Monday, 5 April 2021

អ្នក​ជំនួញ​ធំៗសម្រុក​​​ចូល​​លុយ​​ជួយ​​​កាកបាទ​ក្រហម​ ​ខណៈ​អ្នក​​​​​ក្រីក្រ​ខ្លះ​​មិន​​ទទួល​​បាន​​ជំនួយ​​​


Manekseka Sangkum

Would be interesting if the actual record of where all the tycoons' and the Hun cronies' 'donations' down the years could be revealed to have gone to...

During this current pandemic crisis some very poor folks are said to have received rice donations or rations of sort but the rice as such is so poor in quality that it is almost inedible even for them!

🔺🔺🔺 

ដោយ មួង ណារ៉េត
2021-04-04 rfa
អ្នក​ជំនួញ​ធំៗសម្រុក​​​ចូល​​លុយ​​ជួយ​​​កាកបាទ​ក្រហម​ ​ខណៈ​អ្នក​​​​​ក្រីក្រ​ខ្លះ​​មិន​​ទទួល​​បាន​​ជំនួយ​​​​​​ លោកឧកញ៉ា គិត ម៉េង និងភរិយាចូលរួមវិភាគទានចំនួន ៥០០,០០០ដុល្លារ ជូនកាកបាទក្រហមកម្ពុជាខួបលើកទី ១៥៨ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១។
រូប៖ ហ្វេសប៊ុក Neak Oknha Kith Meng


កាកបាទ​ក្រហម​​កម្ពុជា​ នឹង​​បន្ត​​ផ្អាក​ការ​​ប្រារព្ធ​កម្ម​វិធី​​មិទ្ទិង​​ថ្នាក់​ជាតិ​​ទៀតនៅ​ឆ្នាំ​​នេះ ​ដោយ​មូល​ហេតុ​​ការ​រីក​រាល​ដាល​​​ជំងឺ​កូវីដ​១៩​ (Covid-19)។ ​តែ​យ៉ាង​ណា​ ស្ថាប័ន​​​មនុស្ស​ធម៌​​មួយ​នេះ​ អំពាវនាវ​​ឲ្យ​​សប្បុរស​ជន​​ចូលរួម​​​វិភាគទាន​​ សម្រាប់​​ជួយ​​ឧបត្ថម្ភ​​ដល់​​ពលរដ្ឋ​​ងាយ​​រង​គ្រោះ​។​

​​អគ្គ​លេខាធិការ​រង​​ទី​១​​ និង​​ជា​​អ្នក​នាំ​ពាក្យ​​កាក​បាទ​​ក្រហម​​កម្ពុជា​​អ្នកស្រី​ ម៉ែន នារី​សោភ័គ​​ ប្រាប់​​អាស៊ី​សេរី​​ថា កាក​បាទ​​ក្រហម​​ចាប់​ផ្ដើម​​ទទួល​​​វិភាគ​ទាន​​​ពី​​ដើម​​ខែ​​មេសា​​​នេះ​ត​ទៅ​​​ ហើយ​​មាន​​សប្បុរស​ជន​​ជាច្រើន ​បាន​ចាប់​ផ្ដើម​​ចូលរួម​​វិភាគ​ទាន​ជា​បន្ត​បន្ទាប់​​ហើយ។ ​អ្នក​ស្រីអះអាង​ថា​ ថវិកា​ដែល​​កាកបាទ​ក្រហម​​កម្ពុជា​ ​រ៉ៃអង្គាស​បាន​​ត្រូវ​​ជួយ​​ដល់​​ជន​​ក្រីក្រ​​ងាយ​រង​គ្រោះ​​ទូទៅ​​ដោយ​​គ្មាន​​ការ​​រើស​អើង​​​នយោបាយ​​ទេ។​ នៅ​ឆ្នាំ​នេះ​ កាក​បាទ​​​ក្រហម​​កម្ពុជា​ នឹង​​បន្ថែម​​​​សកម្មភាព​​ជួយ​​ពលរដ្ឋ​រងគ្រោះ​​ពី​​​វិបត្តិ​​ជំងឺ​កូវីដ​​១៩៖ «យើង​អត់​មាន​​ប្រកាន់​​និន្នាការ​​នយោបាយ​​ទេ។ យើង​​ឲ្យ​តែ​​ឃើញមាន​​ភាព​រងគ្រោះ​​ យើង​​ជួយ​​ហើយ។ យើង​​មិន​​ដែល​​ប្រកាន់​​និន្នាការ​​នយោបាយ​​ទេ។ ​មិន​អ៊ីចឹង ​ប្រជាពលរដ្ឋ​​ជាង​​ដប់​មួយ​​ម៉ឺន​​គ្រួសារ​​​ហ្នឹង​ យើង​​ដើរ​សួរ​គេ​​ហើយ ​អ្នក​​ឯង​​នយោបាយ​​អ្វី?​ គឺ​យើង​​មិន​​ដែល​​​យក​​រឿង​​នយោបាយ​មក​​ដាក់​ជា​​ទុន​ទេ​ គឺ​​យើង​​ត្រូវ​ដើរ​​ទៅ​លើ​​គោលការណ៍​​មនុស្ស​ធម៌​​របស់​យើង»។


