Tuesday, 15 June 2021

មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​លោក​ កែវ ថៃ​ ឆ្លង​​ជំងឺ​​កូវីដ​១៩​​ធ្លាក់​ខ្លួន​​ឈឺ​​នៅ​​ពន្ធនាគារ​​ព្រៃ​ស​


Khmer Circle

Political activists and prisoners facing high risks of contracting coronavirus and dying in over-crowded jails? A tragedy? Not necessarily. It's a Win-Win for Hun Sen the Hyena who is using these terrible detention centres as places to hang dissidents and ‘enemies’ dry as reminders and warnings to the rest of the population while the appalling conditions of their detentions and deaths can be attributed to forces beyond his control?

Illegal foreign nationals floating and polluting the Mekong being denied entry into their birth-places in Vietnam by Vietnamese border authorities may most likely be eventually given dry land to settle on in the kingdom but, these unlucky detainees [mostly, still being denied a trial - fair or otherwise] face a much bleaker future on their native soil. At least, the illegal Vietnamese nationals all over the country and in their hundreds of thousands - not only a dozen boatful on the Mekong - could count on the assistance and safety nets that are already there in Cambodia in the shape of "Vietnamese-Kampuchea" associations. The larger numbers of such illegal Vietnamese settlers now at large in the country is one of the main reasons why the Vietnamese authorities steadfastly refuse to let them back into Vietnam for fear of opening the floodgate to a mass exodus.

These so-called “stateless” minority will in time be empowered to find and consolidate a state of their own – at the expense of the indigenous Khmers. That’s the painful lesson of Kampuchea Krom and her marginalised people.

The land of Romdoul..., eh?

 🔺🔺🔺

ដោយ ទីន ហ្សាការីយ៉ា
2021-06-15 rfa
មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​​លោក​ កែវ ថៃ​ ឆ្លង​​ជំងឺ​​កូវីដ​១៩​​ធ្លាក់​ខ្លួន​​ឈឺ​​នៅ​​ពន្ធនាគារ​​ព្រៃ​ស​​ 

(រូបកណ្តាល) លោក កែវ ថៃ ​មន្ត្រីគណ​បក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ដែលគ្រួសារ​ទទួលបាន​ដំណឹងថា ​បានឆ្លងជំងឺកូវីដ១៩ នៅក្នុង​ពន្ធនាគារ​ព្រៃ​ស តាំងពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។
រូប៖ ហ្វេសប៊ុកលោកកែវ ថៃ

 

​ប្រពន្ធ​របស់​​ជន​ជាប់​​ឃុំ​​​រិះគន់​​មន្ត្រី​​ពន្ធនាគារ​ថា​ ​នៅ​តែ​​បន្ត​​ព្យាយាម​បិទបាំង​​ព័ត៌មាន​​អ្នក​ឆ្លង​​ជំងឺ​កូវីដ​១៩ ​​នៅ​ក្នុង​​ពន្ធនាគារ។​​

​ប្រពន្ធ​ជន​ជាប់​ឃុំ​នយោបាយលោក កែវ ថៃ គឺ​លោក​ស្រី សំ ចិន្ដា ឱ្យ​អាស៊ី​សេរី​ដឹង​នៅ​ព្រឹក​ថ្ងៃ​​ទី​១៤ ខែ​មិថុនា ​ថា ​លោក​ស្រី​បាន​ទទួល​ដំណឹង​ពី​ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ថា ​ប្ដី​របស់​គាត់​ឆ្លង​ជំងឺ​កូវីដ​១៩​ ហើយ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​​មន្ទីរ​ឃុំឃាំង​ជា​ច្រើន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ​មិន​បាន​​ប្រាប់​ពួកគាត់​ឱ្យ​ដឹង​នោះ​ទេ​។ ស្ត្រី​វ័យ ​៥៧ ​ឆ្នាំ​រូប​នេះ​ ព្រួយបារម្ភ​​​ខ្លាច​ប្ដី​​របស់​គាត់​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​​ មិន​មាន​អ្នក​មើល​ថែ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​។ ​លោក​ស្រី​បញ្ជាក់​ថា​ ​លោក​កែវ ថៃ មាន​វ័យ​​កាន់​តែ​ចាស់ និង​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ​ ដែល​ប្រឈម​នឹង​គ្រោះ​ថ្នាក់ធំ ​ប្រសិន​បើ​ឆ្លង​ជំងឺ​កាច​សាហាវ​នេះ៖ «កាល​ណា​​ឮ​ប្ដី​ឈឺ​នៅ​ក្នុង​ពន្ធនាគារ​គឺ​ព្រួយបារម្ភ​ខ្លាំង​ ចង​ដឹង​យ៉ាង​ម៉េច​អី​យ៉ាង​ម៉េច​ ដល់​អត់​ដឹង​ព័ត៌មាន​អីចឹង​គឺ​ក្រុម​គ្រួសារ​ព្រួយបារម្ភ​ខ្លាំង​ទៅ​លើ​រួប​គាត់​ ធ្វើ​ឱ្យ​ម៉េច​ឱ្យ​ដឹង​ថា​ គាត់​ឈឺ​របៀប​ម៉េច​ឱ្យ​បាន​ឮ​សំឡេង​មក​គ្រាន់​។ ខ្ញុំ​ចង់​ឱ្យ​មាន​ទំនាក់ទំនង​​តាម​ទូរស័ព្ទ​ក្រុម​គ្រួសារ​​នឹង​ដឹង​ផង​។ ​តែ​ឥលូវ​​បើ​លាក់​ជិត​អីចឹង​ឱ្យ​ក្រុម​គ្រួសារ​នឹង​ពិបាក​រីងរៃ​ប្ដី​នៅ​ក្នុង​​ពន្ធនាគារ​នឹង​មិន​ដឹង​សុខ​ភាព​ទ្រុឌទ្រោម​យ៉ាង​ម៉េច​អត់​ដឹង​សោះ​»។


