Monday, 8 March 2021

សិទ្ធិអំណាច​ប្រជាពលរដ្ឋកាន់តែរួមតូច ​ឆ្លុះបញ្ចាំង​ពីការដឹកនាំបែប​​ផ្តាច់ការ


ដោយ ខែ សុណង
2021-03-07
សិទ្ធិអំណាច​ប្រជាពលរដ្ឋកាន់តែរួមតូច ​ឆ្លុះបញ្ចាំង​ពីការដឹកនាំបែប​​ផ្តាច់ការ 

(ឆ្វេង) អ្នកវិភាគបញ្ហាសង្គម​ និង​នយោបាយ​បណ្ឌិត​ ឡៅ ម៉ុងហៃ និងលោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុក


ក្រោយពីរបបក្រុងភ្នំពេញរំលាយ​គណបក្សសង្គ្រោះជាតិ​ ហើយ​ក្រសោប​យកអំណាចផ្តាច់​មុខរួចមក​ របបក្រុងភ្នំពេញចាប់ផ្តើមប្រើ​គ្រប់គ្រប់វិធី​ដើម្បី​ដាក់ទោសទណ្ឌ​ និងបំបិទ​សិទ្ធិ​សេរី​ភាព​ជាមូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិថ្លែង​ថា ​​របប​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ ​គឺ​ប្រជាពលរដ្ឋ​គ្រប់​រូបមិន​ត្រឹមតែ​​មាន​សិទ្ធិសេរីភាព​​ប៉ុណ្ណោះទេ​ ​ពួកគេ​​ថែម​ទាំង​មាន​​កាតព្វ​កិច្ចទៀតផង​​ក្នុងការ​ចូលរួម​​កសាង​​ប្រជាធិបតេយ្យ​​ឲ្យប្រសើរឡើង​​ និង​​សហការ​ចូលរួម​អភិវឌ្ឍសង្គមជាតិ។​ ទោះជាយ៉ាងណា​​ លោក ​សោក​ស្តាយ​​ដែល​​របបក្រុង​ភ្នំពេញ​តែងតែបំភិតបំភ័យ ​​វាយប្រហារ​ ​និង​​ឃុំឃាំង​​លើ​ប្រជាពលរដ្ឋ​ដែល​មាន​និន្នា​ការ​ប្រ​ឆាំង​​ដោយ​​គ្រាន់តែ​​អនុវត្តសិទ្ធិសេរីភាព​​ជាមូលដ្ឋាន​របស់ខ្លួន​​ដែល​មាន​​ចែងក្នុង​ច្បាប់​​កំពូល​​របស់ជាតិ​។​ លោក​បន្តថា ​​នៅពេល​​ដែល​​សិទ្ធិអំណាច​​របស់​​ប្រជាពល​រដ្ឋ​កាន់តែ​​រួមតូច​បែប​នេះ​​ គឺឆ្លុះបញ្ចាំង​​ថា​​​លោក ហ៊ុន សែន​​ កំពុង​​គ្រប់គ្រង​​ប្រទេស​​តាមបែប​​ផ្តាច់ការ ​​ដែល​​ធ្វើឲ្យ​ប៉ះពាល់​​ធំធេង​​ដល់​​ផលប្រយោជន៍​​សាធារ​ណៈ​៖ ​«​បើរបបលោក​​នៅតែ​​បំបាត់​សំឡេងប្រឆាំង​​នៅតែ​​គាប់សង្កត់​​បិទសិទ្ធិសេរីភាព​​ប្រជាពលរដ្ឋ ​​គឺ​ប្រទេស​លោកខាងលិច​​ ប្រទេស​សេរី​ហ្នឹង​គេ​ដាក់​​ទណ្ឌកម្មធ្វើឲ្យ​​ប្រទេសកម្ពុជា​ជួបផលវិបាក​ផ្នែក​សេដ្ឋកិច្ច ​​ហើយ​មួយទៀត​​ការ​បំបិទ្ធិសេរីភាព​នេះ​​ វាក៏​ជាការ​រំលោភ​រដ្ឋធម្មនុញ្ញ​ដែរ​​ ព្រោះ​​រដ្ឋធម្មនុញ្ញ​ផ្តល់សិទ្ធិ​សេរី​ភាព​​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ»​។


