ្ឋច្រើនលើសលប់ មិនពេញចិត្តទេ។ លោកបន្តថា ពលរដ្ឋជាច្រើន ទទួលយកដំណោះស្រាយដែលមិនសមស្រប ដោយសារពួកគាត់គ្មានជម្រើស។ លោក វណ្ណ សូផាត យល់ថា ពលរដ្ឋចង់ឲ្យដោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ និងដំណោះស្រាយសមស្រប ទើបជាការប្រសើរជាងការដោះស្រាយតាមផ្លូវតុលាការ៖ «អ៊ីចឹងឃើញថា កន្លងមកនេះ វាមិនមែនជាជម្រើស មិនមែនជាការចង់ទេ។ ប៉ុន្តែដោយសារអស់ជម្រើសប្រជាពលរដ្ឋប៉ះពាល់ដីធ្លីហ្នឹង គឺថា គាត់ត្រូវតែស្វែងរកដំណោះស្រាយផ្សេងទៀត ដូចជា តាមរយៈប្រព័ន្ធតុលាការអន្តរជាតិអ្វី ជាដើម»។
របាយការណ៍របស់ក្រសួងដែនដី បង្ហាញថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ចុងខែធ្នូ ឆ្នាំ២០២០ គណៈកម្មការសុរិយោដីដោះស្រាយបញ្ចប់វិវាទដីធ្លី បានជាងពីរម៉ឺន (២៣.០៥០) គ្រួសារ ស្មើនឹងផ្ទៃដីជាងប្រាំមួយពាន់ (៦.៥២៣,៤៩) ហិកតារ។
ទោះជាយ៉ាងណា ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ អាជ្ញាធររបបលោក ហ៊ុន សែន បានបង្ក្រាបឥតឈប់ឈរលើពលរដ្ឋ និងសហគមន៍មានជម្លោះដីធ្លី ដែលហ៊ានចេញតវ៉ា។ អាជ្ញាធរបានចោទសហគមន៍ដីធ្លីខ្លះថា ជាក្រុមប្រឆាំង និងខ្លះទៀតថា ជាក្រុមរំលោភយកដីរដ្ឋ ដីក្រុមហ៊ុន ឬរំលោភយកដីអ្នកមានអំណាចជាដើម។
មួយរយៈចុងក្រោយនេះ អាជ្ញាធរបានប្ដូរវិធីសាស្ត្របង្ក្រាបអ្នកមានជម្លោះដីធ្លីពីការប្រើហិង្សាផ្ទាល់ មកជាវិធានការព្រមាន និងប្ដឹងក្នុងក្របខណ្ឌច្បាប់វិញ។ អាជ្ញាធរ និងមន្ត្រីតុលាការបានចោទប្រកាន់សហគមន៍ដីធ្លី ដែលតែងចេញតវ៉ាញឹកញាប់ ពីបទញុះញង់ និងការតម្រូវឲ្យបង្ហាញខ្លួន នៅប៉ុស្តិ៍ប៉ូលិស ក្រោមលក្ខខណ្ឌឈប់ឲ្យតវ៉ាជាដើម ជាពិសេស ពលរដ្ឋខ្លះត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោស ដោយសារតែសកម្មភាពតវ៉ារឿងដីធ្លីរបស់ពួកគាត់៕
1 comment:
How smart is the evil Vietnam ?
The evil Vietnam put Ah Lngi Lngeu Hun Sen in power to execute all Vietnam's deadly plans to swallow Cambodia.
The evil Vietnam put this asshole Yuon named Ah Nguyen Van Shit aka Sok Eysan to say all kind of shits to infuriate the international community, aiming to isolate Cambodia from the rest of the world - killing Cambodia slowly but surely and finally Cambodia will fall into Vietnam's hand.
Therefore, as long as Ah Chker Chkuot Hun Sen stays in power, Vietnam's plan to finish Cambodia from the world map remains intact.
Khmer people must elevate their courage, their spirit of nationalism, and fight for the restoration of the CNRP. This is the first step that Khmer people must do.
We should emulate the bravery of Myanmar's people, who did not face the prospect of losing Myanmar to other Country like Khmer people, but they rose up against social injustice.
In fact, Khmer people should have more courage than Myanmar's people because they will suffer so much more should the evil Vietnam complete its Vietnamization of Cambodia.
Post a Comment