ដោយ អាស៊ីសេរី
2021-05-29
(ឆ្វេង) លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា បង្ហាញនាឡិកាដៃរៀងៗខ្លួន។
រូប៖ RFA
ចំនួនអ្នកជាវប័ណ្ណនាឡិកាលោក សម រង្ស៊ី បានកើនដល់ជាង ៤ ម៉ឺនសន្លឹក (៤១.៣១៣) ហើយ ក្នុងរយៈពេលជិត ២ សប្ដាហ៍មកនេះ។
អគ្គលេខាធិការនៃគណបក្សសង្រ្គោះជាតិនៅក្រៅប្រទេស និងជាគណៈកម្មាការរៀបចំជាវនាឡិការបស់លោក សម រង្ស៊ី គឺលោក ជា គឹមលី ឲ្យដឹងកាលយប់ថ្ងៃទី២៩ ខែឧសភា ម្សិលមិញថា គិតពីថ្ងៃទី១៦ ដល់ថ្ងៃទី២៨ ខែឧសភា មានជាង ៤ម៉ឺន ១ពាន់នាក់។
លោកជា គឹមលី បន្តថា គណបក្សសង្គ្រោះជាតិបានកំណត់យកថ្ងៃទី៦ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃការដាក់ឲ្យជាវប័ណ្ណ។ អ្នកជាវប័ណ្ណទាំងអស់ត្រូវរក្សាទុកលេខសម្គាល់នៅលើប័ណ្ណរៀងៗខ្លួន ដើម្បីផ្ទៀងផ្ទាត់នៅពេលលោកសម រង្ស៊ី ចាប់យកប័ណ្ណតែមួយសន្លឹកប៉ុណ្ណោះ ក្នុងចំណោមប័ណ្ណទាំងអស់ ដើម្បីប្រគល់នាឡិកាដល់ម្ចាស់ប័ណ្ណតែម្នាក់គត់។
លោក សម រង្ស៊ី បានធ្វើយុទ្ធនាការលក់នាឡិកាដែលមានតម្លៃប្រមាណជាង ១០ ដុល្លារនេះ ក្រោយពេលលោកជំរុញឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លក់នាឡិកាដៃទំនើបៗ របស់លោករាប់សិបគ្រឿងដែលមានតម្លៃរហូតដល់រាប់លានដុល្លារ ដើម្បីយកលុយទាំងនោះមកជួយពលរដ្ឋក្រីក្រនៅតំបន់បិទខ្ទប់៕
1 comment:
The devil Hun Sen looks good with Khmauch Chhao Bun Rany. How can he Kikilou with Khmauch Chhao Bun Rany ?
Post a Comment