​លោក ​អេង ឆៃអ៊ាង ​អះអាងថា ​​កត្តា​ជំរុញ​ឲ្យ​របប​​លោក ហ៊ុន សែន​​ ប្រើ​គ្រប់វិធី​​ដើម្បី​កម្ទេច​គណបក្សប្រឆាំង​ និង​បង្ក្រាបលើអ្នកប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​ដោយ​សន្តិវិធី​ជាបន្តបន្ទាប់នេះ ​ព្រោះ​លោក ​ហ៊ុន សែន​ ដឹងថាអំណាច​របស់លោកមិនរឹងមាំ ​ហើយ​ប្រជាប្រិយភាព​របស់លោកក៏ធ្លាក់​ចុះ ​ដែល​នឹង​ចាញ់​ឆ្នោត​បាត់បង់​អំណាច។ លោកយល់ថា​ វិធីដែល​ធ្វើឲ្យ​របបលោក​ ហ៊ុន សែន ​ប្រគល់​សិទ្ធិសេរីភាព​ជូនប្រជាពលរដ្ឋឡើងវិញ ​គឺមានតែ​ប្រជា​ពលរដ្ឋ​ខ្មែរ​សាមគ្គីគ្នា​ និង​តស៊ូ​មតិឲ្យ​សកម្ម​ព្រមគ្នា​ដូចនៅ​ប្រទេសថៃ​ និង​ប្រទេសភូមា​ ឬមី​យ៉ាន់ម៉ា ​​(Myanmar)​ ជាដើម៖ «ប៉ុន្តែខ្ញុំមើលឃើញថា​ អាភាពខ្លាច​របស់​ប្រជាពលរដ្ឋហ្នឹង វានឹងដល់​ពេលមួយ ​បើកាលណា​ការគាប់សង្កត់​ ការជិះជាន់ វានៅតែ​ខ្លាំងទៅៗ​ ប្រជាពលរដ្ឋខ្មែរ ​នឹងអស់ភាពអត់ធ្មត់ ​ហើយគាត់​ត្រូវតែចេញហើយ ​ប៉ុន្តែឥឡូវនេះ ​គឺមាន​តែយើង​ទាំងអស់គ្នា ​យើងរួមគ្នា​ យើងសាមគ្គីគ្នា​ ងើបឡើង​ស្រុះគ្នាទៅ​យើងនឹងឈ្នះហើយ»។

signal-2021-02-18-180038_002.jpeg


ស្ត្រីជាភរិយារបស់មន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចូលរួមតវ៉ានៅមុខតុលាការក្រុងភ្នំពេញ ដើម្បីទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួននាពេលកន្លងមក ប៉ុន្តែតែងតែរងការបង្ក្រាបនិងរារាំង។

 

ក្រៅពីអ្នកនយោបាយបក្សប្រឆាំងនេះ​ ​​អ្នក​ឃ្លាំ​មើលបញ្ហាសង្គម​ក៏ពិនិត្យឃើញថា​ សិទ្ធិ​អំណាច​របស់ប្រជាពល​រដ្ឋ​កម្ពុជា​កាន់តែរួមតូច ​និង​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដែរ។

