Manekseka Sangkum:
Would be interesting if the actual record of where all the tycoons' and the Hun cronies' 'donations' down the years could be revealed to have gone to...
During this current pandemic crisis some very poor folks are said to have received rice donations or rations of sort but the rice as such is so poor in quality that it is almost inedible even for them!
🔺🔺🔺
ដោយ មួង ណារ៉េត
2021-04-04 rfa
លោកឧកញ៉ា គិត ម៉េង និងភរិយាចូលរួមវិភាគទានចំនួន ៥០០,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជាខួបលើកទី ១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១។
រូប៖ ហ្វេសប៊ុក Neak Oknha Kith Meng
កាកបាទក្រហមកម្ពុជា នឹងបន្តផ្អាកការប្រារព្ធកម្មវិធីមិទ្ទិងថ្នាក់ជាតិទៀតនៅឆ្នាំនេះ ដោយមូលហេតុការរីករាលដាលជំងឺកូវីដ១៩ (Covid-19)។ តែយ៉ាងណា ស្ថាប័នមនុស្សធម៌មួយនេះ អំពាវនាវឲ្យសប្បុរសជនចូលរួមវិភាគទាន សម្រាប់ជួយឧបត្ថម្ភដល់ពលរដ្ឋងាយរងគ្រោះ។
អគ្គលេខាធិការរងទី១ និងជាអ្នកនាំពាក្យកាកបាទក្រហមកម្ពុជាអ្នកស្រី ម៉ែន នារីសោភ័គ ប្រាប់អាស៊ីសេរីថា កាកបាទក្រហមចាប់ផ្ដើមទទួលវិភាគទានពីដើមខែមេសានេះតទៅ ហើយមានសប្បុរសជនជាច្រើន បានចាប់ផ្ដើមចូលរួមវិភាគទានជាបន្តបន្ទាប់ហើយ។ អ្នកស្រីអះអាងថា ថវិកាដែលកាកបាទក្រហមកម្ពុជា រ៉ៃអង្គាសបានត្រូវជួយដល់ជនក្រីក្រងាយរងគ្រោះទូទៅដោយគ្មានការរើសអើងនយោបាយទេ។ នៅឆ្នាំនេះ កាកបាទក្រហមកម្ពុជា នឹងបន្ថែមសកម្មភាពជួយពលរដ្ឋរងគ្រោះពីវិបត្តិជំងឺកូវីដ១៩៖ «យើងអត់មានប្រកាន់និន្នាការនយោបាយទេ។ យើងឲ្យតែឃើញមានភាពរងគ្រោះ យើងជួយហើយ។ យើងមិនដែលប្រកាន់និន្នាការនយោបាយទេ។ មិនអ៊ីចឹង ប្រជាពលរដ្ឋជាងដប់មួយម៉ឺនគ្រួសារហ្នឹង យើងដើរសួរគេហើយ អ្នកឯងនយោបាយអ្វី? គឺយើងមិនដែលយករឿងនយោបាយមកដាក់ជាទុនទេ គឺយើងត្រូវដើរទៅលើគោលការណ៍មនុស្សធម៌របស់យើង»។
អ្នកស្រី ម៉ែន នារីសោភ័គ បន្តថា កន្លងមក កាកបាទក្រហមបានជួយឧបត្ថម្ភជាស្បៀងអាហារសម្រាប់ពលរដ្ឋរងគ្រោះពីគ្រោះធម្មជាតិ ភ្លើងឆេះផ្ទះជាដើម។ បន្ថែមពីនេះ កាកបាទក្រហមក៏បានជួយជាអណ្ដូងទឹក តាមភូមិឃុំ ដែលនៅតំបន់ដាច់ស្រយាលផងដែរ។ អ្នកស្រីនារីសោភ័គ បញ្ជាក់ថា ជនងាយរងគ្រោះ មិនចាំបាច់ដាក់សំណើសុំជំនួយក៏នឹងទទួលបានការជួយឧបត្ថម្ភដែរ ព្រោះស្ថាប័នមនុស្សធម៌មួយនេះមានបណ្ដាញទូទាំងប្រទេស។