អ្នកស្រី ម៉ែន​ នារី​សោភ័គ បន្ត​​ថា​​ ​កន្លង​មក​ កាកបាទ​​ក្រហម​​បាន​​ជួយ​​​​ឧបត្ថម្ភ​​ជា​​ស្បៀង​អាហារ​សម្រាប់​​ពលរដ្ឋ​រងគ្រោះ​ពី​​​គ្រោះ​ធម្មជាតិ​ ភ្លើង​ឆេះ​ផ្ទះ​ជាដើម។​ បន្ថែម​​ពី​នេះ​ កាក​បាទ​ក្រហម​​ក៏​​បាន​​​ជួយ​ជា​អណ្ដូង​ទឹក​ តាម​ភូមិ​​ឃុំ ​ដែល​​នៅ​តំបន់​​ដាច់​​ស្រយាល​​ផង​ដែរ។​ អ្នកស្រីនារី​សោភ័គ ​បញ្ជាក់​​​ថា​ ​ជន​ងាយ​​រងគ្រោះ​​​ មិន​​ចាំ​​បាច់​​​​ដាក់​​សំណើ​សុំ​​ជំនួយក៏​​​​នឹង​​ទទួល​បាន​​ការ​​ជួយ​​ឧបត្ថម្ភ​ដែរ​ ព្រោះ​​ស្ថាប័ន​​មនុស្ស​ធម៌​​មួយ​​នេះមាន​​បណ្ដាញ​ទូទាំង​​ប្រទេស​។

ទោះ​ជា​​មាន​​ការ​​អះអាង​បែប​​នេះ​ ​តែ​​ពលរដ្ឋ​​ក្រីក្រ​​រស់នៅ​​ក្នុង​​សហគមន៍​​មាន​​ជម្លោះ​​ដីធ្លី​ខ្លះ​អះអាង​​ថា ​ពួកគាត់​មិន​​ដែល​​ទទួល​​បាន​​ការ​​ជួយ​​ឧបត្ថម្ភ​​ពី​កាក​បាទក្រហម​​កម្ពុជា​​ទេ។​ ពលរដ្ឋ​ម្នាក់​​នៃ​​សហគមន៍​​ជម្លោះ​ដីធ្លី​​ ​១៩៧គ្រួសារ​​ នៅ​​ស្រុក​​ស្រែ​អំបិល​ ខេត្ត​កោះកុង​ លោកស្រី ដេត​ ហ៊ួរ ​បញ្ជាក់​​ថា​ អ្នក​ភូមិ​ចង់​​បាន​​អំណោយ​​ និង​​ការ​​ជួយ​​ឧបត្ថម្ភ​​ពី​​កាក​បាទ​ក្រហ​ម​ និង​​អាជ្ញាធរ​ណាស់ តែ​ស្ថាប័ន​​ទាំង​ពីរ​​នេះ​មិន​យក​​ចិត្ត​ទុក​ដាក់​​ជួយ​​អ្ន​ក​​ក្រី​ក្រ​ ក្នុង​​សហគមន៍​ទេ​ និង​​បន្ថែម​​ការ​ចោទ​​ថា​ ពួក​គាត់​​ជា​ក្រុម​ប្រឆាំង​​ទៅ​វិញ។