អ្នកវិភាគបញ្ហាសង្គម​ និង​នយោបាយ​បណ្ឌិត​ ឡៅ ម៉ុងហៃ មាន​ប្រសាសន៍ថា​ របប​ណាក៏ដោយ​ដែលបង្ក្រាប ​និង​ដាក់ទោសទណ្ឌ​ប្រជាពលរដ្ឋ​មិនឲ្យ​ប្រើ​ប្រាស់​ដោយ​សិទ្ធិសេរីភាពដោយសន្តិវិធី​ដែលមានចែង​ក្នុងរដ្ឋធម្មនុញ្ញ ​គេអាច​និយាយ​បានថា​ របប​នោះកំពុងធ្វើសង្គ្រាមប្រឆាំង​នឹងប្រជាពលរដ្ឋខ្លួនឯង​ ដូចតួយ៉ាងនៅ​ប្រ​ទេស​ភូមា​ជាដើម​។ អ្នកវិភាគចាស់វស្សារូបនេះកត់សម្គាល់ថា​ សិទ្ធិសេរីភាព​របស់​ប្រជាព​ល​រដ្ឋកម្ពុជា បាន​ធ្លាក់​ចុះដុនដាប​ធ្ងន់ធ្ងរបន្តិចម្តងៗ​គួរឲ្យព្រួយ​បារម្ភ​បំផុត​​ចាប់តាំង​ក្រោយ​សម័យ​អ៊ុនតាក់ ​ឆ្នាំ១៩៩៣ ​ ​រហូតមកដល់​បច្ចុប្បន្ននេះ៖ «រឿងគោរពច្បាប់ហ្នឹង​ ក៏ដូចជា​ធ្វើតែច្បាប់​ដើម្បីតែ​គោល​បំណងមួយ​គឺដើម្បីបង្ក្រាប​​មិនឲ្យប្រើប្រាស់​សិទ្ធិសេរីភាព​មានចែងក្នុង​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង ​ហើយឃើញថ្មីៗនេះ ​ស្ថានភាពកាន់តែ​ធ្ងន់ធ្ងរទៅៗ។ តែកាលណា​យើងរឹតត្បិត​សិទ្ធិសេរី​ភាព​កាន់តែច្រើនៗទៅ ​គឺប្រជាពលរដ្ឋជាពិសេស​អ្នកសារព័ត៌មាន ​មិនអាច​យកការ​ពិតទៅផ្សព្វផ្សាយ​ហើយជូន​ជាព័ត៌មានដល់ថ្នាក់ដឹកនាំទេ​ ម្លោះហើយយើង​បាត់​បង់​ការពិត ​ព្រោះកាលណា​គ្រប់គ្រងប្រទេសមិនចាប់អារម្មណ៍​មិនឲ្យ​តម្លៃហើយ​ ​កា​រ​ពិតជាមូលដ្ឋាន​យើងពិបាក​ហើយវានឹង​ច្របូកច្របល់​ដូចសព្វថ្ងៃ»។

អង្គការជាតិនិងអន្តរជាតិ​វាយតម្លៃថា​ លំហសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងលទ្ធិ​ប្រជា​ធិបតេយ្យនៅកម្ពុជា ​បានធ្លាក់ដាំក្បាលចុះ ​ចាប់តាំងពីរបប​ក្រុងភ្នំពេញ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ ​ហើយចាប់ប្រធានបក្សនេះ​គឺលោក​ កឹម សុខា ​ដាក់គុកចោទ​ថា​ ក្បត់​ជាតិ។ គិត​ចាប់​ពីដើម ឆ្នាំ២០២០ មកដល់​ ខែមីនា ឆ្នាំ​២០២១​នេះ អាជ្ញា​ធរ​របបក្រុងភ្នំពេញ​ បានចាប់​ឃុំខ្លួន​សកម្ម​ជន​នយោ​បាយ ​សកម្មជនសង្គម ព្រះសង្ឃ​ និងយុវជន សរុប​ជិត ៨០នាក់​ ហើយដាក់​ក្នុង​ពន្ធគារ ​ដោយចោទពីបទ' 'រួមគំនិតក្បត់'' ​''ញុះញង់'' ​និងបទ ''​ប្រមាថ​ថ្នាក់ដឹកនាំ''។