ទោះជាមានការអះអាងបែបនេះ តែពលរដ្ឋក្រីក្ររស់នៅក្នុងសហគមន៍មានជម្លោះដីធ្លីខ្លះអះអាងថា ពួកគាត់មិនដែលទទួលបានការជួយឧបត្ថម្ភពីកាកបាទក្រហមកម្ពុជាទេ។ ពលរដ្ឋម្នាក់នៃសហគមន៍ជម្លោះដីធ្លី ១៩៧គ្រួសារ នៅស្រុកស្រែអំបិល ខេត្តកោះកុង លោកស្រី ដេត ហ៊ួរ បញ្ជាក់ថា អ្នកភូមិចង់បានអំណោយ និងការជួយឧបត្ថម្ភពីកាកបាទក្រហម និងអាជ្ញាធរណាស់ តែស្ថាប័នទាំងពីរនេះមិនយកចិត្តទុកដាក់ជួយអ្នកក្រីក្រ ក្នុងសហគមន៍ទេ និងបន្ថែមការចោទថា ពួកគាត់ជាក្រុមប្រឆាំងទៅវិញ។
តំណាងសហគមន៍រូបនេះស្នើសុំឲ្យស្ថាប័នរដ្ឋ និងស្ថាប័នមនុស្សធម៌កាកបាទក្រហមកម្ពុជាជួយទំនុកបម្រុង និងផ្ដល់អំណោយដល់ពលរដ្ឋក្នុងសហគមន៍ឲ្យទទួលបានការឧបត្ថម្ភ ដូចអ្នកក្រីក្រផ្សេងទៀត និងបញ្ឈប់ការរើសអើងដោយសារតែសកម្មភាពតវ៉ាទាមទារដីធ្លីពួកគាត់៖ «អត់ដែលបាន (ជំនួយ)សោះ ខាងកាកបាទក្រហម។ និយាយរួមទៅ ខ្ញុំសឹងតែអត់ស្គាល់កាកបាទក្រហមហ្នឹងជាអ្វី! យើងមិនដែលបានទទួលអ្វីពីគាត់សោះ អ៊ីចឹងណា។ ពួកខ្ញុំនេះ អត់ដែលបានទៅពឹងពាក់អ្វីទេ ដោយសារតែយើងអត់ស្គាល់ ហើយក៏មិនដឹងថា ទៅពឹងពាក់តាមខ្សែរយៈអ្នកណា ហើយរាល់ថ្ងៃភូមិឃុំ ក៏គាត់មានដែរ តែគាត់អត់ស្រង់ឈ្មោះពួកយើង ឃើញពួកយើងអត់អ្វីអ៊ីចឹងទៅ។ រងទុក្ខវេទនា ដោយសារដីហើយ ត្រូវពិបាកដោយសារកូវីដហើយ ជំពាក់បំណុលគេ ហើយគាត់អត់មានមើលឃើញ។ អ៊ីចឹងហើយ យើងអត់ដឹងថា ត្រូវទៅពឹងពាក់នរណាដែរណា»។
សហគមន៍ក្រីក្រផ្សេងទៀត ដែលតែងចេញតវ៉ាទាមទារដំណោះស្រាយដីធ្លី ក៏មិនដែលទទួលបានអំណោយពីកាកបាទក្រហមកម្ពុជាដែរ។ តំណាងសហគមន៍បឹងឈូកអេ (A) នៅម្ដុំផ្លូវរថភ្លើង ខណ្ឌឫស្សីកែវ លោក ស៊ឹម វីរៈ អះអាងថា អ្នកក្នុងសហគមន៍នេះ តែងតែផ្ដាំតាមអាជ្ញាធរសុំជំនួយនានា ទាំងជំនួយរដ្ឋ ជំនួយកាកបាទក្រហមកម្ពុជា និងជំនួយសប្បុរសជននានា តែមិនទទួលបានការយកចិត្តទុកដាក់ទេ។
លោកសង្ស័យថា អាជ្ញាធរចាត់ទុក ក្រុមអ្នករស់នៅម្ដុំផ្លូវរថភ្លើង ថាជាក្រុមបក្សប្រឆាំងទើបមិនព្រមអើពើពីសុខទុក្ខរបស់អ្នកក្រីក្រទាំងអស់នេះ។ លោកបន្តទៀតថា អ្នកក្រីក្រ ក្នុងសហគមន៍បឹងឈូកអេ ចាប់ផ្ដើមដុនដាបសឹងតែធ្លាក់ខ្លួនចង់ដាច់បាយម្ដងៗទៅហើយ ចាប់តាំងពីរងវិបត្តិជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈមក។ លោកចង់ឲ្យអាជ្ញាធរ រាយការណ៍ទៅកាកបាទក្រហម ដើម្បីផ្ដល់ជំនួយឲ្យពលរដ្ឋរស់នៅក្នុងសហគមន៍ផង៖ «ពួកខាងខ្ញុំ ទៅដាក់សុំអំណោយខាងកាកបាទក្រហមមែន ខ្ញុំអត់អាចដាក់បានទេ។ និយាយឲ្យត្រង់ទៅ គឺគេអត់ទទួលស្គាល់សហគមន៍ផង។ គេអត់ទទួលស្គាល់សហគមន៍ ហើយយើងដាក់លិខិតទៅសុំគេក៏អត់មានន័យអ្វីដែរ»។
