Thursday, 17 June 2021

សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​​បរិស្ថាន ​៤ ​នាក់​នៅ​ក្នុង​ខេត្ត​កណ្ដាល ​និង​នៅ​ទីក្រុង​ភ្នំពេញ


ដោយ ខែ សុណង
2021-06-16 rfa
សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​​បរិស្ថាន ​៤ ​នាក់​នៅ​ក្នុង​ខេត្ត​កណ្ដាល ​និង​នៅ​ទីក្រុង​ភ្នំពេញ 

(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា យុវជន សិដ្ឋ ឈីវលីម៉េង យុវជន លី ចន្ទ្រតារ៉ាវុធ និង​លោក​ យីម លាងហ៊ី​។
រូប៖ គេ​ផ្ដល់​ឱ្យ

 

សកម្មជន​បរិស្ថាន​លោក​ សាន់ ម៉ាឡា​ ប្រាប់​វិទ្យុអាស៊ីសេរី​​ថា​ ​សមត្ថកិច្ច​បានចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ចំនួន​ ៤​ នាក់​ដាច់​ដោយ​ឡែក​ៗ​ពី​គ្នា​ នៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ និង​នៅ​ទី​ក្រុង​ភ្នំពេញ​។​ ប៉ុន្តែ​លោក​មិន​បាន​ដឹង​ពី​មូល​ហេតុ​ពិត​ប្រាកដ​ ដែល​នាំ​ឱ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​សកម្មជន​ទាំងនោះ​ទេ ដោយ​​​លោក​អះអាង​ថា​ ការ​ចាប់​ខ្លួន​នេះ​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​សកម្មជន​ទាំង​នោះ​បាន​បញ្ចេញ​មតិ​រឿង​ការពារ​បរិស្ថាន​។​

លោក​បញ្ជាក់​ថា​ សកម្មជន​បរិស្ថាន​លោក​ យីម លាងហ៊ី​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ស្រុក​កោះ​ធំ​ ខេត្ត​កណ្ដាល​ ចំណែក​សកម្មជន​បរិស្ថាន​ ៣​នាក់​ផ្សេង​ទៀត​ រួម​មាន​ ​ លោក​ លី ចន្ទ្រតារ៉ាវុធ​ លោក​ សិដ្ឋ ឈីវលីម៉េង និង​ កញ្ញា​​ ស៊ុន រដ្ឋា​ ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​។​ លោក​ថា​ ការ​ចាប់​ខ្លួន​នេះ​ គឺ​ជា​ការ​រំលោភ​ទាំង​ស្រុង​ចំពោះ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​៖ «ខ្ញុំ​គិត​ថា​ វា​ជា​រូប​ភាព​មួយ​មិន​ល្អ​ ហើយ​ហាក់​ចង់​បង្ហាញ​ថា​ អាជ្ញាធរ​ចង់​បំបិទ​សំឡេង​អ្នក​ដែល​ និយាយ​ការ​ពិត​ពី​បញ្ហា​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ នៅ​ប្រទេស​កម្ពុជា​ ដោយសារ​ធនធាន​ធម្មជាតិ​ វា​ជា​ប្រភព​ដ៏​សំខាន់​មួយ​ដែល​អាច​គេ​រក​ការ​ជួញ​ដូរ​ដើម្បី​រក​ប្រាក់​ចំណេញ»។


អ្នក​នាំ​ពាក្យ​ស្នង​ការ​ដ្ឋាននគរ​បាល​រាជធានី​ភ្នំពេញ​លោក​ សាន សុខសីហា​ ថា​ មិន​មាន​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​ទាំង​បី​នាក់​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ទេ។

ចំណែក​អភិបាល​ខេត្ត​កណ្ដាល​លោក​ គង់ សោភ័ណ្ឌ​ និង​អធិការ​រង​ស្រុក​កោះ​ធំ​លោក​ សុខ ជា​ ប្រាប់​វិទ្យុអាស៊ីសេរី​ថា​ លោក​មិន​ទាន់​បាន​ដឹង​ករណី​ចាប់​ខ្លួន​ លោក​ យីម លាងហ៊ី​ នៅ​ឡើយ​ទេ។​ ទាក់​ទិន​នឹង​ករណី​នេះ​ ​ភរិយា​លោក​ យីម លាងហ៊ី​ គឺ​លោក​ស្រី ហុង ស្រី​ម៉ៅ ក៏​មិន​អាច​ទាក់​ទង​ដើម្បី​សុំ​ការ​បញ្ជាក់​ជុំ​វិញ​ការ​ចាប់​ខ្លួន​នេះ​ដែរ៕​​​​

2 comments:

Anonymous said...

Thank you for your courage. You are the role model for Khmer people.

Anonymous said...

The Yuon's slave Hun Sen has tried to foul people that he is a Chen's slave but Yuon is still having a tight grip on his neck.

Ah Kwack Hun Sen just follows strictly Yuon's guideline of Yuonization of Cambodia.

Kea Sokun's heroic acts will have a profound positive impact on Khmer Youth.

The struggle to free Cambodia from Yuon and its slave Hun Sen must go on.