លោកបណ្ឌិត ឡៅ ម៉ុងហៃ ​លើកឡើងថា ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ​ចែង​យ៉ាង​ច្បាស់​នៅក្នុងរដ្ឋធម្មនុញ្ញ ​ហើយ​តុលាការមានករណីយកិច្ច​ធានាការ​ពារ​សិទ្ធិសេរី​ភាព​ពលរដ្ឋគ្រប់រូប​។ ប៉ុន្តែ​លោកសោកស្តាយ​ដែល​តុលាការមិនឯករាជ្យ​ និងក្លាយជាឧប​ករ​ណ៍​របស់រដ្ឋាភិបាលក្នុងការបង្ក្រាប ​គាបសង្កត់ ​និង​ដាក់ទោស​ទណ្ឌ​ប្រជា​ពលរដ្ឋមិន​ឲ្យ​ប្រើប្រាស់​សិទ្ធិ​និងសេរីភាព​របស់ពួកគេទៅវិញ។ លោកជំរុញឲ្យជន​ជាប់ចោទ​ពី​បទ​ញុះញង់​ដោយសារ​ការ​បញ្ចេញមតិ​ដោយសន្តិវិធី​កន្លងមក ​​គួរតែ​ប្តឹង​ទៅ​ក្រុមប្រឹក្សា​​ធម្មនុញ្ញ​អំពី​ច្បាប់​អធម្មនុញ្ញភាព​ និងតុលាការមិនឯករាជ្យ​ដើម្បីសុំឲ្យ​ដកហូតការ​ចោទប្រកាន់ ​និងប្រគល់សិទ្ធិ​សេរីភាព​ជូនពួកគេ​ឡើងវិញ៖ «អាហ្នឹង​ស៊ីសងសាមីខ្លួន​ជនជាប់ចោទហ្នឹង​ តើយល់ថា ​គ្រាន់តែ​ប្រើប្រាស់សិទ្ធិសេរីភាព​ក្នុងការបញ្ចេញមតិ​ឬក៏ជួបជុំគ្នា​ឬក៏បោះ​ពុម្ភផ្សាយ​មួយចំនួន ​ហ្នឹងវា​អត់សមថា​ ​ទៅបង្កើតភាពវឹកវរអីផងទេ​ ហើយយើង​មានស្តង់ដារ​ទៅ​ទៀត តើភាពវឹងវរអី​ ចុះបោះឆ្នោត ឆ្នាំ២០១៣ ​មើលវិភាគមើល​ត្រឹមណា ​ហើយ​ឥឡូវ​នេះ​តែពីរបីនាក់ថា បួនដប់នាក់​ចុះហើយ ​តើបង្កើត​ភាពវឹកវរ​អីធ្ងន់ធ្ងរស្អី ​វាទៅរួចទេ? អាហ្នឹង​ត្រូវតែតតាំង​អំពីធម្មនុញ្ញភាព​ហ្នឹង»។

ទាក់ទង​នឹង​ការលើកឡើង​នេះ​​អ្នក​នាំពាក្​យ​គណៈកម្មាធិការ​​សិទ្ធិមនុស្ស​​របស់​​រដ្ឋាភិ​បាល​​លោក កត្តា អ៊ន​ ​ឆ្លើយតប​ថា ​​ប្រជាពលរដ្ឋកំពុង​តែ​​ប្រើប្រាស់​​សិទ្ធិសេរី​​ភាព​​យ៉ាង​​ពេញលេញ ​​និង​ទូលំទូលាយ​ជាង​បណ្តា​ប្រទេស​ផ្សេងៗ​​នៅលើ​​សក​ល​លោក​ ​ប៉ុន្តែ​លោក​មិន​បញ្ជាក់ថា ​​ល្អជាង​ប្រទេសណា​ខ្លះ​នោះទេ។​ លោកការពារ​ទង្វើរបស់​​​រដ្ឋាភិបាល​​​កន្លង​មក​​ថា​​ ​ជាការ​អនុវត្តច្បាប់​​ទៅ​លើ​ជន​​ដែល​បំពាន​​ច្បាប់​​តែ​ប៉ុណ្ណោះ​។​ លើសពីនេះ​​លោក​ថែមទាំង​​ចោទ​​ក្រុម​អ្នក​​ដែល​រងគ្រោះ​ពីការ​ធ្វើ​ទុក្ខ​បុក​​ម្នេញ​​​ពីសំណាក់​រដ្ឋាភិបាល​​ថា​ ​ជាក្រុម​អ្នកបំផ្លា​ញ​ប្រជាធិបតេយ្យ​ទៅ​វិញ៖​ «​អ្នកដែល​​ត្រឹមត្រូវ​គោរពច្បាប់​ គឺមិនមាន​បញ្ហា​ចំពោះមុខ​ច្បាប់ទេ ​​ដូច្នេះ​​ហើយ​​ប្រជាជន​កម្ពុជា​​រាប់លាននាក់​ដែលគេ​អនុវត្តសិទ្ធិសេរីភាព​របស់ខ្លួនត្រឹមត្រូវតាមច្បាប់ ​គេពេញចិត្ត​ចំពោះការប្រើប្រាស់សិទ្ធិសេរីភាពនៅកម្ពុជា​បច្ចុប្ប​ន្ន​នេះ។ ​ឯបុគ្គលមួយចំនួនតូច​ដែលជាជនល្មើស​ដែលជា​អ្នកប្រព្រឹត្ត​រំលោភ​ច្បាប់ ​រំលោភ​សិទ្ធិអ្នកដទៃ ​គឺគាត់ប្រឈមមុខ​ចំពោះមុខច្បាប់​ហើយគាត់ស្រែក​ហៅ និង​ទទូចអញ្ចេះទទូចអញ្ចុះ​ពីគំនាបរដ្ឋាភិបាល​ដូច្នេះ​ជាការ​មិនត្រឹមត្រូវទេ។ ទាំងអស់គ្នាត្រូវ​យល់​ថា ​ច្បាប់​និងសិទ្ធិសេរីភាព​ គឺដើម្បីសង្គម​ដើម្បីប្រយោជន៍​សាធាណៈ»។