កាកបាទក្រហមកម្ពុជាក៏រងការរិះគន់ថា មិនបានប្រកាន់ខ្ជាប់តាមគោលការណ៍គ្រឹះ រួមមាន មនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យ និងសកលភាពរបស់ខ្លួនឡើយ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យសង្គមកម្ពុជាលោក សន ជ័យ ស្វាគមន៍កាកបាទក្រហមកម្ពុជា ក្នុងការពង្រីកសកម្មភាពជួយពលរដ្ឋងាយរងគ្រោះ ក្នុងវិបត្តិជំងឺកូវីដ១៩។ តែយ៉ាងណា លោកជំរុញឲ្យកាកបាទក្រហមកម្ពុជាឈរលើគោលការណ៍គ្រឹះរបស់ខ្លួនទើបមិនរងការចោទថា ធ្វើសកម្មភាពក្នុងរូបភាពរើសអើងនយោបាយ៖ «កាកបាទក្រហមនេះ គឺមានការជួយពលរដ្ឋដែលរងគ្រោះណា។ ប៉ុន្តែបរិបទថ្មីនេះ អ្នកដែលរងគ្រោះដោយសារកូវីដ១៩នេះមានចំនួនច្រើនមែនទែន។ ពិសេសគឺក្រុមអ្នកដែលគេហៅថា រកស៊ីមួយពោះរស់មួយខ្លួន គឺអ្នករកស៊ីមួយថ្ងៃបានមួយថ្ងៃហ្នឹង។ អ៊ីចឹង ខ្ញុំគិតថា ក្រុមគោលដៅថ្មី គឺពួកគេ គួរតែបានការជួយពីកាកបាទក្រហម»។
កាលពីឆ្នាំ២០២០ កាកបាទក្រហមកម្ពុជាទទួលបានថវិកាពីសប្បុរសជនជាងដប់លាន (១០,៦៦៩,២៦២) ដុល្លារអាមេរិក។ ភាគច្រើន អ្នកជំនួញរកស៊ីធំៗនៅកម្ពុជាជាអ្នកជួយឧបត្ថម្ភលុយទាំងអស់នេះ។ ក្នុងនោះមានអ្នកជំនួញខ្លះជាប់ឈ្មោះក្នុងបញ្ជីរកស៊ីទុច្ចរិត ដូចជា កាប់បំផ្លាញព្រៃឈើ និងរំលោភបំពានយកដីពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីខ្មៅរបស់សហរដ្ឋអាមេរិក ឬក្នុងបញ្ជីខ្មៅនៃអង្គការអន្តរជាតិ ដូចជា លោក ទ្រី ភាព លោក លី យ៉ុងផាត់ ជាដើម។ ឈ្មួញមានឈ្មោះ ក្នុងបញ្ជីខ្មៅទាំងនេះតែងតែឧបត្ថម្ភលុយដល់រដ្ឋាភិបាលតាមការអំពាវនាវ៕
1 comment:
Khmer people must create a proverb like this to strengthen Khmer people's morale and mind in the future:
"If a Leader is incompetent, blindly under foreigner's influence, Khmer people must find a way to pull it down".
In the past, some devils created all kind of shits to scare Khmer people such as:
"Sach Min Barn See, York Cheung Pyour Kor"
"Nouv Min Nouv , York Pleh Phnouv Mork Birt Kleak"
"Sak Ahna Kbal Ah Neung"
"Porng Morn Kom Chul Neung Thmor"
"Chol Steung Tarm Bot, Chaul Srok Tarm Pror Tes" ( This means Beh Kanduoy Meh Vear Pouk Ror Luoy , Yeung Pouk Ror Luoy Deh Touv".
93 Years Old Woman
Post a Comment