ដោយ ខែ សុណង
2021-06-16 rfa
(ឆ្វេង) កញ្ញា ស៊ុន រដ្ឋា យុវជន សិដ្ឋ ឈីវលីម៉េង យុវជន លី ចន្ទ្រតារ៉ាវុធ និងលោក យីម លាងហ៊ី។
រូប៖ គេផ្ដល់ឱ្យ
សកម្មជនបរិស្ថានលោក សាន់ ម៉ាឡា ប្រាប់វិទ្យុអាស៊ីសេរីថា សមត្ថកិច្ចបានចាប់ខ្លួនសកម្មជនបរិស្ថានចំនួន ៤ នាក់ដាច់ដោយឡែកៗពីគ្នា នៅស្រុកកោះធំ ខេត្តកណ្ដាល និងនៅទីក្រុងភ្នំពេញ។ ប៉ុន្តែលោកមិនបានដឹងពីមូលហេតុពិតប្រាកដ ដែលនាំឱ្យសមត្ថកិច្ចចាប់ខ្លួនសកម្មជនទាំងនោះទេ ដោយលោកអះអាងថា ការចាប់ខ្លួននេះ បានកើតមានឡើងក្រោយពីសកម្មជនទាំងនោះបានបញ្ចេញមតិរឿងការពារបរិស្ថាន។
លោកបញ្ជាក់ថា សកម្មជនបរិស្ថានលោក យីម លាងហ៊ី ត្រូវសមត្ថកិច្ចចាប់ខ្លួននៅស្រុកកោះធំ ខេត្តកណ្ដាល ចំណែកសកម្មជនបរិស្ថាន ៣នាក់ផ្សេងទៀត រួមមាន លោក លី ចន្ទ្រតារ៉ាវុធ លោក សិដ្ឋ ឈីវលីម៉េង និង កញ្ញា ស៊ុន រដ្ឋា ត្រូវសមត្ថកិច្ចចាប់ខ្លួននៅក្នុងទីក្រុងភ្នំពេញ។ លោកថា ការចាប់ខ្លួននេះ គឺជាការរំលោភទាំងស្រុងចំពោះសិទ្ធិសេរីភាពបញ្ចេញមតិ៖ «ខ្ញុំគិតថា វាជារូបភាពមួយមិនល្អ ហើយហាក់ចង់បង្ហាញថា អាជ្ញាធរចង់បំបិទសំឡេងអ្នកដែល និយាយការពិតពីបញ្ហាបរិស្ថាន និងធនធានធម្មជាតិ នៅប្រទេសកម្ពុជា ដោយសារធនធានធម្មជាតិ វាជាប្រភពដ៏សំខាន់មួយដែលអាចគេរកការជួញដូរដើម្បីរកប្រាក់ចំណេញ»។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ថា មិនមានការចាប់ខ្លួនសកម្មជនបរិស្ថានទាំងបីនាក់នៅក្នុងទីក្រុងភ្នំពេញទេ។
ចំណែកអភិបាលខេត្តកណ្ដាលលោក គង់ សោភ័ណ្ឌ និងអធិការរងស្រុកកោះធំលោក សុខ ជា ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាន់បានដឹងករណីចាប់ខ្លួន លោក យីម លាងហ៊ី នៅឡើយទេ។ ទាក់ទិននឹងករណីនេះ ភរិយាលោក យីម លាងហ៊ី គឺលោកស្រី ហុង ស្រីម៉ៅ ក៏មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់ជុំវិញការចាប់ខ្លួននេះដែរ៕
2 comments:
Thank you for your courage. You are the role model for Khmer people.
The Yuon's slave Hun Sen has tried to foul people that he is a Chen's slave but Yuon is still having a tight grip on his neck.
Ah Kwack Hun Sen just follows strictly Yuon's guideline of Yuonization of Cambodia.
Kea Sokun's heroic acts will have a profound positive impact on Khmer Youth.
The struggle to free Cambodia from Yuon and its slave Hun Sen must go on.
Post a Comment