តំណាង​​សហគមន៍​​រូប​នេះស្នើសុំ​ឲ្យ​​ស្ថាប័ន​រដ្ឋ​ និង​​ស្ថាប័ន​​មនុស្ស​ធម៌​កាកបាទ​​ក្រហម​​កម្ពុជា​​​ជួយ​ទំនុក​បម្រុង​ និង​​ផ្ដល់​អំណោយ​ដល់​ពលរដ្ឋ​ក្នុង​​សហគមន៍​ឲ្យ​​​ទទួល​​បាន​​​ការ​​ឧបត្ថម្ភ​ ​​ដូច​អ្នក​ក្រីក្រ​​ផ្សេង​​ទៀត និង​​បញ្ឈប់​​ការ​​រើស​អើង​ដោយសារ​​តែ​សកម្មភាព​​តវ៉ា​ទាមទារ​​ដីធ្លី​​ពួកគាត់​៖ «អត់​ដែល​បាន (ជំនួយ)​សោះ​ ខាង​​កាក​បាទ​​ក្រហម។ ​និយាយ​រួម​ទៅ ​ខ្ញុំ​សឹង​តែ​​អត់​ស្គាល់​​កាកបាទ​​ក្រហម​​ហ្នឹង​ជា​អ្វី! ​យើង​​មិន​​ដែល​បាន​​ទទួល​​អ្វី​ពី​គាត់​​សោះ​​ អ៊ីចឹង​​ណា។ ពួក​ខ្ញុំ​នេះ ​អត់​​ដែល​​បាន​​ទៅ​​ពឹង​​ពាក់​​អ្វី​ទេ ​ដោយសារ​តែ​​យើង​​អត់​ស្គាល់​ ហើយ​​ក៏​មិន​​ដឹង​​ថា​ ទៅ​ពឹង​​ពាក់​តាម​​ខ្សែ​​រយៈ​អ្នក​ណា​ ហើយ​​រាល់​​ថ្ងៃ​ភូមិ​ឃុំ ​ក៏​គាត់​​​មាន​​​ដែរ​ តែ​​គាត់​​អត់​​ស្រង់​ឈ្មោះ​​ពួក​​យើង​​ ឃើញ​​ពួក​​យើង​​អត់​​អ្វី​អ៊ីចឹង​​ទៅ។ រង​​ទុក្ខ​វេទនា​​ ដោយសា​រ​ដី​​ហើយ​ ត្រូវ​ពិបាក​​ដោយសា​រ​កូវីដ​ហើយ ​ជំពាក់​បំណុល​គេ​ ហើយ​គាត់​​អត់មាន​​មើល​​ឃើញ។ អ៊ីចឹង​ហើយ ​យើង​​អត់​ដឹង​​​ថា​ ត្រូវ​​ទៅ​​ពឹង​​ពាក់​​នរណា​​ដែរ​​ណា»។

សហគមន៍​​ក្រីក្រ​ផ្សេង​​ទៀត​ ដែល​តែង​​ចេញ​​តវ៉ា​​ទាមទារ​​ដំណោះស្រាយ​​ដីធ្លី ក៏​​មិន​​ដែល​​​ទទួល​​បាន​​អំណោយ​​ពី​កាក​បាទ​​ក្រហម​​កម្ពុជា​​ដែរ​។​ តំណាង​ស​ហគមន៍​​​បឹង​​ឈូក​​អេ​ ​(A) ​នៅ​​ម្ដុំ​ផ្លូវ​​រថភ្លើង​ ខណ្ឌ​ឫស្សីកែវ​​​ លោក ស៊ឹម​ វីរៈ អះអាង​ថា​ អ្នក​ក្នុង​​សហគមន៍​​នេះ​ តែងតែ​​ផ្ដាំ​​តាម​​អាជ្ញាធរ​សុំ​ជំនួយ​​នានា​ ទាំង​​ជំនួយ​​រដ្ឋ ជំនួយ​​កាក​បាទ​​ក្រហម​​កម្ពុជា​ និង​​ជំនួយ​​សប្បុរសជន​​នានា ​តែ​មិន​​ទទួល​​បាន​​ការ​យក​​ចិត្ត​ទុក​ដាក់​​ទេ។

លោកសង្ស័យ​ថា​ អាជ្ញាធរ​ចាត់​ទុក​ ក្រុម​​អ្នក​រស់​​នៅ​​​​ម្ដុំ​ផ្លូវ​រថភ្លើង​ ថា​ជា​ក្រុម​​បក្ស​ប្រឆាំង​ទើ​ប​​មិន​​ព្រម​​​អើពើ​​​ពី​សុខទុក្ខ​​របស់​​អ្នក​ក្រីក្រ​​ទាំង​អស់​​​នេះ។ ​លោកបន្ត​​ទៀត​​ថា​ អ្នក​ក្រីក្រ​ ក្នុ​ង​​សហគមន៍​បឹង​ឈូក​​អេ ​ចាប់​ផ្ដើម​​ដុនដាប​សឹ​ង​​តែ​​ធ្លាក់​ខ្លួន​​​ចង់​ដាច់​បា​យ​ម្ដងៗ​​ទៅ​ហើយ​ ចាប់​តាំង​ពី​​រ​ង​​វិបត្តិ​​ជំងឺ​​កូវីដ​​១៩​ ក្នុង​​ព្រឹត្តិការណ៍​សហគមន៍​​២០​ កុម្ភៈ​​មក។​ លោកចង់​ឲ្យ​​អាជ្ញាធរ​ រាយការណ៍​​ទៅ​កាកបាទ​ក្រហម​ ដើម្បី​ផ្ដល់​ជំនួយ​​ឲ្យ​ពលរដ្ឋ​រស់​នៅ​​ក្នុង​​សហគមន៍​ផង៖ «ពួក​ខាង​ខ្ញុំ ទៅ​ដាក់​សុំ​អំណោយ​​ខាង​កាក​បាទ​ក្រហម​មែន ខ្ញុំ​អត់​អាច​ដាក់​បាន​ទេ។ និយាយ​ឲ្យ​ត្រង់​ទៅ គឺ​គេ​អត់​ទទួល​ស្គាល់​សហគមន៍​ផង។ គេ​អត់​ទទួល​ស្គាល់​សហគមន៍ ហើយ​យើង​ដាក់​លិខិត​​ទៅ​សុំ​គេ​ក៏​អត់​មាន​ន័យ​អ្វីដែរ»។​​

កាកបាទក្រហម​កម្ពុជា​ក៏​​រង​ការ​រិះគន់​ថា មិន​បាន​ប្រកាន់​ខ្ជាប់​តាម​គោល​ការណ៍​គ្រឹះ​​ រួមមាន​​ ​​មនុស្សធម៌ ភាព​មិន​លំអៀង អព្យាក្រឹត​ភាព ឯករាជ្យ​​ និង​សកល​ភាព​របស់​ខ្លួន​ឡើយ​។

