ដោយ មាន ឫទ្ធិ
2021-04-13
(ឆ្វេង) លោក អាន សុខឿន ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា នៅអង្គការសហប្រជាជាតិ និងអ្នកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា។
រូប៖ OHCHR
តំណាងរដ្ឋាភិបាលចោទក្រុមអ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប ថា កំពុង «បង្អាក់» បេសកកម្មសង្គ្រោះជីវិត និងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩
ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ (Geneva) ប្រទេសស្វីស (Switzerland) ចោទក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិថា កំពុង «បង្អាក់» ដល់បេសកកម្មសង្គ្រោះជីវិត និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ការចោទប្រកាន់នេះ ធ្វើឡើងក្រោយក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ចំនួន ៤រូប ជំរុញឲ្យរដ្ឋាភិបាលពិនិត្យមើលឡើងវិញនូវវិធានការឆ្លើយតបនឹងជំងឺកូវីដ១៩ ដោយសារតែពួកគេយល់ឃើញថា វិធានការដែលរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះ មានលក្ខណៈតឹងរ៉ឹងជ្រុលហួសហេតុពេក មិនមានសមាមាត្រ និងមិនចាំបាច់។
តំណាងរដ្ឋាភិបាលហៅការជំរុញរបស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិទាំងនោះថា ជា «គំនិតសាកល្បង» ហើយក្នុងករណីថ្លោះធ្លោយ ពួកគេទាំងនោះពុំមានការទទួលខុសត្រូវអ្វីឡើយ តែរដ្ឋាភិបាលទៅវិញទេ គឺជាអ្នកទទួលខុសត្រូវ។
ទោះជាយ៉ាងណាក្ដី ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិទាំង ៤រូប កាលពីថ្ងៃទី១២ មេសា បានសម្ដែងកង្វល់ជាខ្លាំង ចំពោះការដាក់ចេញវិធានការរបស់រដ្ឋាភិបាល ទាំងវិធានការច្បាប់ និងវិធានការរដ្ឋបាលក្នុងការឆ្លើយតបទៅនឹងការរាលដាលនៃជំងឺកូវីដ១៩។ លើសពីនេះទៀត ក្រុមអ្នកជំនាញសិទ្ធិមនុស្សទាំងនោះគូសបញ្ជាក់ថា ទិន្នន័យសុខភាពអ្នកកើតជំងឺកូវីដ១៩ គួរតែស្ថិតក្នុងការការពារយ៉ាងតឹងរ៉ឹងនូវសិទ្ធិឯកជន ព្រោះថា ការលាតត្រដាងទិន្នន័យបុគ្គលទាំងនេះ គឺជាការបំពានធ្ងន់ធ្ងរលើសិទ្ធិឯកជន ដែលអាចនាំឱ្យមានការរើសអើង និងការមាក់ងាយ។ ក៏ប៉ុន្តែ តំណាងរដ្ឋាភិបាលបកស្រាយវិញថា ការបង្ហាញអត្តសញ្ញាណដូច្នេះ គឺជាការលើកទឹកចិត្ត និងជំរុញឲ្យមានការតាមរុករក ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក បានលឿន និងទាន់ពេលវេលា សំដៅរួមចំណែកទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍៕
1 comment:
COVID in Cambodia is a COVID of Ah Chker Chkuot Hun Sen fearing of Khmer people emulating the bravery of Myanmar people. Ah Kwak Hun Sen uses this COVID to prevent his downfall.
However, Hell is waiting for him and will nominate him as the best celebrity in hell to replace Ah devil Ho Chi Minh and Sihanouk.
Post a Comment