Thursday 25 March 2021

បក្ស​កាន់​អំណាចតបទៅមេធាវីអន្តរជាតិ​ថា អាជ្ញាធរ​មិន​បាន​រំលោភសិទ្ធិមនុស្ស និង​សិទ្ធិដីធ្លីឡើយ​


Khmer Circle: Adolf Hitler would also have denied presence of concentration camps in Europe...

🔺🔺🔺

ដោយ ឡេង ម៉ាលី
2021-03-24
បក្ស​កាន់​អំណាចតបទៅមេធាវីអន្តរជាតិ​ថា អាជ្ញាធរ​មិន​បាន​រំលោភសិទ្ធិមនុស្ស និង​សិទ្ធិដីធ្លីឡើយ​ 

(ឆ្វេង) មេធាវី​អន្តរជាតិ​​លោក រី​ឆាត​ ​រ៉​ជើ​ស (​Rich​ar​d​ Ro​g​e​rs) និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច។
រូប៖ RFA និង​ហ្វេសប៊ុកព្រឹទ្ធសភា


បក្ស​កាន់​អំណាច​មិន​ជឿ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ចាត់​ការ​បណ្ដឹង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ ពាក់ព័ន្ធ​ការ​រំលោភ​បំពាន​ដីធ្លី និង​សិទ្ធ​មនុស្ស​នៅ​កម្ពុជា ដែល​កប់​ចោល​យូរ​ឆ្នាំ​មក​ហើយ​នេះ​ទេ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​មេធាវី​អន្តរជាតិ​អះអាង​ថា រដ្ឋ​អាជ្ញា នៃ​តុលាការ​អន្តរជាតិ នឹង​ចាត់​ការ​បណ្ដឹង​ប្រឆាំង​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅ​ឆ្នាំ​នេះ។

តំណាង​បក្ស​កាន់​អំណាច​អះអាង​ថា រដ្ឋាភិបាល​មិន​ខ្វល់​នឹង​ពាក្យ​ប្ដឹង របស់​មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើស (Richard Rogers) នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ តាំង​ពី​ដើម​មក ដោយសារ​អាជ្ញាធរ​កម្ពុជា​មិន​បាន​រំលោភ​​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​មនុស្ស ដូច​ការ​ចោទ​ប្រកាន់​នេះ​ទេ។


អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន បញ្ជាក់​ថា ជម្លោះ​ដីធ្លី បាន​កើត​ឡើង​ដោយសារ​សង្គ្រាម​រ៉ាំរ៉ៃ និង​ការ​រំលាយ​កម្មសិទ្ធិ​ដីធ្លី នៅ​សម័យ​ខ្មែរ​ក្រហម។ លោក​បន្ត​ថា ជម្លោះ​ដណ្ដើម​ដីធ្លី​នេះ ក៏​ជា​ផ្នែក​មួយ ដោយសារ​មាន​ការ​អភិវឌ្ឍន៍​ស្រុក​ទេស​ឲ្យ​រីក​ចម្រើន​ដូច​សព្វ​ថ្ងៃ។ លោក​អះអាង​ថា រដ្ឋាភិបាល​បាន​ដោះ​ស្រាយ​ជម្លោះ​នេះ​បាន​ច្រើន​លើស​លុប ហើយ​នៅ​សេសសល់​ជម្លោះ​ដីធ្លី​តិច​តួច​បំផុត កំពុង​កើត​មាន។

ចំណែក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​វិញ លោក សុខ ឥសាន អះអាង​ថា កម្ពុជា​មិន​ទាន់​អសន្តិសុខ​ធ្ងន់ធ្ងរ ដូច​ប្រទេស​មួយ​ចំនួន​នៅ​ឡើយ​ទេ។ លោក​ជំរុញ​មេធាវី​អន្តរជាតិ ឱ្យ​យក​ចិត្ត​ទុក​ដាក់ ​ប្ដឹង​ក្រុម​ប្រទេស​ណា ដែល​មាន​អសន្តិសុខ​ធ្ងន់ធ្ងរ​ជា​ជាង​ប្តឹង​រដ្ឋាភិបាល​កម្ពុជា៖ «ហើយ​រាជ​រដ្ឋាភិបាល លោក​បាន​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់​ហើយ​ រាប់​ម៉ឺន​ករណី​ហើយ ដោះស្រាយ​នៅ​សល់​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​ទេ ហើយ​ចោទ យក​អា​រឿង​ទំនាស់​ដីធ្លី​ ធ្វើ​ជា​បាតុភាព​អសកម្ម​ហ្នឹង​ ជា​រឿង​ធំ​​ ខ្ញុំ​យល់​ថា បើ​តុលាការ​ចាត់​ការ​ទៀត ខ្ញុំ​អត់​យល់​ទេ រឿង​ហ្នឹង មិន​ដឹង​តុលាការ​អ្វី​ទេ។ ខ្ញុំ​មិន​​ថា តុលាការ​ហ្នឹង យក​រឿង​ហ្នឹង​មក ធ្វើ​ជា​រឿង​ធំ​ទេ»។

កាល​ពី​ពេល​ថ្មីៗ​ នេះ​​ រដ្ឋ​​​អាជ្ញា​ម្នាក់​​ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​ថា ខាង​តុលាការ​នឹង​ចាត់ការ​បណ្ដឹង ដែល​នៅ​មិន​ទាន់​ចាត់ការ​ទាំង​អស់ នៅ​ត្រឹម​ខែធ្នូ ឆ្នាំ​នេះ ក្នុង​នោះ ក៏​មាន​ករណី​រំលោភ​ដីធ្លី​នៅ​កម្ពុជា​មួយ​ដែរ។

មេធាវី​អន្តរជាតិ លោក រីឆាត រ៉ូជើស ប្រាប់​អាស៊ី​សេរី​ថា រយៈ​ពេល ៧ឆ្នាំ​មក​នេះ លោក បាន​ខិតខំ​ប្រមូល​ភស្តុតាង​ជា​ច្រើន ដើម្បី​ដាក់​ជូន​ទៅ​រដ្ឋអាជ្ញា នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ ពាក់ព័ន្ធ​​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ លើ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ប្រព័ន្ធ។ ភស្តុតាង​ទាំង​នោះ បាន​បង្ហាញ​ថា អាជ្ញាធរ​បាន​បណ្ដេញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ និង​ហិង្សា​ចេញពី​លំនៅឋាន ពី​ដីធ្លី​របស់​ពួក​គាត់។

លោក​មេធាវី​អះអាង​ថា ​អំពើ​ទាំង​នោះ គឺជា​ផ្នែក​មួយ នៃ​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ។ ការ​ជម្លៀស​ប្រជាពលរដ្ឋ​ក្នុង​រូបភាព​ជា​ការ​បណ្ដេញ​ចេញ​ដោយបង្ខំ ក៏​ជា​ធាតុផ្សំ​នៃ​បទល្មើស ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែរ។

732dea82-8239-440a-805a-56ed6ba2b4e1.jpeg

មេធាវី​អន្តរជាតិ​ ​ថា​បណ្ដឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ ​នឹង​ត្រូវ​យកមក​សម្រេច​ ​ក្នុងឆ្នាំនេះ​។

ក្រៅ​ពី​នេះ លោក អះអាង​ថា​​អង្គការ​អន្តរជាតិ​ធំ​ៗ​ចំនួន​ ​២​​ទៀត​ ​គឺ​អង្គការ​សហ​ព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស​ (​F​I​D​H​) ​និង​អង្គការ​ឃ្លាំមើល​ពិភពលោក​ (​G​l​ob​a​l​ ​Witness​) និងគាំទ្រដោយអង្គការជាតិ និង​អន្តរជាតិជិត ៥០ អង្គការ​និងស្ថាប័ន ​បាន​ផ្ញើ​លិខិត​ទៅ​ព្រះ​រាជ​អាជ្ញានៃតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ​ ​ដោយ​ជំរុញ​​​ឲ្យ​គាត់​ពន្លឿន​ករណី​នៅ​កម្ពុជា​​ ឲ្យបាន​ឆាប់ដែរ​។

លោក រីឆាត រ៉យជើស ថាទោះបី​នៅ​ពេលនេះ​ ​ពួក​អភិជន​ ​និង​អ្នកមានអំណាច​ ​បាន​បន្ថយ​សកម្មភាព​រំលោភ​ដីធ្លី​ខ្លះ​ហើយ​ក្តី​ ​មិនមែន​បានន័យ​ថា​ ​បញ្ហា​ទាំងអស់​នេះ​ ​ត្រូវ​បាន​ដោះស្រាយ​នោះ​ទេ​។​ ​ឧក្រិដ្ឋកម្ម​ដែល​បាន​កើត​រួច​ ​គឺជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​។​ ​ជនរងគ្រោះ​ត្រូវការ​យុត្តិធម៌​។​ ​ពួកគាត់​ត្រូវការ​អ្នក​ប្រព្រឹត្ត​ ​ឲ្យ​ទទួលខុសត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន​៖ «​ដូច្នេះ​ អ្នកកាន់អំណាច​ទាំងនោះ​ ​មិន​អាច​​​យកលេស​ថា​ ​កាលពីមុន​ពួកគាត់​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ច្រើនជាង​នេះ​ ​ឥឡូវ​ប្រព្រឹត្តិ​​តិច​ជាង​នោះ​ទេ​។​ ​វា​មិន​ខុស​ពី​បទឧក្រិដ្ឋ​សង្គ្រាម​ ​ដែល​ជន​ឧក្រិដ្ឋ​ ​បាន​ប្រព្រឹត្តិ​ម្ភៃ​សាមសិប​ឆ្នាំមុន​ក៏ដោយ​ ​ក៏​ចៀស​មិន​ផុត​ពី​ត្រូវ​យកមក​កាត់ទោស​នោះ​ដែរ​ ​ព្រោះ​ជនរងគ្រោះ​ ​ត្រូវការ​យុត្តិធម៌​។​ ​សូម​​​មើល​ករណី​ពួក​ខ្មែរក្រហម​។​ ​មេ​ខ្មែរក្រហម​ប្រព្រឹត្តិ​បទឧក្រិដ្ឋ​នេះ​ ​តាំងពី​ជាង​៤​០​ឆ្នាំមុន​។​ ​តែ​តុលាការ​ ​នៅតែ​យក​ពួកគាត់​មក​កាត់ទោស​បាន​ ​ព្រោះ​ជនរងគ្រោះ​ ​ត្រូវតែ​ទទួល​បាន​យុត្តិធម៌​»។

លោក រីឆាត រ៉ូជើស បាន​ប្ដឹងរដ្ឋាភិបាល ក្នុង​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ ទៅ​តុលាការ​អន្តរជាតិ កាល​ពី​ឆ្នាំ២០១៤។ មេធាវី​អន្តរជាតិ​រូប​នេះ ក៏​តែង​តែ​រិះគន់​សកម្មភាព​បង្ក្រាប និង​សារ​គំរាម​សម្លាប់​ពលរដ្ឋ​ខ្មែរ របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែរ។ ជាក់​ស្ដែង កាល​ពី​អំឡុង​ពេល​នៃ​គម្រោង​ធ្វើ​មាតុភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ឆ្នាំ២០១៩ លោក​មេធាវី រីឆាត រ៉ូជើស បាន​ព្រមាន​ថា បើ​កងកម្លាំង​ប្រដាប់​អាវុធ​ហ៊ាន​បាញ់​បង្ក្រាប​ជនស៊ីវិល ​ដែល​អម​ដំណើរ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មែន នោះ​គឺ​ជា​បទ​ឧក្រិដ្ឋ ហើយ​លោក​នឹង​ដាក់​បណ្ដឹង​បន្ថែម​ទៀត​ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC)។

ជុំវិញ​ចំណាត់​ការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ ពាក់ព័ន្ធ​​នឹង​ការ​រំលោភ​ដីធ្លី​នេះ អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ក៏​កំពុង​រង់ចាំ​មើល​ដំណើរការ​ក្តី​នេះ​ដែរ។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ​សង្កេត​ឃើញ​ថា ការ​រំលោភ​សិទ្ធិ​ដីធ្លី​នៅ​កម្ពុជា មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​ការ​ដោះ​ស្រាយ​កន្លង​មក គឺ​ពលរដ្ឋ​ច្រើន​លើសលប់ មិន​ពេញ​ចិត្ត​​ទេ។ លោក​បន្ត​ថា ពលរដ្ឋ​ជា​ច្រើន ទទួល​យក​ដំណោះស្រាយ​ដែល​មិន​សម​ស្រប ដោយ​សារ​ពួក​គាត់​គ្មាន​ជម្រើស។ លោក វណ្ណ សូផាត យល់​ថា ពលរដ្ឋ​ចង់​ឲ្យ​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី ក្រៅ​ប្រព័ន្ធ​តុលាការ និង​ដំណោះស្រាយ​សម​ស្រប ទើប​ជា​ការ​ប្រសើរ​ជាង​ការ​ដោះ​ស្រាយ​តាម​ផ្លូវ​តុលាការ៖ «អ៊ីចឹង​ឃើញ​ថា កន្លង​មក​នេះ វា​មិន​មែន​ជា​ជម្រើស មិន​មែន​ជា​ការ​ចង់​ទេ។ ប៉ុន្តែ​ដោយ​សារ​អស់​ជម្រើស​ប្រជាពលរដ្ឋ​ប៉ះពាល់​ដីធ្លី​ហ្នឹង គឺ​ថា គាត់​ត្រូវ​តែ​ស្វែង​រក​ដំណោះស្រាយ​ផ្សេង​ទៀត ដូច​ជា តាម​រយៈ​ប្រព័ន្ធ​តុលាការ​អន្តរជាតិ​អ្វី​ ជាដើម»។