​លោក​ស្រី​​មិន​បាន​ចូល​សួរ​ទុក្ខ​ប្ដី​របស់​គាត់​អស់​រយៈ​ពេល​ជាង​ ៣ ខែ​មក​ហើយ ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​១៩។ ដូច្នេះ​លោក​ស្រី ​ស្នើ​ឱ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​អនុញ្ញាត​​ឱ្យ​​​ពួកគាត់​បាន​ទូរស័ព្ទ​ជា​មួយ​ប្ដី​​ដើម្បី​សួរ​សុខ​ទុក្ខ​និង​ដឹង​អំពី​ស្ថានភាព​រស់​នៅ​​។ បន្ថែម​ពី​នេះ​លោក​ស្រី​ ក៏​អំពាវនាវ​សុំ​ឱ្យ​តុលាការ​ដោះលែង​ប្ដី​​នៅ​ក្រៅ​ឃុំ​ជា​បន្ទាន់​ដែរ​។ ការ​ស្នើ​សុំ​នេះ​​​ក្រោយ​ពេល​លោក​ស្រី​ឃើញ​ជន​ជាប់​ឃុំ​ចំនួន ​៣ នាក់​​បាន​ស្លាប់ ​ដោយសារ​ឆ្លង​ជំងឺ​កូវីដ​១៩​ គឺ​ម្នាក់​នៅ​ពន្ធនាគារ​ខេត្ត​កំពង់ស្ពឺ និង​ពីរ​នាក់​ទៀត​នៅ​ពន្ធនាគារ​ព្រៃស ផ្នែក​បុរស (ម​១)។

អ្នកទោស​ដែល​ស្លាប់​នៅ​ពន្ធនាគារ​ព្រៃស​ចុងក្រោយ​នេះ គឺជា​អតីត​មេដឹកនាំ​ចលនា​កងទ័ព​សេរី​ជាតិ​កម្ពុជា​(CFF) លោក រីឆាដ គិរី គីម អាយុ​៧២ ឆ្នាំ​។ លោក​បាន​​ស្លាប់​​កាលពី​ល្ងាច​ថ្ងៃទី​១០ ខែ​មិថុនា ខណៈ​ពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​។

ទាក់​ទង​​នឹង​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ​លោក នុត សវនា​ ប្រាប់​អាស៊ី​សេរី​ថា​ លោក​ កែវ ថៃ និង​ជន​ជាប់​ឃុំ​នយោបាយ​ ព្រម​ទាំង​សកម្មជន​​សង្គម​ទាំង​អស់ បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩​វិញ​ហើយ​។ ​បន្ថែម​ពី​នេះ​លោក​ថា បច្ចុប្បន្ន​មាន​ជន​ជាប់​ឃុំ​ប្រមាណ​ ៣ ​នាក់​ប៉ុណ្ណោះ​ ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​ពន្ធនាគារ។​ ចំណែក​ការ​ដែល​សាច់ញាតិ​ស្នើ​សុំ​​ទូរស័ព្ទ​ទាក់​ទង​ជា​មួយ​ជន​ជាប់​ឃុំ​នោះ​ លោក​ថា ​បញ្ហា​នេះ​​សាច់​ញាតិ​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​​ក្រសួង​មហា​ផ្ទៃ​ដោយ​ខ្លួន​ឯង​​បាន​៖ «ហើយ​សម្ដេច​លោក​នឹង​ចារ​ឱ្យ​សមត្ថកិច្ច​មាន​យោបល់​ ឬ​ យ៉ាង​ណា​ខ្ញុំ​អត់​ដឹង​ទេ​។ ​ព្រោះ​អា​នេះ​ វា​ជា​គោលការណ៍​ពិសេស​ដែល​យើង​កំពុង​តែ​អនុវត្ត​ តែ​លោក​អគ្គនាយក​លោក​បាន​ស្នើ​ជា​គោលការណ៍​ដើម្បី​ប្ដូរ​ប្រព័ន្ធ​ទូរស័ព្ទ​ ដែល​វា​មាន​បញ្ហា​ពី​មុន​មក​ហ្នឹង​។​ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១​​ដែល​រាជធានី​ខេត្ត​ទាំង​ជាង​១០​កន្លែង​ដោយសារ​ប្រព័ន្ធ​ហ្នឹង​វា​ចាស់​»។

