ដោយ ហេង រស្មី
2021-06-10 rfa
ស្ថានទូតវៀតណាម បានទទួលព័ត៌មាន ថាមានជនជាតិវៀតណាម ត្រូវបានក្រុមជួញដូរមនុស្ស បោកប្រាស ឱ្យមកធ្វើការ នៅកន្លែងកាស៊ីណូ កន្លែងល្បែងកម្សាន្ត និងនៅតាមកន្លែងល្បែងអនឡាញ ផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។
សកម្មភាពជួញដូរ នេះធ្វើឡើងតាមរយៈមេខ្យល់ជនជាតិ ចិន និងកម្ពុជា ហើយជនជាតិវៀតណាមត្រូវបានក្រុមជួញដូរ បានផ្សព្វផ្សាយថា ពួកគេនឹងទទួលបានការងារសាមញ្ញ តែប្រាក់ខែខ្ពស់ ចាប់ពី ៨០០ ទៅ ១.០០០ដុល្លារ និងផ្ដល់អាហារ ហូបចុក កន្លែងស្នាក់នៅ ក្នុងកន្លែងសណ្ឋាគារ និងកាស៊ីណូ ភាគច្រើន នៅក្រុងព្រះសីហនុ ជាទីកន្លែងដែលអាចទាក់ទាញ អ្នកមកលេងល្បែងតាមអនឡាញ នៅទីនោះ។
ស្ថានទូតវៀតណាម បានបន្ថែមថា និយោជិក ត្រូវបានពិនិត្យឃើញថា មានការកេងប្រវ័ញ្ចកម្លាំងពលកម្ម ដោយបង្ខំឱ្យធ្វើការមួយថ្ងៃពី ១៥ ទៅ ១៦ម៉ោង បើមិនដូច្នេះទេ ពួកគេនឹងត្រូវវាយធ្វើបាប។ និយោជិកភាគច្រើនបានរងនូវការធ្វើទារុណកម្ម វាយដំ នៅពេលដែលពួកគេព្យាយាមរត់គេច និងបដិសេធមិនធ្វើការតាមការកំណត់។ ចំពោះអ្នកដែលមានបំណងចង់ត្រឡប់ទៅកាន់ប្រទេសវៀតណាមវិញ នោះថៅកែក្រុមហ៊ុន បង្ខំឱ្យចុះហត្ថលេខាលើលិខិតជំពាក់បំណុលក្រុមហ៊ុនច្រើនរាប់ពាន់ដុល្លារ ឬមួយពួកគេត្រូវនាំយកទៅលក់កម្លាំងពលកម្ម នៅក្រុមហ៊ុនផ្សេងទៀត។
វិទ្យុអាស៊ីសេរីបានព្យាយាមទាក់ទង អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមឃឿន និងមន្ត្រីស្ថានទូតវៀតណាមផ្នែកជួញដូរមនុស្ស តែមិនអាចទាក់ទងបានកាលពីយប់ថ្ងៃទី១០ មិថុនា៕
1 comment:
Mith Meun Nam Vietnam is an innocent Hyena. Please let Mith Meun Nam Vietnamese stay in Cambodia until Cambodia becomes a new Champa.
Wake up Chickened Khmer people !! You have slept so long. You drink Yuon's urine and Yuon's teuk Ktis every day.
Post a Comment