របាយការណ៍​របស់​ក្រសួង​ដែន​ដី បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ២០០៥ ដល់​ចុង​ខែ​ធ្នូ ឆ្នាំ២០២០ គណៈកម្មការ​សុរិយោ​ដី​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ដីធ្លី បាន​ជាង​ពីរ​ម៉ឺន (២៣.០៥០) គ្រួសារ ស្មើ​​នឹង​ផ្ទៃ​ដី​ជាង​ប្រាំ​មួយ​ពាន់ (៦.៥២៣,៤៩) ហិកតារ។

ទោះ​ជា​យ៉ាង​ណា ក្នុង​រយៈ​ពេល​ជាង ១០ឆ្នាំ​ចុង​ក្រោយ​នេះ អាជ្ញាធរ​របប​លោក ហ៊ុន សែន បាន​បង្ក្រាប​ឥត​ឈប់ឈរ​លើ​ពលរដ្ឋ និង​សហគមន៍​មាន​ជម្លោះ​ដីធ្លី ដែល​ហ៊ាន​ចេញ​តវ៉ា។ អាជ្ញាធរ​បាន​ចោទ​សហគមន៍​ដីធ្លី​ខ្លះ​ថា ជា​ក្រុម​ប្រឆាំង និង​ខ្លះ​ទៀត​ថា ជា​ក្រុម​រំលោភ​យក​ដី​រដ្ឋ ដី​ក្រុមហ៊ុន ឬ​រំលោភ​យក​ដី​អ្នក​មាន​អំណាច​ជា​ដើម។

មួយ​រយៈ​ចុង​ក្រោយ​នេះ អាជ្ញាធរ​បាន​ប្ដូរ​វិធី​សាស្ត្រ​បង្ក្រាប​អ្នក​មាន​ជម្លោះ​ដីធ្លី​ពី​ការ​ប្រើ​ហិង្សា​ផ្ទាល់​ មក​ជា​វិធានការ​ព្រមាន និង​ប្ដឹង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់​វិញ។ អាជ្ញាធរ និង​មន្ត្រី​តុលាការ​បាន​ចោទ​ប្រកាន់​សហគមន៍​ដីធ្លី ដែល​តែង​ចេញ​តវ៉ា​ញឹកញាប់ ពី​បទ​ញុះញង់ និង​ការ​តម្រូវ​ឲ្យ​បង្ហាញ​ខ្លួន នៅ​ប៉ុស្តិ៍​ប៉ូលិស ក្រោម​លក្ខខណ្ឌ​ឈប់​ឲ្យ​តវ៉ា​ជា​ដើម ជា​ពិសេស ពលរដ្ឋ​ខ្លះ​ត្រូវ​បាន​ចាប់​ខ្លួន និង​ផ្ដន្ទាទោស ដោយសារ​តែ​សកម្មភាព​តវ៉ា​រឿង​ដីធ្លី​របស់​ពួក​គាត់៕

1 comment:

Anonymous said...

How smart is the evil Vietnam ?

The evil Vietnam put Ah Lngi Lngeu Hun Sen in power to execute all Vietnam's deadly plans to swallow Cambodia.

The evil Vietnam put this asshole Yuon named Ah Nguyen Van Shit aka Sok Eysan to say all kind of shits to infuriate the international community, aiming to isolate Cambodia from the rest of the world - killing Cambodia slowly but surely and finally Cambodia will fall into Vietnam's hand.

Therefore, as long as Ah Chker Chkuot Hun Sen stays in power, Vietnam's plan to finish Cambodia from the world map remains intact.

Khmer people must elevate their courage, their spirit of nationalism, and fight for the restoration of the CNRP. This is the first step that Khmer people must do.

We should emulate the bravery of Myanmar's people, who did not face the prospect of losing Myanmar to other Country like Khmer people, but they rose up against social injustice.

In fact, Khmer people should have more courage than Myanmar's people because they will suffer so much more should the evil Vietnam complete its Vietnamization of Cambodia.