ថ្មីៗនេះ ​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) បានដាក់ពិន្ទុ​សេរី​ភាព​នៅ​កម្ពុជាធ្លាក់​ចុះ​មួយ​ពិន្ទុទៀតនៅឆ្នាំ ២០២១ នេះ ​ដោយធ្លាក់មក​លេខ ​២៤ លើ​ ១០០​ពិន្ទុ។ ពិន្ទុ​ ១០០ ​មាន​ន័យ​ថា មាន​សេរីភាព​ពេញលេញ។ សេរីភាព​ដែល​អង្គការ​ឃ្លាំ​មើល​សេរី​ភាព​ពិភពលោកវាយតម្លៃនេះ ផ្តោត​ជា​ពិសេស​នោះ គឺ​សំដៅ​ដល់សិទ្ធិ​នយោ​បាយ​ និង​សិទ្ធិ​ពលរដ្ឋ​។ បើ​តាម​អង្គការ​នេះ សិទ្ធិនយោបាយ​របស់​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង​ស្ទើ​តែ​ដល់​កម្រិតសូន្យ។ រីឯសិទ្ធិពលរដ្ឋ​វិញ ក៏​ស្ថិត​ក្នុង​ភាព​រឹតត្បិត​ដែរ ដែល​កម្ពុជា​ទទួល​បាន​​ពិន្ទុ​មិនដល់​ពាក់កណ្តាល​ផង​នៃ​ពិន្ទុ​សិទ្ធិ​ពលរដ្ឋ​ពេញ​លេញ។ ពិន្ទុ​សេរីភាព​របស់​កម្ពុជានេះ ​គ្រាន់បើ​តែ​ជាង​ប្រទេសកុម្មុយនិស្ត​ឡាវ​ និង​វៀតណាម​តែ​ប៉ុណ្ណោះ។

មន្ត្រីបក្សប្រឆាំង ​និងអ្នកឃ្លាំមើលព្រួយបារម្ភថា ​នៅពេល​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ​កាន់តែ​រួមតូច ​មិនអាច​ចូលរួម​កិច្ចការងារ​សង្គម​ដោយ​ទូលំទូលាយ​បែបនេះ​ នឹងធ្វើឲ្យ​មន្ត្រី​ ឬ​ក្រុម​មនុស្ស ដែល​ជាប់ឆ្នោតកាន់តែមានអំណាច​ធំធេង​ និងប្រើ​អំណាចខុស​ច្បាប់​ដូចជាប្រព្រឹត្តអំពើពុករលួយជាដើម ​​ដែលពិបាក​ក្នុងការ​ត្រួត​ពិ​និ​ត្យ​ និងទប់ស្កាត់​

1 comment:

Anonymous said...

Ah Kwack Hun Shit's dictatorship emerged since he got out of his motherfucker "hole".

This monster Hun Sen was born to serve the evil Yuon to make Cambodia a province of the evil Vietnam. And Yuon's plan is almost fully materialized.