នាយក​ប្រតិបត្តិ​​អង្គការ​សម្ព័ន្ធ​គណនេយ្យ​សង្គម​​កម្ពុជា​លោក សន ជ័យ ស្វាគមន៍​​​កាក​បាទ​ក្រហម​កម្ពុជា ក្នុង​ការ​ពង្រីក​​សកម្មភាព​​ជួយ​ពលរដ្ឋ​ងាយ​រងគ្រោះ ក្នុង​​​វិបត្តិ​​ជំងឺ​កូវីដ​​១៩។ តែ​យ៉ាង​ណា លោកជំរុញ​​ឲ្យ​​កាកបាទ​ក្រហម​​កម្ពុជា​ឈរ​លើ​​គោលការណ៍​​គ្រឹះ​​របស់​ខ្លួនទើប​មិន​រង​ការ​ចោទ​​ថា​ ធ្វើ​សកម្មភាព​​ក្នុង​រូបភាព​រើស​​អើង​​នយោបាយ​៖ «កាក​បាទ​ក្រហម​នេះ​ គឺ​មាន​​ការ​​​ជួយ​​ពលរដ្ឋ​​ដែល​រង​គ្រោះ​​ណា។ ប៉ុន្តែ​​បរិបទ​ថ្មី​​នេះ អ្នក​ដែល​​រងគ្រោះ​ដោយសារ​​កូវីដ​១៩​នេះ​មាន​​ចំនួន​​ច្រើន​​មែន​ទែន។ ពិសេស​គឺ​ក្រុម​​អ្នក​​ដែល​​គេ​ហៅ​ថា ​​រក​ស៊ី​មួយ​ពោះ​រស់​មួយ​ខ្លួន គឺ​អ្នក​​រក​ស៊ី​មួយ​ថ្ងៃ​បាន​មួយ​ថ្ងៃ​ហ្នឹង។ អ៊ីចឹង ខ្ញុំ​គិត​ថា ក្រុម​គោល​ដៅ​ថ្មី ​គឺ​​ពួកគេ ​គួរ​​តែ​​បាន​​ការ​​ជួយ​​ពី​កា​ក​​បាទ​ក្រហម»។​

កាល​ពី​ឆ្នាំ​២០២០ កាក​បាទ​​ក្រហម​​កម្ពុជា​ទទួល​បាន​​ថវិកា​​ពី​​សប្បុរសជនជាង​​ដប់​លាន​ (១០,៦៦៩,២៦២) ដុល្លារ​អាមេរិក។ ភាគ​ច្រើន​ ​អ្នក​ជំនួញ​រក​ស៊ី​​ធំៗនៅ​​កម្ពុជា​​ជា​អ្នក​​ជួយ​​ឧបត្ថម្ភ​លុយ​​ទាំង​​អស់​​នេះ។ ក្នុង​នោះមាន​​​អ្នក​ជំនួញ​​​ខ្លះ​ជាប់​ឈ្មោះ​​ក្នុង​​បញ្ជី​រកស៊ី​ទុច្ចរិត​​ ដូចជា ​កាប់​បំផ្លាញ​​​​​ព្រៃ​ឈើ​ និង​​រំលោភ​បំពាន​យក​ដី​ពលរដ្ឋ​ដែល​មាន​​ឈ្មោះ​ក្នុង​បញ្ជី​ខ្មៅ​របស់​​​សហរដ្ឋ​អាមេរិក​ ឬ​​​ក្នុង​បញ្ជី​ខ្មៅ​​នៃ​​អង្គការ​​អន្តរជាតិ​​  ដូច​ជា​ ​លោក ទ្រី ភាព​ លោក​ លី យ៉ុងផាត់ ជាដើម​។ ​ឈ្មួញ​មាន​​ឈ្មោះ ​ក្នុង​បញ្ជី​ខ្មៅ​ទាំង​នេះ​​តែងតែ​​​ឧបត្ថម្ភ​លុយ​ដល់​រដ្ឋាភិបាល​​តាម​​ការ​​​អំពាវនាវ​៕

1 comment:

Anonymous said...

Khmer people must create a proverb like this to strengthen Khmer people's morale and mind in the future:

"If a Leader is incompetent, blindly under foreigner's influence, Khmer people must find a way to pull it down".

In the past, some devils created all kind of shits to scare Khmer people such as:

"Sach Min Barn See, York Cheung Pyour Kor"
"Nouv Min Nouv , York Pleh Phnouv Mork Birt Kleak"

"Sak Ahna Kbal Ah Neung"
"Porng Morn Kom Chul Neung Thmor"

"Chol Steung Tarm Bot, Chaul Srok Tarm Pror Tes" ( This means Beh Kanduoy Meh Vear Pouk Ror Luoy , Yeung Pouk Ror Luoy Deh Touv".

93 Years Old Woman