អាស៊ី​សេរី មិន​អាច​ទាក់ទង​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញលោក តាំង ស៊ុន​ឡាយ ​ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ការ​ស្នើ​​ឱ្យ​ដោះលែង​ជន​ជាប់​ឃុំ​​នយោបាយ​ឱ្យ​នៅ​ក្រៅ​ឃុំ​បាន​ទេ​នៅ​ថ្ងៃ​ទី​១៤​ ខែមិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល​។

​ជុំ​វិញ​រឿង​នេះ​អ្នក​នាំ​ពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc)​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ ស៊ឹង សែន​ករុណា ​មាន​ប្រសាសន៍​ថា ​មន្ត្រី​ពន្ធនាគារ​គួរតែ​​អនុញ្ញាត​ឱ្យ​សាច់ញាតិ​បាន​ទូរស័ព្ទ​ជា​មួយ​​ជន​ជាប់​ឃុំ​ ដើម្បី​សួរ​សុខ​អំពី​ស្ថានភាព​​របស់​​ប្ដី​ពួកគាត់​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង។ លោក ស៊ឹង សែន​ករុណា ​យល់​ថា ​រឿង​នេះ​​តុលាការ​គួរតែ​ដោះលែង​ជន​ជាប់​ឃុំ​​​នយោបាយ​និង​សកម្មជន​សង្គម​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ ដើម្បី​​​​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ និង​ងាយ​ស្រួល​​​ដល់​សាច់ញាតិ​​​​នៅ​មើល​ថែ៖ «ហើយ​ចំណុច​ទាំង​អស់​នេះ​លទ្ធភាព​ផ្លូវ​ច្បាប់​យើង​ក៏​អាច​ធ្វើ​ទៅ​បាន​ ហើយ​យើង​ឃើញ​ថា​ បណ្ដា​ប្រទេស​គេ​ផ្សេងៗ​គេ​គិត​គួរ​យក​ចិត្ត​ទុកដាក់ ចំពោះ​បញ្ហា​សុខភាព​អ្នក​ទោស​។​ មួយ​ទៀត​នោះ ការ​ដោះលែង​ពួកគាត់​ទាំង​អស់​ហ្នឹង​មិន​មែន​ប្រាកដ​ថា ​ពួកគាត់​សុទ្ធតែ​រួច​ទោស​ទាំង​អស់​ឯណា​។​ ដំណើរ​ការ​នីតិវិធី​អី​ទាំង​អស់​ហ្នឹង​គឺ​​នៅ​តែ​​បន្ត​ដំណើរ​ការ​ផ្លូវ​ច្បាប់​ក្នុង​តុលាការ​នៅ​ឡើយ​ទេ​។​អីចឹង​ ខ្ញុំ​គិត​ថា​ស្ថាប័ន​ពាក់ព័ន្ធ​គប្បី​ពិចារណា​រឿង​ហ្នឹង​ឡើង​វិញ​ ជៀសវាង​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទៅ​ដល់​ពួកគាត់​ហើយ​យើង​រក​មធ្យោបាយ​ដោះស្រាយ​អត់​ចេញ​ហើយ​​ទទួល​រង​ការ​រិះគន់​»។

​ក្រុម​អង្គការ​ជាតិ និង​អន្តរជាតិ បាន​អំពាវនាវ​ជារឿយៗ​ឲ្យ​រដ្ឋាភិបាល ដោះលែង​អ្នក​ជាប់ឃុំ​ទាក់ទង​នឹង​បទល្មើស​ស្រាលៗ។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​​ពុំ​មាន​ដំណោះ​ស្តាយ​នោះ​ឡើយ​។ ​បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​របស់​អ្នក​ជាប់ឃុំ​នយោបាយ​មួយ​ចំនួន​​ខឹង​សម្បារ​​ ហើយ​​​បាន​នាំគ្នា​ចេញ​តវ៉ា​ជាថ្មី និង​​ស្វែង​រក​កិច្ច​អន្តរាគមន៍​​ទៅ​ការិយាល័យ​អង្គការសហប្រជាជាតិ និង​ស្ថានទូត​ប្រទេស​សេរី​ធំៗ ដើម្បី​ឲ្យ​ជួយ​ជំរុញ​ទៅ​របប​លោក ហ៊ុន សែន ដោះលែង​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ឡើងវិញ​៕

No comments: